អាជ្ញាធរអប្សរារងការចោទប្រកាន់ ឃុបឃិតជាមួយនឹងក្រុមហ៊ុនឥណ្ឌាជីកយកម្កុដបូរាណ
សារជាថ្មីម្តងទៀតហើយ អាជ្ញាធរអប្សរាបានរងការចោទប្រកាន់ពីទំព័រហ្វេសប៊ុកមួយដោយចោទប្រកាន់ថា បានឃុបឃិតជាមួយនឹងក្រុមហ៊ុនឥណ្ឌា ជីកយកម្កុដបូរាណ ដែលមានអាយុកាល ជាងមួយពាន់ឆ្នាំ ។ ទំព័រមួយដែលមានឈ្មោះថា កំពូលអ្នកចែករំលែក បានសរសេរនៅលើហ្វេសប៊ុកខ្លួនថា “ប្រភពដែលជឿទុកចិត្តបាន បានឲ្យដឹងថា អាជ្ញាធរអប្សរា និងក្រុមហ៊ុនឥណ្ឌា ដែលទទួលបានសិទ្ធិក្នុងការជួសជុលអង្គរ បានឃុបឃិតគ្នា ជីកយកម្កុដបូរាណ ដែលមានអាយុកាល រាប់ពាន់ឆ្នាំនៅជិតគ្រឹះប្រាសាទតាព្រហ្ម ។…