ព័ត៌មានសេដ្ឋកិច្ច

ជប៉ុន ផ្តល់ជំនួយនិងកម្ចីជាង ១៤០លានដុល្លារ អភិវឌ្ឍន៍វិស័យធំៗ ៤ នៅកម្ពុជា

កាលពីម្សិលមិញនេះ កម្ពុជា បានចុះហត្ថលេខាទទួលជំនួយ និងកម្ចីជាង ១៤០លានដុល្លារអាមេរិកពី ប្រទេសជប៉ុន ដើម្បីយកមកអភិវឌ្ឍន៍លើវិស័យធំៗចំនួន ៤ ដូចជា ការពារទឹកជំនន់ សាងសង់ផ្លូវ មន្ទីរពេទ្យ និងពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត។ នេះបើយោងតាមការឲ្យដឹងពី គេហទំព័ររបស់សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។

ថវិកាជាជំនួយ និងជាកម្ចីការប្រាក់ទាបនេ គឺយកទៅអភិវឌ្ឍន៍លើគម្រោងសំខាន់ៗចំនួន ៤ រួមមាន៖

គួរជម្រាបដែរថា គម្រោងទាំង ៤ ខាងលើ ត្រូវបានរំពឹងថា នឹងជួយកែលម្អដល់ការតភ្ជាប់តំបន់របស់កម្ពុជា ហើយក៏នឹងធ្វើឲ្យប្រសើរឡើងដល់ជីវភាព ថែរក្សាសុខភាពរបស់ប្រជាជន ការផ្គត់ផ្គង់ទឹកស្អាត និងការពារទឹកជំនន់ផងដែរ៕

មតិយោបល់