សាលាក្រុង៖ សូមជួយវេចខ្ចប់សំរាមឲ្យបានត្រឹមត្រូវ ព្រោះកម្មករស៊ិនទ្រីទៅលេងបុណ្យភ្ជុំ ៣ថ្ងៃ
សាលារាជធានីភ្នំពេញ បានអំពាវនាវដល់ បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅក្នុងរាជធានីភ្នំពេញ ក្នុងអំឡុងពេលបុណ្យភ្ជុំបិណ្ឌរយៈពេល ៣ថ្ងៃខាងមុខនេះ ជួយវេចខ្ចប់សំរាម និងទុកដាក់សំរាមឲ្យបានត្រឹមត្រូវនៅតាមផ្ទះ ខណៈកម្មករស៊ិនទ្រីមួយចំនួន បានចេញទៅលេងស្រុកកំណើត។ សម្រាប់ថ្ងៃបុណ្យភ្ជុំបិណ្ឌ កម្មករស៊ិនទ្រី មិនបានធ្វើការពេញលេញរហូតដល់ទៅ ៨ថ្ងៃ ចាប់ពីថ្ងៃទី ១៨ ដល់ ២៥ ខែកញ្ញា ព្រោះពួកគេបានចាកចេញទៅលេងស្រុកកំណើតហើយ…