​ក្រសួងសុខាភិបាល៖ ក្រើនរំលឹក ពីការបង្ការជំងឺផ្តាសាយបក្សីលើមនុស្ស និងការពុលចំណីអាហារឬស្រា!

​ក្រសួងសុខាភិបាល ក្រើនរំលឹក ពីការបង្ការជំងឺផ្តាសាយបក្សីលើមនុស្ស និងការពុលចំណីអាហារឬស្រា៖

សមត្ថកិច្ចបញ្ជូនខ្លួនជនជាតិចិនម្នាក់ ទៅសាលាដំបូងខេត្តព្រះសីហនុ ពាក់ព័ន្ធករណីហិង្សានៅយានដ្ឋានរថយន្ត សាយ ណុក!

ព្រះសីហនុៈ វេលាម៉ោង​៩​ ថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៩ នៅកម្លាំងការិ.បទល្មើសព្រហ្មទណ្ឌអ.ហខេត្ត បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យម្នាក់ ទៅសាលាដំបូងខេត្តព្រះសីហនុ ពាក់ព័ន្ធករណីហិង្សាឃាត់ខ្លួនកាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៩ នៅចំណុចយានដ្ឋានរថយន្ត សាយ ណុក ស្ថិតក្នុងភូមិ១ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះ សីហនុ។ ជនសង្ស័យឈ្មោះ ចាង…

​បុរសជនបរទេសម្នាក់ ដេកស្លាប់ក្នុងបន្ទប់​ទឹក​​មុខ​សណ្ឋាគារ​ប៉ៃលិន ស៊ី ធី នៅក្រុងប៉ៃលិន!

​ប៉ៃលិនៈ កាលពី​វេលាម៉ោង ១៨ នឹង៤០នាទីយប់ ថ្ងៃ​សៅរ៍ ០៦រោច ខែបុស្ស ឆ្នាំ​ច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវ​នឹង​ថ្ងៃ​ទី​២៦ ខែមករា ឆ្នាំ​២០១៩ មានករណី​ជនជាតិបរទេសម្នាក់ដួលស្លាប់ (ខ្យល់​គ) ក្នុង​បន្ទប់​ទឹក នៅទល់​មុខ​សណ្ឋាគារ​ប៉ៃលិន ស៊ី ធី ស្ថិត​ក្នុង​ភូមិ​អូរតាពុកលើ…

នគរបាលខេត្តកែប បញ្ជូនជនសង្ស័យ២នាក់​​ទៅសាលាដំបូងខេត្តកំពត ពាកព័ន្ធករណីប្រើហិង្សាលើសមត្ថកិច្ច​!

​កែបៈ កាលពីព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៩ ស្នងការដ្ឋាននគរបាលខេត្តកែប បានបញ្ជូនជនសង្ស័យចំនួន២នាក់ ទៅសាលាដំបូងខេត្តកំពត ពាក់ព័ន្ធករណីប្រើហិង្សាដោយចេតនាលើកងកម្លាំងសមត្ថកិច្ច(PL)ដែលកំពុងជិះម៉ូតូល្បាតលើផ្លូវជាតិលេខ៣៣ ក្នុងភូមិកំពង់ត្រឡាច សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប បណ្តាលឱ្យរងរបួសបាក់ឆ្អឹងកដៃ។ ជាមួយគ្នានោះផងដែរដោយមានការដឹកនាំបញ្ជាពីលោកឧត្តមសេនីយ៍ត្រី បែន តារា ស្នងការគរបាលខេត្តកែប បញ្ជាកម្លាំងចុះបន្ថែមជួយអន្តរាគមន៍ភ្លាមៗ ដោយស្ទាក់ចាប់បានក្រុមជនទំនើងខាងលើបានចំនួន៨នាក់ នៅយប់ថ្ងៃទី២៤…

នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច​ ចុះបង្ក្រាបការដ្ឋានជីកយកដីល្បាប់លក់មួយកន្លែងគ្មានច្បាប់អនុញ្ញាត

​សៀមរាបៈ យោងតាមផេក ផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃ កាលពីថ្ងៃសុក្រ​ ទី២៦​ ខែមករា​ ឆ្នាំ២០១៩​ វេលាម៉ោង១៣និង២១នាទី​ កម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច​ នៃស្នងការដ្ឋាននគរបាលខេត្ត​ សហការជាមួយកម្លាំងជំនាញចម្រុះមូលដ្ឋានដឹកនាំ​ និងសម្របសម្រួលដោយលោក​ សំរិទ្ធ​ សុខុន​ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តសៀមរាប​ បានចុះបង្ក្រាបការដ្ឋានជីកយកដីល្បាប់លក់​១កន្លែងគ្មានច្បាប់អនុញ្ញាត ស្ថិតនៅក្នុងភូមិសាស្ត្រភូមិគោកក្រសាំង​ សង្កាត់ស្វាយដង្គំ​ ក្រុងសៀមរាប​…

ដំណឹងល្អ បងប្អូនអ្នកកំពង់ឆ្នាំង នឹងមានការពិនិត្យនិងព្យាបាលជំងឺ​ដោយឥតគិតថ្លៃ…!

កំពង់ឆ្នាំងៈ មន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង មានកិត្តិយស សូមជំរាបជូនដំណឹងដល់ បងប្អូន ប្រជាពលរដ្ខក្នុងខេត្តកំពង់ឆ្នាំង និងបងប្អូនដែលរស់នៅតំបន់ជុំវិញខេត្តកំពង់ឆ្នាំង មេត្តាជ្រាបថា៖ ដោយមានកិច្ចសហការ រវាងមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំងនិងសមាគមវេជ្ជបណ្ឌិតអាមេរិក បានរៀបចំកម្មវិធីពិនិត្យនិងព្យាបាលជំងឺ ដោយឥតគិតថ្លៃ រួមមានការពិនិត្យនិងព្យាបាលរួមមាន៖ ជំងឺភ្នែក , ធ្មេញ , ជំងឺកុមារ , ជំងឺវះកាត់…

ជួយShareផង! ម្ចាស់ម៉ូតូអាចមកទទួលយកម៉ូតូវិញបាននៅអធិការខណ្ឌដូនពេញ ក្រោយត្រូវចោរលួចយកទៅនោះ..

យោងតាមផេកក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា ករណីសមត្ថកិច្ចយកបានមកវិញ ម៉ូតូស្លាកលេខ​ ព្រៃវែង​ 1M-3385, ម៉ាក​ SUZUKI NEX, ក្រហម, 2018​ ដែលត្រូវបានចោរលួចយកទៅ។ សូម​ម្ចាស់ម៉ូតូ​ ភិនភាគខាងលើ​ មកទទួលយកម៉ូតូវិញនៅអធិការខណ្ឌដូនពេញ​ រាជធានីភ្នំពេញ។ សូមបងប្អូនប្រជាពលរដ្ឋមេត្តាជួយផ្សព្វផ្សាយដំណឹងនេះ​ជាសាធារណៈ​ ដើម្បីម្ចាស់ម៉ូតូបានជ្រាបជាព័ត៌មានដោយសារសមត្ថកិច្ច​ មិនអាចទំនាក់ទំនងទៅម្ចាស់ម៉ូតូបាន៕

យុវជនម្នាក់ ជិះម៉ូតូដឹកឈើដួលសង្កត់ពីលើស្លាប់មួយរំពេច!

មណ្ឌលគិរីៈ នៅវេលាម៉ោង៥និង១០នាទីល្ងាច ថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍ជិះម៉ូតូដឹកឈើសុក្រមចំនួន៤ដុំ បាក់បូមមុខដួលសង្កត់ពីលើបណ្តាលស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ នៅគីឡូម៉ែត្រលេខ៦០ ផ្លូវលេខ៧៦ ភូមិឡាប៉ាខេ ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។ សាកសពជនរងគ្រោះឈ្មោះ ជឿន ឡឹក ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិព្នង រស់នៅភូមិអូររណា…

​ប្រុសស្រី២នាក់ជិះម៉ូតូឆ្លងផ្លូវ ត្រូវរថយន្តកុងតឺន័រ កិនស្លាប់ម្នាក់ នៅខណ្ឌច្បារអំពៅ!

ភ្នំពេញៈ បុរសស្ត្រី ២នាក់ជិះម៉ូតូឆ្លងផ្លូវ ក៏ត្រូវរថយន្តកុងតឺន័រ កិនស្លាប់ម្នាក់នៅតាមបណ្ដោយផ្លូវជាតិលេខ១ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ វេលាម៉ោង៣រសៀល ថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៩នេះ។ ព័ត៌មានលម្អិតPost News និងផ្សាយជូនបន្តទៀត៕

ជាប់ពន្ធនាគារ៨ដង ទើបតែចេញបាន៣ថ្ងៃ លួចទ្រព្យសម្បត្តិគេទៀត ចូលគុកវិញដដែល!

បាត់ដំបងៈ កាលពីវេលាម៉ោង៣និង៤០នាទី ថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៩ មានករណីប៉ុនប៉ងលួចមួយកើតឡើង នៅត្រង់ចំណុចក្រុមទី៤១ ភូមព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង បង្កដោយជនសង្ស័យឈ្មោះ រឿន វិត(រ៉ា) ភេទប្រុស អាយុ២០ឆ្នាំ មានទីលំនៅមិនពិតប្រាកដណ បានប៉ុនប៉ងលួចទ្រព្យសម្បត្តិជនរងគ្រោះឈ្មោះរឿម វាសនា ភេទស្រី អាយុ៣៨ឆ្នាំ…