ប្រយ័ត្ន! ស្នាមជាំលេចឡើងឯងៗនៅលើរាងកាយ អាចបណ្តោលមកពីជំងឺធ្ងន់ធ្ងរ៣ប្រភេទ
តើនៅសុខៗស្រាប់តែមានស្នាមជាំ លេចឡើងនៅលើរាងកាយរបស់អ្នកមែនទេ? ស្នាមជាំ មិនមែនចេះតែកើតឡើងងាយៗនោះទេ បើមិនមានការប៉ះទង្គិចជាមួយនឹងវត្ថុអ្វីមួយនោះ។ ក៏ប៉ុន្តែប្រសិនបើនៅសុខៗស្រាប់តែមានស្នាមជាំលេចឡើងនៅតំបន់ណាមួយនៃរាងកាយ បញ្ជាក់ថាអ្នកកំពុងតែមានជំងឺកំពុងតែរាត្បាតនៅក្នុងរាងកាយ។ ១.ជំងឺឈាម មនុស្សដែលមានស្នាមជាំអណ្តែតនៅលើផ្ទៃស្បែកដោយមិនដឹងខ្លួន អាចបង្កឡើងដោយសារតែការឈាមកកនៅក្នុងសរសៃឈាម ឬកើតជំងឺមហារីកឈាម។ ជាពិសេស ប្រសិនរោគសញ្ញានេះអមទៅដោយអាការឈឺចាប់ ហើមជើង ឈាមហូរតាមអញ្ចាញធ្មេញ ឬក៏ច្រមុះ កុំពន្យាពេលយូរទៀតអី អ្នកត្រូវប្រញាប់ទៅជួបគ្រូពេទ្យភ្លាម។ ២.កង្វះសារធាតុចិញ្ចឹម ស្នាមជាំមួយចំនួនដែលបង្ហាញនៅលើរាងកាយ…