អ៉ីរ៉ង់ ធ្វើតេស្ដបាញ់បង្ហោះរ៉ុក្កែត Zuljanah ជាលើកទី២
(តេហេរ៉ង់)៖ ទូរទស្សន៍រដ្ឋអ៉ីរ៉ង់ នៅថ្ងៃអាទិត្យនេះបានឱ្យដឹងថាទីក្រុងតេហេរ៉ង់បានបាញ់បង្ហោះរ៉ុក្កែតអវកាសឈ្មោះ ហ្សុលចាណាស់ (Zuljanah) ដោយបង្កការខឹងសម្បារដល់ទីក្រុងវ៉ាស៊ីនតោន ខណៈមានការរំពឹងថាកិច្ចចរចាស្ដីពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៉ីរ៉ង់ឆ្នាំ២០១៥ នឹងចាប់ផ្ដើមឡើងវិញឆាប់ៗនេះ។ ដោយផ្អែកលើការស្រង់សម្ដីពីក្រុមមន្ត្រីអ៉ឺរ៉ង់ ទូរទស្សន៍រដ្ឋអ៉ីរ៉ង់បានបញ្ជាក់ទៀតថា នេះគឺជាលើកទី២ហើយ ដែលតេហេរ៉ង់ធ្វើតេស្ដរ៉ុក្កែតអវកាស Zuljanah ក្រោយការធ្វើតេស្ដលើកដំបូងកាលពីឆ្នាំ២០២១។ ប៉ុន្តែ ទូរទស្សន៍រដ្ឋអ៉ីរ៉ង់ មិនបានបញ្ជាក់ថាការធ្វើតេស្ដលើកទី២នេះធ្វើឡើង នៅពេលណា, នៅទីកន្លែងណា ឬក៏ទទួលបានជោគជ័យ…