ម្នាក់ចូលលួចសម្ភារក្នុងឃ្លាំងសួនសត្វ សាហ្វារី និងម្នាក់ទៀតរងចាំនៅខាងក្រៅសន្តិសុខឃើញស្រែកឆោឡោជិះម៉ូតូធ្លាក់គ្រហុកដួលបាក់.ក ស្លាប់ភ្លាមៗ

ភ្នំពេញ: (ព័ត៌មានបមឋ) នៅវេលាម៉ោង១១និង០០នាទីយប់ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៩ ស្ថិតនៅបរិវេណសួនសត្វ សាហ្វារី សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វា​រ ដោយក្រុមជនសង្ស័យមានម្នាក់ចូលលួចសម្ភារក្នុងឃ្លាំងសួនសត្វ សាហ្វារី និងម្នាក់ទៀតរងចាំនៅខាងក្រៅស្របពេលសន្តិសុខឃើញស្រែកឆោឡោ បណ្តាលឲ្យជនសង្ស័យម្នាក់រងចាំផ្នែកខាងក្រៅបានជិះម៉ូតូគេចរហូតធ្លាក់គ្រហុកបណ្តាលឲ្យដួលបាក់.ក ស្លាប់ភ្លាមៗ។ មូលហេតុមិនទាន់ដឹងច្បាស់នៅឡើយទេ។ សម្រាប់ព័ត៌មានលម្អិត Post News នឹងផ្សាយពេលក្រោយ៕  

ស្លាប់១និងរបួសធ្ងន់២នាក់ ករណីបើកបរលឿនវ៉ាជែងជ្រុលបុកបង្គោលគីឡូម៉ែត្រ

ស្វាយរៀងៈករណីគ្រោះថ្នាក់ចរាចណ៍ដែលបង្កឲ្យបុរសម្នាក់បានស្លាប់នៅក្នុងរថយន្តនិងអ្នករួមដំណើរជាមួយបានរបួសក្បាលធ្ងន់ធ្ងរនៅពេលអ្នកបើករថយន្តបានបើកបរក្នុងសភាពស្រវឹងនិងក្នុងល្បឿនលឿនជែងរថយន្តក្នុងស្ថានភាពគ្រោះថ្នាក់ហើយបានកៀរជាមួយរថយន្តនៅខាងមុខរួចជ្រុលចង្កូតបុកបង្គោលគីឡូម៉ែត្រហើយបានក្រឡាប់ប្រមាណបីបួនត្រឡប់ទៅបុកជាមួយម៉ូតូដែលបើកបញ្ច្រាសទិសគ្នាដួលខ្ទាតជិត១០ម៉ែត្របណ្តាលឲ្យអ្នកបើកម៉ូតូរងរបួសក្បាលនិងដៃជើងធ្ងន់ធ្ងរសន្លប់នៅនឹងកន្លែងនៅវេលាម៉ោង៣និង៣០នាទីរសៀល ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៩នៅលើកំណាត់ផ្លូវជាតិលេខ១៣ស្ថិតនៅក្នុងភូមិធ្លក សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង ខេត្តស្វាយរៀង។ ជនរងគ្រោះដែលបានស្លាប់នោះមានឈ្មោះឆាយ វណ្ណា អាយុ៣៤ឆ្នាំ មុខរបររត់តាក់ស៊ីមានទីលំនៅនៅភូមិព្រះទន្លេសង្កាត់សង្ឃ័រ ក្រុងស្វាយរៀង។រីឯបុរសជាអ្នករួមដំណើរជាមួយឈ្មោះយក់ សារី អាយុ២៨ឆ្នាំមុខរបររត់ម៉ូតូឌុបមានទីលំនៅនៅភូមិព្រៃគាវឃុំកំពង់ចក ស្រុករំដូល ខេត្តស្វាយរៀង របួសធ្ងន់បែកក្បាលជាំភ្នែកធ្ងន់និងរលាត់ដៃជើង។ចំណែកជនរងគ្រោះម្នាក់ទៀតបើកម៉ូតូម៉ាកហុងដាសេ១២៥ពណ៌ខ្មៅពាក់ស្លាកលេខស្វាយរៀង១A៤៧៣២បើកបរពីទិសខាងជើងទៅត្បូងរបួសធ្ងន់ធ្ងរសន្លប់នៅនឹងកន្លែងម៉ូតូខូចខាតស្រាល។ចំណែករថយន្តបង្កម៉ាកតូយ៉ូតាកាមរី(ឆ្លាម)ពណ៌ទឹកមាសពាក់ស្លាកលេខភ្នំពេញ២I-៦៤៩៩បើកបរពីទិសខាងត្បូងទៅជើងខូចខាតធ្ងន់ធ្ងរ។ បើតាមឈ្មោះយក់ សារី ដែលជាប្អូនថ្លៃរួមដំណើរបានឲ្យដឹងថាមុនពេលកើតហេតុនៅវេលាម៉ោង១១និង៣០នាទីព្រឹករូបគេនិងបងថ្លៃឈ្មោះឆាយ…

មួយយប់បំពុលឆ្កែយកអស់ម៉ូតូ២គ្រឿងក្នុងនោះមាន១បង់រំលស់

ស្វាយរៀងៈ ក្រុមជនសង្ស័យមួយយប់ធ្វើសកម្មភាពបំពុលឆ្កែនិងលួចម៉ូតូបាន២គ្រឿងនៅវេលាម៉ោងប្រហែល៤និង១០នាទីទៀបភ្លឺ ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៩ ស្ថិតនៅភូមិស្វាយគយ ឃុំពពែត ស្រុកស្វាយទាប ខេត្តស្វាយរៀង។ បើយោងតាមសមត្ថកិច្ចឲ្យដឹងថាមានក្រុមចោរមួយក្រុមបានធ្វើសកម្មភាពបំពុលសត្វឆ្កែលួចយកម៉ូតូរបស់ប្រជាពលរដ្ឋចំនួន០២គ្រឿងទី១ ម៉ាកហុងដាសេ125ពណ៍ខ្មៅ សេរីឆ្នាំ២០១៥ពាក់ស្លាកលេខ ភ្នំពេញ1CZ-7273 និងមួយគ្រឿងទៀតម៉ាកហុងដាC125 ពណ៌ខ្មៅ សេរីឆ្នាំ២០១៩ពាក់ស្លាកលេខស្វាយរៀង1N-1941(ម៉ូតូបង់រំលោះ)ដែលទុកនៅក្នុងបន្ទប់ក្រោមផ្ទះចាក់សោរត្រឹមត្រូវ ចំណែកម្ចាស់ម៉ូតូមានឈ្មោះមុំ សារិន អាយុ៦២ឆ្នាំ ភេទប្រុស…

ហាងSWEET HOUSEបិទទាំងស្រុង ព្រោះគ្រាន់តែអជ្ញាធរស្នើសុំឲ្យបន្ថយសំលេងធុងបាស ព្រោះលឺខ្លាំងពេកនៅខាងក្រោយព្រះបរមរាជវាំង ស្រាប់តែជេរប្រមាថអាជ្ញាធរ យ៉ាងចាស់ដៃ

ភ្នំពេញៈ នៅយប់ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៩ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ ដឹកនាំដោយ លោក ចាន់ គន្ថេត អភិបាលរងខណ្ឌដូនពេញ បានចុះអប់រំណែរនាំដល់ម្ចាស់អាជីវកម្មលក់ស្រាក្រឡុកដែលបានបើកសំឡេងធុងបាស់ខ្លាំងៗ និងមានភ្លើងពណ៌ចម្រុះ ដែលធ្វើអោយប៉ះពាល់ និងរំខានដល់ ក្នុងព្រះបរមរាជវាំង ដែលជាទីគង្គាប្រថាប់របស់ព្រះមហាក្សត្រ នៃយើង ។ ក្នុងនោះកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ បានធ្វើការអប់រំណែរនាំ…

ក្រុងដូនកែវ កំពុងត្រៀមរៀបចំអបអរសាទរពិធីបុណ្យឆ្លងឆ្នាំ ២០១៩ ឈានចូល ២០២០ចូលឆ្នាំសកល

តាកែវៈ ឆាប់ៗខាងមុខនេះ ដោយបានបំពាក់អំពូលភ្លើងចម្រុះពណ៍ជាច្រើននៅតាមដងផ្លូវសំខាន់ៗ ក្នុងក្រុងដូនកែវ តោះចាំរាប់ថយក្រោយទាំងអស់គ្នា Count Down នៅមុខសាលមហោស្រពខេត្ត នៅយប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ទាំងអស់គ្នា៕  

មិនតិចទេ! គ្រឿងញៀន២០គីឡូក្រាមត្រូវសមត្ថកិច្ចចង្រ្កាបបានជាមួយជនសង្ស័យម្នាក់

ភ្នំពេញៈ យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា ដោយអនុវត្តតាមបញ្ជារបស់ឯកឧត្តមនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ,ឯកឧត្តមនាយឧត្តមសេនីយ៍ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិទទួលផែនប្រឆាំងគ្រឿងញៀននិងឯកឧត្តមឧត្តមសេនីយ៍ឯក ឡឹក វណ្ណៈ​នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនបានបញ្ជាកម្លាំងជំនាញមួយក្រុមចុះស្រាវជ្រាវមុខសញ្ញាជួញដូរគ្រឿងញៀនឆ្លងដែននៅភូមិសាស្ត្រ ខេត្តខេត្តព្រះវិហារ។ ឯកឧត្តមឧត្តមសេនីយ៍ឯក​ ឡឹក​វណ្ណៈ មានប្រសាសន៍ថានៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង២និង២២នាទីកម្លាំងជំនាញ(ក១)នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនដឹកនាំដោយផ្ទាល់ដោយលោកឧត្តមសេនីយ៍ត្រីអ៊ិនសុងនាយករងមន្ទីរប្រឆាំងគ្រឿងញៀននិងលោករវសេនីយ៍ទោជាសំអឿននាយរងការិយាល័យក១ចូលរួមសហការពីកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារសម្របសម្រួលដោយពីលោកទី សុវិនថាល់ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តព្រះវិហារបានចុះបង្ក្រាបករណីជួញដូរគ្រឿងញៀនឆ្លងដែន(ពីថៃមកកម្ពុជាឆ្លងកាត់តាមច្រកអានសេះ)នៅចំណុចដំណាក់សេមាន់ភូមិអានសេះ ឃុំជាំក្សាន្ត…

Update៖ មន្រ្តីប៉ូលិសការពារព្រំដែនគោកលេខ៨២៥ដែលកាប់សម្លាប់ប្រពន្ធកាលពីប៉ុន្មានថ្ងៃមុនពេលនេះជាប់ខ្នោះហើយ

ពោធិ៍សាត់ៈ នៅថ្ងៃទី ២៥ ខែ ធ្នូ ឆ្នាំ ២០១៩ កម្លាំងអធិការដ្ឋាននគរបាលស្រុកវាលវែង បានសហការជាមួយប៉ុស្ដិ៍ថ្មដា និងកម្លាំងវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨២៥ ធ្វើការស្រាវជ្រាវសើបអង្កេត ករណីឃាតកម្ម(ប្ដីកាប់ប្រពន្ធស្លាប់) កាលពីថ្ងៃទី១៩ ខែ ធ្នូ ឆ្នាំ ២០១៩ ម៉ោង៧និង៣០ នាទី នៅចំណុចរោងស្នាក់នៅរបស់ជនរងគ្រោះក្នុងបរិវេណទីបញ្ជាការវរៈសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨២៥…

ទឹកដោះគោម៉ាក Carnation ជាច្រើនកំប៉ុងត្រូវបានដកហូត

ភ្នំពេញៈ យោងតាមផេករបស់Kong Vuthy បានឲ្យដឹងថានៅថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ២០១៩ សកម្មភាពមន្រ្តីកាំកុងត្រូលផែរស្ងួតចុងទីភ្នំពេញ ចុះប្រចាំការណ៏ទាំង ០៦ ផ្សារមាន ផ្សារ អូរឡាំពិក ផ្សារអូឬស្សី ផ្សារដើមគរ ផ្សារស្ទឹងមានជ័យ ផ្សារធំថ្មី និងផ្សារទួលទំពូង។ ជាលទ្ធផលបានដកហូតទំនិញទឹកដោះគោស្រស់ម៉ាក Carnation…

បុរសម្នាក់ សង្ស័យស្រវឹងស្រា បើករថយន្តស្លាកលេខ រដ្ឋ 2.0302 ទើបចេញពីខារ៉ាអូខេ បុកគេហើយ បើករត់…

ភ្នំពេញៈ (ព័ត៌មានបឋម) នៅវេលាម៉ោង ៤ និង ៤០នាទីរសៀលថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៩ ស្ថិតនៅសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ មានករណីគ្រោះថ្នាក់ចរាចរណ៍ បុរសម្នាក់ ជិះរថយន្តម៉ាកនីសាន់ ពណ៌ស ពាក់ស្លាកលេខ រដ្ឋ 2.0302 ទើបចេញពីខារ៉ាអូខេ សង្ស័យរាងស្រវឹងបន្ដិច…

បុរសចំណាស់ម្នាក់របួសធ្ងន់ បន្ទាប់ពីប៉ះគ្នាជាមួយរថយន្តស៊ាំយ៉ុង

តាកែវៈ នៅវេលាម៉ោង ២ និង ៥នាទី ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៩ មានរណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង លើផ្លូវជាតិលេខ២ ចន្លោះគីឡូម៉ែត្រលេខ ៨៣-៨៤ ស្ថិតភូមិគោកញ័រ ឃុំព្រៃស្លឹក ស្រុកទ្រាំង ខេត្តតាកែវ។ ដំណើររឿង៖ មុនពេលកើតហេតុ មានរថយន្តមួយគ្រឿងម៉ាក ស៊ាំយ៉ុង…