​កំពុងមានការភ្ញាក់ផ្អើលនៅលើFacebook ដែលមានត្រីបាឡែន កំពុងមានវត្តមានលើកោះរ៉ុងសន្លឹម!

​ព្រះសីហនុៈ កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៩ មានករណីប្រជាពលរដ្ឋនិងភ្ញៀវទេសចរណ៍ បានប្រទះឃើញ​ត្រីបាឡែនមួយក្បាល(ធំ)​បានហែលចូលមកក្នុងលម្ហសមុទ្រកោះរ៉ុងសន្លឹម​។ ជុំវិញវត្តមានត្រីបាឡែននេះ លោក នេន ចំរើន ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តព្រះសីហនុ ជូនដំណឹងថា សូមឲ្យប្រជាពលរដ្ឋ និងអ្នកនេសាទកុំប៉ះឬកុំសម្លាប់ត្រីបាឡែននេះ៕

កំពូលតារាកំប្លែងថៃ បង្ហាញខ្លួនជាថ្មីនៅកម្ពុជា

កាលពីរសៀលថ្ងៃទី២៦ មករា តារាកំប្លែងលោក កូទី បានមកដល់ប្រទេសកម្ពុជាជាថ្មី ដោយការបង្ហាញខ្លួនលើកនេះ បានធ្វើអោយម្នាក់ៗ មានការចាប់អារម្មណ៍ជាងមុន ដោយសារតែបង្ហាញខ្លួនលើកនេះ មានអ្នកគាំទ្រខ្មែរមកគាំទ្រខុសពីមុន។ ការបង្ហាញខ្លួនលើកនេះ ក៏ខុសពីមុននោះដែរ ដោយសារតែលោក មកកម្ពុជាលើកនេះ គឺមកសម្ដែងខនសឺតទ្រង់ទ្រាយធំជាមួយតារាខ្មែរ នៅកោះពេជ្រ។ លោក កូទី បានបង្ហាញអារម្មណ៍សប្បាយរីករាយយ៉ាងខ្លាំង នៅពេលចុះមកដល់ប្រទេសកម្ពុជា…

​នាយទាហាន​​ស័ក្តិ​៤​កងយោធពលខេមរភូមិន្ទ​ម្នាក់ ស្រវឹងជិះម៉ូតូពេលសមត្ថកិច្ចហៅវាស់ជាតិអាកុល ស្រាប់តែប្រើសម្ដីអសីលធម៌..!

ភ្នំពេញៈ កាលពីវេលាម៉ោង៩និង៥០នាទីយប់ ថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៩ មានករណីភ្ញាក់ផ្អើលមួយបានកើតឡើង ក្រោយពីមាន​​នាយទាហាន​​ម្នាក់ ចេញពីហូបការ​ ​ជិះ​ម៉ូតូ​ក្នុងស្ថានភាព​ស្រវឹង​ទ្រេតទ្រោត ហើយឆ្លងកាត់គោលដៅត្រួតពិនិត្យ អនុវត្ត​​ច្បាប់ចរាចរណ៍​របស់អធិការដ្ឋាននគរបាលខណ្ឌទួលគោក សមត្ថកិច្ចហៅឲ្យឈប់អែបខាង​ដើម្បីត្រួតពិនិត្យ​ បែរជា​ប្រើសម្ដីអសីលធម៌ដាក់មន្ត្រី​នគរបាល​ចរាចរណ៍​ ទើបសមត្ថកិច្ចចាប់វាស់ជាតិអាកុល​ ផាកពិន័យ​តែម្ដង នៅ​មុខសណ្ឋាគារផ្កាឈូកទិព្វ​ តាមបណ្តោយផ្លូវមុន្នីរ៉េត ​សង្កាត់ផ្សារដើមគ ខណ្ឌទួលគោ​ក រាជធានីភ្នំពេញ​។…

ជនជាតិចិន​ជាច្រើននាក់ នាំគ្នាធ្វើកូដកម្មតវ៉ាបិទផ្លូវ នៅការដ្ឋានសំណង់ក្រុមហ៊ុន​​ ឆាយណាថោន រឿងមិនបើកប្រាក់ឈ្មួល!

​​ព្រះសីហនុៈ នៅវេលាម៉ោង៩និង៣០នាទីព្រឹក ថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៩ ​មានករណីកម្មករជនជាតិចិនចំនួន៥០នាក់​ បាននាំគ្នាធ្វើកូដកម្មតវ៉ាបិទផ្លូវ ច្រកចូលទៅកាន់ការដ្ឋានសំណង់ក្រុមហ៊ុន​​ ឆាយណាថោន ស្ថិតនៅក្នុងក្រុម២ ភូមិ៦ (អូត្រេះ) សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ ​សមត្ថកិច្ច បានឲ្យដឹងថា មូលហេតុ ដោយសារខាងក្រុមហ៊ុន មិនបើកប្រាក់ឈ្នួលឲ្យក្រុមហ៊ុនម៉ៅការសំណង់៕

សង្ស័យវិបត្តិគ្រួសារ! ​បុរសម្នាក់​សម្រេចចិត្តបញ្ចប់ជីវិតនៅលើដើមទឹកដោះគោ

បន្ទាយមានជ័យៈ សមត្ថកិច្ចបានប្រាប់ Post News​ ថា នៅវេលាម៉ោង៨និង៥០នាទី ថ្ងៃទី ២៦ ខែ មករា ឆ្នាំ​២០១៩ មានករណីបុរសម្នាក់ ធ្វើអត្តឃាតចង.ក ​នៅលើដើមទឹកដោះគោ ជាប់ខាងកើតផ្ទះរបស់ឈ្មោះ ផៃ ឌឿន ភេទស្រី អាយុ ៥៥ឆ្នាំ…

ខ្លាំងមែន! ១​យប់​​ចោរ​​លួចយក​រថយន្ត​ម្តង​២​គ្រឿងទៅបាត់ ដោយមិនរំខានម្ចាស់និងសមត្ថកិច្ច នៅស្វាយរៀង​

ស្វាយរៀងៈ កាលពីវេលាម៉ោង២យប់ រំលងអធ្រាត្រឈានចូល ថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៩ មានករណីចោរលួចយករថយន្ត២គ្រឿង ដោយមួយ​នៅ​ក្រុង​ស្វាយរៀង​និងមួយ​​​ទៀត​នៅ​ក្រុង​បាវិត ខេត្តស្វាយរៀង​។ ​រថយន្តដែលត្រូវចោរលួចមាន ម៉ាក​បា​ឡែ​​ន ​ពណ៌​ទឹកប្រាក់​ ​​ឆ្នាំ​២០០២​ ពាក់​ស្លាក​លេខ ​ភ្នំពេញ​2U-8050 ​ជា​កម្ម​សិទ្ធ​របស់​ឈ្មោះ​ មាស​ សា​ម៉ី ​ភេទ​ប្រុស ​អាយុ​៣៦​ឆ្នាំ…

រថយន្ដក្រឡុកស៊ីម៉ង់ត៍ បែកទុយោខ្យល់ខ្លាចបុកអ្នកដំណើរ ទាញចង្កូត​បុកខឿនសួរច្បារពុះចែកទ្រូងផ្លូវខ្ទេចទាំងយប់!

ភ្នំពេញៈ កាលពីវេលាម៉ោង៩យប់ ថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍បានកើតឡើង ដោយមានរថយន្ដក្រឡុកស៊ីម៉ង់ត៍មួយគ្រឿង បើក​​បុកខឿនសួនច្បារ​ពុះចែកទ្រូងផ្លូវ បណ្ដាលឲ្យខូចខាត​យ៉ាងដំណំ នៅតាមបណ្ដោយ​ផ្លូវណតព្រីត សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ​។ រថយន្ដបង្ក​​ ក្រឡុកស៊ីម៉ង់ត៍ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ5A-2159​។ ​បើតាមការបញ្ជាក់ពីអ្នកបើកបរ បានឲ្យដឹងថា…

ល្បែងស៊ីសងខុសច្បាប់ដ៏ធំ បង្កប់ក្នុង​មជ្ឈមណ្ឌលកម្សាន្ត ឈឹងស៊ឺអ៊ឹងស៊ាង​ ត្រូវបានសមត្ថកិច្ចចុះបង្ក្រាបឃាត់ខ្លួនជនជាតិចិន៤នាក់ នៅ​​ក្រុងសៀមរាប!

​សៀមរាបៈ កាលពីវេលាម៉ោង១០យប់ ថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩ កម្លាំងការិយាល័យស៊ើបអង្កេតនិងអនុវត្តនីតិវិធី សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងសៀមរាប ប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ស្វាយដង្គំ ដឹកនាំសម្របសម្រួលនីតិវិធីដោយលោក ជួន សុបញ្ញា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តសៀមរាប ចុះបង្រ្កាបករណីបើកកន្លែងលេងល្បែងស៊ីសងខុសច្បាប់ បង្កប់ក្នុងទីតាំងមជ្ឈមណ្ឌលកម្សាន្ត ឈឹងស៊ឺអ៊ឹងស៊ាង ស្ថិតនៅភូមិមណ្ឌល១ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប រហូតឈានដល់ការឃាត់ខ្លួនមនុស្សចំនួន​៤នាក់​ ភេទ​ប្រុស…

ចៅ​លេងដែកកេះ កេសឆាបឆេះផ្ទះអស់ទាំងស្រុង និងខូចខាតសម្ភារៈមួយចំនួនធំ!

​ព្រៃវែងៈ សមត្ថកិច្ចបានប្រាប់ Post News ថា កាលពីវេលាម៉ោង៩យប់ ថ្ងៃ​ទី២៥ ខែមករា ឆ្នាំ២០១៩ មានករណីភ្លើងឆេះផ្ទះរបស់ឈ្មោះ ឈន ខឿន ភេទប្រុស អាយុ៥៩​ឆ្នាំ នៅភូមិត្រពាំងប្របុះ ឃុំសេនារាជឧត្តម ខេត្តព្រៃវែង។ ឆេះផ្ទះទំហំ៦ម៉ែត្រគុណ៨ម៉ែត្រ សង់ពីឈើប្រក់ស៊ីប្រូ(​ដាក់ចំបើងនៅក្រោមផ្ទះ) ឆេះខូចខាតទាំងស្រុង…

​អាសូរ! យុវជនម្នាក់ ទៅរកខ្យងរអិលជើងធ្លាក់ទឹកលង់ស្លាប់យ៉ាងអាណោចអាធ័ម

កណ្តាលៈ សមត្ថកិច្ចបានប្រាប់ Post News ថា កាលពីវេលាម៉ោង១០និង១០នាទី ថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៩ មានករណី​យុវជនម្នាក់លង់ទឹក​​ស្លាប់ នៅចំណុច បឹងធំ ក្នុងភូមិតារាបដូនស ឃុំ គគីរ​ ស្រុកកៀនស្វាយ ខេត្តកណ្តាល​។ ជនរងគ្រោះ​ឈ្មោះ ស ច័ន្ទណារិទ្ធ(ឈីង)​…