ស្ថានីយ៍ថាមពលសូឡានៅបាវិត តម្លៃជាង១២លានដុល្លារ សម្រេចការសាងសង់បាន៩៣%

ស្ថានីយ៍ថាមពលដើរដោយពន្លឺព្រះអាទិត្យទំហំ ១០មេហ្គាវ៉ាត់ ដែលគ្រោងនឹងចំណាយទុនប្រមាណ ១២លានដុល្លារអាមេរិក សម្រេចការសាងសង់បាន ៩៣ភាគរយហើយ។ នេះបើយោងតាមការឲ្យដឹងពី គេហទំព័ររបស់ក្រសួងរ៉ែ និងថាមពល។ ស្ថានីយ៍មួយនេះ ធ្វើឡើងនៅលើផ្ទៃដីជាង ១០ហិកតា នៅក្រុងបាវិត ជាស្ថានីយ៍ថាមពលព្រះអាទិត្យដំបូងគេបង្អស់នៅកម្ពុជា ដែលនឹងត្រូវដាក់ឲ្យដំណើរការនៅពាក់កណ្តាលខែសីហានេះ នឹងរំពឹងថា អាចមានលទ្ធភាពភ្ជាប់ជាមួយបណ្តាញជាតិនាពេលខាងមុខ។ យ៉ាងណាមិញ ថាមពលសូឡាផលិតបាន គឺប្រមាណ…

ផ្លូវក្រវ៉ាត់ក្រុងទី២ ចាប់ពី មហាវិថីសម្តេចតេជោ ទៅផ្លូវ ២១៧ បើកចរាចរជាបណ្តោះអាសន្ន

ផ្លូវក្រវ៉ាត់ក្រុងទី២ ចាប់ពី ផ្លូវលេខ ២១៧ (ចំការដូង) ដល់ មហាវិថីសម្តេចតេជោ ត្រូវបានដាក់ឲ្យដំណើរការចរាចរ ជាបណ្តោះអាសន្ន សម្រាប់រថយន្តខ្នាតតូច។ នេះបើយោងតាមការឲ្យដឹងពី មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ។ គួររម្លឹកថា ផ្លូវក្រវ៉ាត់ក្រុងទី២ កំណាត់ទី២ ប្រវែង ១៧គីឡូម៉ែត្រ នឹងតភ្ជាប់ពី មហាវិថីសហព័ន្ធរុស្ស៊ី…

ពហុកីឡដ្ឋានមរតកតេជោ តម្លៃជាង ១៥៧លានដុល្លារ គ្រោងបញ្ចប់ទាំងស្រុងត្រឹមឆ្នាំ ២០២០

ពហុកីឡដ្ឋានជាតិមរតកតេជោ តម្លៃជាង ១៥៧លានដុល្លារអាមេរិក គ្រោងនឹងបញ្ចប់ទាំងស្រុងត្រឹមឆ្នាំ ២០២០ ខណៈពេលនេះ កំពុងសាងសង់ក្នុងដំណាក់កាលទី ២ផងដែរ។ នេះបើយោងតាមគេហទំព័រផ្លូវការរបស់ ពហុកីឡដ្ឋានជាតិមរតកតេជោ។ លោក វ៉ាហេង ដាវុធ ប្រធានស្ថាបត្យករនៃគម្រោងនេះ បានឲ្យដឹងថា ពហុកីឡដ្ឋានជាតិនេះ នឹងក្លាយជាចំណុចសំខាន់នៃប្រវត្តិសាស្រ្តសម្រាប់ប្រទេសកម្ពុជា ដែលនឹងតំណាងឲ្យនិមិត្តរូបវប្បធម៌ពីអតីតកាល និងជានិមិត្តរូបនៃស្នាដៃនាសម័យទំនើប។ សាធារណរដ្ឋប្រជាមានិតចិន…

ហាងកាហ្វេ Starbucks បោះជំហានទៅដល់ ខេត្តសៀមរាប

ក្នុងខែនេះ ហាងកាហ្វេ Starbucks គ្រោងនឹងបើកសាខាដំបូង នៅខេត្តសៀមរាប ដែលជាសាខាទី ៦ហើយ នៅប្រទេសកម្ពុជា។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ Starbucks។ ហាងកាហ្វេ Starbucks សាខាសៀមរាប ជាសាខាដំបូង ស្ថិតនៅក្រៅទីក្រុងភ្នំពេញ ហើយស្ថិតនៅក្នុងព្រលានយន្តហោះអន្តរជាតិតែម្តង។ កាលពីខែ មេសា កន្លងទៅនេះ ហាងកាហ្វេ…

មជ្ឈមណ្ឌលសេវាកម្មអាជីវកម្ម នឹងជួយសហគ្រាសតូច-មធ្យមទាំងអស់ នៅកម្ពុជា

មជ្ឈមណ្ឌលសេវាកម្មអាជីវកម្ម (bizinfo.center) ត្រូវបានដាក់សម្ពោធនៅថ្ងៃនេះ ក្រោមអធិបតីភាពឯកឧត្តម ចម ប្រសិទ្ធ រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម និងសិប្បកម្ម ក្នុងគោលបំណងជួយសហគ្រាសធុនតូច-មធ្យមទាំងអស់នៅកម្ពុជា ឲ្យកាន់តែរីកចម្រើនទៅមុខ។ សមាគមសហគ្រិនវ័យក្មេងកម្ពុជា សហការជាមួយគម្រោងអភិវឌ្ឍន៍អាជីវកម្មប្រចាំទន្លេមេគង្គ (MBI) រៀបចំបង្កើត មជ្ឈមណ្ឌលនេះឡើង ដើម្បីជួយជ្រោមជ្រែង សហគ្រាសទាំងឡាយ តាមរយៈការផ្តល់ព័ត៌មានទាក់ទងនឹង ការធ្វើធុរៈកិច្ច នីតិវិធី…

Worldbridgeland និង Sino Great Wall រួមគ្នាវិនិយោគលើ ហេដ្ឋារចនាសម្ព័ន្ធទូទាំងកម្ពុជា

ក្រុមហ៊ុន Worldbridgeland (Cambodia) និងក្រុមហ៊ុន Sino Great Wall International Engineering Co., Ltd បានព្រមព្រៀងគ្នាចុះហត្ថលេខា​លើ អនុ​ស្សារ​ណៈ​​យោគ​យល់​គ្នា​មួយ ស្តី​ពីការបង្កើតក្រុមហ៊ុនវិនិយោគ ដើម្បី​គម្រោងកែលម្អ និង អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​សាធារណៈនៅកម្ពុជា។ លោក ឧកញ៉ា សៀ…

ក្រុមហ៊ុន Visa និងធនាគារជាតិនៃកម្ពុជា បង្កើតសម្ព័ន្ធភាពលើកកម្ពស់អក្ខរកម្មផ្នែកហិរញ្ញវត្ថុ

Visa ដែលជាក្រុមហ៊ុនបច្ចេកវិជ្ជាទូទាត់អន្តរជាតិ បានចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នាជាមួយធនាគារជាតិនៃកម្ពុជា ​ដើម្បីគាំទ្រគំនិតផ្តួចផ្តើមអក្ខរភាពផ្នែកហិរញ្ញវត្ថុនៅកម្ពុជា។ កិច្ចសហការរយៈពេល ៣ឆ្នាំនេះ នឹងចាប់ផ្តើមដោយក្រុមហ៊ុន Visa ដែលនឹងធ្វើការគាំទ្រដល់ធនាគារជាតិនៃកម្ពុជា ក្នុងការផលិតសៀវភៅអក្ខរកម្មហិរញ្ញវត្ថុ «តោះ! និយាយពីលុយ» ចំនួន ៣០,០០០ ក្បាល ដែលនឹងត្រូវចែកចាយនៅតាមសាលារៀននានា។ សកម្មភាពជាបន្តបន្ទាប់នឹងបង្ហាញឲ្យឃើញថាក្រុមហ៊ុន Visa នឹងជួយអភិវឌ្ឍន៍ផែនការអក្ខរកម្មហិរញ្ញវត្ថុរយៈពេល ៥ឆ្នាំ…

ម៉ាឡេស៊ី និងកម្ពុជា គ្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ព្រំដែនឡាវ ចំណាយ៥ពាន់លាន$

ក្រុមហ៊ុន Mahdi Holdings Investment មកពីប្រទេសម៉ាឡេស៊ី បានចុះអនុស្សរណៈយោគយល់គ្នា ជាមួយក្រុមហ៊ុនក្នុងស្រុក Globalcam លើគម្រោងសាងសង់ផ្លូវល្បឿនលឿនពីភ្នំពេញ ទៅកាន់ព្រំដែនឡាវ។ លោក ថ្លាំង វុទ្ធី អគ្គនាយកក្រុមហ៊ុន Globalcam បានឲ្យដឹងថា គម្រោងសាងសង់ផ្លូវល្បឿនលឿនគឺមានប្រវែង ៥២២គីឡូម៉ែត្រ ដោយគ្រោងចំណាយទឹកប្រាក់ប្រមាណ ៥ពាន់លានដុល្លារអាមេរិក…

បង់ក្លាដេស នឹងទិញអង្ករ ១លានតោនពី កម្ពុជា

នៅថ្ងៃនេះ ប្រទេសបង់ក្លាដេស នឹងចុះកិច្ចព្រមព្រៀងជាមួយ ក្រសួងពាណិជ្ជកម្មកម្ពុជា លើការទិញអង្ករពីកម្ពុជា ចំនួន ១លានតោន ក្នុងរយៈពេល ៥ឆ្នាំ គិតចាប់ពីឆ្នាំ ២០១៧នេះតទៅ។ ពិធីចុះអនុស្សរណៈនៃយោគយល់គ្នានេះ នឹងធ្វើឡើងរវាង ក្រសួងពាណិជ្ជកម្មនៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងស្បៀងអាហារនៃសាធារណរដ្ឋប្រជាមានិតបង់ក្លាដេស ដែលនឹងនាំមកនូវ អត្ថប្រយោជន៍ដ៏ធំធេងចំពោះវិស័យស្រូវ អង្ករកម្ពុជា។ អនុស្សរណៈនេះ ក៏មានគោលបំណងបើកច្រក…

ក្រុមហ៊ុនបុរីពិភពថ្មី ស្នើពង្រីកផ្លូវក្រាំងធ្នង់ ៣ម៉ែត្រសងខាង ដោយចំណាយថវិកាផ្ទាល់ខ្លួន

ក្រុមហ៊ុនបុរីពិភពថ្មី បានស្នើទៅ សាលាក្រុងភ្នំពេញ ដើម្បីពង្រីកផ្លូវលេខ ១៩៦២ ឬផ្លូវក្រាំងធ្នង់ ក្នុងកិច្ចប្រជុំមួយ ធ្វើឡើងកាលពីម្សិលមិញនេះ។ យោងតាមគេហទំព័ររបស់ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានឲ្យដឹងថា គម្រោងនេះ នឹងស្ថាបនាពង្រីកផ្លូវលេខ ១៩៦២ ឬផ្លូវក្រាំងធ្នង់ ចាប់ពីផ្លូវ ទ្រី ហេង (២០១១)…