លោក ចូ បៃដិន ថាសុខចិត្តសម្លាប់កិច្ចព្រមព្រៀងនុយក្លេអ៊ែរ ដើម្បីបន្តដាក់កងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ ក្នុងបញ្ជីខ្មៅភេរវកម្ម

  (វ៉ាស៉ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានសន្យាថានឹងរក្សាកងកម្លាំងឆ្មាំបដិវត្តន៍អ៉ីស្លាម (IRGC) របស់អ៉ីរ៉ង់នៅក្នុងបញ្ជី «ភេរវកម្ម» របស់អាមេរិក បើទោះបីជាវានំាទៅដល់ការបញ្ចប់កិច្ចព្រមព្រៀងនុយក្លេអ៊ែរជាមួយទីក្រុង តេហេរ៉ង់ក៏ដោយ។ ក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍អ៉ីស្រាអែល ដែលត្រូវបានថតទុកក្នុងទីក្រុងវ៉ាស៉ីនតោន និងចាក់ផ្សាយនៅថ្ងៃពុធសប្តាហ៍នេះ កំលុងដំណើរទស្សកិច្ចមកកាន់ តំបន់មជ្ឈិមបូព៌ា លោក បៃដិន…

កូរ៉េខាងជើង ទទួលស្គាល់ឯករាជ្យភាពតំបន់ផ្ដាច់ខ្លួន២ នៅភាគខាងកើតអ៊ុយក្រែន

(ឡុងដ៍)៖ កូរ៉េខាងជើង នៅថ្ងៃពុធសប្ដាហ៍នេះបានទទួលស្គាល់តំបន់ផ្ដាច់ខ្លួន២ គាំទ្រដោយរុស្ស៉ីនៅក្នុងតំបន់ភាគខាងកើតប្រទេស អ៊ុយក្រែនជា «រដ្ឋឯករាជ្យ» ការប្រកាសទទួលស្គាល់ខាងលើ បានធ្វើឱ្យកូរ៉េខាងជើងកា្លយជាប្រទេសទី៣ ដែលទទួលស្គាល់តំបន់ផ្ដាច់ខ្លួន២ គឺសាធារណរដ្ឋប្រជាមានិត ដូណេត និងសាធារណរដ្ឋប្រជាមានិតលូហាន នៃតំបន់ដុនបាស់ភាគខាងកើតប្រទេសអ៊ុយក្រែន បន្ទាប់ពីរុស្ស៉ី និងស៊ីរី។ នៅក្នុងសារបង្ហោះនៅលើបណ្ដាញតេឡេក្រាម មេដឹកនាំតំបន់ផ្ដាច់ខ្លួនដូណេត លោក ដេនីស ពូស៊ីលីន…

កាក់កបខ្លាំង ! ស្ងាត់ៗ រចនា រ៉ាវ៉ាឌី ហោះទៅដល់ឌូបៃ

(ភ្នំពេញ)៖ ពិតណាស់ រចនា រ៉ាវ៉ាឌី ជាតារាសម្ដែងស្រីដែល កំពុងទទួលបានសន្ទុះនៃការគាំទ្រយ៉ាងខ្លាំង ក្រោយពីរូបនាងបានលេចមុខសម្ដែងក្នុងខ្សែភាពយន្តភាគជាច្រើនរឿងមក ជាមួយនឹងទេពកោសល្យដ៏ប៉ិនប្រសប់បត់បែន បញ្ចូលអរម្មណ៍ឲ្យអ្នកទស្សនាស្លុងចិត្តជាមួយផងនោះ។ លើសពីនេះ អ្វីដែលមហាជនក៏ដូចជាអ្នកគាំទ្រតែងតែសរសើរមិនផុតពីមាត់នោះ បើនិយាយពីការតែងខ្លួនរបស់ រ៉ាវ៉ាឌី ពេលនេះ អាននិយាយបានថា នាងកាន់តែស្អាតប្លែកពីមួយថ្ងៃទៅមួយថ្ងៃ បើទោះបីជាកាលអំឡុងពេលចូលសិល្បៈដំបូងៗ នាងធ្លាប់មានគេបង្អាប់ថាមានសម្លេងដូចសត្វឆ្មា រូបរាងមិនស្អាត មិនសមធ្វើតួកុនយ៉ាងណាក៏ដោយ។…

ជនសង្ស័យជាឃាតក ធ្លាប់មានផែនការសម្លាប់លោក អាបេ ដោយការបំផ្ទុះគ្រាប់បែក

(តូក្យូ)៖ ជនសង្ស័យជាឃាតកបាញ់សម្លាប់លោក អាបេ សិនហ្សូ កាលពីថ្ងៃសុក្រសប្ដាហ៍មុន បានសារភាពថាខ្លួនមានបំណងធ្វើឃាតអតីតនាយករដ្ឋមន្ត្រីជប៉ុនរូបនេះ ដោយការបំផ្ទុះគ្រាប់បែក តែផែនការនេះត្រូវបានលុបចោលទៅវិញ។ បើតាម NHK នៅចំពោះមុខក្រុមអ្នកស៊ើបអង្កេត ជនសង្ស័យឈ្មោះ យ៉ាម៉ាហ្គាមិ តេស៊ុយ៉ា (Yamagami Tetsuya) បានអះអាងថាពីដំបូងឡើយរូបគេមានបំណង សម្លាប់លោក អាបេ ដោយការបំផ្ទុះគ្រាប់បែកនៅឯព្រឹត្តិការណ៍មួយក្នុងទីក្រុង…

សហរដ្ឋអាមេរិក នឹងបញ្ជូនប្រព័ន្ធមីស៊ីល HIMARS បន្ថែមឱ្យអ៊ុយក្រែន

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នៅថ្ងៃសុក្រសប្ដាហ៍នេះបានចុះហត្ថលេខាលើកញ្ចប់ជំនួយអាវុធថ្មីមួយមានទំហំទឹកប្រាក់ ៤០០លានដុល្លារបន្ថែម សម្រាប់អ៊ុយក្រែន ក្នុងនោះរួមមានទាំងប្រព័ន្ធមីស៊ីលស៊េរីទំនើប HIMARS ចំនួន ៤គ្រឿង និងគ្រាប់រំសេវមួយចំនួនធំ ផងដែរ។ ថ្លែងប្រាប់អ្នកសារព័ត៌មានក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ មន្ត្រីជាន់ខ្ពស់អាមេរិកម្នាក់ បានបញ្ជាក់ថាប្រព័ន្ធមីស៊ីល HIMARS ទាំង៤គ្រឿងបន្ថែមខាងលើ នឹងធ្វើឱ្យចំនួនប្រព័ន្ធមីស៊ីលស៊េរីទំនើបនេះ…

ពិធីបុណ្យសពរបស់លោក អាបេ សិនហ្សូ នឹងធ្វើឡើងនៅថ្ងៃចន្ទ និងថ្ងៃអង្គារសប្ដាហ៍ក្រោយ

(តូក្យូ)៖ ពិធីបុណ្យសពរបស់អតីតនាយករដ្ឋមន្ត្រីជប៉ុន លោក អាបេ សិនហ្សូ នឹងត្រូវធ្វើឡើងនៅថ្ងៃចន្ទ និងថ្ងៃអង្គារសប្ដាហ៍ក្រោយនេះ។ នេះបើតាមការចេញ ការិយាល័យរបស់លោក អាបេ បានប្រាប់អ្នកយកព័ត៌មាន CNN ថាពិធីបុណ្យសពនឹងធ្វើឡើងនៅថ្ងៃចន្ទ រីឯពិធីគោរពវិញ្ញាណក្ខន្ធនឹងធ្វើឡើងនៅថ្ងៃអង្គារ សប្ដាហ៍ក្រោយ។ ដោយឡែក ទូរទស្សន៍ជប៉ុន NHK ក៏បានឱ្យដឹងដែរថាពិធីបុណ្យសពរបស់លោក អាបេ…

អតីតនាយករដ្ឋមន្ត្រីជប៉ុន លោក អាបេ សិនហ្សូ ទទួលមរណភាពក្នុងវ័យ ៦៧ឆ្នាំ

(តូក្យូ)៖ អតីតនាយករដ្ឋមន្ត្រីជប៉ុន លោក អាបេ សិនហ្សូ បានទទួលមរណភាពហើយនៅថ្ងៃសុក្រនេះ បន្ទាប់ពីរងការបាញ់ប្រហារកំឡុងពេលថ្លែងសុរន្ទកថាមួយក្នុងទីក្រុង Nara ភាគខាងលិចប្រទេសជបុន។ បើតាម NHK មានស្នូរគ្រាប់កាំភ្លើងត្រូវបានគេឮ នៅពេលលោក អាបេ កំពុងថ្លែងសុន្ទរកថាសម្រាប់យុទ្ធនាការឃោសនាបោះឆ្នោតមួយនៃបេក្ខជន មកពីគណបក្សសេរីប្រជាធិបតេយ្យ ខណៈការបោះឆ្នោតសភាជាន់ខ្ពស់ជប៉ុននឹងធ្វើឡើងនៅថ្ងៃអាទិត្យចុងសប្ដាហ៍នេះ។ ចំណែកឯ បុរសម្នាក់ជាជនសង្ស័យម្នាក់ ត្រូវបានប៉ូលិសចាប់ខ្លួន។…

ខ្មាន់កាំភ្លើងដែលបាញ់លោក អាបេ គឺជាអតីតកងកម្លាំងស្វ័យការពារជប៉ុន, បើតាមសារព័ត៌មានជប៉ុន NHK

(តូក្យូ)៖ សារព័ត៌មានជប៉ុន NHK នៅថ្ងៃសុក្រ ទី៨ ខែកក្កដានេះរាយការណ៍ថាជនសង្ស័យជាខ្មាន់កាំភ្លើងដែលបាញ់ប្រហារលើលោកអតីតនាយករដ្ឋមន្ត្រី អាបេ សិនហ្សូ គឺជាអតីតកងកម្លាំងជើងទឹកនៃកងស្វ័យការពារជប៉ុន ហើយរូបគេគឺមានបំណងសម្លាប់លោក អាបេ។ ដោយផ្អែកលើប្រភពដែលខ្លួនទទួលបានពីយោធាជប៉ុន សារព័ត៌មាន NHK បានឱ្យដឹងទៀតថាជនសង្ស័យខាងលើមានឈ្មោះថា Yamagami Tetsuya មាន អាយុ ៤១ឆ្នាំ…

ពេជ្រ សូលីកា បែកគ្នាភ្លាម! ក្លាយជា Single Mom ដូចគ្នា អតីតមិត្ត ហ្វីយ៉ាតា ពោលពាក្យដូច្នេះ

(ភ្នំពេញ)៖ មហាជនស្រឡាំងកាំង ក្រោយពេលស្វាមី តារាចម្រៀង ពេជ្រ សូលីកា ប្រកាសក្តែងៗពីចំណងស្នេហ៍របស់ខ្លួន ដើរដល់ផ្លូវបញ្ចប់ក្លាយជាមិត្តនឹងគេ ធ្វើឲ្យហ្វេនៗនាំគ្នាសោកស្តាយជាខ្លាំង ព្រោះកន្លងមកគូស្នេហ៍តារាស្រីរូបនេះ ធ្វើឲ្យគេឯងផ្ទុះការសរសើរនិងប្រាថ្នាចង់បានគ្រប់ៗគ្នា។ យ៉ាងណាមិញ ក្រោយបែកខ្ចរខ្ចាយដំណឹងនេះ គេក្រឡេកឃើញ តារាស្រី ហ្វីយ៉ាតា ដែលធ្លាប់ជាអតីតមិត្តនឹងគ្នា មិនតែប៉ុណ្ណោះ ល្បីថាជាអតីតសង្សាររបស់ស្វាមីខ្លួននោះ ក៏បានបង្ហោះសារយ៉ាងដូច្នេះថា…

ច្បាស់ការហើយ! គីម ហាន ស្វាមី ពេជ្រ សូលីកា ទម្លាយរឿងចែកផ្លូវគ្នា

(ភ្នំពេញ)៖ ជិត មួយ ខែ មក នេះ ព័ត៌មាន នៃ ការ បែកបាក់ របស់ តារា ចម្រៀង ស្រី ពេជ្រ សូលីកា និង ស្វាមី ដែល ជា…