អ្វីដែលគ្រប់គ្នានឹកស្មានមិនដល់ ក្រោយពេលលះបង់គ្រឿងស្រវឹង
គ្រឿងស្រវឹង គឺជាភេសជ្ជៈមួយប្រភេទដែលមានភាពពេញនិយមខ្លាំងបំផុតពីសំណាក់បងប្អូនខ្មែរយើង ក្នុងការជួបជុំគ្នា ឬមានកម្មវិធីផ្សេងៗ។ ការទទួលទានគ្រឿងស្រវឹងញឹកញាប់អាចបង្កឲ្យមានគ្រោះថ្នាក់ដល់សុខភាពដូចជា ជំងឺធាត់ ជំងឺបេះដូង កូលេស្តេរ៉ុលឡើងខ្ពស់ និងកើតជំងឺធ្លាក់ទឹកចិត្ត។ ក៏ប៉ុន្តែប្រសិនបើអ្នកឈប់ទទួលទានគ្រឿងស្រវឹងវិញនោះ តើមានរឿងអ្វីកើតឡើងចំពោះរាងកាយ? ខាងក្រោមនេះជារឿងនឹកស្មានមិនដល់នៅពេលអ្នកលះបង់គ្រឿងស្រវឹង៖ ស្រកទម្ងន់ ជាតិអាល់កុលមានផ្ទុកកាឡូរីខ្ពស់ និងមានសារធាតុចិញ្ចឹមទាប។ ការស្រាវជ្រាវមួយចំនួនបានបង្ហាញថា ការទទួលទានគ្រឿងស្រវឹងម្តងក្នុងមួយសប្តាហ៍ អាចបង្កើនហានិភ័យចំណង់អាហារ។ កត្តានេះហើយដែលអាចបណ្តោលឲ្យអ្នកឡើងទម្ងន់ ដូច្នេះការឈប់ទទួលទានគ្រឿងស្រវឹង…