គន្លឹះ៣យ៉ាង ជួយអ្នកឲ្យរួចផុតពីជំងឺមហារីកបំពង់អាហារ

ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ អត្រានៃជំងឺមហារីកបំពងអាហារ បានកើនឡើងយ៉ាងខ្លាំង ដោយសារតែទម្លាប់នៃការទទួលទានអាហារ និងសកម្មភាពប្រចាំថ្ងៃរបស់មនុស្សម្នាក់ៗ។ ជាទូទៅ មនុស្សភាគច្រើន មិនសូវខ្វល់ជាមួយនឹងប្រព័ន្ធររំលាយអាហាររបស់ខ្លួននោះទេ លុះត្រាតែមានការរំខាន់ខ្លាំង ទើបរកវិធីដោះស្រាយ។ ប្រសិនបើអ្នកមិនយកចិត្តទុកដាក់ក្នុងការព្យាបាលឲ្យបានត្រឹមត្រូវនោះទេ ស្ថានភាពនឹងកាន់តែអាក្រក់ទៅៗ ហើយអាចបង្កទៅជាជំងឺមហារីកបំពង់អាហារ។ តើធ្វើដូចម្តេច ដើម្បីកាត់បន្ថយហានិភ័យនៃជំងឺមហារីកបំពង់អាហារ? ដើម្បីកាត់បន្ថយហានិភ័យនៃជំងឺនេះ អ្នកគួតែចាត់វិធានការ ៣ចំណុច។ ១.រក្សាតុល្យភាពរបបអាហារ នៅក្នុងរបបអាហារជាប្រចាំថ្ងៃ…

លក្ខខណ្ឌ៤ចំណុចធ្វើឲ្យមនុស្សស្រីប្រឈមនឹងជំងឺមហារីកអូវែ

ភាគច្រើនជំងឺមហារីកអូវែ កើតឡើងចំពោះមនុស្សស្រីដែលមានអាយុចាប់ពី ៤០ ទៅ ៥០ឆ្នាំ ហើយវាអាចបង្កឲ្យអ្នកជំងឺបាត់បង់ឱកាសក្នុងការមានកូន។ អ្នកជំនាញបានបង្ហាញថា ថ្វីត្បិតតែអ្នកជំងឺមហារីកអូវែ មានករណីតិចជាជំងឺមហារីកផ្សេងៗក៏ពិតមែន ប៉ុន្តែអត្រានៃការស្លាប់មានកម្រិតខ្ពស់បំផុត។ ហេតុនេះហើយ ទើបស្ត្រីត្រូវបានផ្តល់អនុសាសន៍ឲ្យត្រួតពិនិត្យសុភាពឲ្យបានទៀងទាត់ ជាពិសេសមនុស្សដែលស្ថិតនៅក្នុងលក្ខខណ្ឌដូចខាងក្រោមនេះ។ លើសទម្ងន់ ឬធាត់ ការលើសទម្ងន់ ឬធាត់ អាចបង្កើនហានិភ័យខ្ពស់នៃការវិវត្តទៅរកជំងឺមហារីកក្រពេញអូវែ ជាងស្ត្រីដែលមានទម្ងន់ធម្មតា។ មូលហេតុ…

ស្មានមិនដល់សោះ! សូម្បីតែចេកក៏មានគ្រោះថ្នាក់ដែរ បើទទួលទានមិនត្រឹមត្រូវ

ក្រៅពីអត្ថប្រយោជន៍ដ៏អស្ចារ្យសម្រាប់សុខភាព ការទទួលទានចេកក៏មានគ្រោះថ្នាក់ដល់សុខភាពផងដែរ។ យើងដឹងហើយថា ចេក មានផ្ទុសារធាតុប៉ូតាស្យូមកម្រិតខ្ពស់ ប្រសិនបើអ្នកទទួលទានច្រើនពេកអាចនាំឲ្យកើតជំងឺសរសៃឈាម និងជំងឺបេះដូង ជាពិសេសអ្នកដែលមានជំងឺនេះស្រាប់។ មិនតែប៉ុណ្ណោះ សារធាតុប៉ូតាស្យូមនៅក្នុងផ្លែចេក ក៏ផ្តល់ផលប៉ះពាល់ដល់តម្រងនោមផងដែរ ពីព្រោះ ប្រសិនបើតម្រងនោមមិនអាចធ្វើការកម្ចាត់ប៉ូតាស្យូមក្នុងឈាមអស់ទេ វានឹងរាំងស្ទះសរសៃឈាមអាចបណ្តោលឲ្យមនុស្សស្លាប់បាន។ សូម្បីតែអ្នកដែលមានជំងឺឈឺក្បាល ក៏គួរតែកំណត់ការទទួលទានចេកដូចគ្នា ព្រោះអាស៊ីតអាមីណូ របស់វាអាចធ្វើឲ្យសរសៃឈាមក្រាស់ នាំឲ្យលំហូរឈាមរត់មិនបានល្អ។ សូមចាំថា…

ផលប៉ះពាល់នៃជំងឺថ្លើមប្រភេទ C ចំពោះរាងកាយ ដែលគ្រប់គ្នាពុំធ្លាប់ដឹង

ថ្លើម ដើរតួនាទីសំខាន់ក្នុងការសម្អាតឈាម រំលាយអាហារ និងបន្សុទ្ធជាតិពុលចេញពីរាងកាយ ក៏ប៉ុន្តែប្រសិនបើជំងឺរលាកថ្លើមប្រភេទ C កើតមានឡើងមុខងារសំខាន់ៗនៃថ្លើមនឹងថយសមត្ថភាព។ ក្នុងករណីដែលជំងឺនេះកើតមានរយៈពេលយូរ មិនព្រមព្យាបាល វានឹងបង្កទៅជាជំងឺក្រិនថ្លើម ឬកើតជំងឺមហារីកថ្លើមផងដែរ។ ខាងក្រោមនេះ គឺជាផលប៉ះពាល់មួយចំនួនទៀត នៃជំងឺរលាកថ្លើមប្រភេទ C៖ ប្រព័ន្ធរំលាយអាហារ ថ្លើម មានសុខភាពល្អមានសារៈសំខាន់ខ្លាំងណាស់ចំពោះប្រព័ន្ធរំលាយអាហារ ព្រោះវាអាចជួយជំរុញដល់ការបំបែកខ្លាញ់ ផលិតទឹកប្រមាត់…

ប្រយ័ត្នយឺតពេល! ឃើញសញ្ញាព្រមាន៦ចំណុចនេះ ប្រញាប់ព្យាបាលតម្រងនោមឲ្យបានឆាប់

ការឆ្លងមេរោគលើផ្លូវបង្ហូរនោម ភាគច្រើនបង្កឡើងដោយសារមេរោគ E.coli ដែលអាចបណ្តោលឲ្យបំពង់នោមរលាក និងហើម។ ប្រសិនបើអ្នកធ្វើការព្យាបាលត្រឹមត្រូវ អាចកាត់បន្ថយហានិភ័យខ្សោយតម្រងនោម និងខូចតម្រងនោម។ ដូច្នេះ ប្រសិនបើអ្នកឃើញរោគសញ្ញាណាមួយក្នុងចំណោម សញ្ញាទាំង៦ចំណុចនេះ សូមទៅមន្ទីរពេទ្យ ធ្វើការព្យាបាលឲ្យបានឆាប់បំផុត។ ពេលនោមមានការឈឺចាប់ ការឈឺចាប់ពេលនោម ឬមានអារម្មណ៍ក្តៅ គឺជាសញ្ញាមួយដែលប្លោកនោម ឬបំពង់នោម កំពុងតែមានបញ្ហា។ បញ្ហានេះកើតឡើងចំពោះមនុស្សវ័យ៤០ឆ្នាំ…

អាថ៌កំបាំង ដែលធ្វើឲ្យការ៉ុត ក្លាយជាឱសថថែរក្សាស្បែកពូកែបំផុត

ការ៉ុត គឺជាបន្លែពណ៌លឿងមួយប្រភេទដែលគាប្រើសម្រាប់ផ្សំនៅក្នុងអាហារផ្សេងៗ ឬទទួលទានឆៅ តាមចំណូលចិត្តរបស់មនុស្សម្នាក់ៗ។ បន្លែពណ៌លឿងមួយនេះ មនាផ្ទុកសារធាតុចិញ្ចឹមសំខាន់ៗជាច្រើន មិនត្រឹមតែអាចជួយរក្សារាងកាយឲ្យមានសុខភាពល្អនោះទេ វាក៏មានប្រសិទ្ធភាពរក្សាសម្រស់ផងដែរ។ ខាងក្រោមនេះ គឺជាអត្ថប្រយោជន៍នៃមើមការ៉ុត ចំពោះសុខភាពស្បែក៖ ១.មាតិកាខ្ពស់នៃវីតាមីន C នៅក្នុងមើមការ៉ុត អាចជួយលើកកម្ពស់ដល់ការផលិតស្រទាប់កូឡាជែននៅក្នុងស្បែក។ ដូច្នេះស្បែករបស់អ្នកនឹងមានភាពបត់បែនបានល្អ។ ២.ការ៉ុត មានផ្ទុកសារធាតុបេតាការ៉ូទីន ដែលជាសារធាតុចិញ្ចឹមអាចការពារស្បែកពីការបំផ្លាញដោយរ៉ាឌីកាល់សេរី និងការខូចខាតដោយពីពន្លឺព្រះអាទិត្យ។…

៤ផ្នែកនៃរាងកាយ បើប្រែទៅជាពណ៌ខ្មៅប្រយ័ត្នជំងឺថ្លើម

ថ្លើម គឺជាសរីរាង្គដ៏សំខាន់ក្នុងការរំលាយអាហារ ប៉ុន្តែប្រសិនបើសរីរាង្គមួយនេះមានបញ្ហា រាងកាយក៏ទទួលរងនូវផលប៉ះពាល់ដូចគ្នា។ ជាទូទៅ រោគសញ្ញាដែលបង្ហាញពីជំងឺថ្លើម គឺស្បែក ភ្នែក និងទឹកនោម… ប្រែក្លាយទៅជាពណ៌លឿង ដោយសារតែមុខងាររបស់វាចុះខ្សោយ។ ទោះជាយ៉ាងណា រោគសញ្ញានៃជំងឺថ្លើមនៅមិនទាន់អស់នោះទេ ការប្រែលប្រួលផ្នែកមួយចំនួនទៀតនៃរាងកាយ ក៏អាចបង្ហាញពីការវិវត្តទៅជាជំងឺថ្លើមផងដែរ។ ជាពិសេសនៅពេលដែលថ្លើមវិវត្តទៅជាធ្ងន់ធ្ងរ ធ្វើឲ្យបួនផ្នែកនៃរាងកាយប្រែទៅជាពណ៌ខ្មៅ។ ១.ផ្ទៃមុខនឹងប្រែទៅជាពណ៌ខ្មៅ ប្រសិនបើជំងឺថ្លើម រីកចម្រើនកាន់តែខ្លាំង…

៥ចំណុចបើស្រីៗនៅតែធ្វើពេលមករដូវ នឹងទទួលផលអាក្រក់កាន់តែខ្លាំង

វាជារឿងធម្មតានោះទេ សម្រាប់មនុស្សស្រីដែលចង់តែគេងនៅលើគ្រែមិនចង់ក្រោក អំឡុងពេលមករដូវ ព្រោះចង់ឲ្យអ្វីៗមានឆាប់ធូរស្រាលឡើងវិញ។ ទោះជាយ៉ាងណា បើយោងតាមវេជ្ជបណ្ឌិតផ្នែករោគស្ត្រី Arundita Dhar បាននិយាយថា មានទម្លាប់ខ្លះដែលស្ត្រីធ្វើ នៅពេលមករដូវ អាចបណ្តោលឲ្យមានការឈឺចាប់កាន់តែអាក្រក់។ ធ្វើលំហាត់ប្រាណ ការធ្វើលំហាត់ប្រាណស្រាលៗដូចជា ដើរ ឬហាត់យូហ្គា មិនថ្វីនោះទេ ក៏ប៉ុន្តែប្រសិនបើអ្នកធ្វើលំហាត់ប្រាណខ្លាំងៗដូចជាការលើកដុំដែក ឬរត់រយៈពេល ១ម៉ោង…

៤សញ្ញា ក្រពេញទីរ៉ូអ៊ីតរបស់អ្នកមានសុខភាពមិនល្អ ត្រូវទៅជួបគ្រូពេទ្យភ្លាម!

ក្រពេញទីរ៉ូអ៊ីត មានតួនាទីសំខាន់ខ្លាំងណាស់ក្នុងការបញ្ចេញអ័រម៉ូន ជួយជំរុញដល់ការរំលាយអាហារ និងដំណើរការជាច្រើនទៀត។ ជនជាតិអាមេរិកប្រហែលជា ២០លាននាក់ បានទទួលរងពីជំងឺមួយចំនួនដែលទាក់ទងទៅនឹងបញ្ហាក្រពេញទីរ៉ូអ៊ីត ប៉ុន្តែ៦០ភាគរយនៃពួកគេ មិនដឹងថាមានបញ្ហានេះឡើយ។ ដូច្នេះ ប្រសិនបើអ្នកសង្កេតឃើញរាងកាយបង្ហាញរោគសញ្ញាដូចខាងក្រោម សូមប្រញាប់ទៅជួបគ្រូពេទ្យភ្លាម។ ១.ស្បែកស្ងួត និងប្រេះ ការស្រាវជ្រាវដែលចេញផ្សាយនៅក្នុងទស្សនាវដ្តី Clinical Endocrinology & Metabolism បានបង្ហាញថា…

កំហុស៤យ៉ាងនៅពេលចូលគេង ធ្វើឲ្យអ្នកឡើងទម្ងន់មិនឈប់

ការឡើងទម្ងន់ អាចបង្កឲ្យមានផលវិបាកជាច្រើនដល់សុខភាព ក៏ប៉ុន្តែអ្នកដឹងទេថា តើមានកត្តាអ្វីខ្លះដែលនាំឲ្យឡើងទម្ងន់? ក្រុមអ្នកជំនាញបានរកឃើញកំហុសជាច្រើន ដែលមនុស្សធ្វើរាល់ថ្ងៃមុនពេលចូលគេង អាចធ្វើឲ្យពួកគេឡើងទម្ងន់ដោយមិនដឹងខ្លួន ហេតុនេះដើម្បីគេងឲ្យបានលក់ស្រួល និងជៀសផុតពីការឡើងទម្ងន់ អ្នកគួរជៀសវាងរឿងមួយចំនួននៅពេលចូលគេង។ ១.បរិភោគអាហារនៅពេលយប់ ទម្លាប់ទទួលទានអាហារពេលយប់ មិនមែនជារឿងល្អសម្រាប់សុខភាពនោះទេ បើយោងតាមការសិក្សាមួយដោយអ្នកវេជ្ជសាស្ត្រនៅសាកលវិទ្យាល័យ Pennsylvania School of Medicine បានរំឮកថា ការទទួលទានអាហារយប់ពេក…