ផ្លូវជាតិលេខ៥៥ រត់ខ្វាត់ខ្វែងឆ្លងកាត់ភ្នំខ្ពស់ ភ្ជាប់ពោធិ៍សាត់-ថៃ សាងសង់បាន៨៥%

ផ្លូវជាតិលេខ ៥៥ ដែលជាផ្លូវរត់ខ្វាត់ខ្វែងឆ្លងកាត់ភ្នំខ្ពស់ជាច្រើន តភ្ជាប់ខេត្តពោធិ៍សាត់ទៅប្រទេសថៃ សម្រេចការសាងសង់បាន ៨៥ភាគរយហើយ គិតមកទល់ពេលនេះ។ នេះបើយោងតាមការឲ្យដឹងពី ក្រសួងសាធារណការ និងដឹកជញ្ជូន។ លោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូនបានឲ្យដឹងថា គម្រោងសាងសង់ផ្លូវជាតិលេខ ៥៥ ប្រវែងសរុបចំនួន ១៨២+១៦៦គីឡូម៉ែត្រ នឹងចំណាយទឹកសាងសង់ប្រាក់ប្រមាណ…

គម្រោងសាងសង់ផ្លូវជាតិលេខ២ គ្រោងចំណាយប្រមាណ៥៦លានដុល្លារ ចាប់ផ្តើមនៅឆ្នាំ២០១៨

គម្រោងផ្លូវជាតិលេខ ២ គ្រោងនឹងចំណាយថវិកាប្រមាណ ៥៦លានដុល្លារអាមេរិក ក្រោមកម្ចីឥណទានពី រដ្ឋាភិបាលកូរ៉េ និងថវិការបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជាប្រមាណ ៨.៥លានដុល្លារអាមេរិក មានប្រវែង ៦៦គីឡូម៉ែត្រ។ នេះបើយោងតាម លោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន។ ក្នុងនោះ ចាប់ពីរង្វង់មូលតាខ្មៅ រហូតដល់រង្វង់មូលអូរចំបក់មានប្រវែង ៥៧គីឡូម៉ែត្រ…

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា៖ ចង់ឆក់យកបុគ្គលិកល្អរបស់ស្ថាប័នផ្សេង ត្រូវសងថ្លៃអប់រំ

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា គ្រោងនឹងអនុវត្តគោលការណ៍ដ៏ថ្មីមួយ នៅខែកញ្ញា ខាងមុខនេះ ហៅថា មូលនិធិអភិវឌ្ឍន៍បុគ្គលិក សម្រាប់វិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា។ លោក ប៊ុន មុនី ទីប្រឹក្សាសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានពន្យល់ថា មូលនិធិអភិវឌ្ឍន៍បុគ្គលិកនេះ បង្កើតឡើងក្នុងគោលបំណងទប់ស្កាត់ ឬកាត់បន្ថយការឆក់យកបុគ្គលិកល្អៗ ពីស្ថាប័នមួយ ឲ្យទៅធ្វើការនៅស្ថាប័នថ្មីមួយទៀត។ ឧទាហរណ៍ បើសិនជា ស្ថាប័ន…

ជប៉ុន គ្រោងបង្កើតរោងចក្រកែច្នៃឈើគៀបចេញពីកម្ទេចឈើ នៅខេត្តព្រះសីហនុ

វិនិយោគិនជប៉ុន គ្រោងនឹងបង្កើតរោងចក្រកែច្នៃឈើគៀប ជាលើកដំបូងបង្អស់នៅកម្ពុជា សម្រាប់នាំចេញទៅប្រទេសជប៉ុនវិញ។ នេះបើយោងតាមការឲ្យដឹងពី ក្រសួងពាណិជ្ជកម្ម។ ឈើគៀបនេះ នឹងផលិតឡើងចេញពីកម្ទេចឈើ សំបកដូងប្រេង និងរុក្ខជាតិដទៃទៀត នឹងប្រើប្រាស់សម្រាប់ដុតនៅក្នុងរោងចក្រអគ្គិសនី Biomass ហើយវិនិយោគិនជប៉ុន កំពុងតែសិក្សាទីតាំងនៅខេត្តព្រះសីហនុ រៀបចំសាងសង់នាពេលឆាប់ៗខាងមុខនេះ។ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានយល់ស្របចំពោះគម្រោងនេះ…

ចិន យល់ព្រមទិញកៅស៊ូកម្ពុជា ៣សែនតោន នៅឆ្នាំ ២០១៨

ខេត្តសានស៊ី ប្រទេសចិន ចុះអនុស្សរណៈយោគយល់គ្នាជាមួយកម្ពុជា ដើម្បីទិញកៅស៊ូកម្ពុជា ៣សែនតោន ដែលរំពឹងចាប់ផ្តើមលើកដំបូង ក្នុងឆ្នាំ ២០១៨។ នេះបើយោងតាមការឲ្យដឹងពី ក្រសួងពាណិជ្ជកម្ម។ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានជួបពិភាក្សាជាមួយ លោក ហ្ចាក់គី សែចិន ដែលដឹកនាំប្រតិភូចិន និងជប៉ុន…

អបអរសាទរ! ប្រាសាទសំបូរព្រៃគុក ក្លាយជាសម្បត្តិបេតិកភណ្ឌពិភពលោក

កម្ពុជា សូមអបអរសាទរ ដែលប្រាសាទសំបូរព្រៃគុក បានក្លាយជាសម្បត្តិបេតិកភ័ណ្ឌពិភពលោក នឹងត្រូវបានចុះបញ្ជី នៅក្នុងកិច្ចប្រជុំគណៈកម្មាធិការបេតិកភណ្ឌពិភពលោក នៅទីក្រុង Krakow ប្រទេសប៉ូឡូញ កាលពីយប់ម្សិលមិញនេះ។ នេះបើយោងតាម គេហទំព័ររបស់ក្រសួងទេសចរណ៍។ ការសម្រេចបញ្ចូលប្រាសាទសំបូរព្រៃគុក ក្នុងបញ្ជីបេតិកភណ្ឌនេះ ត្រូវបានធ្វើឡើងនៅក្នុងកិច្ចប្រជុំកំពូលលើកទី ៤១ នៃគណៈកម្មាធិការបេតិកភណ្ឌពិភពលោក ប្រារព្ធឡើងកាលពីថ្ងៃទី ២ ដល់…

ហត្ថាកសិករ៖ ការប្រើប្រាស់ថង់ប្លាស្ទិកដោយមិនចាំបាច់ គឺបង្កើនចំណាយ បំពុលបរិស្ថាន និងបំពុលខ្លួនឯង

កាលពីព្រឹក ថ្ងៃទី៨ ខែកក្កដា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហត្ថាកសិករ លីមីតធីត​ បានរៀបចំយុទ្ធនាការបញ្ជ្រាបនូវចំនេះដឹងក្នុងការកាត់បន្ថយ ការប្រើប្រាស់ថង់ប្លាស្ទិកដ៏ច្រើនលើសលប់ នៅក្នុងប្រទេសកម្ពុជា ដែលត្រូវប៉ាន់ប្រមាណឃើញថា ពលរដ្ឋម្នាក់ ជាមធ្យមប្រើប្រាស់ថង់ប្លាស្ទិកជាង ២ម៉ឺនថង់ ក្នុងមួយឆ្នាំ។ លោក ហួត អៀងតុង ប្រធានអគ្គនាយក ហត្ថាកសិករ បានឲ្យដឹងថា…

ចាប់ពីពេលនេះ ស្លាកលេខរថយន្ត នឹងដាក់ QR Code ទាំងអស់ ក្លែងបន្លំលែងបាន

ចាប់ពីខែកក្កដា នេះតទៅ រាល់ការចេញស្លាកលេខរថយន្ត នឹងត្រូវបានដាក់QR Codeទាំងអស់ ដើម្បីចៀសវាសការប្រើប្រាស់ស្លាកលេខក្លែងក្លាយ ឬលេខសេះហោះ។ នេះបើយោងតាមការឲ្យដឹងពី គេហទំព័ររបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ចេញផ្សាយកាលពីម្សិលមិញនេះ។ ស្លាកលេខរថយន្ត ដែលបានបោះពុម្ព ចាប់ពីខែកក្កដានេះតទៅ នឹងមានអ៊ុតភ្ជាប់នូវ QR Code ហើយយ៉ាងណាស់មាន ១៥០០រថយន្ត នៅក្នុងខែកក្កដានេះ…

CPL Cambodia ក្រុមហ៊ុនអចលនទ្រព្យចំណាស់ជាងគេនៅកម្ពុជា ប្រារព្ធខួបទី ២០ឆ្នាំ

នាឱកាសអបអរគំរប់ខួបទី ២០ឆ្នាំ នៃក្រុមហ៊ុនអចលនទ្រព្យ CPL លោកឧកញ៉ា ចេង ខេង ប្រធានក្រុមប្រឹក្សាភិបាល បានថ្លែងឲ្យដឹងថា ក្រុមហ៊ុនអចលនទ្រព្យ CPL ជាក្រុមហ៊ុនដែលមានវ័យចំណាស់ជាងគេ នៅព្រះរាជាណាចក្រកម្ពុជា ដែលចាប់ផ្តើមដំបូងក្នុងឆ្នាំ ១៩៩៧ ដោយមានបុគ្គលិកតែ ៣នាក់ប៉ុណ្ណោះ។ លោក បានតំណាលឲ្យដឹងថា នាឆ្នាំ ១៩៩៧…

រោងចក្រកែច្នៃស្បែកសត្វ តែ១គត់នៅប្រទេសកម្ពុជា ចាប់ផ្តើមដំណើរការសាកល្បង

យោងតាមគេហទំព័រហ្វេសប៊ុករបស់លោកឧកញ៉ា ម៉ុង ឫទ្ធី បានឲ្យដឹងថា រោងចក្រកែច្នៃស្បែកសត្វ តែ១គត់នៅក្នុងប្រទេសកម្ពុជា បានចាប់ផ្តើមដំណើរការសាកល្បងហើយ។ លោក ម៉ុង ឫទ្ធី បានឲ្យដឹងទៀតថា រោងចក្រនេះ អាចយកស្បែកគោ ក្របី និងស្បែកជ្រូក មកកែច្នៃទៅជា សម្ភារៈប្រើប្រាស់ផ្សេងៗដូចជា ស្បែកពូករថយន្ត ស្បែកកាបូប ស្បែកជើង។ល។…