Update៖រថយន្តក្រុមហ៊ុនស្រេងដឹកជញ្ជូន បុកម៉ូតូសង់ ស្លាប់លោកឧត្តមសេនីយ៍ត្រីផ្កាយ១ ម៉ន ឡុង សេនាធិការកងអន្តរាគមន៍ អគ្គបញ្ជាការ នៃកងយុទ្ធពលខេមរភូមិន្ទ យ៉ាងរន្ធត់..

ភ្នំពេញៈ កាលពីវេលាម៉ោង៧និង៤៥នាទីយប់ ថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយលើកកើតឡើង រវាងរថយន្តក្រុមហ៊ុនស្រេងដឹកជញ្ជូន ពណ៌ទឹកប្រាក់ ឆ្នូតក្រហមលាយខៀវ ពាក់ស្លាកលេខ ព្រះសីហនុ 3A-1851 បានបុកជាមួយម៉ូតូសង់សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1GS-7033 ដែលកំពុងជិះដោយលោកឧត្តមសេនីយ៍ត្រីផ្កាយ១ ម៉ន ឡុង…

រថយន្តស៊េរីទំនើប​Mercedes ទុកចោលមុខផ្ទះ​ ឆេះយ៉ាងសន្ធោសន្ធៅ​អស់ស្ទើរទាំងស្រុង ក្នុងបុរីប៉េង​ ហួត​ (បឹងស្នោ​)

ភ្នំពេញៈ​ រថយន្តស៊េរីទំនើប Mercedes មួយគ្រឿង ត្រូវបានអគ្គិភ័យឆាបឆេះបណ្តាលឲ្យខូចខាតស្ទើរទាំងស្រុង​ ខណៈដែលម្ចាស់ចតទុកចោលក្នុងផ្ទះវីឡាលេខ១៩​ ផ្លូវ​ បេ០៧​ ក្នុង​ បូរី​ ប៉េង​ ហួត​ ភូមិបឹងស្នោរ​ សង្កាត់និរោធ​ ខណ្ឌច្បារអំពៅ​ រាជធានីភ្នំពញ​ កាលពីវេលាម៉ោង១២ថ្ងៃត្រង់ទី២៤​ ខែ​មករា​ ឆ្នាំ​២០១៩​ ។…

ស្ត្រីម្នាក់ជិះម៉ូតូចេញពីធ្វើការ ស្លាប់យ៉ាងរន្ធត់ មិនដឹងថាអ្វីមកបុក…

កោះកុងៈ ស្ត្រីម្នាក់ បានស្លាប់យ៉ាងអាណោចអាធ័មខណៈដែលជិះម៉ូតូម៉ាក វ៉េវ ពណ៌ក្រហម លាយខ្មៅ គ្មានស្លាកលេខ ចេញពីការបានជួបគ្រោះថ្នាក់ចរាចរណ៍ ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៦ ថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩ ត្រង់ចំណុចមុខមន្ទីរអប់រំយុវជន និងកីឡាខេត្តកោះកុង ភូមិ៣ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។ សពមានឈ្មោះ…

មន្ត្រី​ប៉ូលិស​ការពារ​ព្រំ​ដែនទឹក​ម្នាក់ ​បាត់បង់​ជីវិត​យ៉ាង​រន្ធត់

កោះកុងៈ មន្ត្រីនគរបាលព្រំដែនទឹកម្នាក់ ដេកស្លាប់នៅក្នុងអគារស្នាក់នៅយ៉ាងអាណោចអាធ័ម កាលពីវេលាម៉ោង ៥និង៤០នាទីព្រឹក ថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩ នៅចំណុចអាគារស្នាក់នៅរបស់នគរបាលវរសេនាតូចការពារព្រំដែនទឹកលេខ ២៦៩ ស្ថិតក្នុងភូមិ១ ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង។ មន្ត្រីនគរបាលព្រំដែនទឹកដែលស្លាប់នេះឈ្មោះ ខឹម សុខន ភេទប្រុស អាយុ ៤៨ឆ្នាំ…

រថយន្តឡាក់វីហ្គោស្លាកលេខ ភ្នំពេញ 2AB-6676 ពន្លះសួនផ្លូវនិងបង្គោលស្លាកចរាចរណ៍ រងការខូចខាតក្នុងខណ្ឌជ្រោយចង្វារ

ភ្នំពេញៈ បុរសម្នាក់រួមដំណើរជាមួយស្ត្រី៣នាក់ បើករថយន្តមួយគ្រឿងបោះពួយយ៉ាងលឿន បានជ្រុលទៅបុកសួនច្បារចែកផ្លូវ និងបង្គោលស្លាកចរាចរណ៍រងការខូចខាតយ៉ាងដំណំ រថយន្តដាច់ក្រឡេកង់មុខខាងឆ្វេងទៅលែងរួច។ ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង១១និង៣០នាទីយប់ ថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ៦អា ចំណុចកងព្រហ្ម ក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ។ យោងតាមប្រភពពីកន្លែងកើតហេតុបានឲ្យក្រុមអ្នកយកព័ត៌មានដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់ បើករថយន្តមួយគ្រឿងម៉ាកឡាក់វីហ្គោ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ…

រថយន្តបែនម៉ាកសាក់មែន បុកម៉ូតូវ៉េវអ៊ីពីក្រោយ ស្លាប់បុរសម្នាក់យ៉ាងរន្ធត់

កំពង់ស្ពឺៈ សមត្ថកិច្ចបានប្រាប់Post Newsថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ដោយមានរថយន្តម៉ាកសាក់មែន បានបុកពីក្រោយម៉ូតូម៉ាកវ៉េវអ៊ី ដែលកំពុងបើកបរដោយបុរសម្នាក់ បណ្តាលឲ្យស្លាប់យ៉ាងអាណោចអាធ័ម។ ហេតុការណ៍នេះកើតឡើងនៅម៉ោង១០និង៣០នាទីល្ងាច ថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩ ផ្លូវក្រាលកៅស៊ូ ពីផ្សារគគ្រួស មកផ្សារដើមរការ ត្រង់ចំណុចភូមិក្រសាំងជីមែ ឃុំវាល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ ករណីនេះកើតឡើងរវាងរថយន្តម៉ាកសាក់មែន…

Update៖ ដុតសំរាម ឆេះរាលដាលដល់រោងមួយកន្លែងម្តុំផ្សារកំពង់ថ្ម ប្រើប្រាស់ទឹកអស់១០ឡានទើបរលត់

កំពង់ធំៈ មានករណីអគ្គិភ័យមួយបានឆាបឆេះរោងមួយកន្លែង យ៉ាងសន្ធោសន្ធៅផ្អើលដល់រថយន្តពន្លត់អគ្គិភ័យ និងសមត្ថកិច្ចចុះទៅអន្តរាគមន៍។ ហេតុការណ៍នេះកើតឡើងនៅម៉ោង១និង៤៥នាទី រសៀលថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩ នៅចំណុចភូមិត្រស់ ឃុំបល្ល័ង្ក ស្រុកបារាយណ៍ ខេត្តកំពង់ធំ។ សមត្ថកិច្ចបានឲ្យដឹងថា ម្ចាស់រោងកើតហេតុមានឈ្មោះ ហម វីរះ ភេទប្រុស អាយុ៦៨ឆ្នាំ ប្រពន្ធឈ្មោះ ហួន…

កំពូលចោរប្រុសស្រី៤នាក់ ជំនាញខាងលួចម៉ូតូនិងកាច់កសោម៉ូតូ ជាប់ខ្មោះរបស់អាវុធហត្ថក្រុងប៉ោយប៉ែត

បន្ទាយមានជ័យៈ នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០១៩ វេលាម៉ោង៤ល្ងាច នៅចំណុចភូមិគីឡូម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានចុះប្រតិបត្តិការបង្រ្កាបករណីលួចមានស្ថានទម្ងន់ទោស(លួចម៉ូតូ) និងឃាត់ខ្លួនជនសង្ស័យបានចំនួន៤នាក់ ។ យោងតាមពាក្យបណ្តឹងរបស់ជនររងគ្រោះទាំង០៤នាក់ និងដោយទទួលបានបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់លោក ឧត្តមសេនីយ៍ត្រី…

Update៖ រថយន្តស្ទូចរបស់ក្រុមហ៊ុន​«រាជសីហ៍​ ឡូជីស្ទីក» បុកម៉ូតូគុបខ្ទាតទាំងម៉ូតូនិងមនុស្សជិត១០០ម៉ែត្រស្លាប់យ៉ាងរន្ធត់

ភ្នំពេញៈ រថយន្តស្ទូចរបស់ក្រុមហ៊ុន​ «រាជសីហ៍ ឡូជីស្ទីក» បើកយ៉ាងលឿនជ្រុលទៅបុកម៉ូតូគុបកំពុងឆ្លងផ្លូវ ដែលជិះដោយលោកតាវ័យចំណាស់ម្នាក់ខ្ទាតជិត១០០ម៉ែត្រ បណ្តាលឲ្យស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ កាលពីវេលាម៉ោង២រសៀល​ ថ្ងៃទី២៤ ខែ​មករា​ ឆ្នាំ២០១៩ លើកំណាត់ផ្លូវជាតិលេខ៥ ចំណុច​មុខក្លោងទ្វាវត្តច័ន្ទបុរីវង្ស ភូមិគ្រួស​ សង្កាត់​សំរោង​ ខណ្ឌព្រែកព្នៅ​ រាជធានីភ្នំពេញ។ រថយន្តស្ទូចរបស់ក្រុមហ៊ុនរាជសីហ៍​ ឡូជីស្ទីក ពណ៌ស…

នោះ! រកឃើញស្ថានីយ៍ចាក់ប្រេង (PTT) បូកគោ តាមបណ្តោយផ្លូវមុន្នីវង្ស ចាក់មិនគ្រប់លីត្រ អប់រំ១លើក លើកក្រោយមិនរាងបិទការ៉ាស់ចោលបញ្ជូនទៅតុលាការ

ភ្នំពេញៈ យោងតាមផេកអគ្គនាយកដ្ឋានកាំកុងត្រូលបានឲ្យដឹងថា នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩ មន្ត្រីអគ្គនាយកដ្ឋានកាំកុងត្រូល ដោយមានការចូលរួមសហការជាមួយ អាជ្ញាធរដែនដី បាននាំយករថយន្តពិសោធន៍ចល័ត ផ្នែកប្រេងឥន្ធនៈ ចុះត្រួតពិនិត្យបណ្តាស្ថានីយចែកចាយប្រេងឥន្ធនៈ ចំនួន៤ ទីតាំង ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ ក្នុងការត្រួតពិនិត្យនេះ មន្ត្រីជំនាញបានធ្វើការវិភាគលើកម្រិតសន្ទស្សន៍អុកតានរបស់ប្រេងសាំង, សេតានរបស់ប្រេងម៉ាស៊ូត និងត្រួតពិនិត្យលើរង្វាស់រង្វាល់របស់បណ្តាស្ថានីយចែកចាយប្រេងឥន្ធនៈទាំង…