ជប៉ុន អនុញ្ញាតឲ្យនិសិ្សតកម្ពុជាអាចទៅធ្វើការ និងរស់នៅប្រទេសជប៉ុនបានអស់មួយជីវិត

ប្រធានសហជីពទទួលពលករពីកម្ពុជាឲ្យទៅធ្វើការ នៅប្រទេសជប៉ុន បានអះអាងថា បច្ចុប្បន្ននេះប្រជាពលរដ្ឋជប៉ុនភាគច្រើនមានវ័យចំណាស់ ដែលមិនអាចធ្វើការបាន ហើយដើម្បីឱ្យសេដ្ឋកិច្ច និងការអភិវឌ្ឍប្រទេសជប៉ុន ចេះតែទៅបានល្អ រដ្ឋាភិបាលជប៉ុនបានអនុញ្ញាតឱ្យពលករនៃបណ្តាប្រទេសផ្សេងៗ ក្នុងនោះ ក៏មានកម្ពុជាដែរ ចូលទៅនៅប្រទេសជប៉ុនបាន។ លោក Harima Hiroki ប្រធានសហជីពទទួលពលករពី កម្ពុជាឱ្យទៅធ្វើការនៅប្រទេសជប៉ុន បានបញ្ជាក់ថា ពលករទំាងនោះអាចទៅធ្វើការ នៅប្រទេសជប៉ុន…

ក្រសួងពាណិជ្ជកម្ម ប្តេជ្ញាបន្តពង្រឹងចង្វាក់តម្លៃអង្ករកម្ពុជា ដើម្បីប្រកួតប្រជែងលើទីផ្សារអន្តរជាតិ

នាឱកាសអញ្ជើញជាអធិបតីភាព ក្នុងពិធីបិទមហាសន្និបាតប្រចាំឆ្នាំ២០១៧ សហព័ន្ធស្រូវអង្ករកម្ពុជា ឯកឧត្តម ប៉ាន សូរស័ក្តិ​ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអះអាងថា «ខ្ញុំនឹងខិតខំសហការជាមួយបណ្តាក្រសួង-ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍នានា ព្រមទាំងសហព័ន្ធស្រូវអង្ករកម្ពុជា ធ្វើកិច្ចការចំពោះមុខជាច្រើនទៀតទាក់ទងនឹង ការអភិវឌ្ឍខ្សែចង្វាក់តម្លៃអង្កររបស់កម្ពុជា រួមមានការពង្រឹងបច្ចេកទេសផលិត និងកែច្នៃអង្កររបស់កម្ពុជា ការកាត់បន្ថយតម្លៃនាំចេញ និងដោះស្រាយបញ្ហាប្រឈមនានា និងការពង្រីកទីផ្សារឲ្យបានជាអតិបរិមា ដើម្បីលើកកម្ពស់សមត្ថភាពប្រកួតប្រជែងអង្ករកម្ពុជានៅលើទីផ្សារអន្តរជាតិ»។ នៅក្នុងឱកាសនោះ…

កម្ពុជា គ្រោងចំណាយ ៣០លានដុល្លារ ជម្រុញការដំាដុះបន្លែផ្លែឈើ ឲ្យបាន ៦ម៉ឺនតោនក្នុងឆ្នាំនេះ

នៅឆ្នំា ២០១៨នេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នឹងជំរុញល្បឿនការដំាដុះបន្លែផ្លែឈើ ឱ្យបាន ៦ម៉ឺនតោនក្នុងមួយឆ្នាំៗ ដើម្បីឆ្លើយតបសេចក្តីត្រូវការក្នុងការប្រើប្រាស់ផលិតផលក្នុងស្រុក និងកាត់បន្ថយការនាំចូល។ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ថា ក្រសួងបានចាប់ផ្តើមពិភាក្សាជាមួយ គ្រប់ប្រធានមន្ទីរកសិកម្មគ្រប់ខេត្ត ដើម្បីឈានទៅអនុវត្តន៍ផែនការ…

បុណ្យទន្លេលើកទី៤ ថ្ងៃទី ៩-១១ មីនា នៅក្រុងតាខ្មៅ រំពឹងទទួលភ្ញៀវជាង ១លាននាក់

រាជរដ្ឋាភិបាលកម្ពុជា នឹងប្រារព្ធពិធីបុណ្យទន្លេលើកទី៤ នៅក្រុងតាខ្មៅ ទីរួមខេត្តកណ្ដាល ចាប់ពីថ្ងៃទី៩-១១ ខែមីនា ឆ្នាំ២០១៨ ខាងមុខ ជាមួយការរំពឹងទុកថា នឹងមានភ្ញៀវទេសចរចូលរួមទស្សនាប្រមាណជាង ១លាននាក់។ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងឯកឧត្តម ម៉ៅ ភិរុណ អភិបាលខេត្តកណ្ដាល ពោលក្នុងកិច្ចប្រជុំ…

កម្ពុជា សម្រេចជ្រើសរើសឈ្មោះ «ម្លិះអង្គរ» ជាយីហោអង្ករកម្ពុជា

កម្ពុជា បានសម្រេចសម្ពោធម៉ាកវិញ្ញាតកម្មអង្ករ «ម្លិះអង្គរ» «MALYS ANGKOR» ដែលសហព័ន្ធស្រូវអង្ករចាត់ទុក ជាការបោះជំហានឆ្ពោះទៅមុខប្រកបដោយសុទិដ្ឋនិយមក្នុងការរួមចំណែក លើកស្ទួយវិស័យអង្ករកម្ពុជា ជាមួយរាជរដ្ឋាភិបាល ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ ក្រសួងពាណិជ្ជកម្ម និង ស្ថាប័នពាក់ព័ន្ធ ព្រមទាំងដៃគូអភិវឌ្ឍន៍ជាច្រើនទៀត តាមរយៈការសម្ពោធម៉ាកវិញ្ញាតកម្មជាផ្លូវការ។ ការសម្រេចបាន នូវម៉ាកវិញ្ញាតកម្មអង្ករ…

កម្ពុជា-ឥណ្ឌា ជម្រុញឲ្យមានជើងហោះហើរត្រង់រវាងកម្ពុជា-ញ៉ូវដេលី

កាលពីម្សិលមិញនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាការងារជាមួយ លោកស្រី Manika Jain ឯកអគ្គរដ្ឋទូតថ្មី នៃសាធារណរដ្ឋឥណ្ឌាប្រចាំកម្ពុជា និងលើកទឹកចិត្តឲ្យ លោកស្រី Manika Jain ពិនិត្យមើលលទ្ធភាពអំពីការវិនិយោគផ្នែកទេសចរណ៍ និងវិស័យផ្សេងៗទៀត ដែលអាចជំរុញ និងពង្រីកទំនាក់ទំនងរវាងប្រទេសទាំងពីរ ជាពិសេសលើ…

គណៈកម្មការមូលបត្រកម្ពុជា ព្រមានឲ្យប្រុងប្រយ័ត្នខ្ពស់ចំពោះ រូបិយប័ណ្ណឌីជីថល

កាលពីពេលថ្មីៗនេះ គណៈកម្មការមូលបត្រកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការព្រមានឲ្យប្រុងប្រយ័ត្នខ្ពស់ចំពោះ ហានិភ័យនៃការជួញដូររូបិយប័ណ្ណឌីជីថល។ គណៈកម្មការមូលបត្រកម្ពុជា បានបញ្ជាក់ថា វាជាប្រភេទឧបករណ៍ហិរញ្ញវត្ថុថ្មី មិនទាន់មានការសិក្សាច្បាស់លាស់ ដែលការជួញដូរ ឬការជាប់ពាក់ព័ន្ធ អាចមានហានិភ័យខ្ពស់ និងបង្កឲ្យមានការខាតបង់ប្រាក់ ឬទ្រព្យសម្បត្តិផ្ទាល់ខ្លួនច្រើនជាយថាហេតុ។ គណៈកម្មការមូលបត្រកម្ពុជា គូសបញ្ជាក់ដែរថា រហូតមកដល់ពេលនេះ គណៈកម្មការមូលបត្រកម្ពុជា មិនទាន់បានផ្តល់អាជ្ញាបណ្ណ ឬការអនុញ្ញាតដល់…

ចិន នឹងជួយបង្កើតវិទ្យាស្ថានជាតិទេសចរណ៍មួយ នៅកម្ពុជា

កាលពីពេលថ្មីៗនេះ ឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានដឹកនាំប្រតិភូក្រសួងទេសចរណ៍ បំពេញទស្សនកិច្ចនៅ ខេត្តយូណាននៃសាធារណរដ្ឋប្រជាមានិតចិន រយៈពេល ៥ថ្ងៃ និងបានទទួលជួបពិភាក្សាជាមួយ គណៈកម្មការអភិវឌ្ឍទេសចរណ៍ខេត្តយូណាន និងប្រធានវិទ្យាស្ថានទេសចរណ៍ និងវិជ្ជាជីវៈខេត្តយូណាន រួមជាមួយនឹងក្រុមហ៊ុនវិនិយោគមួយចំនួន។ ជាលទ្ធផល ខេត្តយូណានបានសម្ដែងការគាំទ្រយ៉ាងពេញទំហឹង និងជំរុញឲ្យបានសកម្មចំពោះគម្រោងកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ ដែលភាគីទាំងពីរបានពិភាក្សាគ្នា រួមមាន៖…

តៃវ៉ាន់ នឹងមកវិនិយោគដាំដំណាំផាសិន នៅកម្ពុជា

កាលពីពេលថ្មីៗនេះ ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី បាន ដឹកនាំ​គណប្រតិភូ​កម្ពុជា ​ទៅកាន់​កោះតៃវ៉ាន់​ដើម្បី​ស្វែង​រក​ជំនួយ​បច្ចេកទេស​ និង​ទាក់ទាញ​អ្នក​វិនិយោគទុន​ អោយមកបោះទុន​វិនិយោគ​លើវិស័យ​កសិកម្ម​ កសិឧស្សាហកម្ម​ និង​កែច្នៃ​។ ជាលទ្ធផល ភាគីតៃវ៉ាន់ យល់ព្រមមកបោះទុនវិនិយោគលើដំណាំផ្លែផាសិន នៅកម្ពុជា នាពេលឆាប់ៗខាងមុខនេះ។ ​គួររម្លឹកថា គណប្រតិភូ​កម្ពុជា​ បានមក​ពិនិត្យ​សិក្សា​ស្វែង​យល់​ នៅ​ក្នុង​កសិដ្ឋាន​បណ្តុះពូជ​បន្លែ​…

ចិន ជម្រុញកម្ពុជា ផលិតពូជស្រូវហាយប្រ៊ីត ប្រភេទជប៉ុននីកា សម្រាប់នាំចេញ

កាលពីម្សិលមិញនេះ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីចុះហត្ថលេខាលើអនុស្សារណៈ យោគយល់គ្នារវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងមជ្ឈមណ្ឌលស្រូវហាយប្រ៊ីតហ៊ូណាន និងក្រុមហ៊ុនបច្ចេកវិទ្យាកសិកម្មជាងស៊ូឡុងអាន ស្តីពីការស្រាវជ្រាវផលិតពូជស្រូវហាយប្រ៊ីតប្រភេទជប៉ុននីកា។ អនុស្សារណៈយោគយល់គ្នានេះ មានគោលបំណងជំរុញផលិតកម្មពូជស្រូវប្រភេទជប៉ុននីកា ផ្យព្វផ្សាយដល់ប្រជាកសិករយកទៅដាំដុះ រួចធ្វើការកែច្នៃដើម្បីនាំចេញទៅកាន់ទីផ្សារចិន និងទីផ្សារអន្តរជាតិ។…