ស្មានមិនដល់ ដើរជើងទទេផ្តល់អត្ថប្រយោជន៍ខ្លាំងយ៉ាងនេះ!
មនុស្សភាគច្រើនគិតថា ការដើរដោយជើងទេអាចបណ្តោយឲ្យមានរបួស ឬបង្កឲ្យឆ្លងមេរោគផ្សេងៗ ប៉ុន្តែការដើរបែបនេះក៏ផ្តល់អត្ថប្រយោជន៍សម្រាប់រាងកាយផងដែរ។ ១.ព្យាបាលបញ្ហាគេងមិនលក់ ការដើរដោយជើងទទេ ជាពិសេសនៅលើស្មៅអាចធ្វើឲ្យអ្នកមានអារម្មណ៍ស្ងប់ស្ងាត់ល្អ។ ហេតុអ្វី? ដោយសារតែនៅពេលអ្នកដើរជើងទទេ រាងកាយមានទំនាក់ទំនងផ្ទាល់ជាមួយនឹងផែនដី ដែលអនុញ្ញាតឲ្យប្រេកង់អេឡិចត្រូម៉ាញ៉េទិករបស់ផែនដីត្រូវបានធ្វើសមកាលកម្មជាមួយប្រេកង់របស់អេឡិចត្រូម៉ាញ៉េទិក ដែលបញ្ចេញដោយរាងកាយរបស់អ្នក។ អ្នកវិទ្យាសាស្ត្របានបញ្ជាក់ទៀតថា នៅពេលប្រេកង់អេឡិចត្រូម៉ាញ៉េទិក ទាំងពីរនេះធ្វើការព្រមគ្នា វានឹងជួយឲ្យអ្នកមានសុខភាពល្អ ហើយអាចជួយព្យាបាលការគេងមិនលក់។ ២.ធ្វើឲ្យឈាមរត់ប្រសើរឡើង ការដើរដោយជើងទទេ ធ្វើឲ្យប្រព័ន្ធសរសៃប្រសាទរបស់អ្នកមានភាពស្ងប់ស្ងាត់…