អ្នកបើករថយន្តដឹកទឹកកក និងព្រូឡាន ៥នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួនពីបទ ប្រើប្រាស់សារធាតុញៀន

កំពង់ឆ្នាំងៈ កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង ១១និង៣០នាទីយប់ កម្លាំងនគរបាលការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន នៃស្នងការដ្ឋានខេត្តកំពង់ឆ្នាំង សហការជាមួយកម្លាំងនគរបាល នៃអធិការដ្ឋានស្រុកបរិបូណ៌ បានចុះធ្វើរដ្ឋបាលត្រួតពិនិត្យឃាត់ខ្លួនជនសង្ស័យចំនួន ៣នាក់ ពីបទបើកបរក្រោមឥទ្ធិពលសារធាតុញៀន នៅចំណុចសាលាតាហាយ ស្ថិតក្នុងភូមិស្វាយគយ ឃុំពន្លៃ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។ ជនសង្ស័យរួមមាន៖ ១-ឈ្មោះ…

អាជ្ញាធរសង្កាត់ចោមចៅទី៣ ចុះសម្អាតបរិស្ថាននៅក្នុងមូលដ្ឋាន

ភ្នំពេញៈ នៅរសៀល ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៩ គណៈបញ្ជាការឯកភាពសង្កាត់ចោមចៅទី៣ ចុះសម្អាតបរិស្ថាន តាមដងផ្លូវជាតិលេខ៤ ក្នុងភូមិព្រៃព្រីងខាងជើង១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ក្នុងឱកាសនេះផងដែរ ក៏សូមសំណូមពរដល់ប្រជាពលរដ្ឋទាំងអស់ សូមមេត្តាជួយវិចខ្ចប់សំរាមឲ្យបានត្រឹមត្រូវ និងកុំបោះចោលពាសវាលពាសកាល នាំឲ្យបាត់សោភ័ណភាព តាមដងផ្លូវ៕

ចោរសម័យទំនើប ជិះកង់ឆក់ទូរស័ព្ទក៏អាចរត់រួចដែរ ចុងក្រោយសមត្ថកិច្ចទៅចាប់បានមកវិញ

ភ្នំពេញៈ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីឆក់ទូរស័ព្ធដៃ កាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង ១១ និង ០០នាទីយប់ ត្រង់ចំណុចមុខវត្តចង្រ្កានតាព្រហ្មស្ទឹងមានជ័យ តាមបណ្ដោយផ្លូវមុនីរ៉េត ស្ថិតភូមិមានជ័យ១ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ជនសង្ស័យឈ្មោះ ទៀង វិសាល ហៅចាស់…

ក្នុងឱកាសឆ្លងឆ្នាំសកល រដ្ឋបាលខេត្តសៀមរាប សូមជូនដំណឹងដល់ម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន ក្លឹបកម្សាន្ត និងកន្លែងកម្សាន្តនានាទាំងអស់ថា…

សៀមរាបៈ សេចក្ដីជូនដំណឹងស្ដីពី ការការពារសន្តិសុខ សុវត្ថិភាពជូនភ្ញៀវទេសចរជាតិ និងអន្តរជាតិ ក្នុងឱកាសបុណ្យឆ្លងឆ្នាំសកល ឆ្នាំ២០២០ ខាងមុខនេះ សូមមើល​ និងអានខ្លឹមសារខាងក្រោម ដើម្បីជ្រាបកាន់តែច្បាស់៖

ចោរគាស់ផ្ទះ ផ្ទួនៗជាប់គ្នា ពលរដ្ឋក្រុងតាខ្មៅ ដេកលែងលក់ហើយ

កណ្ដាលៈ កាលពីវេលាម៉ោង ៣ រសៀលថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ២០១៩ ស្ថិតនៅភូមិព្រែកថី (ផ្លូវបេតុងជួរទី៣) សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល មានករណីជនសង្ស័យ ធ្វើសកម្មភាពគាស់កញ្ចក់បង្អួច លួចទ្រព្យសម្បត្តិពីផ្ទះប្រជាពលរដ្ឋ បានសម្រេច ដោយសុវត្ថិភាព។ ជនរងគ្រោះឈ្មោះ មួង សំណាង…

មន្ត្រីសាលាក្រុងព្រះសីហនុ ដឹកនាំកម្លាំងចុះរៀបចំសណ្តាប់ធ្នាប់ តាមបណ្ដោយផ្លូវ និងស្ទូចរថយន្ត

ព្រះសីហនុៈ នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៩ មន្ត្រីសាលាក្រុងព្រះសីហនុ បានដឹកនាំកម្លាំងចុះរៀបចំសណ្តាប់ធ្នាប់ តាមបណ្ដោយផ្លូវ៥០២ ស្ថិតក្នុងភូមិ៤ សង្កាត់៤ ក្រុង/ខេត្តព្រះសីហនុ ព្រមទាំងស្ទូចឡានមួយគ្រឿងយកទៅរក្សាទុកបណ្តោះអាសន្ននៅសាលាក្រុង បន្តនីតិវិធីច្បាប់៕

កណ្ដាលថ្ងៃត្រង់! ប្រទះឃើញបុរសម្នាក់ចង.កសម្លាប់ខ្លួន នឹងដើមស្លាប់កំពស់ជាង២ម៉ែត្រ

ត្បូងឃ្មុំៈ កាលពីវេលាម៉ោង ០០ និង ១០នាទីយប់ ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៩ មានករណីបុរសម្នាក់ចង.កសម្លាប់ខ្លួន ដោយប្រើខ្សែនីឡុងចងនឹងជាប់នឹងបង្គោលដើមស្លាកំពស់ ២.១០ម៉ែត្រ ត្រង់ចំណុចដីទុកចោលមួយកន្លែង ស្ថិតភូមិច្រកចំបក់ ឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃុំ។ ជនរងគ្រោមិនស្គាល់អត្តសញ្ញាណ ភេទប្រុស អាយុប្រហែល ៣៥…

Update៖សោកស្ដាយណាស់! ត្រីផ្សោតជាប្រភេទសត្វកម្រមួយក្បាល ជាប់មងរបស់ប្រជានេសាទ បណ្ដាលឲ្យងាប់អណ្ដែតលើឆ្នេរ

ព្រះសីហនុៈ នៅព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៩ មានករណីពលរដ្ឋប្រទះឃើញត្រិផ្សោតមួយក្បាល ទម្ងន់ប្រហែល២០០គីឡូក្រាម ងាប់អណ្ដែតលើឆ្នេរ ត្រង់ចំណុចក្រោមស្ពានកោះពស់ ស្ថិតក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ ក្រោយធ្វើកោសល្យវិច័យ ឃើញថាត្រីផ្សោតដែលងាប់នេះមានទំងន់ប្រហែល២០០គីឡូក្រាម ប្រវែង ២.៣០ម ទទឹង ០.៤០ម ប្រភេទ ផ្សោតឃ្លៀច (Indo-Pacific humpoback…

ជួយស៊ែរផងបងប្អូន! ដំណឹងសួររកម្ចាស់អត្តសញ្ញណប័ណ្ណ

ភ្នំពេញៈ យោងតាមផេក Virak Buntham Express Tour &Travel បានបង្ហោះសារជូនដំណឹងសួររកម្ចាស់អត្តសញ្ញណប័ណ្ណ!! ខាងក្រុមហ៊ុន រើសបានអត្តសញ្ញណប័ណ្ណ ប្អូនប្រុសម្នាក់ ឈ្មោះ សាវឿន ឆាយ៉ា ។ បើប្អូនបានឃើញ ឬ ក៏មានអ្នកស្គាលគាត់ អាចឲ្យគាត់មកយកនៅសាខាជ្រោយចង្វារបាន៕

បុរសម្នាក់ផ្ទុះកំហឹង ប្រើហិង្សាលើអ្នកអចលនវត្ថុ ត្រូវសមត្ថកិច្ចឃាត់ខ្លួន

កណ្ដាលៈ នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង ១២ និង ២១នាទីថ្ងៃត្រង់ យោងតាមដីកាបង្គាប់ឲ្យនាំខ្លួនលេខ៦៧២ ដបនខ/២០១៩ ចុះថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩ របស់លោកហួត ហ៊ាង ចៅក្រម ស៊ើបសួរនៃសាលាដំបូងខេត្តកណ្តាល សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ ប្រើប្រាស់ហិង្សាលើអ្នកអចលនវត្ថុ ត្រង់ចំណុចផ្ទះលក់បាយ…