ច្បាប់នៅអេស្ប៉ាញ ធ្វើឲ្យក្លិបនៅអង់គ្លេសសប្បាយចិត្ត
ក្រោយពីលេចលឺនូវពត៌មាន ទាក់ទងនឹងការមិនសប្បាយចិត្តរបស់កំពូលខ្សែប្រយុទ្ធ Cristiano Ronaldo ចំពោះច្បាប់នៅអេស្ប៉ាញទាក់ទងនឹងរឿងពន្ធនោះ បានធ្វើឲ្យក្លិបនៅអង់គ្លេស មានការសប្បាយចិត្តយ៉ាងខ្លាំង។ វាជារឿង ដ៍សប្បាយចិត្តបំផុតសម្រាប់ក្លិបធំៗនៅអង់គ្លេស ដែលទទួលនូវដំណឹងនៃការមិនសប្បាយចិត្តរបស់ Ronaldo ក្នុងការប្រកបអាជីពនៅអេស្ប៉ាញ។ ជាការពិតណាស់ Ronaldo កំពុងតែធុញថប់ នឹងបញ្ហាគេចពន្ធលុយ ដែលត្រូវបានរាជអាជ្ញាអេស្ប៉ាញកំពុងចោទប្រកាន់។ នៅក្នុងបញ្ហានេះ Ronaldo ក៍បានបង្ហាញនូវអារម្មណ៍ចង់ចាកចេញពីលីគកំពូលអេស្ប៉ាញនេះ…