ផ្សាយផ្ទាល់៖ សិក្ខាសាលាប្រចាំឆ្នាំ ២០១៧ ស្តីអំពី ស្វែងយល់ពីបញ្ហាប្រឈមនៃធុរកិច្ចបរាជ័យ

សភា​យុវ​ពាណិជ្ជករអន្តរជាតិកម្ពុជា សាខាភ្នំពេញ នឹងរៀបចំសិក្ខាសាលាប្រចាំឆ្នាំ២០១៧ ស្តីអំពី «ការស្វែងយល់ពីបញ្ហាប្រឈមនៃធុរកិច្ចបរាជ័យ» ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃសៅរ៍ ទី ១២​ ខែសីហា ឆ្នាំ ២០១៧ ក្នុងសាលនៃសាកលវិទ្យាល័យហ្សាម៉ាន់ ចាប់ពីម៉ោង ១:៣០នាទីរសៀល ដល់ម៉ោង ៥:៣០ល្ងាច ដោយមានការផ្សាយផ្ទាល់ពី Post News Media…

អគារភ្លោះកម្ពស់កប់ពពក ១៣៣ជាន់ គ្រោងបើកការដ្ឋាននៅថ្ងៃនេះ ត្រូវបានពន្យារពេល?

គម្រោងសាងសង់អគារភ្លោះកម្ពស់ ១៣៣​ជាន់ ឬមានឈ្មោះថា អគារភ្លោះមជ្ឈមណ្ឌលពាណិជ្ជកម្ម ថៃ ប៊ុនរ៉ុង ដែលគ្រោងនឹងបើកការដ្ឋានសាងសង់ជាផ្លូវការ នៅថ្ងៃនេះ គឺត្រូវបានពន្យារពេល ​និងពុំទាន់អាចបញ្ជាក់កាលបរិច្ឆេទថ្មីនៅឡើយទេ។ លោក ទួស សាភឿន អគ្គលេខាធិការរងគណៈស្ថាបត្យករកម្ពុជា និងជាថ្នាក់ដឹកនាំជាន់ខ្ពស់មួយរូបនៃ ក្រុមហ៊ុន ថៃ ប៊ុនរ៉ុង បានឲ្យ Post…

Jack MA ពិតជាចាប់អារម្មណ៍ចង់មកវិនិយោគនៅកម្ពុជា?

ជាការពិតណាស់ មហាសេដ្ឋី Jack MA ពិតជាចាប់អារម្មណ៍មកវិនិយោគនៅក្នុងតំបន់អាស៊ាន​ ដែលក្នុងនោះរួមមានប្រទេសថៃ ម៉ាឡេស៊ី ហ្វីលីពីន វៀតណាម និងកម្ពុជាផងដែរ។ នេះបើយោងតាម សារព័ត៌មានអន្តរជាតិ China Post ចេញផ្សាយកាលពីពេលថ្មីៗនេះ។ កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Ant Financial របស់មហាសេដ្ឋី…

ជប៉ុន និងចិន ប្រជែងគ្នាសិក្សាគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ឲ្យចំណាយតិច សង់លឿន

រាជរដ្ឋាភិបាលកម្ពុជា បានពន្លឿនការសិក្សា គម្រោងអភិវឌ្ឍន៍ផ្លូវល្បឿនលឿនពីភ្នំពេញ ទៅកាន់ក្រុងបាវិត ឲ្យបានចប់រួចរាល់នៅចុងឆ្នាំនេះ ដើម្បីឈានទៅដល់ការចាប់ផ្តើមស្ថាបនា នៅឆ្នាំ ២០១៨ខាងមុខនេះ។ នេះបើយោងតាមការឲ្យដឹងពី ទីភ្នាក់ងារសារព័ត៌មានជាតិ ចេញផ្សាយកាលពីពេលថ្មីៗនេះ។ តាមការសិក្សារបស់ ភាគីជប៉ុន លើការអភិវឌ្ឍន៍ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ប្រវែង ១៧០គីឡូម៉ែត្រ គឺអាចនឹងចំណាយទុនសាងសង់ប្រមាណ ៣ពាន់លានដុល្លារអាមេរិក នឹងរយៈពេលសាងសង់ ១០ឆ្នាំ។…

ធនាគារអភិវឌ្ឍន៍ជនបទ ប្រកាសផ្តល់កម្ចីសង្គ្រោះស្រូវ និងពោត ដោយគ្មានការរើសអើង

ធនាគារអភិវឌ្ឍន៍ជនបទ ប្រកាសផ្តល់ឥណទានពិសេស ដើម្បីសង្រ្គោះស្រូវ និងពោត ដោយមិនរើសអើង និងមិនចំពោះ នោះទេ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ ធនាគារអភិវឌ្ឍន៍ជនបទ ចេញផ្សាយកាលពីពេលថ្មីៗនេះ។ មូលនិធិពិសេសរបស់រាជរដ្ឋាភិបាលចំនួន ២៧លានដុល្លារ សម្រាប់ប្រើប្រាស់ជា ឥណទានសម្រាប់វិស័យស្រូវ នឹងត្រូវប្រើប្រាស់ ដើម្បីសង្គ្រោះដល់ វិស័យពោត ផងដែរ។ ធនាគារអភិវឌ្ឍន៍ជនបទ នឹងប្រើប្រាស់គោលការណ៍ដូចគ្នាទៅនឹង…

កូរ៉េ គ្រោងបោះទុន ១២០លានដុល្លារ សាងសង់ផ្សារទំនើប EMART នៅកម្ពុជា

ក្រុមហ៊ុនកូរ៉េខាងត្បូង EMART បានចុះអនុស្សរណៈយោគយល់គ្នាជាមួយក្រុមហ៊ុន Royal Group បង្ហាញពីបំណងចូលមកវិនិយោគលើ ផ្សារទំនើប EMART ដោយចំណាយដើមទុនប្រមាណ ១២០លានដុល្លារអាមេរិក។ ថ្លែងក្នុងពិធីចុះអនុស្សរណៈយោគយល់នេះ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានឲ្យដឹងថា ក្រុមហ៊ុន EMART សម្រេចបានកំណត់ត្រាប្រសើរបំផុត តាំងពីឆ្នាំ…

ក្នុង១ឆ្នាំ រដ្ឋ ចំណាយ ២០០លានដុល្លារ ដើម្បីជួសជុលថែទាំផ្លូវជាតិ

ក្នុងមួយឆ្នាំៗ រដ្ឋាភិបាលកម្ពុជា បានចំណាយទឹកប្រាក់ប្រមាណជា ២០០លានដុល្លារអាមេរិក ដើម្បីជួសជុលថែទាំផ្លូវជាតិ ទូទាំងប្រទេស។ នេះបើយោងតាមការឲ្យដឹងពី លោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន នាឱកាសសម្ពោធមណ្ឌលត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត សាខាភ្នំពេញថ្មី។ លោកពន្យល់ថា ការចំណាយសម្រាប់ថែទាំ កាន់តែកើនឡើងដោយសារ ផ្លូវកាន់តែច្រើន ហើយភាគច្រើនខូចខាត ដោយសារការដឹកទំនិញលើសទម្ងន់ច្រើន។…

Bill Gates បាត់បង់តំណែងជា មហាសេដ្ឋីមានទ្រព្យច្រើនជាងគេបំផុតលើពិភពលោក

មហាសេដ្ឋី Bill Gates ដែលធ្លាប់តែជា មហាសេដ្ឋីលេខ១ទូទាំងពិភពលោក បានបាត់បង់តំណែងហើយ កាលពីម្សិលមិញនេះ​ ដោយមហាសេដ្ឋីលេខ ១ថ្មី គឺលោក Jeff Bezos ស្ថាបនិកគេហទំព័រ Amazon ដណ្តើមតំណែងនេះបានសម្រេច។ នេះបើយោងតាមសារព័ត៌មានអន្តរជាតិ Bloomberg។ ទ្រព្យសម្បត្តិរបស់លោក Jeff Bezos…

ក្រសួងសាធារណការ ស្នើរៀបចំយុទ្ធនាការ ផាក ១៥០០០រៀល ផ្តល់ជូនមួកសុវត្ថិភាពមួយ

យុទ្ធនាការផាក ១៥០០០រៀល ផ្តល់ជូនមួកសុវត្ថិភាព អាចនឹងធ្វើឡើងនៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្តធំៗ ខណៈក្រសួងសាធារណការ និងដឹកជញ្ជូន មានមួកសុវត្ថិភាពចំនួន ១០០០មួក ដែលបានសុំពីក្រុមហ៊ុនឯកជន ឲ្យជួយឧបត្ថម្ភ សម្រាប់ចែកជូនក្នុងយុទ្ធនាការនេះ។ ដើម្បីទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ដោយការមិនពាក់មួកសុវត្ថិភាព ក្រសួងសាធារណការ និងដឹកជញ្ជូន សំនូមពរ​ សហការជាមួយសមត្ថកិច្ច ស្នើរៀបចំយុទ្ធនាការផាកពិន័យនៅពេលកំណត់ណាមួយ​ ហើយចែកមួកសុវត្ថិភាព ដែលអាចធ្វើឡើងនៅរាជធានីភ្នំពេញ…

ជប៉ុន គ្រោងវិនិយោគខ្សែកាប ឬទោងទេសចរណ៍ នៅតំបន់ជួរភ្នំគូលេន

ក្រុមហ៊ុនជប៉ុន Bouken NoMorri មានគម្រោងវិនិយោគលើខ្សែកាប ឬទោងទេសចរណ៍ នៅតំបន់រមណីយដ្ឋានធម្មជាតិភ្នំគូលេន ដែលនឹងទាក់ទាញចំណាប់អារម្មណ៍ភ្ញៀវទេសចរ ឲ្យមកកម្សាន្តបោះជំរុំស្នាក់នៅ​ និងក្លាយទៅជាប្រព័ន្ធដែនទេសចរណ៍ធម្មជាតិដ៏អស្ចារ្យ។ នេះបើយោងតាមការឲ្យដឹងពី គេហទំព័ររបស់រដ្ឋបាលខេត្តសៀមរាប ចេញផ្សាយកាលពីពេលថ្មីៗនេះ។ លោក Bando Tadasaburo នាយកក្រុមហ៊ុន Bouken NoMorri បានឲ្យដឹងថា គម្រោងនេះ…