គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ សិក្សារួចរាល់ហើយ គ្រោងបើកការដ្ឋាននៅខែវិច្ឆិកា

គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ប្រវែងប្រមាណ ១៩០គីឡូម៉ែត្រ ត្រូវបានសិក្សារួចរាល់ហើយ គ្រោងនឹងបើកការដ្ឋាន នៅខែវិច្ឆិកា ឆ្នាំ ២០១៧ ក្រោមការវិនិយោគរបស់ក្រុមហ៊ុនចិន China Communications Construction Company។ នេះបើយោងតាមការឲ្យដឹងពី ទីភ្នាក់ងារសារព័ត៌មានជាតិ ចេញផ្សាយកាលពីម្សិលមិញ។ លោក វ៉ា ស៊ឹមសុរិយា អ្នកនាំពាក្យក្រសួងសាធារណការ…

ADB៖ ការប្រែប្រួលអាកាសធាតុ នឹងធ្វើឲ្យការអភិវឌ្ឍន៍នៅអាស៊ី ដើរត្រឡប់ថយក្រោយ

យោងតាមរបាយការណ៍មួយដែលរៀបចំដោយធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និង វិទ្យាស្ថាន Potsdam សម្រាប់ការស្រាវជ្រាវអំពីការប្រែប្រួលអាកាសធាតុ (PIK) បានឲ្យដឹងថា ការប្រែប្រួលអាកាសធាតុ នឹងបង្កឲ្យមានការបំផ្លិចបំផ្លាញចំពោះ បណ្តាប្រទេសនានានៅតំបន់អាស៊ី និងប៉ាស៊ីហ្វិក ដែលធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរចំពោះ កំណើនសេដ្ឋកិច្ចរបស់ពួកគេនៅពេលអនាគត។ កំណើនសីតុណ្ហភាពទាំងនេះនឹងបណ្តាលឲ្យមានការប្រែប្រួលយ៉ាងគំហុក ចំពោះប្រព័ន្ធធាតុអាកាសក្នុងតំបន់ វិស័យកសិកម្ម និងជលផល ដី និង…

ពិព័រណ៍ផលិតផលខេត្ត ១ ផលិតផល ១ លើកទី ១២ នឹងប្រារព្ធឡើងនៅថ្ងៃទី ១៥-១៨ ធ្នូ

នៅថ្ងៃនេះ ក្រសួងពាណិជ្ជកម្ម បានប្រកាសឲ្យដឹងថា ពិព័រណ៍ផលិតផលនាំចេញ-នាំចូល និងខេត្ត ១ ផលិតផល ១​ កម្ពុជា លើកទី ១២ នឹងប្រារព្ធធ្វើឡើងពីថ្ងៃទី ១៥-១៨ ខែធ្នូ ឆ្នាំ ២០១៧ នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និសីទកោះពេជ្រ រាជធានីភ្នំពេញ។ នៅក្នុងព្រឹត្តិការណ៍ពិព័រណ៍នេះ…

យុទ្ធនាការទិញផលិតខ្មែរ រដូវកាលទី ៣ នឹងធ្វើឡើងនៅ ភ្នំពេញ ថ្ងៃទី ២៦-២៩ តុលា

កាលពីពេលថ្មីៗនេះ ក្រសួងពាណិជ្ជកម្ម បានប្រកាសឲ្យដឹងថា ក្រសួងនឹងរៀបចំពិព័រណ៍ពាណិជ្ជកម្មផលិតផលខ្មែរ រដូវកាលទី ៣ ក្នុងឱកាស យុទ្ធនាការទិញផលិតផលខ្មែរ ចាប់ពីថ្ងៃទី ២៦ ដល់ ២៩ ខែតុលាខាងមុខនេះ នៅមជ្ឈមណ្ឌលវិមានសុភមង្គល សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម លោក ប៉ាន…

និយ័តករទូរគមនាគមន៍កម្ពុជា សម្រេចលុបអាជ្ញាបណ្ណ របស់ក្រុមហ៊ុនអ៊ីនធឺណេតចំនួន ៣

និយ័តករទូរគមនាគមន៍កម្ពុជា បានសម្រេចលុបអាជ្ញាបណ្ណប្រតិបត្តិការផ្តល់សេវាទូរគមនាគមន៍ របស់ក្រុមហ៊ុនចំនួន ៣ រួមមាន ក្រុមហ៊ុន Acumen Cambodia ក្រុមហ៊ុន E-Cloud និងក្រុមហ៊ុន G-Tell (Cambodia) Investment Group (MEGA)។ សេចក្តីសម្រេចរបស់និយ័តករទូរគមនាគមន៍កម្ពុជា ធ្វើឡើងនៅថ្ងៃទី ៤ ខែកក្កដា…

ផ្លូវក្រវ៉ាត់ក្រុងទី២ តភ្ជាប់ពី មហាវិថីសហព័ន្ធរុស្ស៊ី ទៅផ្លូវជាតិលេខ២ ចំណាយជាង៦២លាន$

ផ្លូវក្រវ៉ាត់ក្រុងទី២ កំណាត់ទី២ ប្រវែង ១៧គីឡូម៉ែត្រ នឹងតភ្ជាប់ពី មហាវិថីសហព័ន្ធរុស្ស៊ី (ត្រង់ស្តុបផ្សារដីហុយ) ទៅផ្លូវជាតិលេខ ២ (ត្រង់ព្រែកសំរោង តាខ្មៅ) គ្រោងនឹងចំណាយប្រមាណ ៦២លានដុល្លារអាមេរិក។ យោងតាម គេហទំព័ររបស់រដ្ឋបាលរាជធានីភ្នំពេញ បានបង្ហាញឲ្យដឹងថា ផ្លូវក្រវ៉ាត់ក្រុងទី២ កំណាត់ទី ២ នេះ…

៤ថ្ងៃទៀត អគារប៊ូឌីញ នឹងបាត់ពីផែនទីហើយ ជំនួសដោយអគារថ្មី

អគារប៊ូឌីញស នឹងបាត់ពី ផែនទី Google ក្រោយថ្ងៃទី ១៧ ខែកក្កដា នឹងត្រូវបានជំនួសដោយសំណង់ថ្មី។ នេះបើយោងតាមការឲ្យដឹងពី គេហទំព័ររបស់លោក ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី និងនគរូបនីយកម្ម។ លោក បានរម្លឹកដែរថា អគារនេះ ត្រូវបានសាងសង់ក្នុងឆ្នាំ ១៩៦៣ ក្នុងសម័យសង្គមរាស្រ្តនិយម…

ពាក់កណ្តាលឆ្នាំ ២០១៧ កម្ពុជា នាំចេញអង្ករជិត ៣សែនតោន កើនឡើង ៧.៦ភាគរយ

គិតត្រឹមឆមាសទី ១ ដើមឆ្នាំ ២០១៧ កម្ពុជា បាននាំអង្ករចេញប្រមាណជិត ៣សែនតោន ទៅកាន់ទីផ្សារអន្តរជាតិ កើនឡើងប្រមាណ ៧.៦ភាគរយ ធៀបនឹងពេលដូចគ្នា កាលពីឆ្នាំមុន។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានជាតិ ចេញផ្សាយកាលពីពេលថ្មីៗនេះ។ ចិន ជាទីផ្សារធំជាងគេនៅកម្ពុជា ទិញអង្ករជិត ៩.៤ម៉ឺនតោន កើនឡើង ១០០ភាគរយបើធៀបនឹងឆ្នាំមុន…

រោងចក្រស៊ីម៉ងតិ៍ ជីប ម៉ុង តម្លៃជាង ២៦២លានដុល្លារ គ្រោងបើកដំណើរការនៅចុងឆ្នាំនេះ

រោងចក្រស៊ីម៉ងតិ៍ថ្មី តម្លៃជាង ២៦២លានដុល្លារអាមេរិក គ្រោងចាប់ផ្តើមបើកដំណើរការនៅចុងឆ្នាំ ២០១៧នេះហើយ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមហ៊ុន ជីប ម៉ុង អ៊ិនស៊ី ស៊ីមេន ខបភើរេសិន កាលពីពេលថ្មីៗនេះ។ ក្រុមហ៊ុន ជីប ម៉ុង អ៊ិនស៊ី ស៊ីមេន ខបភើរេសិន វិនិយោគដោយក្រុមហ៊ុន ជីប…

ខេត្តកែប គ្រោងនឹងអភិវឌ្ឍន៍ថាមពលពន្លឺព្រះអាទិត្យទំហំ១០មេហ្គាវ៉ាត់ លើផ្ទៃដី២០ហិកតា

ខេត្តកែប នឹងក្លាយជាទីក្រុងបៃតង ក្រោយការអភិវឌ្ឍន៍ថាមពលពន្លឺព្រះអាទិត្យទំហំ ១០មេហ្គាវ៉ាត់ លើផ្ទៃដីប្រមាណ​ ២០ហិកតា។ នេះបើយោងតាមការចេញផ្សាយរបស់ ក្រសួងបរិស្ថាន នៅថ្ងៃនេះ។ លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានលើកឡើងថា កម្ពុជា ពិតជាចង់បានការអភិវឌ្ឍន៍ថាលពលពន្លឺព្រះអាទិត្យ ក្នុងគោលដៅប្រែក្លាយ ទីក្រុងកែបឲ្យទៅជា ទីក្រុងទេសចរណ៍ធម្មជាតិ ឬទីក្រុងបៃតង។…