២វិធី ទប់ស្តាត់បញ្ហាហូរឈាមតាមច្រមុះរហ័សដូចចិត្ត
ធ្លាប់ទេ នៅពេលមានឈាមហូរតាមច្រមុះចាស់ៗឲ្យហិតដុំដី ឬងើយក្បាលឡើងលើ? នេះគ្រាន់តែជាវិធីសាស្ត្រដែលលឺតាមតៗគ្នាប៉ុណ្ណោះ តែធាតុពិតវាមិនមានប្រសិទ្ធភាពដូចអ្វីដែលអ្នកគិតនោះឡើយ។ ជំងឺហូរឈាមតាមច្រមុះជាញឹកញាប់កើតឡើងក្នុងរដូវរងាជាងរដូវក្តៅ ជាពិសេសមនុស្សដែលរស់នៅក្នុងប្រទេសលោកខាងលិចដែលមានអាសធាតុត្រជាក់ខ្លាំង ហើយស្ងួត។ ចំពោះអ្នកដែលកើតបញ្ហាហូរឈាមតាមច្រមុះភាគច្រើនជាមនុស្សដែលមានបញ្ហាអាឡែស៊ីច្រមុះ សម្ពាធឈាមឡើងខ្ពស់ ឬតំណពូជ។ ទោះជាយ៉ាងណា ប្រសិនបើករណីស្រាលៗ អ្នកអាចធ្វើការព្យាបាលនៅផ្ទះដោយខ្លួនឯងបាន ដោយមិនចាំបាច់ទៅពេទ្យឡើយ។ ទឹកកក ទឹកកក មានសមត្ថភាពក្នុងការបញ្ឈប់ការហូរឈាម ផ្ជិតមុខរបួសសរសៃវ៉ែន និងបន្ថយការរលាក។…