ត្រឹម ៩ខែដំបូង ទំហំទឹកប្រាក់នៃការនាំចេញរបស់កម្ពុជា ឈានដល់ ៧៧០០លានដុល្លារ

គិតត្រឹម ៩ខែដំបូង នៃឆ្នាំ ២០១៧ ទំហំទឹកប្រាក់នៃ ការនំាចេញរបស់កម្ពុជា ឈានដល់ ៧៧០០លានដុល្លារអាមេរិក កើនឡើងប្រមាណ​ ១៧ភាគរយ បើធៀបនឹងពេលដូចគ្នា កាលពីឆ្នាំមុន។ នេះបើយោងតាមការឲ្យដឹងពី ក្រសួងពាណិជ្ជកម្ម។ ប្រភពផលិតផលសំខាន់ ដែលជម្រុញឲ្យមានកំណើននៃការនាំចេញ គឺបានមកពី វិស័យវាយនភណ្ឌកាត់ដេរ ស្បែកជើង និងទំនិញផ្សេងៗស្ថិតក្រោមប្រព័ន្ធអនុគ្រោះពន្ធ។…

រោងចក្រស្បែកជើងមានសង្ឃឹម ៥០% ទទួលបានអនុគ្រោះពន្ធមុនដំណាច់ឆ្នាំពី អាមេរិក

សមាគមរោងចក្រកាត់ដេរនៅកម្ពុជា បានចេញសេចក្តីជូនដំណឹង នៅថ្ងៃនេះ ឲ្យបានជ្រាបថា សេចក្តីព្រាងច្បាប់ស្តីពីការអនុគ្រោះពន្ធ សម្រាប់ផលិតផលស្បែកជើងរបស់អាមេរិក ត្រូវបានដាក់ទៅ ព្រឹទ្ធសភាអាមេរិកហើយ ដើម្បីសុំការអនុម័ត ដែលបន្តកម្មវិធីនេះពីមុនដំណាច់ឆ្នាំ នៅពេលវាអស់សុពលភាព។ យ៉ាងណាមិញ រោងចក្រស្បែកជើងនៅកម្ពុជា មានឱកាសតែ ៥០% ដើម្បីបន្តកម្មវិធីនេះ ព្រោះសភាអាមេរិក កំពុងផ្តោតទៅលើ សេចក្តីព្រាងច្បាប់ស្តីពីពន្ធដារ នាពេលឥឡូវនេះ។…

Arakawa វិនិយោគ ៧០លាន$លើគម្រោងផ្ទះតម្លៃសមរម្យ ក្រោយរំលំ ប៊ូឌីញ ស

ក្រុមហ៊ុនជប៉ុន Arakawa គ្រោងនឹងបើកការដ្ឋានសាងសង់លំនៅដ្ឋានតម្លៃសមរម្យ ២០០០បន្ទប់ នៅថ្ងៃទី ៨ ខែវិច្ឆិកា ឆ្នំា ២០១៧ខាងមុខនេះ។ នេះបើយោងតាម សេចក្តីប្រកាសព័ត៌មាននៃ ក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ បានឲ្យដឹងនៅព្រឹកនេះ។ លោក ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម…

Naga2 ដុំមាសនៅអាស៊ាន វិនិយោគជាង ១.៥ពាន់លានដុល្លារ

ក្រុមហ៊ុន NagaCorp បានសម្រេចបោះទុនវិនិយោគជាង ១.៥ពាន់លានដុល្លារអាមេរិក លើគម្រោង Naga 2 ដែលជាបណ្តុំនៃ សណ្ឋាគារ កាស៊ីណូ បានចាប់ផ្តើមសម្ពោធដំណើរការសាកល្បងហើយ កាលពីពេលថ្មីៗនេះ ។ នេះបើយោងតាមគេហទំព័រ NagaWorld។ Naga2 ត្រូវបានដាក់ងារជា ដុំមាសក្នុងអាស៊ាន ត្រូវបានសម្ពោធដាក់ឲ្យដំណើរការសាកល្បង ក្រោមអធិបតីភាព…

១០ខែ ដើមឆ្នាំ ២០១៧ ចំណូលអង្គរ ទទួលបានជាង ៨៤លានដុល្លារ កើនឡើងជាង ៧១%

គិតត្រឹម ១០ខែ ដើមឆ្នាំ ២០១៧នេះ ចំណូលអង្គរ បានមកពីការលក់សំបុត្រ ទទួលបាន ៨៤លានដុល្លារអាមេរិក ដែលកើនឡើង ៧១ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន។ នេះបើយោងតាម របាយការណ៍ពីគ្រឹះស្ថានអង្គរ។ ក្នុងខែតុលា ឆ្នាំនេះ ភ្ញៀវទេសចរបរទេសជាង ១.៦សែននាក់ មកទស្សនារមណីយដ្ឋានអង្គរ បង្កើតចំណូលជាង…

អុំទូក ៣ថ្ងៃ នៅភ្នំពេញ ទទួលភ្ញៀវទេសចរជាង ៣លាននាក់

ក្នុងអំឡុងពេលប្រារព្ធពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ ឆ្នាំ ២០១៧ ភ្ញៀវទេសចរជាតិ និងអន្តរជាតិប្រមាណជាង ៣លាននាក់ បានចូលមកកម្សាន្តនៅ រាជធានីភ្នំពេញ ក្នុងនោះ មានភ្ញៀវអន្តរជាតិ រហូតជាង ៣ម៉ឺននាក់។ នេះបើយោងតាមការឲ្យដឹងពី ទីភ្នាក់ងារសារព័ត៌មានជាតិ។ លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍…

អគារ Glory កណ្តាលក្រុងភ្នំពេញ កម្ពស់ ៧៨ជាន់ វិនិយោគជាង ២០០លានដុល្លារ

អគារ Glory International កម្ពស់ ៧៨ជាន់ បោះទុនវិនិយោគជាង ២០០លានដុល្លារអាមេរិក គ្រោងនឹងចាប់ផ្តើមដំណើរការសាងសង់ នៅឆ្នាំ ២០១៨ខាងមុខនេះ។ នេះបើយោងតាម ទីភ្នាក់ងារសារព័ត៌មានជាតិ ចេញផ្សាយកាលពីម្សិលមិញនេះ។ ក្រុមហ៊ុនចិន Yuan Chuang Real Estate វិនិយោគលើគម្រោងនេះ ដែលអាចចំណាយពេលសាងសង់…

កម្ពុជា រំពឹងទទួលភ្ញៀវទេសចរចិន ២លាននាក់ ត្រឹមឆ្នាំ ២០២០

កម្ពុជា រំពឹងទទួលភ្ញៀវទេសចរចិនប្រមាណ ២លាននាក់ ត្រឹមឆ្នាំ ២០២០នេះ ខណៈឆ្នាំ ២០១៧នេះ កម្ពុជា នឹងទទួលបានភ្ញៀវទេសចរចិនប្រមាណ ១លាននាក់។ នេះបើយោងតាមការឲ្យដឹងពីលោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ នាឱកាសវេទិកាជាតិលើកទី ២ ស្តីពី China Ready។ ដើម្បីចាប់យកកាលានុវត្តភាពនៃគំនិតផ្ដួចផ្ដើមនេះ…

រដ្ឋ ទិញស្ពានកោះកុង តម្លៃជាង ៧លានដុល្លារមកវិញ ឆ្លងកាត់លែងបង់ប្រាក់

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងនាមរាជរដ្ឋាភិបាល បានសម្រេចទិញយកត្រឡប់មកវិញ នូវស្ពានកោះកុង ឆ្លងកាត់ដៃសមុទ្រខេត្តកោះកុង ទៅប្រទេសថៃ ដែលមានតម្លៃជាង ៧.២លានដុល្លារអាមេរិក វិនិយោគដោយក្រុមហ៊ុន លី យ៉ុងផាត់។ ចាប់ពីពេលនេះតទៅ បងប្អូនប្រជាពលរដ្ឋ ដែលធ្វើដំណើរឆ្លងកាត់ស្ពាននេះ ពុំចាំបាច់បង់ថ្លៃទៀតនោះទេ ដែលនេះជាកាដូ ដើម្បីអបអរព្រះរាជពិធីបុណ្យអុំទូក…

ឧបករណ៍ទទួល-ផ្សាយបន្ត ពង្រីកសេវាទូរសព្ទចល័ត ត្រូវបានហាមឃាត់

និយ័តករទូរគមនាគមន៍កម្ពុជា បានប្រកាសហាមឃាត់ការប្រើប្រាស់ គ្រឿងសម្ភារៈបរិក្ខារពង្រីកសេវាទូរសព្ទចល័ត (Mobile Phone Booster) និង​ បរិក្ខារវិទ្យុគមនាគមន៍ ទទួល-ផ្សាយបន្ត (Mobile Phone Repeaters) នៅក្នុងប្រទេសកម្ពុជា។ ការហាមឃាត់នេះ គឺដើម្បីទប់ស្កាត់ការឆ្លងរំខានដល់ ហ្វ្រេកង់ស៍ប្រព័ន្ធទូរសព្ទចល័តដូចជា 2G, 3G និង 4G…