សូមប្រុងប្រយ័ត្ន! ជាមួយនឹងតំណភ្ជាប់ដែលលោកអ្នកទទួលបានតាមបណ្ដាញទំនាក់ទំនងសង្គម
មួយរយៈពេលចុងក្រោយនេះ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាបានសង្កេតឃើញមានការកើនឡើងទាក់ទងនឹងការលួចយក ឈ្មោះសម្គាល់និងលេខសម្ងាត់តាមរយៈការផ្ញើសារដែលមានតំណភ្ជាប់ តាមរយៈកម្មវិធី Messenger។ ជាមួយនឹងល្បិចកលបោកបញ្ឆោតនេះ ក្រុមជនខិលខូចបានធ្វើការផ្ញើរសារតាមរយៈកម្មវិធី Messenger របស់មិត្តភ័ក្កិជនរងគ្រោះដែលពួកគេបានលួចចូលទៅប្រើប្រាស់។ ការប្រើប្រាស់គណនីរបស់មិត្តភក្កិដើម្បីធ្វើការផ្ញើសារ គឺដើម្បីជៀសវាងកុំឱ្យជនរងគ្រោះមានការសង្ស័យក្នុងការចុចនៅលើតំណភ្ជាប់ដែលមាននៅក្នុងសារនោះ។ ម្យ៉ាងវិញទៀត ដើម្បីទាក់ទាញអារម្មណ៍របស់ជនរងគ្រោះ ជនខិលខូចក៏បានភ្ជាប់មកជាមួយនូវពាក្យពេចន៍ថា ពួកគេបានរកឃើញរូបភាពចាស់ៗរបស់ជនរងគ្រោះ “look i found an old…