លែងមែនទែនហើយ! ណែនាំមិនស្ដាប់ រដ្ឋបាលក្រុងព្រះសីហនុ ឃាត់រថយន្ត ម៉ូតូ កង់បី ចតលើផ្លូវ យកទៅរក្សាទុកនៅសាលាក្រុង

ព្រះសីហនុៈ នៅព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៩ រដ្ឋបាលក្រុងព្រះសីហនុ ចុះរៀបចំសណ្តាប់ធ្នាប់ លើផ្លូវ៥០២ ស្ថិតភូមិ៤ សង្កាត់៤ ក្រុង/ខេត្តព្រះសីហនុ។ ក្នុងករណីនេះចាប់បានរថយន្តមួយគ្រឿង ម៉ូតូពីរគ្រឿង កង់បីមួយគ្រឿង ចតលើផ្លូវ យកទៅរក្សាទុកនៅសាលាក្រុងបណ្តោះអាសន្ន ពីព្រោះមិនស្តាប់ការណែនាំច្រើនលើកច្រើនសារ៕

ស្ដែងៗ! ដូចរឿងហុងកុង មិនមែនសម្ដែងទេ គ្រាន់តែរឿងគ្រោះថ្នាក់ចរាចរណ៍ កើតជាហិង្សាសមត្ថកិច្ចក៏រត់ដែរ

ភ្នំពេញៈ កាលពីយប់ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង ឈានដល់ប្រើប្រាស់ហិង្សា ត្រង់ចំណុចវត្តទួលសង្កែ ស្ថិតសង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ ដំណើររឿង៖ នៅវេលាកើតហេតុ ​មានរថយន្ត២គ្រឿងម៉ាក Lexus470 និងម៉ាក Highlander បើកកៀរគ្នា ហើយទាំង២ភាគីបានខលហៅបក្ខពួកមកជួយជជែករកខុសត្រូវរៀងគ្នា រហូតដល់ផ្ទុះហិង្សា ប្រតាយប្រតប់គ្នានៅមុខសមត្ថកិច្ច។…

ម៉ាស្សាបន្លំលួចលុយភ្ញៀវបរទេស នៅតាមផ្លូវ២០០៤ ផ្អើលឆោឡោ ទើបសងវិញ

ភ្នំពេញៈ ហាងម៉ាស្សាមួយចំនួនតូច ពិសេសហាងម៉ាស្សានៅតាមផ្លូវ២០០៤ ភូមិត្រពាំងល្វា សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ ភ្ញៀវបើមិនប្រយ័ត្នទេច្បាស់ហើយ ក្រុមស្រីៗទាំងនោះ បន្លំលេងល្បិច លួចលុយអស់ជាក់ជាមិនខាន ហើយនៅវេលាម៉ោង ១០និង៣០នាទីយប់ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៩នេះផងដែរ មានភ្ញៀវបរទេសស្បែកសម្នាក់ ត្រូវបានក្រុមស្រីម៉ាស្សាលួចលុយអស់១១,០០០បាត ផ្អើលឆោឡោ សមត្ថកិច្ចអាជ្ញាធរចុះទៅ ទើបសងលុយវិញ។ រូបភាពប្រព្រឹត្តល្មើស…

អាវុធហត្ថក្រុង ត្រួតពិនិត្យរថយន្តពាក់ស្លាកលេខក្លែងក្លាយ និងបកកញ្ចក់ខ្មៅ ពលរដ្ឋចង់ឲ្យសមត្ថកិច្ចមើលរថយន្តពាក់ស្លាកលេខ «ខេមរភូមិន្ទ» ដឹករោងការនិងឡានបែនដឹកដីផងក៏សម្បូរដែរ

ភ្នំពេញៈ កាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៩ កម្លាំងជំនាញមន្ទីរសម្ភារៈបច្ចេកទេស នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចុះត្រួតពិនិត្យរថយន្តបំពាក់ស្លាកលេខ ខ.ម ក្លែងក្លាយ ប័ណ្ណបើកបរ ខេមរភូមិន្ទ អាវុធជាតិផ្ទុះ វិទ្យុទាក់ទង បកកញ្ចក់ខ្មៅ នៅលើកំណាត់ផ្លូវព្រៃស កែងផ្លូវ៣០ម៉ែត្រ សង្កាត់ព្រៃសរ ខណ្ឌដង្កោ ជិតវត្តបញ្ចកែវមុន្នីឬស្សីសាញ់ និង…

អាសូរណាស់! ជាងផ្សារដែកម្នាក់ តខ្សែភ្លើងត្រូវចរន្តអគ្គិសនីឆក់ស្លាប់ នៅខេត្តកោះកុង

កោះកុងៈ កាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៩ នាវេលាម៉ោង ៣និង០០នាទីរសៀល មានករណីជាងផ្សារដែកម្នាក់ ត្រូវចរន្តអគ្គិសនីឆក់ បណ្ដាលឲ្យស្លាប់ នៅចំណុចភូមិប្រលាន ឃុំកណ្តោល ស្រុកបូទុមសាគរ ខេត្តកោះកុង។ ជនរងគ្រោះឈ្មោះ ពៅ ចំណាប់ ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិខ្មែរ…

Update៖ សូមបងប្អូនជួយស៊ែរផង! ព្រូឡានម្នាក់ក្រឡាប់ឡានស្លាប់ នៅស្រុកព្រៃកប្បាស មិនទាន់រកសាច់ញាតិឃើញទេ

តាកែវៈ សមត្ថកិច្ចបានប្រាប់ Post News ថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង កាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង ៧ និង ៥០នាទីយប់ លើផ្លូវជាតិលេខ១២៩ ចន្លោះគីឡូម៉ែត្រលេខ ១៦-១៧ ស្ថិតភូមិឬស្សីថ្មី ឃុំចំប៉ា ស្រុកព្រៃកប្បាស ខេត្តតាកែវ។…

សូមជួយស៊ែរឲ្យបងប្អូនគាត់បានដឹងផង! នារីស្រស់ស្អាតម្នាក់សង្ស័យមានវិបត្តិផ្លូវចិត្ត បម្រុងដើរចូលទឹកទក្សិណអង្គរវត្ត

សៀមរាបៈ លោកអធិការក្រុងសៀមរាបបានប្រាប់ Post News ថា នៅវេលាម៉ោង ៧និង០០នាទីព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៩ មានករណីកម្លាំងអាជ្ញាធរអប្សារាម្នាក់ បាននាំនារីស្រស់ស្អាតម្នាក់ បម្រុងដើរចូលទឹកទក្សិណអង្គរវត្ត យកមកប្រគល់ដល់ប៉ុស្តិ៍។ មូលហេតុ៖ សង្ស័យមានវិបត្តិផ្លូវចិត្ត នារីរូបស្រស់នោះមានឈ្មោះ លីហ័ង ។ ក្រោយពីទទួលបានហើយមន្ត្រីនគរបាលជាតិប្រចាំនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលគោក នៃអធិការដ្ឋាននគរបាលក្រុងសៀមរាប…

រថយន្តLexusRX330 ឡើងច្រាំងមិនរួច ថយក្រោយជ្រុលទៅបុកមនុស្ស៥នាក់ ប៉ើងឡើងលើដំបូលទូក​ បណ្ដាលឲ្យរបួសធ្ងន់

កំពង់ចាមៈ កាលពីវេលាម៉ោង ៥ល្ងាច ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៩ មានករណីរថយន្តមួយគ្រឿងបើកឡើងច្រាំងមិនរួច ទៅបុកមនុស្សចំនួន៥នាក់ ស្ថិតឃុំព្រែកពោធិ៍ ស្រុកស្រីសន្ធោ ខេត្តកំពងចាម។ ដំណើររឿង៖ នៅវេលាកើតហេតុ មានរថយន្តមួយគ្រឿងម៉ាក LexusRX330 បើកឡើងច្រាំង តែដោយសារច្រាំងផ្លូវចោទខ្លាំងក៏ររអិលថយក្រោយ ខណៈឡើងម្ដងទៀតជាប់ផុងតៃកុងទូកដើរទៅស៊ីញ៉ូរថយន្តចូលទូកម្ដងទៀត ក៏ជ្រុលហ្គែទៅបុកស្រ្តី២នាក់ តៃកុងទូក…

ស្មានតែចាប់មនុស្សអនាធិបតេយ្យគំរាមយកលុយ ផ្អើលពេញហ្វេសប៊ុក តាមពិតអញ្ចឹងសោះ ពេលនេះចេញបំភ្លឺហើយ…

ភ្នំពេញៈ មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន សូមធ្វើការបំភ្លឺជូនអ្នកសារព័ត៌មាន និងសាធារណជន ករណីកាលពីយប់ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោងប្រហែល ១១និង៤០នាទី គឺជាករណីបង្រ្កាបបទល្មើសគ្រឿងញៀន មិនមែនជាករណីចាប់ មនុស្សអនាធិតេយ្យ គំរាមគំហែងយកលុយ មិនមែនដូចការសន្និដ្ឋានរបស់ម្ចាស់អាខោនហ្វេសបុក អត់ខ្វល់ Don’t Care (Account FacebooK) បានលើកឡើង…

មិនដឹងម្ចាស់ស្ដាយប៉ុណ្ណាទេ រថយន្តលុចស៊ីស៥៧០ ពាក់ស្លាកលេខ ភ្នំពេញ 2AK-5855 ត្រូវរថយន្តដឹកខ្សាច់បុក បណ្ដាឲ្យរងការខូចខាត ចុងក្រោយស្មើគ្នា

ភ្នំពេញៈ កាលពីវេលាម៉ោង ១០និង៣៥នាទីយប់ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៩ មានករណីរថយន្តដឹកខ្សាច់បើកបុករថយន្តលុចស៊ីស570 ស្ថិតតាមបណ្ដោយផ្លូវបេតុង ភូមិព្រៃវែងលិច សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ រថយន្តម៉ាក លុចស៊ីស570 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AK-5855។ រថយន្តបង្កបែនដឹកខ្សាច់ ពណ៌ស ពាក់ស្លាកលេខ…