​​ផឹកស្រាបៀ២កំប៉ុង ​ស្រវឹង​យកដំ​ប​​ងឫស្សីវាយគេ​រត់មកផ្ទះ គេដេញតាមទា​ញកាំបិ​ត​និងបំពង់​ទីប​កាប់វាយ ផ្អើលអ្នក​ភូមិ​​ចាប់​ឲ្យសមត្ថកិច្ច!​​

​កំពង់ស្ពឺៈ កាលពីល្ងាចថ្ងៃ​ទី១៨ ​ខែមករា​ ឆ្នាំ​២០១៩ មានករណី​ហិង្សា​ដោយចេតនា ជនល្មើស​ឈ្មោះ ជួន បញ្ញា​ ភេទប្រុស​ អាយុ២៥ឆ្នាំ នៅ​ភូមិប៉ែល​ ហែល​ សង្កាត់សុព័​រ​ទេព​ ក្រុងច្បារមន(យុវជន​ឈាមរាវ)ផឹកស្រាស្រវឹងនិយាយទា​ស់ចិត្ដ​ ទា​ញ​ដំបងឫ​ស្សី​វាយទៅលើជនរងគ្រោះ​ មានឈ្មោះកែវ សន​ ហៅវឿន​ ភេទប្រុស​ អាយុ​…

​រថយន្ត​សាំយ៉ុង បើករេចង្កូតបុកជាមួយម៉ូតូ បណ្តាលឲ្យបុរសម្នាក់រងរបួសធ្ងន់!

ព្រៃវែងៈ បុរសម្នាក់បើករថយន្តរេចង្កូតទៅបុកម៉ូតូ បណ្តាលឲ្យអ្នកបើកម៉ូតូរងរបួសធ្ងន់ កាលពីវេលាម៉ោង៣ទៀបភ្លឺ ថ្ងៃទី​២១ ខែមករា ឆ្នាំ​២០១៩ នៅលើផ្លូវជាតិលេខ៨ ចន្លោះបង្គោលគីឡូម៉ែតលេខ១១១និង១១២ ស្ថិតក្នុងភូមិ ជោរ៍ទី ២ ឃុំក្រញួង ស្រុកកំចាយមារ ខេត្តព្រៃវែង។ រថយន្តម៉ាកសាំយ៉ុង ពណ៌សំបកឪឡឹក ពាក់ស្លាកលេខ តាកែវ2A-0856 បើកបរដោយឈ្មោះ…

ឃាត់ខ្លួន​ប្តី​ប្រពន្ធ​មួយគូ​ មុខសញ្ញា​សង្ស័យ​ក្នុង​អំពើ​ឆក់!

​ភ្នំពេញៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា សមត្ថកិច្ច​នគរបាល​ខណ្ឌដូនពេញ ធ្វើការ​ស្រាវជ្រាវ​រហូត​ឈានទៅដល់​ការឃាត់​ប្តី​ប្រពន្ធ ជា​មុខសញ្ញា​សង្ស័យ​ក្នុង​អំពើ​ឆក់​ក្នុង​រាជធានី​ភ្នំពេញ ។ ប្រតិបត្តិការ​នេះ​ធ្វើឡើង​កាលពី​វេលា​ម៉ោង ១២​និង​៣០​នាទី ថ្ងៃទី​២១ ខែមករា ឆ្នាំ​២០១៩ ដែល​ស្ថិតនៅ​ចំណុច​ផ្ទះ​លេខ​៤៩Eo ស្ថិតក្នុង​បន្ទប់​លេខ​១ ជាន់​ទី​១ ផ្លូវ​លេខ​៩០ សង្កាត់​វត្តភ្នំ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​។ ​លោក​វរសេនីយ៍ឯក…

ចេញពីការគេផឹកស្រវឹង ហែលទឹកកាត់ទន្លេតូច បណ្តាលឲ្យលង់ទឹកស្លាប់!

ព្រៃវែងៈ ​កាលពីយប់​ថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៩ មានករណីបុរសម្នាក់ផឹកស្រាស្រវឹង ហែលទឹកកាត់ទន្លេតូច បណ្តាលឲ្យលង់ទឹកស្លាប់ នៅភូមិពន្លៃ(ឡ) ឃុំបាបោង ស្រុកពាមរក៍ ខេត្តព្រៃវែង។ ជនរងគ្រោះឈ្មោះ សុន ក្រឹម ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរកម្មករ មានទីលំនៅ ភូមិត្បែង ឃុំត្រពាំងស្រែ…

ស្រវឹងជិះម៉ូតូលឿន ទៅបុកប៉ារ៉ាស់​ជ្រុលចង្កូតបុករ៉ូឡូ ស្លាប់មួយរំពេច!

​ស្វាយរៀងៈ កាលពីវេលាម៉ោង១១និង១០នាទីយប់ ថ្ងៃទី២០ ខែមករា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍ ដោយមានបុរសម្នាក់បានស្លាប់ភ្លាមៗ ខណៈដែល​ជិះម៉ូតូ​ស្រវឹងស្រា ប្រើប្រាស់ល្បឿនលឿន មិនប្រយ័ត្នបុកបារ៉ាស់ការដ្ឋាន ហើយបានជ្រុលចង្កូតទៅបុករ៉ូឡូ ដែលបញ្ឈរនៅលើផ្លូវអែបខាង នៅភូមិអំពៅព្រៃ ឃុំធ្លក ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង​។ ជនរងគ្រោះមានឈ្មោះ សួន វាសនា អាយុ២៨ឆ្នាំ…

First News៖ អគ្គិភ័យកំពុងឆេះអាគារមួយកន្លែង នៅខណ្ឌដូនពេញ!

ភ្នំពេញៈ តាមសេចក្តីរាយការណ៍ព័ត៌មានបឋម បានឲ្យដឹងថា មានករណីអគ្គិភ័យកំពុងឆេះអាគារមួយកន្លែង បង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង៨និង២៥នាទីយប់ ថ្ងៃទី២១ ខែមករា ឆ្នាំ២០១៩ នៅតាមបណ្តោយផ្លូវ១៨០ ស្ថិតនៅក្នុងសង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ព័ត៌មានលម្អិតPost News និងផ្សាយជូនបន្តទៀត៕

រកឃើញកាបូបដែលត្រូវចោរឆក់ជាច្រើននៅក្នុងបន្ទប់ជួល ក្រោយចាប់ជនសង្ស័យចំនួន៧នាក់​!

ភ្នំពេញៈ កាបូបជាច្រើនដែលត្រូវចោរឆក់ពីអ្នកដំណើរតាមផ្លូវជាពិសេសឆក់ពីជនបរទេសនោះ ត្រូវបានកម្លាំង នគរបាលខណ្ឌពោធិ៍សែនជ័យ រកឃើញនៅក្នុងបន្ទប់ជួលមួយកន្លែង ខណៈដែលកម្លាំងនគរបាលខាងលើចូលទៅចាប់ខ្លួនមនុស្សប្រុសស្រីចំនួន៧នាក់ដែលជាប់សង្ស័យថាជាមុខ​សញ្ញាចោរឆក់យ៉ាងសកម្ម១ក្រុមដែលតែងធ្វើសកម្មភាពឆក់នៅមុខអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។ ការចាប់ខ្លួននោះបានធ្វើឡើងកាលពីវេលាម៉ោង៩និង៣០នាទីព្រឹក ថ្ងៃទី២១ ខែមករា ឆ្នាំ២០១៩ ដោយចាប់នៅតាមមហាវិថីសហព័ន្ធរុស្ស៊ីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ភូមិក្បាលដំរី សង្កាត់កាកាប១ បានម្នាក់និងដកហូតបានម៉ូតូ១គ្រឿង។ បន្ទាប់មកបានបន្តទៅចាប់នៅចំណុចបន្ទប់ជួលភូមិដីថ្មី សង្កាត់គោកឃ្លាង ខណ្ឌ​សែនសុខ ឃាត់បាន ចំនួន៦នាក់ ព្រមទាំងដកហូតបានកបូបដែលក្រុមនេះឆក់បានកន្លងមកជាច្រើនទៀត។…

កម្មករ​ក្រុមហ៊ុនចម្ការកៅស៊ូ ដុង ណាយ ៤នាក់វាយតប់គ្នា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន!

ក្រចេះ: សមត្ថកិច្ចឃាត​ខ្លួនមនុស្ស២ក្រុម ដែលបង្កហិង្សាវាយតប់គ្នានៅក្នុងក្រុមហ៊ុនចម្ការកៅស៊ូ ជន២ក្រុមមានគ្នា៤នាក់ បណ្តាលឲ្យរងរបួសទាំងសងខាង នៅក្នុងបរិវេណក្រុមហ៊ុនចម្ការកៅស៊ូ ដុង ណាយ ក្នុងស្រុកសំបូរ ខេត្តក្រចេះ ​និងបាននាំខ្លួនមកអធិការដ្ឋាន ក្រោយពីពួកគេបានបង្កហេតុកាលពីល្ងាចថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៩។ ក្រុមជនសង្ស័យទាំង៤នាក់ គឺ​ជាកម្មករកៅស៊ូក្នុងក្រុមហ៊ុន៕

ហាយឡែនឌ័របើកបុកមេគោមួយក្បាលងាប់ ហើយបន្តដំណើរទៅបាត់ ទុកឲ្យសមត្ថកិច្ចដឹកយក​ទៅរក្សាទុកនៅសាលាសង្កាត់!

ភ្នំពេញៈ មេគោមួយក្បាល ត្រូវបានរថយន្តហាយឡែនឌ័រមួយគ្រឿងបើកបុក បណ្តាលឲ្យងាប់ រថយន្តបន្តដំណើរទៅបាត់ សមត្ថកិច្ចដឹកយកគោទៅរក្សាទុកនៅសាលាសង្កាត់ កាលពីវេលាម៉ោង១និង៥០នាទីរំលងអធ្រាត្រ ចូលថ្ងៃទី២១ ខែមករា ឆ្នាំ២០១៩ ស្ថិតនៅតាមផ្លូវសហព័ន្ធរុស្ស៊ី ភូមិព្រៃជីសាក់ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ​។ មេគោមួយក្បាលងាប់ខាងលើ មិនត្រូវបានស្គាល់ម្ចាស់ឡើយ ឃើញដើរទាំងយប់ថ្ងៃ នៅតាមផ្លូវ ទីសាធារណៈ ចំណុចខាងលើ​។…

​រថយន្តមិនចាំម៉ាកបុកម៉ូតូពេញទំហឹង ស្លាប់បុរសម្នាក់យ៉ាងរន្ធត់!

តាកែវៈ កាលពីវេលាម៉ោង៩និង១០នាទីយប់ ថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងម៉ូតូ បើកបរក្នុងទិសដៅបញ្រ្ចាសគ្នា នៅលើផ្លូវជាតិលេខ៣ ចន្លោះគីឡូម៉ែត្រលេខ៣៦-៣៧ ភូមិទួលល្ហុង ឃុំតាំងជូង ស្រុកបាទី ខេត្តតាកែវ។ រថយន្តធុនដឹកទំនិញ មិ​នស្គាលម៉ាក បានបើកមកពីទិសខាងត្បូងបុកជាមួយនឹងម៉ូតូម៉ាក ហុងដា សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ…