សង្ស័យមានវិបត្តិ! ស្ត្រីអាជីវករលក់ខោអាវនៅផ្សារស្ទឹងមានជ័យម្នាក់ ចង.កសម្លាប់ខ្លួន

ភ្នំពេញៈ ស្រ្តីម្នាក់សម្រេចចិត្តចងករធ្វើអត្តឃាតសម្លាប់នៅលើឡៅតឿ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨ព្រឹក ថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៩ ស្ថិតនៅផ្លូវលំ ក្រុមទី២ ផ្ទះលេខ៩AE ភូមិទ្រា សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ។ សពស្ត្រីខាងលើនេះមានឈ្មោះ លុយ ម៉ាលី​ អាយុ៣៨ឆ្នាំ មុខរបរលក់ខោអាវ នៅផ្សារស្ទឹងមានជ័យចាស់។ បើយោងតាមសម្តីសាច់ញាតិក្រុមគ្រួសាររបស់សពបានបង្ហើបឲ្យដឹងថា រយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះស្ត្រីខាងលើ(សព)តែងតែត្អូញត្អែថាពិបាកចិត្តណាស់លក់ខោអាវមិនដាច់សោះ…

រាជរដ្ឋាភិបាលកម្ពុជា ដាក់មន្ត្រីនគរបាល២នាក់ ឲ្យចូលនិវត្តន៍ ក្នុងនោះមានម្នាក់ជាលោកអធិការខណ្ឌមានជ័យ…

ភ្នំពេញៈ យោងតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាលកម្ពុជា បានឲ្យដឹងស្តីពីការដាក់ឲ្យចូលនិវត្តន៍មន្ត្រីនគរបាលជាតិ នៃក្រសួងមហាផ្ទៃ ក្នុងនោះរួមមាន៖ ១.លោកវរសេនីយ៍ឯក សោម គឿន អត្តលេខ០៩៧០ ២.លោកវរសេនីយ៍ឯក តេង ស៊ីណូ អត្តលេខ ១៣០៦៩ ៕

ចូលរួមរំលែកទុក្ខផង ខេមរៈ ស្រីពៅ ទទួលមរណភាពហើយ

មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្នុងពេលដែលស្ងាត់ដំណឹងពីបញ្ហាមានជំងឺរបស់ ខេមរៈ ស្រីពៅ ស្រាប់តែមានការទទួលស្គាល់ថា នាងបានស្លាប់ហើយ។ លោកខេមរៈ ភារុណ ដែលជាបងប្រុសបង្កើតរបស់កំពូលតារាចម្រៀងលោក ខេមរៈ សេរីមន្ត និងកញ្ញា ខេមរៈ ស្រីពៅ បានបញ្ជាក់នៅលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោកនៅម៉ោងជាង១រសៀលថ្ងៃ២៥ ខែមករា ឆ្នាំ២០១៩ នេះ កញ្ញា ខេមរៈ…

សមត្ថកិច្ចរកឃើញ មីកំប៉ុង ទឹកក្រូចដប ភេសជ្ជៈកំប៉ុង និងកម្ទេចមីកញ្ចប់ ជាច្រើនខូចគុណភាពដាក់លក់ក្នុងទីផ្សារ

ប៉ៃលិនៈ យោងតាមផេកអគ្គនាយកដ្ឋានកាំកុងត្រូល បានឲ្យដឹងថា នៅព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៩ មន្ត្រីសាខាកាំកុងត្រូលខេត្តប៉ៃលិន ដោយមានការសហការពី មន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត បានចុះត្រួតពិនិត្យផលិតផលទំនិញវេចខ្ចប់ស្រាប់ ដែលដាក់តាំងលក់នៅផ្សារសាលាក្រៅ និងតាមគេហដ្ឋាន ដែលស្ថិតនៅភូមិទួលខ្ពស់ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដើម្បីស្រាវជ្រាវ ទប់ស្កាត់ការចរាចរណ៍ទំនិញខូចគុណភាព ក្លែងបន្លំស្លាកសញ្ញា ផុតកំណត់កាលបរិច្ឆេទប្រើប្រាស់…

រថយន្តកាមរីបាឡែន លឿនដូចហោះពន្លះបង្កាន់ដៃស្ពានដែកខាងជើងក្បែររង្វង់មូលអូរជុំខ្ទេច សមត្ថកិច្ចមិនឃាត់ដើម្បីសងសំណងនោះទេ

រតនគីរីៈ រថយន្តម៉ាកបាឡែនមួយគ្រឿង ពណ៌ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ 2Y-0332 បើកបរក្នុងល្បឿនលឿនរេចង្កូតទៅបុកបង្កាន់ដៃស្ពានដែកខាងជើងក្បែររង្វង់មូលអូរជុំ ខ្ទេចក្បាលខាងមុខ តែមិនមានអ្នកណាម្នាក់រងរបួសនោះទេ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៦និង២០នាទីយប់ ថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩ ភូមិថារងចង់ ឃុំអូរជុំ ស្រុកអូរជុំ ខេត្តរតនគិរី។ ក្រោយកើតហេតុសមត្ថកិច្ចបានចុះមកធ្វើការពិនិត្យដល់កន្លែងកើតហេតុ តែមិនបានឃាត់អ្នកបើកបររថយន្តដើម្បីសងសំណងថ្លៃខូចខាតបង្កាន់ដៃស្ពាននោះទេ ។ចំណែកអ្នកបើកបរបានហៅរថយន្តមកសណ្តោងយកទៅជួសជុលដោយខ្លួនឯង…

ផ្អើលពេញមួយ​រោងការ! ស្អែកឡើងយន្តហោះ យប់នេះមកចូលរួមមង្គលការគេ បែរជាត្រូវពូម្ចាស់ដើមការជាប្រជាការពារភូមិវាយភ្ញៀវបែកចិញ្ចើម

ភ្នំពេញៈ បុរសម្នាក់ដែលប្រជា​ការពារ​ភូមិ​ បាន​មក​កម្មវិធីការក្មួយ​ស្រី ​ផឹករហូតស្រវឹងស្រា​វាយ​ភ្ញៀវ​ដែល​ស្គាល់គ្នា បណ្តាល​ឲ្យ​បែក​ចិញ្ចើម​បង្កឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៩​និង១៥ នាទីយប់ ថ្ងៃ​ទី​២៤ ខែមករា​ ឆ្នាំ​២០១៩ តាម​បណ្ដោយ​ផ្លូវ​បេតុង​ ដែល​ស្ថិត​នៅ​ភូមិ ត្រពាំង​ល្វា សង្កាត់​កា​កាប​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានីភ្នំពេញ។ តាម​ប្រភព​ព័ត៌មាន​ពី​ជន​រង​គ្រោះ​មានឈ្មោះ សុខ ហុ​ក ភេទ​ប្រុស អាយុ​ជាង​៤០​ឆ្នាំ…

សំណាង១ក្នុង១០០០គ្រោះថ្នាក់! រថយន្ត​កាមរី​ឆ្លាម​ បុករះម៉ូតូ២គ្រឿង ហោះចូលផ្ទះប្រជាពល​រដ្ឋលាន់ដូចរន្ទះ​ តែគ្មានមនុស្សរបួស

កំពង់ស្ពឺៈ​ កាលពីវេលាម៉ោង ៤និង៥០នាទី ថ្ងៃ​ទី​២៣ ខែមករា ឆ្នាំ២០១៩ លើផ្លូវលំ ត្រង់ចំ​ណុចភូមិចំការស្លែង ឃុំតាំងក្រូច ស្រុកសំរោង​ទ​ង មានករណីរថយន្ដ​ ១​គ្រឿ​ង​ ម៉ាកកាមរីឆ្លាម ពណ៌​ស ស្លាកលេខ ភ្នំពេញ 2K-8067​ បើកពីលិចទៅកើ​ត លុះមកដល់ចំណុចខាងលើបានបត់​ ឆ្វេងជ្រុលទៅបុកម៉ូតូ​…

ចុម! រថយន្តសណ្តោងរបស់ថៃ ស្លាកលេខ Thailand 72-6493 បុកម៉ូតូ២គ្រឿង របួសស្ត្រីមានផ្ទៃពោះ៧ខែម្នាក់

បន្ទាយមានជ័យៈ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបង្កឡើងដោយរថយន្តរថយន្តសណ្តោងរបស់ថៃ ស្លាកលេខ Thailand 72-6493 បើកបរពីកើតទៅលិច បានប៉ះម៉ូតូ២គ្រឿង បណ្តាលឲ្យស្ត្រីមានផ្ទៃពោះ៧ខែម្នាក់ រងរបួស។ ហេតុការណ៍នេះកើតឡើងនៅម៉ោង៣ ថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩ ចំណុចស្ពានមិត្តភាព កម្ពុជា-ថៃ ភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ៕

បុរសវ័យចំណាស់ម្នាក់ ទៅដោះមកយកត្រី អកុសលលង់ទឹកស្លាប់យ៉ាងអាណោចអាធ័ម

កណ្តាលៈ កាលពីវេលាម៉ោង៩និង១០នាទី ថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩ នៅចំណុចក្នុងវាលស្រែខាងជើងភូមិចម្ងាយ៧០០ម៉ែត្រ ដីភូមិក្បាលសេះ ឃុំគោកត្រប់ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល មានករណីបុរសម្នាក់លង់ទឹកស្លាប់យ៉ាងអាណោចអាធ័ម។ ជនរងគ្រោះមានឈ្មោះ ពែល សុផា ភេទប្រុស អាយុ៥៧ឆ្នាំ រស់នៅភូមិសៀមរាប ឃុំសៀមរាប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល…

ម្ចាស់យានយន្តណាមិនទាន់ប្រកាសបង់ពន្ធលើមធ្យោបាយដឹកជញ្ជូននិងយានជំនិះគ្រប់ប្រភេទប្រចាំឆ្នាំ២០១៨កន្លង សូមមេត្តារួនរាន់ឡើង..

ភ្នំពេញៈ យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ របស់អគ្គនាយកដ្ឋានពន្ធដា បានឲ្យដឹងស្តីពីការចុះត្រួតពិនិត្យការប្រកាសបង់ពន្ធលើមធ្យោបាយដឹកជញ្ជូននិងយានជំនិះគ្រប់ប្រភេទប្រចាំឆ្នាំ២០១៨ ដូចខាងក្រោម៖