លំនៅដ្ឋាននៅលើផ្ទៃទឹកនៃទន្លេរផ្សារក្រោមខេត្តកំពង់ឆ្នាំង បាននិងមានកំណើនពី១ឆ្នាំ ទៅ១ឆ្នាំ កាន់តែច្រើនឡើងៗ
កំពង់ឆ្នាំង៖ ជាមួយគ្នានឹងផលប៉ះពាល់បរិស្ថានកាន់តែអាក្រក់ទៅៗមិនតែប៉ុណ្ណោះ គឺបានបំផ្លាញសោភ័ណភាពសណ្ដាប់ធ្នាប់និងស្ទះចរាចរផ្លូវទឹក នៅចំណុចនោះផងដែរ។ បច្ចុប្បន្នការចតឬតាំងនៅលំនៅដ្ឋាននៅលើផ្ទៃ នៃទន្លេផ្សារក្រោម ស្ថិតនៅក្នុងទីរួមខេត្តកំ ពង់ឆ្នាំងនេះ គឺមានបណ្ដោយប្រមាណ៣គីឡូម៉ែត្រនិងទទឹងស្ទើរបិទភ្ជិតទន្លេតែម្ដង ពោល១ភាគ៣ នៃទទឹងទន្លេទៅហើយនៅកន្លែងខ្លះនោះដែលធ្វើឲ្យនាវាជាតូចធំជាពិសេសនាវាប្រភេទទេសចរណ៍ តែម្ដង ជួបការលំបាកក្នុងធ្វើចរាចរឆ្លងកាត់ឬចូលមកសំចតនៅកំពង់ផែកំពង់ឆ្នាំងនេះ ជាពិសេស នៅពេលយប់។យោងតាមទិដ្ឋភាពជាក់ស្ដែងនិងការអះអាង របស់មន្ត្រីជំនាញបរិស្ថានគឺបានឲ្យដឹងថា ការ រស់នៅលើផ្ទៃនៅចំណុចខាងលើនេះគឺកាន់តែជះឥទ្ធិពលអាក្រក់ទៅៗខាងបរិស្ថានគឺកាកសំណល់គ្រប់ប្រភេទត្រូវបានចាក់និងបង្ហៀរ ចូលមកក្នុងផ្ទៃទឹកជារៀងរាល់ថ្ងៃ ដូចជាកាកសំណល់…