បុរសម្នាក់ត្រូវពស់ចឹកស្លាប់ពេលកំពុងដើរ

កំពង់ធំៈថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២០វេលាម៉ោង៣ទាបភ្លឺមានករណីពស់ចឹកស្លាប់ មនុស្សចំនួន០១នាក់ ស្ថិតនៅ ភូមិរ៉ងខ្នាយ ឃុំមានរិទ្ធ ស្រុកសណ្តាន់។ សមត្ថកិច្ចឲ្យដឹងថាជនរងគ្រោះឈ្មោះ ភិន ចិត្តភេទប្រុស អាយុ៣៩ឆ្នាំ។ ចំពោះមូលហេតុដែលនាំឲ្យពស់ចឹកដើរជាន់ពស់នៅលើរោងស្នាក់នៅដោយមិនដឹងខ្លួនបណ្តាលឱ្យពស់ចឹកស្លាប់។ ក្រោយពេលកើតហេតុសមត្ថកិច្ចបានចុះទៅពិនិត្យរួចប្រគល់សពឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕

ផ្ទះឈើមួយខ្នងអគ្គិភ័យលេបត្របាក់ទាំងស្រុង

សៀម រាបៈ នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២០ នៅវេលាម៉ោង២និង០០នាទីរសៀល រលត់ទៅវិញនៅវេលាម៉ោង ១៦និង៣០ នាទី ករណីអគ្គិភ័យភ្លើងឆេះលេបត្របាក់ផ្ទះប្រជាពលរដ្ឋមួយខ្នងទាំងស្រុង នៅក្រុមទី០២ ភូមិទ្រាំង សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ។ សមត្ថកិច្ចឲ្យដឹងថាម្ចាស់ផ្ទះរងគ្រោះឈ្មោះ ឃុន ម៉ៅ ភេទ…

រថយន្តបុកម៉ូតូពីក្រោយស្លាប់ម្នាក់

តាកែវៈរថយន្តបុកម៉ូតូពីក្រោយបណ្តាលឱ្យភាគីខាងម៉ូតូស្លាប់ម្នាក់កាលពីវេលាម៉ោង៦ល្ងាចថ្ងៃ ទី ១៦ខែសីហា ឆ្នាំ ២០២០លើផ្លូវជាតិលេខ២ចន្លោះបង្គោលគីឡូម៉ែត្រលេខ៤៧-៤៨ក្នុងភូមិរុន ឃុំចំបក់ ស្រុកបាទីខេត្តតាកែវ។ រថយន្ត ម៉ាក ហ៊ីយ៉ាន់ដាយពណ៌សលាយបៃតងពាក់ស្លាកលេខព្រះសីហនុ3A 7604។ ម៉ូតូ ម៉ាក zoomerពណ៌សពាក់ស្លាកលេខភ្នំពេញ1GG 9903បើកដោយហ៊ីម ស្រី ភេទអាយុ៤៥ឆ្នាំ មុខរបរកសិករមានទីលំនៅភូមិត្រពាំងទ្រាឃុំវៀង ស្រុកសំរោងខេត្តតាកែវមិនមានរបួសទេអ្នករួមដំណើរឈ្មោះសេង សុភាពភេទប្រុសអាយុ៤០ឆ្នាំ…

រថយន្តនិងម៉ូតូបុកគ្នារងរបួសធ្ងន់ម្នាក់តៃកុងគេចខ្លួនបាត់បន្សល់ទុករថយន្តនៅកន្លែងកើតហេតុ

តាកែវៈនៅថ្ងៃទី១៥ ខែសីហាឆ្នាំ២០២០ វេលាម៉ោង១៨និង៤០នាទី នៅលើផ្លូវខេត្ត1TK1 ចន្លោះគីឡូម៉ែត្រលេខ១៨-១៩ស្ថិតក្នុងភូមិព្រៃសំបួរ ឃុំអង្គរបូរី ស្រុកអង្គរបូរី ខេត្តតាកែវ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាង រថយន្ត និង ម៉ូតូ មានទិសដៅបញ្រ្ចាសទិសគ្នា ពីជើងទៅត្បូង។ រថយន្តម៉ាក Ford Ranger ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ…

ផឹកស្រាស្រវឹងឡើងលើដំបូលផ្ទះធ្លាក់ស្លាប់

កំពង់ធំៈនៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២០វេលាម៉ោង១៤និង៣០នាទីមានករណីមនុស្ស ធ្លាក់ពីលើដំបូលផ្ទះស្លាប់ម្នាក់ ស្ថិតនៅ ភូមិសាលាសន្ទុក ឃុំកកោះ ស្រុកសន្ទុក់។ សមត្ថកិច្ចឲ្យដឹងថាជនរងគ្រោះឈ្មោះ លាង អ៊ន ភេទប្រុស អាយុ៤៩ឆ្នាំ មានទីលំនៅភូមិទ្រៀល ឃុំទ្រៀល ស្រុកតាំងគោកខេត្តកំពង់ធំ។ មូលហេតុ ជនរងគ្រោះឡើងធ្វើដំបូលផ្ទះបណ្តាលឱ្យធ្លាក់ស្លាប់(ផឹកស្រវឹងស្រា)។ បន្ទាប់ពីសមត្ថកិច្ចពិនិត្យរួចប្រគល់សពឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕

ម៉ូតូបុកគ្នារបួសធ្ងន់ស្រាល២នាក់

ត្បូងឃ្មុំ: រងរបួសធ្ងន់ស្រាលក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី១៦ ខែកក្ដដា ឆ្នាំ ២០២០ វេលា ម៉ោង ១៤និង២៥ នាទីរសៀលនៅលើផ្លូវក្រាលកៅស៊ូចំណុចមុខសាលា រៀនញឹមវណ្ណដាគងជ័យ ស្ថិតនៅភូមិជើងវត្តឃុំគងជ័យស្រុកអូរាំងឪខេត្តត្បូងឃ្មុំ រវាងម៉ូតូ និងម៉ូតូ ម៉ូតូម៉ាកហុងដាឌ្រីមសេ125 ពណ៌ ខ្មៅពាក់ស្លាកលេខ ព្រៃវែង1P -74 26…

អគ្គិភ័យឆេះផ្ទះលក់ហ្គាសនៅខណ្ឌដូនពេញ សម្លាប់មនុស្ស៤នាក់ និងរបួស៥នាក់

ភ្នំពេញៈអគ្គិភ័យឆេះផ្ទះលក់ហ្គាសយ៉ាងសន្ធោសន្ធៅ នៅតាមបណ្ដាយផ្លូវលេខ៦៣ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ នាល្ងាចថ្ងៃ១៨ ខែកក្កដា ឆ្នាំ២០២០នេះ បានសម្លាប់មនុស្ស៤នាក់ និង៥នាក់ទៀតរងរបួសធ្ងន់ស្រាល។ ថ្លែងប្រាប់បណ្ដាញព័ត៌មានមួយនៅយប់ថ្ងៃនេះ លោកវរសេនីយ៍ឯក ព្រហ្ម យ៉ត នាយការិយាល័យបង្ការ និងពន្លត់អគ្គិភ័យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានឲ្យដឹងថា ជនរងគ្រោះដែលស្លាប់ក្នុងហេតុការណ៍នេះ មានកូនម្ចាស់ផ្ទះ២នាក់ និងកម្មករ២នាក់។ ជនរងគ្រោះទី១៖ឈ្មោះ…

សមត្ថកិច្ចឃាត់ជនជាតិចិននិងអាវុធខ្លី០១ដើម ម៉ាក Z0RAKI លេខ៩០៦TD ក្នុងបុរីអ័រគីដេរ

ភ្នំពេញៈ នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង ១០និង០០នាទី ប៉ុស្តិ៍នគរបាលរដ្ឋបាលអូរបែកក្អម ឃាត់ខ្លួន ជនសង្ស័យ០១នាក់ ករណីកាន់កាប់អាវុធគ្មានច្បាប់អនុញ្ញាត្ត នៅចំណុចតាមផ្លូវ២០០៤ ក្នុងបុរីអ័រគីដេរ ភូមិអ័រគីដេរ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ បង្កដោយជនសង្ស័យ ឈ្មោះ LY HONG ភេទប្រុស…

ឃាត់ខ្លួន ស្ត្រី ម្នាក់ដកហូតសារធាតុញៀន៥៨កញ្ចប់តូចធំ

ភ្នំពេញៈ នៅថ្ងៃទី១៨ខែកកក្កដា ឆ្នាំ២០២០វេលា ម៉ោង៤រសៀល កំលាំងជំនាញ នៃអធិការដ្នានគរបាលខណ្ខមានជ័យបានបង្ក្រាបជាក់ស្តែង ករណីជួញដូរដោយខុសច្បាប់នូវសារធាតុ ញៀននៅចំនុចភូមិដំណាក់ធំ សង្កាត់ ស្ទឹងមានជ័យទី២ឃាត់ខ្លួនស្ត្រីសង្ស័យម្នាក់រួមទាំងវត្ថុតាង៥៥កញ្ចប់តូចនិង៣កញចប់ធំ។ សមត្ថកិច្ច ឲ្យដឹង ថាស្ត្រីជាជនសង្ស័យដែលត្រូវឃាត់ខ្លួននោះឈ្មោះ សុខ ថន ភេទ ស្រី អាយុ៤៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនប្រាកដ…

សមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនបង្រ្កាបក្រុមជួញដូរគ្រឿងញៀនឃាត់ខ្លួនជនសង្ស័យ២នាក់រួមទាំងវត្ថុតាង

ភ្នំពេញៈដោយអនុវត្តតាមបញ្ជាដ៌ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ នៅវេលាម៉ោង១៦និង៣០នាទីរសៀល ថ្ងៃទី១៦ខែកក្កដាឆ្នាំ២០២០ កម្លាំងជំនាញ នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន(ក១១) ដឹកនាំដោយលោក ស៊ី ផល្លា នាយករងមន្ទីរ. លោក សេង ឃុនណាង នាយការិយាល័យ ក១១…