រថភ្លើងអាកាស២ខ្សែ នឹងរត់ពីកណ្តាលក្រុងភ្នំពេញ ទៅព្រលានយន្តហោះភ្នំពេញ និងស្តាតអូឡាំពិក

កាលពីម្សិលមិញនេះ លោក ស៊ុន​ ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានជួបពិភាក្សាការងារជាមួយ លោក Tang Tong ប្រធានក្រុមហ៊ុនផ្លូវដែក China Sky Railway Group នឹងបានលើកឡើងពី ចំណាប់លើគម្រោងរថភ្លើងអាកាសនៅក្រុងភ្នំពេញ។ លោក Tang Tong…

ខែ៤ឆ្នាំក្រោយ ជិះរថភ្លើងថ្មី ពីកណ្តាលក្រុងភ្នំពេញទៅកាន់ ព្រលានយន្តហោះ ត្រឹមតែ២០នាទី

ផ្លូវរថភ្លើងធនស្រាលថ្មី តភ្ជាប់ពីស្ថានីយ៍រថភ្លើងក្រុងភ្នំពេញ ទៅកាន់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ នឹងដាក់ឲ្យដំណើរការជាផ្លូវការ នៅខែមេសា ឆ្នាំ ២០១៨ខាងមុខនេះ ដោយអ្នកដំណើរចំណាយពេលប្រមាណ​ ២០នាទីប៉ុណ្ណោះ។ លោក ស៊ុន​ ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន​បានឲ្យដឹងថា បច្ចុប្បន្ន ក្រុមហ៊ុន Royal Group បាននិងកំពុងសាងសង់ជារៀងរាល់យប់ សម្រេចបានប្រមាណ…

វៀតណាម ផ្តល់ជំនួយ ២៥លានដុល្លារ សាងសង់អគារ ក្នុងរដ្ឋសភាកម្ពុជា

កាលពីម្សិលមិញនេះ រដ្ឋាភិបាលវៀតណាម​ បានសម្រេចផ្តល់ជំនួយជាថវិកា ២៥លានដុល្លារអាមេរិក ដល់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីសាងសង់អគារអគ្គលេខាធិការដ្ឋានរដ្ឋសភា។ ក្នុងដំណើរទស្សនកិច្ចផ្លូវការរយៈពេល ៣ថ្ងៃ របស់គណៈប្រតិភូវៀតណាម លោក ង្វៀន ហ៊្វូជុង អគ្គលេខាធិការគណៈកម្មាធិការបក្សកុម្មុយនីស្តវៀតណាម ក៏បានស្នើសុំឲ្យប្រទេសទាំងពីរ ជម្រុញការតភ្ជាប់ឲ្យកាន់តែស៊ីជម្រៅតាមរយៈស្ថាប័នរដ្ឋ វិស័យអប់រំ យុវជន និងវិស័យសេដ្ឋកិច្ចជាដើម ពោលគឺ ធ្វើយ៉ាងណាពង្រីកទំហំពាណិជ្ជកម្មទ្វេភាគីដោយឡើងដល់…

SOYO ចាប់ផ្តើមបោះជំហានលើ ទីផ្សារភាពយន្តអនឡាញនៅកម្ពុជា

កម្មវិធី SOYO ជាប្រព័ន្ធវីដេអូអនឡាញថ្មីមួយ ដែលអតិថិជនអាចទស្សនាខ្សែភាពយន្ត និងកម្មវិធីទូរទស្សន៍ជាតិនិងអន្តរជាតិ នៅលើឧបករណ៍នានា ដោយប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណេត បាននៅគ្រប់ទីកន្លែង និងគ្រប់ពេលវេលា។ លោក ស៊ុត ឈាងឡេង នាយកគ្រប់គ្រងផ្នែកអាជីវកម្មរបស់ SOYO បានឲ្យដឹងថា កម្មវិធី SOYO ត្រូវបានបង្កើតឡើងដោយ ជនជាតិខ្មែរ គួបផ្សំជាមួយអ្នកជំនាញបរទេស…

សាលាក្រុងភ្នំពេញ ត្រៀមរៀបចំសណ្តាប់ធ្នាប់ មហាវិថីនិងផ្លូវធំៗ ១១ខ្សែ ជាអាទិភាព

សាលារាជធានីភ្នំពេញ នឹងរៀបចំសណ្តាប់ធា្នប់ឲ្យប្រសើរឡើងវិញ នៅតាមមហាវិថី និងផ្លូវធំៗ ចំនួន ១១ខ្សែ រួមមាន មហាវិថីព្រះមុនីវង្ស មហាវិថីម៉ៅសេទុង មហាវិថីព្រះនរោត្តម មហាវិថីកម្ពុជាក្រោម មហាវិថីព្រះសីហនុ មហាវិថីព្រះស៊ីសុវត្ថិ មហាវិថីសហព័ន្ធរុស្ស៊ី មហាវិថីមុនីរ៉េត មហាវិថីហ្សាលដឺហ្គោល ផ្លូវលេខ ២៧១ និងផ្លូវលេខ ៧០។…

កាហ្សាក់ស្ថាន ចង់នាំចូលសាច់សត្វមកកម្ពុជា និងនាំចេញស្វាយ ពីកម្ពុជាវិញ

កាលពីពេលថ្មីៗនេះ​ ប្រទេសកាហ្សាក់ស្ថាន មានបំណងចង់នាំចូលសាច់សត្វមកកម្ពុជា និងនាំចេញស្វាយ និងដំណាំផ្សេងៗ ពីកម្ពុជាវិញ។ លោក Beketzhan Zhumakhanov ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋកាហ្សាក់ស្ថានប្រចាំនៅកម្ពុជា ឡាវ វៀតណាម បានជួបពិភាក្សាជាមួយ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងគោលបំណងផ្លាស់ប្តូរជំនួញរវាងប្រទេសទាំងពីរ…

ធនាគារពិភពលោក ត្រៀមថវិកា ៥៤០លានដុល្លារ សម្រាប់កម្ពុជា ចាប់ពីឆ្នាំ ២០១៨-២០២១

ធនាគារពិភពលោក បានបែងចែក និងត្រៀមថវិកាប្រមាណ​ ៥៤០លានដុល្លារអាមេរិក សម្រាប់ក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការនៅកម្ពុជា ពីឆ្នាំ ២០១៨ ដល់ឆ្នាំ ២០២១។ នេះបើយោងតាមការឲ្យដឹងពី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ លោកជំទាវ Ellen Goldstein នាយកប្រចាំប្រទេសរបស់ធនាគារពិភពលោកប្រចាំតំបន់អាស៊ីអាគ្នេយ៍ អាស៊ីខាងកើត និងប៉ាស៊ីហ្វិ បានជួបពិភាក្សាការងារជាមួយលោក អូន…

ច្រកទ្វារអន្តរជាតិអូរយ៉ាដាវ ខេត្តរតនគិរី សម្ពោធបើកប្រតិបត្តិការដឹកជញ្ជូន ចាប់ពីថ្ងៃនេះ

នៅព្រឹកនេះ រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលសាធារណរដ្ឋសង្គមនិយមវៀតណាម បានសម្ពោធបើកប្រតិបត្តិការដឹកជញ្ជូនឆ្លងកាត់ព្រំដែន នៅច្រកទ្វារអន្តរជាតិអូរយ៉ាដាវ ខេត្តរតនគិរី ជាប់ព្រំប្រទល់ស្រុកឡេថាញ់ ខេត្តយ៉ាឡាយ។ នេះបើយោងតាម ទីភ្នាក់ងារសារព័ត៌មានជាតិ ចេញផ្សាយនៅថ្ងៃនេះ។ លោក កែ គឹមយ៉ាន ឧបនាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានឲ្យដឹងថា នៅពេលចាប់ផ្តើមអនុវត្តន៍ប្រតិបត្តិការដឹកជញ្ជូនឆ្លងកាត់តាមច្រកទ្វារអូរយ៉ាដាវនេះ ភាគីកម្ពុជា-វៀតណាម បានអនុញ្ញាតឲ្យយានយន្តពាណិជ្ជកម្ម ៤០គ្រឿង…

ចាប់ពីយប់នេះទៅ ក្រសួងចាប់ផ្តើមបើកការដ្ឋានជួសជុលកំណាត់ផ្លូវជាតិលេខ២

ក្រសួងសាធារណការ និងដឹកជញ្ជូន បានចេញសេចក្តីជូនដំណឹងឲ្យដឹងថា ចាប់ពីយប់នេះទៅ ក្រសួងនឹងចាប់ផ្តើមបើកការដ្ឋានជួសជុលកំណាត់ផ្លូវជាតិលេខ២ គឺពង្រីកចិញ្ចើមផ្លូវសងខាង ដោយម្ខាងពង្រីក ៣ម៉ែត្រ ចាប់ពីរង្វង់មូលតាខ្មៅ (គ.ម. ១១+៤១៣) ដល់ ព្រំប្រទល់ខេត្តកណ្តាល-ខេត្តតាកែវ (គ.ម. ៣១+០០០)។ ការសម្រេចពង្រីកនេះ គឺដោយសារកំណើននៃទោចក្រយានយន្ត ត្រីចក្រយានយន្ត និងយានយន្ត មានការកើនឡើង…

ក្រុមហ៊ុន Smart បកស្រាយរឿង Missed Call ពីក្រៅប្រទេស អាចលួចទិន្នន័យ និងស៊ីលុយ

កាលពីពេលថ្មីៗនេះ សាធារណជន មានមន្ទិលជាច្រើន ជុំវិញការហៅស៊ីញ៉ូទូរស័ព្ទ (Missed Call) ពីក្រៅប្រទេស ចូលមកទូរស័ព្ទដៃក្នុងស្រុក ដោយចម្លែកពី ប្រទេស Vanuatu នូវលេខទូរស័ព្ទ +678 559 4523/+678 559 4589 និងមកពីប្រទេសអាហ្វហ្គានីស្ថាន (+375) ប្រទេសឡាទីវ៉ា…