ទាស់សម្ដីគ្នាក្លាយជាហិង្សា បុរសវ័យ ៦៨ឆ្នាំ ធ្លាប់ហាត់គុនល្បុកតោ វាយទាត់បុរសអាយុ ៤២ឆ្នាំ របួសទៅមន្ទីរពេទ្យ ចុងក្រោយស្លាប់..

កណ្តាលៈ កាលពីវេលាម៉ោង ៧ និង៣០នាទីយប់ថ្ងៃទី១៧ ខែមក ឆ្នាំ ២០១៩ សមត្ថកិច្ច បានឃាត់ខ្លួនបុរសម្នាក់ ពាក់ព័ន្ធនឹងករណីហិង្សាដោយចេតនា បណ្តាលឲ្យស្លាប់បុរសម្នាក់ ត្រង់ចំណុចមុខផ្ទះជនសង្ស័យ ភូមិត្រពាំងត្នោត ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល។ ជនរងគ្រោះឈ្មោះ ហុង តារ៉ា ហៅព្រឹង…

ចោរចូលគាស់ផ្ទះ លួចប្រាក់អស់ជាង ២ម៉ឺនដុល្លារ និងមាស៣តម្លឹង នៅស្រុកពញាឮ

កណ្ដាលៈ កាលពីវេលាម៉ោង១២ ថ្ងៃត្រង់ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៩ មានករណីអំពើលួចគាស់ផ្ទះ នៅចំណុចផ្ទះឈ្មោះ រស់ ហ៊ុន ភេទប្រុស ភូមិពញាឮ ឃុំពញាឮ ស្រុកពញាឮ ខេត្តកណ្តាល។ ជនរងគ្រោះឈ្មោះរស់ ហ៊ុន ភេទប្រុស អាយុ៤៧ឆ្នាំជនជាតិខ្មែរ មុខរបរ គួកជេរដី…

ខេមរៈ សិរីមន្ត កំពុងត្រូវគេភ័យរឿងបាត់បង់ប្រជាប្រិយភាព

ខុសពីតារាចម្រៀងជាច្រើន ដែលប្ដូរទ្រនំចូល គឺបានឈានឡើងទីផ្សារ ដូចជាលោក នីកូ និង កញ្ញា សួស វិហ្សា ជាដើមតារាចម្រៀងលោកខេមរៈ សិរីមន្ត បែរជាត្រូវគេកត់សម្គាល់ថា ចាប់តាំងពីលោកហក់ចូលហង្សមាស គឺសន្ទុះទីផ្សារចុះខ្សោយជាងមុនយ៉ាងគំហ៊ុក។ យ៉ាងណាមិញ ហេតុផលដែលលោក មិនមានបទផ្ទុះ និងមិនសូវមានទីផ្សារថតស្ពតធំៗដូចមុន មិនដែលដោយសារតែហង្សមាសមិនសូវលើកនោះទេ ប៉ុន្តែត្រូវបានអ្នកវិភាគយល់ថា…

Update៖ រថយន្តមិនស្គាល់ម៉ាក បុកម៉ូតូឌ្រីមសង់ បណ្ដាលឲ្យស្ត្រីម្នាក់បែកក្បាលស្លាប់ភ្លាមៗ និងបុរសម្នាក់រងរបួសធ្ងន់

ភ្នំពេញៈ ស្ត្រីម្នាក់បានបែកក្បាលស្លាប់ ក្នុងថ្លុកឈាមយ៉ាងអាណោចអាធ័ម និងបុរសម្នាក់ទៀតរបួសធ្ងន់ ត្រូវបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យលោកសង្ឃ បន្ទាប់ពីជិះម៉ូតូឌ្រីមសង់មួយគ្រឿងឌុបគ្នា ត្រូវរថយន្តមិនស្គាល់ម៉ាក បុកហើយកិន រួចបើកគេចបាត់ស្រមោល។ ហេតុការណ៍ដ៏រន្ធត់នេះ កើតឡើងនៅវេលាម៉ោង៩ និង៣០នាទីយប់ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៩ ស្ថិតតាមផ្លូវបេតុង ចំណុចមុខវិទ្យុអ៊េប៊ីស៊ី ក្នុងភូមិព្រែកថ្លឹង សង្កាត់ជើងឯក ខណ្ឌដង្កោរាជធានីភ្នំពេញ។ ជនរងគ្រោះមិនទាន់ត្រូវបានស្គាល់អត្តសញ្ញាណនៅឡើយទេ។…

បុរសវ័យចំណាស់ម្នាក់ ស្រវឹងស្រាជោគជាំ បើករថយន្តបុកទ្រូងផ្លូវ បាក់អស់១កង់ ហើយដេកលក់ធ្វើព្រងើយ

ភ្នំពេញៈ បុរសម្នាក់ស្រវឹងស្រាជោគជាំ បានបើករថយន្តបុកកក្បាលនាគទ្រូងពុះចែកផ្លូវ បណ្ដាលឲ្យបាក់អស់មួយកង់ និងរថយន្តរងការខូចខាតដាច់កង់ឆ្វេងទៅមុខលែងរួច។ ហេតុការណ៍នេះ បានកើតនៅវេលាម៉ោង១១ និង៤០នាទីយប់ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៩ តាមបណ្ដោយផ្លូវព្រះមន្នីវង្ស កែងផ្លូវភ្លោះអូឬស្សី ក្នុងសង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា រថយន្តមួយម៉ាកកាមរីហាយព្រីត ពណ៌ស្ករ ពាក់ស្លាក់លេខ…

សូមប្រុងប្រយ័ត្នបងប្អូន! ទឹកប៉េងបោះ ទឹកជ្រលក់ ត្រីកំប៉ុង.. ខូចគុណភាពរកឃើញ នៅផ្សារក្រុងព្រៃវែង

ព្រៃវែងៈ យោងតាមផេកអគ្គនាយកដ្ឋានកាំកុងត្រូល បានឲ្យដឹងថា នាព្រឹកថ្ងៃព្រហស្បតិ៍ ១៤កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ១៤ ខែកុម្ភ: ឆ្នាំ២០១៩ មន្រ្តីសាខាកាំកុងត្រូលខេត្តព្រៃវែង ដោយមានការចូលរួម សហការពីមន្រ្តីមន្ទីរពាណិជ្ជកម្ម អាជ្ញាធរដែនដី និងគណៈកម្មការផ្សារ បានចុះត្រួតពិនិត្យទំនិញ ដែលដាក់តាំងលក់នៅផ្សារក្រុងព្រៃវែង…

ជ័យ សុវ៉ាត ផ្ដល់ទាំងលុយ និងចំណីចំណុក ដល់គន្ធបុប្ផា

កាលពីរសៀលថ្ងៃទី១៤ កុម្ភៈ ដែលជាទិវារនៃក្ដីស្រលាញ់ តារាចម្រៀងប្រចាំផលិតកម្មសាន់ដេ លោក ជ័យ សុវ៉ាត បានចែករំលែកក្ដីស្រលាញ់ដល់ក្រុមក្មេងៗ និងអាណាព្យាបាលអ្នកជំងឺ នៅមន្ទីរពេទ្យគន្ធបុប្ផា ដោយក្រៅពីចែកថវិកា និងអាហារដល់អ្នកជំងឺ ក៏បានដឹកនាំហ្វេនៗ ប្រគល់ថវិកាផ្ទាល់ខ្លួនចំនួន១០លានរៀល ១ជូនដល់មន្ទីរពេទ្យផងដែរ។ នេះមិនមែនជាលើកទី១នោះទេ ដោយលោកប្រកាសថា ចង់ឃើញទិវារនៃក្ដីស្រលាញ់ គឺជាទិវារដែលអ្នកមានលទ្ធភាព គួរតែចែករំលែកក្ដីស្រលាញ់ដល់អ្នកខ្វះខាត។…

សូមចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា! កាមរីបាទ្បែនបោះពួយលឿន បុកសង់ឌ្រីម របួសបុរសម្នាក់

ប៉ៃលិនៈ កាលពី​វេលាម៉ោង ១១ និង ៣០នាទីព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ រវាងរថយន្តនិង ម៉ូតូក្នុងទិសដៅបញ្ច្រាសទិញគ្នា បណ្ដាលឲ្យរបួសបុរសម្នាក់ នៅអូរកប់អង្ក ស្ថិតក្នុងភូមិអូរឈើក្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។ ជនរងគ្រោះ​ឈ្មោះ សៅ សារិម ភេទ…

ងោកមួយភាំង ហាយឡែនឌ័រ រេចង្កូតទៅបុកបែនយ៉ីឌុប ដាច់កង់មុខក្រាបដល់ដី

ភ្នំពេញៈ ករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តពីរគ្រឿងបុកគ្នា បណ្ដាលឲ្យរងការខូចខាត កាលពីវេលាម៉ោង១០និង១៥នាទីព្រឹក ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៩ ស្ថិតនៅលើផ្លូវជាតិលេខ៤ ភូមិអង្គ សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ ។ រថយន្តបង្កម៉ាក ហាយឡែនឌ័រ ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2AF-3134 បើកបរដោយបុរសម្នាក់…

រថយន្តដឹកផ្លែស្វាយទៅប្រទេសថៃ ដាច់ហ្វ្រាំងឆ្លាក់ចូលអូរ នៅខេត្តប៉ៃលិន

ប៉ៃលិនៈ នៅវេលាម៉ោង ០៩ និង៣៥ នាទីព្រឹកថ្ងៃទី ១៣ ខែកុម្ភៈ ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ ដោយរថយន្តមួយគ្រឿង ដាច់ហ្វ្រាំងឆ្លាក់ចូលអូរ នៅចំណុចជិតស្ពានក្បែរច្រកទ្វារអន្តរជាតិព្រំដែន ស្ថិតក្នុងភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។ អ្នកបើកបរឈ្មោះ ជួន សុខា ភេទប្រុសអាយុ…