ផ្លូវជាតិលេខ៤ សមត្ថកិច្ចរកឃើញអ្នកបើកបររថយន្ត មានផ្ទុកសារធាតុញៀនចំនួន ៣នាក់ហើយ

ព្រះសីហនុៈ កម្លាំងជំនាញការិយាល័យ​នគរបាលប្រឆាំងគ្រឿងញៀន​ សហការជាមួយកម្លាំងអធិការដ្ឋាន​នគរបាលស្រុកព្រៃនប់ បានចុះ​ត្រួត​ពិនិត្យធ្វើតេស្ត​ រក​មើលសារធាតុញៀន​ លើ​អ្នក​បើក​បររថយន្ត​ធុន​ធ្ងន់​ចំនួន​១៣០​គ្រឿង​ តៃកុងឡាន​១​៣០​នាក់​ នៅ​ចំណុច​ជញ្ជីង​ថ្លឹង​រថយន្ត​ផ្លូវ​ជាតិ​លេខ​៤​ ឃុំ​អូរ​ឧកញ៉ា​ហេង កាលពី​ថ្ងៃទី​១៦ ខែកុម្ភៈ ឆ្នាំ២០១៩ ថ្មី​ៗ​នេះ។ ​ ជាលទ្ធផល​បាន​រកឃើញ​តៃ​កុង​ឡាន​៣នាក់ វិជ្ជមាន​ និង​ ១២៧នាក់​ អវិជ្ជមាន​។ ពាក់ព័ន្ធករណីខាងលើនេះ…

លេងល្បែងជល់មាន់ ក្នុងព្រៃអាកាស្យា ត្រូវបានបង្ក្រាបនៅខេត្តព្រះសីហនុ

ព្រះសីហនុៈ កម្លាំងប្រជាការពារក្រុងព្រះសីហនុ បានចុះណែនាំ និងបានហាមឃាត់ មិនឲ្យមានការលេងល្បែងជល់មាន់ កាលពីម៉ោង២រសៀលថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៩ នៅក្នុងព្រៃអាកាស្យា ស្ថិតនៅផ្លូវឆ្ពោះទៅអូរត្រេះ ក្នុងសង្កាត់លេខ៤ ក្រុង/ខេត្តព្រះសីហនុ។ ដោយដកហូតបានម៉ូតូ៥គ្រឿង មាន់៥ក្បាល យកទៅរក្សាទុកនៅសាលាក្រុង ដើម្បីឲ្យម្ចាស់ ទៅធ្វើការអប់រំណែនាំបន្ត៕

សូមបងប្អូនប្រជាពលរដ្ឋ ដែលជិះម៉ូតូពេលយប់ តាមបណ្ដោយផ្លូវ ជាតិលេខ៣ប្រុងប្រយ័ត្ន សមត្ថកិច្ចបង្ក្រាបបានជនសង្ស័យ ៥នាក់ វាយប្លន់យកម៉ូតូ

ភ្នំពេញៈ កាលពីវេលាម៉ោង ១ និង៣០នាទី រំលងអធ្រាត្រឈានចូលថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៩ អធិការនគរបាលខណ្ឌដង្កោ បានដឹកនាំកម្លាំង ចុះបង្រ្កាបករណី លួចមានស្ថានម្ងន់ទោស (ជិះម៉ូតូកៀរធាក់ និងប្រើខ្សែរក្រវ៉ាត់ វាយប្លន់យកម៉ូតូ) ត្រង់ចំណុចមុខសួនឧស្សាហ៍កម្មវឌ្ឍនៈពីរ ផ្លូវជាតិលេខ០៣ ស្ថិតនៅភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ។…

បុរសម្នាក់ ជិះម៉ូតូឌ្រីមសង់បោះពួយលឿន ជ្រុលទៅបុករថយន្តព្រូស បណ្ដាលរងរបួសធ្ងន់

ភ្នំពេញៈ បុរសម្នាក់ជិះម៉ូតូយ៉ាងលឿន មកដល់ចំណុចផ្លូវបំបែកជាបួន មិនប្រយ័ត្នក៏ជ្រុលទៅបុក រថយន្តតូយូតាព្រូសពេញទំហឹង បណ្ដាលឲ្យរបួសធ្ងន់ នៅវេលាម៉ោង១២ និង១០នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៩ ស្ថិតតាមបណ្ដោយផ្លូវ៣៦០ កែងនិងផ្លូវ១៦៣ ក្នុងសង្កាត់ទួលស្វាយព្រៃ១ ខណ្ឌចំការមន។ តាមប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់ ជិះម៉ូតូឌ្រីមសង់០១៦ ពណ៌ខ្មៅ…

ឡង់គ្រីស័រស៊េរីទំនើប ស្លាកលេខ ភ្នំពេញ 2AD-2992 ពន្លះរថយន្តកូរ៉េ ចតលើចិញ្ចើមផ្លូវ បណ្ដាលឲ្យផុងផ្នែកខាងមុខយ៉ាងដំណំ

ភ្នំពេញៈ បុរសម្នាក់ទំនងស្រវឹង បើករថយន្តម៉ាកឡង់គ្រីស័រ ស៊េរីទំនើបទៅបុករថយន្តកូរ៉េ ឈប់ចតលើចិញ្ចើមផ្លូវពីក្រោយពេញទំហឹង បណ្ដាលឲ្យរងការខូចខាតផ្នែកពីមុខយ៉ាងដំណំ។ ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង ១១និង ៤០នាទីយប់ ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៩ តាមបណ្ដោយផ្លូវព្រះនរោត្ដម ក្បែរសាលាបញ្ញាសាស្រ្ត ក្នុងសង្កាត់ទន្លេរបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ យោងតាមប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា…

គង់ ចាន់ស្រីមុំ លេងឈុតធំមិនធម្មតា ក្នុងថ្ងៃខួប៣ឆ្នាំអាជីវកម្ម

កាលពីយប់ថ្ងៃទី១៦ កុម្ភៈ តារាសម្ដែងអ្នកនាងគង់ ចាន់ស្រីមុំ ត្រូវគេឃើញលេងមួយឈុតធំតែម្ដង នៅក្នុងពិធីខួប៣ឆ្នាំអាជីវកម្មហាងម៉ូម៉ូ Momo ដែលកាន់តែធ្វើអោយគេឃើញថា អ្នកនាងគឺជាតារាអ្នកនាំចូល ផលិតផលថែរក្សាសម្រស់ធំជាងគេ នៅក្នុងវិស័យជំនួញ។ ជោគជ័យរបស់អ្នកនាង បានទាំងរុញអោយតារាស្រីរូបនេះ ផ្អាកខ្វល់ពីការសម្ដែង ក្នុងពេលដែលអ្នកនាងនៅមានទីផ្សារមិនធម្មតា នៅក្នុងវិស័យសិល្បៈនោះ។ គ្មានអ្នកណាមិនចាប់អារម្មណ៍នោះទេ នៅក្នុងពិធីខួបគម្រប់៣ឆ្នាំនៃក្រុមហ៊ុនម៉ូម៉ូ ដែលអ្នកនាងគង់ ចាន់ស្រីមុំ…

លោកអភិបាលស្រុកបាទី និងអធិការស្រុក ជួយមើលរថយន្តបែនដឹកដីផង នៅតាមបណ្ដោយផ្លូវជាតិលេខ២

តាកែវៈ ប្រជាពលរដ្ឋក្នុងស្រុកបាទី សូមណុំពរតាមរយៈសារព័ត៌មាន Post News ដើម្បីឲ្យជួយផ្សាយករណីរថយន្តបែនដឹកដី ធ្វើចរាចរណ៍តាមផ្លូវជាតិលេខ ២ ទៅដល់អភិបាលស្រុកបាទី និងអធិការស្រុក បានដឹង និងធ្វើការណែនាំឲ្យរថយន្តទាំងនោះ គ្របនៅពេលដឹកដី ធ្វើដំណើរតាមដងផ្លូវផង ដោយសារកន្លងមក រថយន្តខាងលើ បានបង្កឲ្យមានការហុយ ធ្លាក់ដីពាសពេញផ្លូវ ធ្វើឲ្យខូចសោភណ្ឌភាពផ្លូវ ដែលអាចបង្កគ្រោះថ្នាក់…

Update៖ អតីតមន្រ្តីយោធាម្នាក់ ដែលត្រូវបានបណ្តេញចេញពីអង្គភាព ត្រូវចាប់ខ្លួន ក្រោយធ្វើសកម្មភាពលួចរថយន្ត…

ភ្នំពេញៈ កម្លាំងចម្រុះនៃអធិការដ្ឋានខណ្ឌពោធិ៍សែនជ័យ បានប្រតិបត្តិការយ៉ាងក្តៅគគុក ដោយឃាត់ខ្លួនបុរសម្នាក់ បន្ទាប់ពីមានជនរងគ្រោះ មកដាក់ពាក្យបណ្តឹងអំពីករណី ត្រូវបានចោរលួចរថយន្ត។ ក្រោយពីទទួលដំណឹងភ្លាម កម្លាំងនគរបាលបានកំណត់មុខសញ្ញា និងធ្វើការចាប់ខ្លួនជនសង្ស័យបានតែម្តង កាលពីវេលាម៉ោង១១ព្រឹក ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៩ ត្រង់ចំណុចផ្ទះល្វែង ជាប់និងផ្សារស៊ិនជូរី ក្នុងភូមិតាងួន សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។…

ផ្អើលសមត្ថកិច្ចទាំងព្រឹក ព្រោះរឿងចោលកន្ទុយបារីក្បែររោងចក្រ ផលិតសម្ភារសំណង់យីហោ​ អេសវ៉ាយអ៊ិនដាសស្ទ្រី​ ឯ.ក​

ភ្នំពេញៈ នៅវេលាម៉ោង៨និង២៣នាទីព្រឹកថ្ងៃទី១៦​ ខែកុម្ភៈ​ ឆ្នាំ២០១៩​ មានករណីអគ្គិភ័យ​ បានកើតឡើងត្រង់ចំណុច​ រោងចក្រផលិតសម្ភារសំណង់យីហោ​ អេសវ៉ាយអ៊ិនដាសស្ទ្រី​ ឯ.ក​ តាមផ្លូវវិមានឈ្នះឈ្នះ​ ស្ថិតក្នុងភូមិត្រពាំងពោធិ៍​ សង្កាត់គោករកា​ ខណ្ឌព្រែកព្នៅ​ រាជធានីភ្នំពេញ។ សម្ភារខូចខាត៖ ឈើទុកចោលនៅក្បែររោងចក្រមួយចំនួន។ សមត្ថកិច្ចបានឲ្យដឹងថា ក្នុងករណីអគ្គិភ័យខាងលើ​ រថយន្តពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ ចេញអន្តរាគមន៍ចំនួន០៤គ្រឿង​…

Update៖ ព្រឹកមិញ សាំងយ៉ុងដឹកអ្នកដំណើរ ពន្លះហ៊ីយ៉ាន់ដាយ រងរបួសមនុស្សជាច្រើននាក់ នៅខេត្តកំពង់ស្ពឺ

កំពង់ស្ពឺៈ កាលពីវេលាម៉ោង ៩ និង៥០នាទីព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ រវាងរថយន្តពីរគ្រឿង បុកគ្នាបណ្ដាលឲ្យរងរបួសមនុស្ស ១៥នាក់ នៅលើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ ៥៣-៥៤ ត្រង់ចំណុចភូមិបុស្សតានៃ ឃុំកាហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ រថយន្តម៉ាកសាំងយ៉ុង ពណ៌ស្លែ គ្មានស្លាកលេខ…