កញ្ឆា២ហិចតាត្រូវបានកម្លាំងនគរបាលនិងកម្លាំងកងរាជអាវុធហត្ថស្រុកវាលវែង ចុះបង្ក្រាបនិងដុតកំទេចចោល

ពោធិ៍សាត់ៈ​ យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមឲ្យដឹងថាដំណាំកញ្ឆា នៅលើផ្ទៃដី ០២ ហិចតា មានចំនួន ៥៥៣០ ដើម ត្រូវបានកម្លាំងនៃអធិការដ្ឋាននគរបាលស្រុកវាលវែង សហការជាមួយកម្លាំងកងរាជអាវុធហត្ថស្រុក ចុះបង្ក្រាប និងដុតកំទេចចោល នៅថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ២០២០ ម៉ោង ១១.នាទីព្រឹក នៅចំណុច ជ្រលងភ្នំ…

លួចម៉ូតូ លុយនិងទូរស័ព្ទបានហើយទៅសំងំក្នុងបន្ទប់ជួលត្រូវសមត្ថកិច្ច ទៅក្របួចជាប់

ភ្នំពេញៈ កាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២០ នៅវេលាម៉ោង២និង០០នាទី ប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកថ្លា ឃាត់ខ្លួន ជនសង្ស័យ០១នាក់ ករណីលួច(លួចម៉ូតូ , កាបូបស្ពាយមានប្រាក់ និងទូរសព្ទ័ដៃ) នៅចំណុចក្នុងបន្ទប់ជួល ផ្លូវបេតុង ភូមិផ្សារទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ កាលពីវេលម៉ោង០៣ និង០០នាទីទៀបភ្លឺថ្ងៃទី១៨ ខែកក្កដា…

ជនជាតិ ចិន ២នាក់ជិះម៉ូតូស្ទាក់ផ្លូវប្លន់យកស្បោងដាក់ប្រាក់៣០លានរៀលពីជន រងគ្រោះសមត្ថកិច្ចឃាត់ខ្លួនបានម្នាក់

ព្រះសីហនុៈយោងតាមផេកផ្សព្វផ្សាយអប់រំក្រសួងមហាផ្ទៃឲ្យដងថា នៅថ្ងៃទី០៥ ខែកក្តដា ឆ្នាំ២០២០ វេលា ម៉ោង៨:៤០នាទីព្រឹក នៅក្នុងបូរីHIllTON ក្រុមទី១៥ ភូមិ៥ សង្កាត់៤ ក្រុងព្រះសីហនុ មានករណីប្លន់មួយកើតឡើង បង្កដោយជនសង្ស័យជាជនជាតិចិន ២នាក់ ជិះម៉ូតូ១គ្រឿង ស្ទាក់ផ្លូវវាយប្លន់យកស្បោងដាក់ប្រាក់របស់ជនរងគ្រោះពីរ នាក់ប្តីប្រពន្ធកំពុងជិះម៉ូតូម៉ាកស្គុបពីពណ៌ក្រហម ចេញពីផ្ទះទៅផ្សារលើដូចសព្វដង ។ ភ្លាមៗនោះកម្លាំងជំនាញបានចេញប្រតិបត្តិការ…

ឃាត់ខ្លួនជនសង្ស័យម្នាក់ជាជនជាតិខ្មែរ សង្ស័យពាក់ព័ន្ធនឹងករណីចោរកម្ម និងរក្សាទុក ប្រើប្រាស់អាវុធ

ព្រះសីហនុៈ នៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង ២១និង០០នាទី កម្លាំងជំនាញផែនការងារនគរបាលព្រហ្មទណ្ឌ បានជិះល្បាតតាមដងផ្លូវ ពេលដល់ចំណុចផ្សារពាណិជ្ជកម្ម ស្ថិតនៅភូមិ៣ សង្កាត់២ ក្រុង-ខេត្តព្រះសីហនុ ក៏ប្រទះឃើញជនសង្ស័យ ០១នាក់ ជាជនជាតិខ្មែរ ជិះម៉ូតូ០១គ្រឿង ម៉ាក Let’s ពណ៌ស ពាក់ស្លាកលេខភ្នំពេញ…

ព្រះសង្ឃចាស់វស្សាមួយអង្គសម្រេចចង.កធ្វើអត្តឃាតសម្លាប់ព្រះកាយដោយមិនដឹងមូលហេតុ

តាកែវៈព្រះសង្ឃចាស់វស្សាមួយអង្គបានសម្រេចចង.កធ្វើអត្តឃាតសម្លាប់ព្រះកាយជាប់នៅដើមប្ញស្សីដោយមិនដឹងមូលហេតុ បង្ករឲ្យមានការផ្ញាក់ផ្អើលដល់សមត្ថកិច្ចទាំងយប់។ ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង២០នឹង៣០នាទី យប់ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២០ ស្ថិតនៅក្នុងភូមិសូរ្យភី ឃុំព្រៃស្លឹក ស្រុកទ្រាំង ខេត្តតាកែវ ។ ព្រះសង្ឃដែលធ្វើអត្តឃាតព្រះនាម សារ៉ាយ សុផល ព្រះជន៥៩វស្សា គង់នៅវត្តបុទុមសាគរខេត្តកោះកុង ។ ប្រភពបានឲ្យដឹងថានៅមុនពេលកើតហេតុ បានឃើញព្រះសង្ឃខាងលើនិមន្តមកលេងផ្ទះអាឌិតជាប្រពន្ធឈ្មោះស្រី…

ឃាត់ខ្លួន ក្មេងទំនើងបង្កការអុកឡុក២នាក់

ប៉ៃលិនៈយោងតាមផេកផ្សព្វផ្សាយអប់រំក្រសួងមហាផ្ទៃឲ្យដឹងថានៅវេលាម៉ោង២១និង០០នាទីយប់ថ្ងៃ សុក្រ ១៣កើត ខែ អាសាឍ ឆ្នាំជូត ទោស័កព.ស២៥៦៤ត្រូវនឹងថ្ងៃ ទី ០៣ ខែកក្កដា ឆ្នាំ២០២០ មានករណីក្មេងទំនើងបង្កការអុកឡុកចំនួន ០១ករណី កើតឡើងនៅភូមិអូរឈើក្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។ ជនបង្កឈ្មោះ ប៊ុន ហាប់ហុង…

ឃាត់ខ្លួនជនសង្ស័យម្នាក់បន្ទាប់ពីយកមួកសុវត្ថិភាពវាយដើមទ្រូងម្តាយក្មេកបំផ្លាញទ្រព្រសម្បត្តិនិងដាល់បងថ្លៃឲ្យជាំភ្នែក

កណ្តាលៈហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៩ និង១០នាទីថ្ងៃទី ០៤ ខែ កក្កដា ឆ្នាំ ២០២០ចំនុចភូមិ ត្បូងវត្ត ឃុំ ជ្រៃលាស់ ស្រុក ពញាឮ ខេត្ត កណ្តាល។ ជនរងគ្រោះឈ្មោះ ឡាង អ៊ន ភេទ ស្រី…

កំពុងឈប់នៅចិញ្ចើមផ្លូវរៀបចំដាក់ឥវ៉ាន់ខាងក្រោយរថយន្តស្រាប់តែជនជាតិចិនបើករថយន្តជ្រុលបុកពីក្រោយស្លាប់តៃកុងម្នាក់របួសធ្ងន់ស្រាល៣នាក់

ព្រះសីហនុៈគ្រោះថ្នាក់ចរាចរណ៍បណ្តាលអោយតៃកុងរថយន្តម្នាក់ស្លាប់និងមនុស្សប្រុសស្រី៣នាក់ទៀតបានរងរបួសធ្ងន់និង ស្រាលដោយគ្រោះថ្នាក់ចរាចរណ៏រវាងរថយន្តនិងរថយន្តនៅផ្លូវកំពុងស្ថាបនាថ្មីម្តុំខាងមុខសាខាពន្ធដារខេត្តវេលាម៉ោងជាង៧ព្រឹកថ្ងៃ៥ ខែកក្កដា ឆ្នាំ២០២០នេះ។ ប្រភពពីកន្លែងកើតហេតុអោយដឹងដែរថារថយន្តដែលជនរងគ្រោះជិះជារថយន្តដឹកអ្នក ដំណើរទេសចរណ៍ជនជាតិខ្មែរមកលេងខេត្តព្រះសីហនុកំពុងឈប់នៅចិញ្ចើមផ្លូវដើម្បីរៀប ចំដាក់ឥវ៉ាន់ពីខាងក្រោយបម្រុងត្រឡប់ទៅវិញ ត្រូវបានរថយន្តមួយគ្រឿងទៀតបើកបរ ដោយជនជាតិចិន បើកលឿនជ្រុលទៅបុកពីក្រោយបណ្តាលអោយមនុស្សប្រុស៣នាក់ និងស្ត្រីម្នាក់ ដែលកំពុងរៀបចំឥវ៉ាន់ដាក់នៅក្រោយរថយន្តនោះរងរបួសខ្លះធ្ងន់ ខ្លះស្រាល ក្នុងនោះក៍មានបុរសអ្នកបើកបររថយន្តរងគ្រោះបានរងរបួសធ្ងន់ ក្រោយមកបានស្លាប់តាមផ្លូវខណៈពេលបញ្ជូនទៅសង្គ្រោះបន្ទាន់នៅភ្នំពេញ។ ក្រោយកើតហេតុជនរងគ្រោះដែលរងរបួសត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីពេទ្យចំណែករថយន្តទាំង២គ្រឿងនគរបាលចរាចរណ៍ផ្លូវគោកខេត្តព្រះសីហនុ បានចុះអន្តរាគមន៍និងឃាត់ខ្លួនជនជាតិចិនជាអ្នកបើកបររថយន្តបង្កយកទៅចាត់ការតាមនីតិវិធី៕

កម្មករចាក់ដីប្រទះឃើញសពបុរសម្នាក់មិនស្គាល់អត្តសញ្ញាណស្លាប់មានសភាពហើមស្អុយក្នុងគុម្ពត្រែងបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង

ភ្នំពេញៈ មានករណី ប្រទះ ឃើញបុរសម្នាក់ស្លាប់រហូត សពមានសភាពហើមស្អុយ ក្នុង គុម្ព ត្រែង ក្នុង ដី ឡូ តិ៍ មួយ កន្លែង បង្ក អោយ មានការ ភ្ញាក់ផ្អើល យ៉ាង ខ្លាំង…

ស្លាប់ជាង១ខែគ្រោងឆ្អឹងស្ដ្រីម្នាក់ត្រូវគេប្រទះឃើញរាយប៉ាយក្នុងព្រៃនៅស្រុកពេជ្រាដាមិនទាន់ស្គាល់អត្តសញ្ញាណ

មណ្ឌលគិរីៈគិតត្រឹមថ្ងៃអាទិត្យនេះ សពស្ដ្រីដែលហើមស្អុយរលួយ ក្នុងព្រៃនៅស្រុកពេជ្រាដានោះសមត្ថកិច្ចពុំទាន់ស្វែងរកអត្តសញ្ញាណឬសាច់ញាតិឃើញនៅ ឡើយទេ ចុងក្រោយសពត្រូវបានបញ្ជួនទៅបូជានៅទីអារាមមួយក្នុងស្រុកនេះ។ អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី លោកឧត្តមសេនីយ៍ត្រី សូ សុវណ្ណ អោយដឹងនៅព្រឹកថ្ងៃទី០៥កក្កដានេះថា៖ គិតត្រឹមថ្ងៃអាទិត្យនេះ សមត្ថកិច្ចជំនាញរបស់យើងនៅពុំទាន់អាចស្វែងរកអត្តសញ្ញាណសាកសពបាននៅឡើយទេ។ លោកថាក្រោយពិនិត្យលើសាកសព គឺបានស្វែងរកឃើញតែកងដៃប្រាក់ចំនួន៣ ។ អ៊ីចឹងសមត្ថកិច្ចពុំមានអ្វីដែលត្រូវកំណត់យកជាអត្តសញ្ញាណ របស់គាត់បាននោះឡើយ និងបានផ្ញើរូបភាពទូទាំងប្រទេស។ដើម្បីជួយស្រាវជ្រាវរកបងប្អូនសាច់ញាតិរបស់គ្រួសារណាដែលបានបាត់សមាជិក។ ហើយគ្រប់រាជធានីខេត្តបានបញ្ជូនព័ត៌មានមកវិញ គឺពុំមានការបាត់ខ្លួននោះទេ។…