ម៉ូតូ២គ្រឿងប៉ះគ្នា ដួលទៅបោកផ្ទប់ជាមួយរថយន្ត ដែលបើកបញ្ច្រាសទិសគ្នា រងរបួសធ្ងន់ស្រាល៣នាក់!

ភ្នំពេញៈ មនុស្សប្រុសស្រី៣នាក់បានរងរបួសធ្ងន់និងស្រាល ខណៈដែលជិះម៉ូតូប៉ះគ្នាដួលទៅបោកផ្ទប់ជាមួយរថយន្តដែលបើកបញ្ច្រាសគ្នាម្ខាងទៀត បង្កការភ្ញាក់ផ្អើកាលពីព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០១៩ នៅមុខផ្សារបឹងបៃតងផ្លូវសម្តេចជាស៊ីម ភូមិត្រពាំងស្វាយ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញសិស្សសាលាប្រុសស្រីជិះម៉ូតូមួយគ្រឿងម៉ាកឌ្រីមសង់ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ​1GL-3240 ឌុបគ្នាក្នុងទិសដៅពីកើតទៅលិច ខណៈដែលមកដល់គោលដៅខាងលើបានបើកវ៉ាជាមួយម៉ូតូមួយគ្រឿងទៀតម៉ាកឃ្លីក…

​កុំចេះតែហ៊ាន! ចូលចិត្តណាស់ឬ​ដាក់បំពង់ស៊ីម៉ាំងលាន់លឺខ្លាំងៗ…​

បន្ទាយមានជ័យៈ ម៉ូតូឬរថយន្តដែលមានបំពង់ស៊ីម៉ាំងលាន់លឺ ត្រូវតែចាប់យកមកព្រមាន​ និងធ្វើកិច្ចសន្យាដល់អ្នកប្រើប្រាស់រថយន្ត ឬ ក៏ ម៉ូតូ ដែលកែច្នៃបំពង់ស៊ីម៉ាំងលាន់លឺនេះ ។ ជាមួយគ្នានោះ លោកវរសេនីយ៍ឯក សន គឹមសួគ៌ ​នាយការិយាល័យ នគរបាលចរាចរណ៍ផ្លូវគោកខេត្ត បានឲ្យដឹងថា ​ បញ្ហាការកែច្នៃ បំពង់ស៊ីម៉ាំងរថយន្តឬម៉ូតូ ឲ្យលាន់លឺ…

គំនុំកូនប្រុស! ជិះម៉ូតូដេញ​វាយនិងកាប់គ្នា ​បណ្តាលឲ្យស្លាប់ម្នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួនបាន

ពោធិ៍សាត់ៈ លោកវរសេនីយ៍ឯក ម៉ូ លីដា ប្រធានការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការនគរបាលខេត្តពោធិ៍សាត់ បានប្រាប់ Post News ថា ​កាលពីវេលាម៉ោង៥និង២០នាទីល្ងាច ថ្ងៃទី២១ ខែមករា ឆ្នាំ២០១៩ មានករណីឃាតកម្មមួយបានកើតឡើង នៅខាងលិចវត្តព្រៃដំរី ភូមិព្រៃផ្តៅ ឃុំបឹងខ្នារ ស្រុកបាកាន ខេត្តពោធិ៍សាត់​។…

​អ្នកក្រុងបាវិត ពេលនេះកំពុងមានការដាច់ភ្លើងហើយ មូលហេតុនោះគឺ…

ស្វាយរៀងៈ យោងតាមការជូនដំណឹងរបស់អគ្គិសនីស្វាយរៀង បានឲ្យដឹងថា នៅ​​វេលាម៉ោង​១២និង២០​នាទីថ្ងៃត្រង់ ថ្ងៃទី២២ ខែមករា ឆ្នាំ២លើង។ ក្រុមការងារនឹងធ្វើការជួសជុល ភ្ជាប់ចរន្តអគ្គិសនី០១៩ មានករណីដាច់ចរន្តអគ្គិសនីនៅ PMT017 ស្ថិតនៅភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ដោយសារមានបញ្ហាឆេះបណ្តាញខ្សែ និង ប្រអប់ភ្ជូនអតិថិជនអោយឆាប់មានចរន្តប្រើប្រាស់ឡើងវិញ នៅវេលាម៉ោង៩យប់៕

ចេញពីធ្វើសំណង់ យកឧបករណ៍ទៅ​ឆក់ត្រី បែរជាឆក់ខ្លួនឯងស្លាប់!

កណ្ដាលៈ កម្លាំងនគរបាលផ្នែកកោសល្យវិច័យនិងបច្ចេកទេសស្រុកពញាឮ ចុះធ្វើការពិនិត្យសាកសពបុរសម្នាក់ស្លាប់ដោយសារឆក់ត្រីមិនប្រយ័ត្នបែរជាឆក់ខ្លួនឯងស្លាប់ កាលពីវេលាម៉ោង៦និង៣០នាទីយប់ ថ្ងៃទី២១ ខែមករា ឆ្នាំ២០១៩ ត្រង់ចំណុចបឹងរោងទូក ស្ថិតក្នុងភូមិពោធិរ៉ាល់ ឃុំភ្នំបាត ស្រុកពញាឮ ខេត្តកណ្តាល។ មន្រ្ដីនគរបាលផ្នែកកោសល្យវិច័យស្រុកពញាឮ បានឲ្យដឹងថា ជនរងគ្រោះ​មានឈ្មោះ ហុង ទី ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរ…

​ព័ត៌មានបឋម៖ ខណៈនេះ អគ្គិភ័យឆេះបង្គោលភ្លើងមួយកន្លែងយ៉ាងសន្ធោសន្ធៅ នៅក្រុងបាវិត!

ស្វាយរៀងៈ សមត្ថកិច្ចបានប្រាប់ Post News ថា តាមសេចក្តីរាយការណ៍ព័ត៌មានបឋម បានឲ្យដឹងថា មានករណីអគ្គិភ័យកំពុងឆាបឆេះបង្គោលភ្លើងមួយកន្លែងយ៉ាងសន្ធោស​ន្ធៅ បង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង១២និង៣៥នាទីថ្ងៃត្រង់ ថ្ងៃទី២២ ខែមករា ឆ្នាំ២០១៩ ស្ថិតនៅក្នុងសង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។ ហើយភ្លាមៗនោះ រថយន្តពន្លត់អគ្គិភ័យកំពុងចេញអន្តរាគមន៍ផងដែរ។ ព័ត៌មានលម្អិតPost News និងផ្សាយជូនបន្តទៀត៕

​​គេចខ្លួន​ជិត៣​ឆ្នាំវិលមក​វិញ ​​ត្រូវសមត្ថកិច្ច​ឃាត់ខ្លួនតាមដីកាបង្គាប់​!​

​កំពង់ស្ពឺៈ ជនសង្ស័យម្នាក់​ក្រោយគេចខ្លួន​អស់រយៈពេល​ជិត​៣ឆ្នាំ​វិលត្រឡប់មកវិញ ត្រូ​វបានកម្លាំង​សមត្ថកិច្ចជំនាញធ្វើការស្រាវជ្រាវឃា​​ត់ខ្លួន តាមអំណាចដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ ៥៧​ ដច​ ចុះថៃ្ងទី​៩​ ខែមិនា​ ឆ្នាំ​២០១៦​ របស់​លោ​កយ៉ាន​ សុភា​ព​ ចៅក្រម​ស៊ើប​សួរ​នៃសា​លាដំបូងខេត្ដកំពង់ស្ពឺ​ជនត្រូវចោទមានឈ្មោះឈុន​ យ៉ែ​ម​ ភេទប្រុស​ អាយុ​​៣៩ឆ្នាំ​ មានទីលំនៅ​ភូមិ​បាក់ចិ​ញ្ចៀន ឃុំត្រពាំង​គង​ ស្រុក​សំរោង​ទង​ ជាប់ចោទ​ ពីបទ​…

រន្ធត់ណាស់! រថយន្ត FUSOបើកលឿនបុកម៉ូតូក្រឡាប់សង្កត់លើបុរសម្នាក់ស្លាប់មួយរំពេច

កំពង់ឆ្នាំងៈ សមត្ថកិច្ចបានប្រាប់ Post News ថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងរថយន្តនិងម៉ូតូ បណ្តាលឲ្យបុរសម្នាក់ស្លាប់យ៉ាងរន្ធត់ នៅវេលាម៉ោង៥និង៣០នាទី​ ថ្ងៃទី២២ ខែមករា ឆ្នាំ២០១៩ នៅលើផ្លូវជាតិលេខ៥ ត្រង់ចំណុចស្ពានត្រពាំងត្រីរស់ ភូមិននាមទទឹង ឃុំទឹកហូត ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។ ​រថយន្តបង្ក​ម៉ាក FUSO ពណ៌សលាយខៀវ…

អុជធូបសែនទុកចោល ឆេះផ្ទះខ្ទេចគ្មានសល់ទាំងព្រឹក!

សៀមរាបៈ នៅវេលាម៉ោង៩និង៣០នាទីព្រឹក ថ្ងៃទី២២ ខែមករា ឆ្នាំ២០១៩ មានករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋ នៅភូមិអញ្ចាញ សង្កាត់អង្គធំ ក្រុងសៀមរាប ខេត្តសៀមរាប។ ម្ចាស់ផ្ទះឈ្មោះ ស៊ុន វឌ្ឍនា ភេទប្រុស អាយុ​៣៧ឆ្នាំ ខូចខាតសម្ភារៈ ផ្ទះឈើ ដំបូលប្រក់សង្ក័សី ជញ្ជាំងក្តា រទំហំ៧មគុណ១២ម​ទាំងស្រុង,ម៉ូតូ១គ្រឿងម៉ាកវីវ៉ា…