បុរសជាអ្នក​បើក​រថយន្តដឹកថ្ម ​បុក​ស្ត្រី​២នាក់​ស្លាប់​ នៅខេត្តព្រះហនុ ត្រូវ​សមត្ថកិច្ច​​ចាប់​បញ្ជូន​ខ្លួន​ ទៅ​កាន់​តុលាការ​ហើយ​

ព្រះសីហនុៈ នៅព្រឹក ថ្ងៃទី​១៦ ខែកុម្ភៈ ឆ្នាំ២០១៩ នេះ​ កម្លាំងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក បានបញ្ជូនតៃកុងរថយន្ត​ដឹកថ្ម ដែល​បានបើកបុក​ស្ត្រី​២នាក់​ស្លាប់ កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៩ លើផ្លូវជាតិលេខ៤ ស្ថិតនៅភូមិព្រៃនប់២ ឃុំព្រៃនប់ ស្រុកព្រៃនប់ ទៅកាន់សាលាដំបូងខេត្តព្រះសីហនុ ដើម្បីចាត់ការតាមនីតិវិធីច្បាប់។ អ្នកបើករថយន្តខាងលើឈ្មោះ ជឿន…

សូមប្រុងប្រយ័ត្នបងប្អូន! សីតុណ្ហភាពនៅកម្ពុជា នឹងបន្តកើនទ្បើងបន្ថែមទៀត

ដើម្បីជ្រាបច្បាស់ សូមមើល និងអានសេចក្ដីជូនដំណឹង របស់ក្រសួងធនធានទឹក និងឧតុនិយមដូចខាងក្រោម៖

នារីខារ៉ាអូខេរត់បាតជើងព្រាតទាំងថ្ងៃត្រង់! អគ្គិភ័យឆេះខារ៉ាអូខេ «កោះតៃវ៉ាន់ថ្មី» នៅក្រុងបាត់ដំបង

បាត់ដំបងៈ នៅវេលាម៉ោង១១និង៣០នាទីព្រឹកថ្ងៃទី​ ១៦​ ខែ​កុម្ភៈ​ ឆ្នាំ២០១៩​ មានករណីអគ្គិភ័យមួយឆេះ នៅខារ៉ាអូខេ KTV «កោះតៃវ៉ាន់ថ្មី» ត្រង់​ចំណុចក្រុមទី១៦ ភូមិទួលតាឯក​ សង្កាត់ទួល​តា​ឯក​ ក្រុងបាត់ដំបង។​ មូលហេតុ៖ បណ្តាលមកពីឆ្លងចរន្តអគ្គិសនី។ ករណីអគ្គិភ័យនេះ ដោយសារស្ថានភាពភូមិសាស្រ្តផ្លូវចូល​មានលក្ខណៈតូចចង្អៀត​ ហើយមានខ្សែអគ្គិសនីឆ្លងកាត់ផ្លូវទាបៗ​ពេកជាហេតុធ្វើឲ្យរថយន្តអគ្គិភ័យ មិនអាចចូលទៅកៀកទីតាំងកើត​ហេតុបាន​ទ្បើយ ដែលតម្រូវឲ្យកម្លាំងនគរបាល…

ម្ដាយឪពុកស្លុតចិត្ត! កូនប្រុសទើបអាយុ ១៨ខែ ត្រូវព្រីភ្លើងឆក់ស្លាប់យ៉ាងរន្ធត់

បាត់ដំបងៈ កាលពីវេលាម៉ោង ២ និង៣០នាទីរសៀលថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ ២០១៩ ក្មេងប្រុសម្នាក់ ត្រូវព្រីភ្លើងឆក់ស្លាប់ នៅចំណុចភូមិទួលស្នួល ឃុំរាំងកេសី ស្រុកសង្កែ ខេត្តបាត់ដំបង។ ជនរងគ្រោះ ឈ្មោះ ចាច សំណាង ភេទប្រុស អាយុ ១៨ខែ…

ជនជាតិវៀតណាមម្នាក់ ខ្យល់គស្លាប់ នៅការដ្ឋានសំណង់មួយកន្លែង ក្នុងក្រុងព្រះសីហនុ

ព្រះសីហនុៈ (ព័ត៌មានបឋម) តាមសេចក្តីរាយការណ៍ បានឲ្យដឹងថា មានករណីបុរសចំណាស់ជនជាតិវៀតណាមម្នាក់ ជាកម្មករសំណង់ បានខ្យល់គស្លាប់ នៅការដ្ឋានសំណង់មួយកន្លែង ម្តុំជិតផ្លូវកែងអូរ១ សង្កាត់លេខ៤ ក្រុងព្រះសីហនុ កាលពីព្រឹកថ្ងៃ១៦ ខែកុម្ភៈ ឆ្នាំ២០១៩។ បច្ចុប្បន្នសព ត្រូវបានក្រុមគ្រួសារ នាំយកតាមរថយន្តពេទ្យ ដឹកទៅធ្វើបុណ្យនៅស្រុកកំណើត នាទីក្រុងហូជីមិញប្រទេសវៀតណាម៕

ឆ្អែតចិត្តប្អូនធម៌ ស៊ីដាច់ប្រពន្ធបងធម៌ តាមស្វែងរកឃើញ ឈ្លោះផ្អើលសាលាសង្កាត់

ភ្នំពេញៈ បុរសម្នាក់ស្រែកឡូឡា ឆ្ការដៃឆ្ការជើង ដោយមិនសុខចិត្ត ត្បិតមិនគួរឡើយណាប្អូនធម៌ចិត្តពឹសពុល លូកថ្លើមបងធម៌ ស៊ីដាច់ប្រពន្ធខ្លួន ដោយព្យាយាមប៉ុនប៉ងលេបថ្នាំចំនួន៤ដងមកហើយ ដើម្បីសម្លាប់ខ្លួនព្រោះរឿងឈឺចិត្ត ម្យ៉ាងចាញ់ល្បិចប្រពន្ធ ម្យ៉ាងប្អូនធម៌លូកថ្លើមបេះយកប្រពន្ធបាត់ អស់រយៈពេលជាង១ខែ ស្រាប់តែនៅល្ងាចថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៩ តាមស្វែងរកផ្ទះប្រពន្ធឃើញ នៅព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ស្រែកឡូឡា រករឿងខណៈដែលអតីតប្រពន្ធកំពុងសោយសុខ…

កងកម្លាំងទ័ពអាកាសអាមេរិក ធ្វើសមយុទ្ធយន្តហោះចម្បាំង B-2, F-35 និង F-22

អាមេរិកៈ មន្ទីរបញ្ចកោណ បានដាក់ចេញនូវយន្តហោះចម្បាំងរបស់ខ្លួន ធ្វើសមយុទ្ធដើម្បីការពារ ប្រឆាំងនឹងការរំលោភដែនអាកាសរបស់សត្រូវ នៅថ្ងៃណាមួយ សម្រាប់សង្គ្រាមដ៏មានសក្តានុពល។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៩។ យោធាអាមេរិក កាលពីពេលថ្មីៗនេះ បានធ្វើសមយុទ្ធនៅមហាសមុទ្រប៉ាស៊ីហ្វិក ដោយដាក់ចេញនូវយន្តហោះបំបាំងកាយ រួមទាំងយន្តហោះចម្បាំង F-22, F-35 និងយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រ…

ជិះម៉ូតូ​ឆ្លងផ្លូវ​មិន​ប្រយ័ត្ន​ ត្រូវ​រថយន្ដ​បុក​ ស្លាប់នារីម្នាក់ និងរបួសម្នាក់ នៅ​ស្រុក​អង្គស្នួល​

កណ្ដាលៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិ​ បានឲ្យដឹងថា នារី​ម្នាក់​បើកបរ​ម៉ូតូ​បត់​ឆ្លងផ្លូវ​មិន​ប្រយ័ត្ន​ ត្រូវ​រថយន្ដ​មួយ​គ្រឿង​បើក​មក​ពីក្រោយ​ស្រប​ទិស​គ្នា​ បុក​ពេញ​មួយ​ទំហឹង​បណ្ដាល​ឲ្យ​នារី​រង​គ្រោះ ជា​អ្នកបើកបរ​ម៉ូតូ​ស្លាប់​ភ្លាមៗ​នៅ​កន្លែង​កើតហេតុ​ រីឯ​យុវជន​ម្នាក់ ​ជា​អ្នក​រួម​ដំណើរ​ជាមួយ​រង​របួសស្រាល​។​ ករណី​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​នេះ​ បាន​កើតឡើង​នៅ​វេលា​ម៉ោង​៩​ និង​៣០​នាទី​យប់ថ្ងៃ​ទី​១៤​ ខែកុម្ភៈ​ ឆ្នាំ​២០១៩​ លើ​កំណាត់​ផ្លូវជាតិ​លេខ​៤​ ត្រង់​ចន្លោះ​គីឡូម៉ែត្រ​លេខ​២៦-២៧​ ស្ថិត​ក្នុងភូមិ​ត្រពាំង​ឈើ​នាង​ ឃុំ​ពើក​ ស្រុក​អង្គស្នួល​ ខេត្តកណ្ដាល​។​…

អាសូរណាស់! មកមើលប្រពន្ធជិតគ្រប់ខែ ស្រាប់តែត្រូវខ្សែឆក់ស្លាប់

សៀមរាបៈ នៅវេលាម៉ោងប្រហែល ៦ល្ងាចថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៩ មានករណីបុរសម្នាក់ ត្រូវខ្សែឆក់ភ្លើងបណ្ដាលឲ្យស្លាប់ ស្ថិតភូមិជ័យ សង្កាត់ទឹកវិល ក្រុង/ខេត្តសៀមរាប។ ជនរងគ្រោះឈ្មោះ ម៉ី ណាវ ភេទ ប្រុស អាយុ ៦០ឆ្នាំ មុខរបរ ធ្វើចំការ រស់នៅស្រុកត្រពាំងប្រាសាទ…

កម្លាំងសមត្ថកិច្ចចម្រុះខណ្ឌពោធិ៍សែនជ័យ ចុះទ្បោមព័ទ្ធបន្ទប់ជួលមួយកន្លែង ពាក់ព័ន្ធនឹងករណីលួចទ្បាន នៅសង្កាត់កាកាបទី១

ភ្នំពេញៈ (ព័ត៌មានបឋម) តាមសេចក្ដីរាយការណ៍ បានឲ្យដឹងថា មានករណីសមត្ថកិច្ចចម្រុះខណ្ឌពោធិ៍សែនជ័យ ចុះទ្បោមព័ទ្ធបន្ទប់មួយកន្លែង ពាក់ព័ន្ធនឹងករណីលួចទ្បាន ស្ថិតនៅសង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ហេតុការណ៍នេះ កើតទ្បើងវេលាម៉ោង ១១ និង៣៩ នាទីព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៩ សម្រាប់ព័ត៌មានលម្អិត Post News…