រន្ធត់ណាស់! ក្មេងស្រីអាយុ ៦ឆ្នាំ ត្រូវរថយន្តកិនធ្លាយខួរស្លាប់ នៅស្ទឹងត្រែង
ស្ទឹងត្រែងៈ ករណីគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូបុករថយន្តដឹកដីបណ្ដាលឲ្យក្មេងស្រីអាយុ៦ឆ្នាំ ធ្លាក់ចូលពីក្រោមកង់រថយន្តកិនធ្លាយខួរស្លាប់ កាលពីយប់ថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ២០១៩ ស្ថិតនៅភូមិរាជានុកូល សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែងខេត្តស្ទឹងត្រែង។ សមត្ថកិច្ច បានឲ្យដឹងថា នៅមុនកើតហេតុគេឃើញ ម៉ូតូមួយគ្រឿងធ្វើដំណើរពីត្បូងទៅជើង មកដល់ផ្លូវបំបែកជាបួនក៏បានប៉ះជាមួយរថយន្តបែនដឹកដីមួយគ្រឿង ធ្វើដំណើរច្រាស់ទិសគ្នា។ខណៈរថយន្ត កំពុងបត់ឆ្លងផ្លូវ ស្រាប់តែត្រូវម៉ូតូ ទៅបុកប៉ះកង់រថយន្ត…