អាជ្ញាធរក្រុងសៀមរាប នឹងផាកពិន័យទៅលើ អ្នកចោលសំរាមតាមទីសាធារណៈ

អាជ្ញាធរក្រុងសៀមរាបបានប្រកាសថា អាជ្ញាធរនឹងធ្វើការផាកពិន័យទៅលើ ប្រជាពលរដ្ឋណា ដែលយកសំរាមទៅបោះចោលតាមទីសាធារណៈ ធ្វើឱ្យប៉ះពាល់ដល់សោភណភាពក្រុង ហើយចំពោះក្រុមហ៊ុនដឹកជញ្ជូនសំរាមណា ដែលមិនបានដឹកជញ្ជូនសំរាមចេញ ឱ្យបានទាន់ពេលក៏ត្រូវធ្វើការផាកពិន័យដែរ។ នេះបើយោងតាម ទីភ្នាក់ងារសារព័ត៌មានជាតិ។ លោក សូ ប្លាតុង អភិបាលក្រុងសៀមរាបបានឱ្យដឹងថា ចាប់ពីពេលនេះតទៅ អាជ្ញាធរក្រុងសៀមរាបសហការ ជាមួយមន្ទីរបរិស្ថាន បានដាក់ពង្រាយធុងសំរាមខ្នាតតូច និងធំជាច្រើន នៅតាមដងផ្លូវនិងទីប្រជុំជនសម្រាប់…

ក្រសួងកសិកម្ម ចុះ MOU ជាមួយសមាគមសា្វយចន្ទីវៀតណាម ជម្រុញការនាំចេញស្វាយចន្ទី

កាលពីម្សិលមិញនេះ ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងសមាគមសា្វយចន្ទី​វៀតណាម បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា ​​(MOU) ស្តីពីការជំរុញ​ផលិតកម្ម​ដំណាំស្វាយចន្ទីនៅ​កម្ពុជា សម្រាប់ការនាំចេញ​ ក្រោមអធិបតីភាព ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន និង លោក ង្វៀន ដុកថាញ់ ប្រធានសមាគមស្វាយចន្ទី​វៀតណាមប្រចាំ​នៅកម្ពុជា និងឯកឧត្តម ហ័ង មិញ…

រដ្ឋ គ្រោងពង្រីកថ្នាក់រៀនអក្ខរកម្មបន្ថែមតាមរោងចក្រនៅទូទាំងប្រទេស ត្រឹមឆ្នាំ ២០២០

ក្រសួងអប់រំយុវជន និងកីឡា គ្រោងនឹងពង្រីកថ្នាក់រៀនអក្ខរកម្មបន្ថែម តាមរោងចក្រនៅ ទូទាំងប្រទេសនាឆ្នាំ ២០២០ខាងមុខនេះ ដើម្បីចូលរួមលុបបំបាត់ អនក្ខរភាព ក្នុងចំណោមកម្មករ កម្មការិនីតាមគោលដៅនៅឆ្នាំ ២០៣០ខាងមុខនេះ។ លោក គួច គូលំអ ប្រធាននាយកដ្ឋានអប់រំក្រៅប្រព័ន្ធនៃក្រសួងអប់រំ យុវជននិងកីឡាបានមានប្រសាសន៍ថា មុននឹងឈានទៅបង្កើតថ្នាក់អក្ខរកម្ម នៅតាមរោងចក្រនេះគឺ ក្រសួងអប់រំយុវជន និងកីឡារួមជាមួយ…

Grab ចុះ MOU ជាមួយនឹង ACU ធ្វើអាជីវកម្មដោយតម្លាភាព និងអភិបាលកិច្ចល្អ

កម្មវិធី Grab ដែលជាវេទិកាមធ្យោបាយធ្វើដំណើរឈានមុខគេប្រចាំតំបន់អាស៊ីអាគ្នេយ៏ បានចុះអនុស្សរណៈនៃការយោគយល់ជាមួយនឹងអង្គភាពប្រឆាំងអំពើពុករលួយ​ (អ.ប.ព) នៅរាជធានីភ្នំពេញកាលពីពេលថ្មីៗនេះ ដែលបង្ហាញពីការប្តេជ្ញារបស់ក្រុមហ៊ុនក្នុងការធ្វើអភិបាលកិច្ចដ៏ល្អ ព្រមទាំងការអនុវត្តន៍ច្បាប់យ៉ាងតឹងរ៉ឹង និងប្រតិបត្តិការដែលមានស្តង់ដារខ្ពស់នៅក្នុង​ប្រទេសកម្ពុជា។ ក្រោមការចុះអនុស្សរណៈនេះ Gra​b និង អង្គភាពប្រឆាំងអំពើពុករលួយ នឹងចូលរួមអភិវឌ្ឍ និង​ពង្រឹងនូវសហប្រតិបត្តិការនេះ ដើម្បីបង្កើតនូវតម្លាភាពដែលការពារ និងប្រយុទ្ធប្រឆាំងអំពើពុករលួយ តាមរយៈការសហការយ៉ាងមានប្រសិទ្ធភាពរវាងដៃគូទាំងពីរ។ នៅក្នុងពិធីនេះ​ដែរ លោក…

ចាប់ពីខែនេះទៅ ប្រាក់ឈ្នួលអប្បបរមាកម្មករ កើនដល់ ១៧០ដុល្លារ/ខែ

ចាប់ពីខែនេះតទៅ ប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករ ផ្នែកវាយនភណ្ឌ កាត់ដេរ និងផលិតស្បែកជើង សម្រាប់ឆ្នាំ ២០១៨ គឺកើនដល់ ១៧០ដុល្លារអាមេរិក ក្នុងមួយខែ។ នេះបើយោងតាមការឲ្យដឹងពី គេហទំព័ររបស់សម្តេចតេជោ ហ៊ុន សែន។ សម្រាប់ ប្រាក់អត្ថប្រយោជន៍ផ្សេងៗទៀត ដែលកម្មករនិយោជិត ធ្លាប់ទទួលបាន ត្រូវរក្សាទុកដដែល។ ចាប់ពីឆ្នាំ…

CFOCN មានគម្រោងតភ្ជាប់ខ្សែកាប្លិ៍ទៅកាន់ភូមិ ឃុំ នៅទូទាំងប្រទេសកម្ពុជា

ក្រុមហ៊ុនចិនដែលកំពុងវិនិយោគនៅកម្ពុជា ដែលមានបណ្ដាញទំនាក់ទំនងខ្សែកាប្លិ៍អុបទិកកម្ពុជា (CFOCN) នឹងមានគម្រោងតភ្ជាប់ខ្សែកាប្លិ៍ទៅ កាន់ភូមិ ឃុំក្នុងប្រទេសកម្ពុជា ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍសង្គម សេដ្ឋកិច្ច។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានជាតិ។ ​​លោក Huang Xinglong ប្រធានក្រុមហ៊ុនបណ្ដាញទំនាក់ទំនងខ្សែកាប្លិ៍អុបទិកកម្ពុជា (CFOCN)បានលើកឡើងថា ក្រុមហ៊ុនបានតបណ្តាញខ្សែកាប្លិ៍នៅទូទាំង ប្រទេសកម្ពុជា បានប្រមាណ ១៨,០០០គីឡូម៉ែត្រ នៅរាជធានី-ខេត្តនៃព្រះរាជាណាចក្រកម្ពុជា ដែលក្នុងនោះនៅរាជធានី…

អត្រាពន្ធលើប្រាក់បៀវត្សរ៍ថ្មី ទាំងរដ្ឋ ទាំងឯកជន ចាប់ផ្តើមអនុវត្តហើយ

យោងតាមសេចក្តីណែនាំរបស់ អគ្គនាយកដ្ឋានពន្ធដារ នៅថ្ងៃនេះ បានឲ្យដឹងថា ចាប់ពីខែមករា ឆ្នាំ ២០១៨នេះតទៅ គ្រប់សហគ្រាស ដែលជាអ្នកជាប់ពន្ធនិវាសនជន ស្ថាប័នរដ្ឋ និងអង្គការនានា ដែលមានកាតព្វកិច្ចកាត់ទុក និងបង់ពន្ធលើប្រាក់បៀវត្ស ត្រូវអនុវត្តអត្រាកំណើនតាមថ្នាក់ថ្មី ចំពោះប្រាក់បៀវត្ស ដែលបើកជូននិយោជិត ចាប់ពីខែមករា ឆ្នាំ ២០១៨ តរៀងទៅ។…

ចិន ជម្រុញឲ្យមានគម្រោងបណ្តុះបណ្តាលតាមអនឡាញដល់ កម្ពុជា

នៅថ្ងៃនេះ លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានជួបគណៈប្រតិភូចិន ដឹកនាំដោយលោក Jiang Hao ប្រធានក្រុមហ៊ុន Join capital Investment & Management co.,Ltd; ដើម្បីពិភាក្សាអំពីលទ្ធភាពនៃ កិច្ចសហប្រតិបត្តិការលើ វិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេសនៅកម្ពុជា។…

AIMS ក្រុមហ៊ុនជំនាញផ្តល់សេវាកម្មទិដ្ឋាការ បើកដំណើរការជាផ្លូវការ នៅកម្ពុជា

ក្រុមហ៊ុន NAKI GROUP បាននាំយកក្រុមហ៊ុន AIMS Immigration Specialist Cambodia Co.,Ltd ដែលផ្តល់សេវាកម្មលំដាប់ពិភពលោក ទាក់ទងនឹងសេវាកម្ម សម្រាប់ការសុំទិដ្ឋាការទៅរស់នៅបរទេស មកកាន់ទីផ្សារកម្ពុជា ដែលបើកដំណើរការជាផ្លូវការនៅថ្ងៃនេះហើយ។ លោក មាស ង៉ែតវាសនា អគ្គនាយកក្រុមហ៊ុន Naki Group…

កម្ពុជា-ឡាវ នឹងសាងសង់ខ្សែបញ្ជូនអគ្គិសនីតង់ស្យុង ៥០០គីឡូវ៉ុល ភ្ជាប់ខេត្តស្ទឹងត្រែង-ឡាវ

កាលពីពេលថ្មីៗនេះ រាជរដ្ឋាភិបាលនៃប្រទេសកម្ពុជា និងឡាវ បានចុះហត្ថលេខាលើ គម្រោងសាងសង់ខ្សែបញ្ជូនអគ្គិសនីតង់ស្យុងខ្ពស់ ៥០០គីឡូវ៉ុល ភ្ជាប់ខេត្តស្ទឹងត្រែង ទៅប្រទេសឡាវ ក្រោមអធិបតីភាពរបស់ សម្តេចតេជោ ហ៊ុន សែន និងនាយករដ្ឋមន្រ្តីចិន លី ខឺយាង។ ខ្សែនេះ​ នឹងត្រូវសាងសង់ចប់ក្នុងឆ្នាំ ២០២០ខាងមុខ ដែលនឹងជួយពង្រីកពាណិជ្ជកម្មថាមពលនៃប្រទេសទាំងពីរ ជួយបំពេញការខ្វះខាតនៅកម្ពុជា…