មូលនិធិពិសេស ២៧លានដុល្លារ សម្រាប់ជួយ ស្រូវ នឹងប្រើប្រាស់ដើម្បីសង្គ្រោះ ពោត
មូលនិធិពិសេសរបស់រាជរដ្ឋាភិបាលចំនួន ២៧លានដុល្លារ សម្រាប់ប្រើប្រាស់ជា ឥណទានសម្រាប់វិស័យស្រូវ នឹងត្រូវប្រើប្រាស់ ដើម្បីសង្គ្រោះដល់ វិស័យពោត ផងដែរ។ នេះបើយោងតាមប្រសាសន៍របស់លោក កៅ ថាច អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ។ ធនាគារអភិវឌ្ឍន៍ជនបទ នឹងប្រើប្រាស់គោលការណ៍ដូចគ្នាទៅនឹង យន្តការស្រូវដែរ ពោលគឺ ផ្តល់កម្ចីដល់ អ្នកទិញពោត ដោយយកពោត ធ្វើជាវត្ថុបញ្ចាំ…