មីស៊ីឆ្លងទ្វីបកូរ៉េខាងជើង អាចនឹងបាញ់ទ្បើង ដើម្បីស្វាគមន៍ថ្ងៃលោក ត្រាំ ស្បថចូលកាន់តំណែង

អាមេរិក: រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន បានឲ្យដឹងថា កូរ៉េខាងជើងអាចនឹងរៀបចំ ការធ្វើតេស្តសាកល្បងមីស៊ីលថ្មីមួយ ដែលចាប់ផ្តើមប៉ុន្មានថ្ងៃទៀត ឬសប្តាហ៍ខាងមុខនេះ ខណៈដែលក្រុមមន្ត្រីអាមេរិក បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា តេស្តនេះ អាចនឹងត្រូវបានធ្វើទ្បើងចំថ្ងៃ ស្បថចូលកាន់តំណែងរដ្ឋបាលរបស់ប្រធានាធិបតីជាប់ឆ្នោតលោក ដូណាល់ ត្រាំ នៅសេតវិមាន។ នេះបើយោងតាមរយៈ សារព័ត៌មានចិនសិង្ហបុរី ចេញផ្សាយនៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៧។…

លោក អូបាម៉ា ទម្លាយអាថ៌កំបាំងនាង Chelsea Manning ពាក់ព័ន្ធនឹងការបែក​ធ្លាយ​ឯកសារសម្ងាត់​របស់​យោធា

អាមេរិកៈ លោក​ បារ៉ាក់ អូបាម៉ា ​បាន​ពន្យល់​អំពី​មូលហេតុ​ដ៏​គួរឲ្យភ្ញាក់ផ្អើល​នៃ​ការ​លើកលែង​ទោស​ដល់​​អ្នកវិភាគ​ស៊ើបការណ៍​សម្ងាត់​យោធា​នាង Chelsea Manning ​ដែល​បាន​ធ្វើ​ឲ្យ​បែក​ធ្លាយ​ឯកសារ​របស់​យោធា។ ​នេះបើតាមរយៈសារព័ត៌មាន CNN ចេញផ្សាយនៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៧។ លោក អូបាម៉ា បាន​បើក​សន្និសីទ​កាសែត​ ក្នុង​នាម​ជា​ប្រធានាធិបតីដែលនឹងជិតផុតអាណត្តិ​របស់​លោក ​កាល​ពី​ថ្ងៃ​ពុធ​ថា នាង Chelsea…

លោកអូបាម៉ា នៅតែមានសន្ទុះប្រជាប្រិយភាពខ្លាំង បើទោះបីជាលោក នឹងត្រូវចាកចេញពីសេតវិមានក៏ដោយ

អាមេរិកៈ ប្រធានាធិបតីជិតផុតអាណត្តិ លោកបារ៉ាក់ អូបាម៉ា នឹងចាកចេញពីសេតវិមាន នៅថ្ងៃសុក្រទី២០ ខែមករាខាងមុខនេះ ជាមួយប្រជាប្រិយភាពដ៏ខ្លាំង ក្រោយការចូលកាន់តំណែងរបស់លោក អស់រយៈពេលប្រាំបីឆ្នាំកន្លងមក។ នេះបើយោងតាមរយៈ សារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៧។ ក្នុងការស្ទង់មតិ បានបង្ហាញតួលេខទាំងអស់ថា…

អតីតបេក្ខនារីប្រទ្បង ក្នុងកម្មវិធីទូរទស្សន៍ The Apprentice ថា លោក ត្រាំ កំពុងនិយាយកុហស ជុំវិញការបដិសេធ មិនបានរំលោភផ្លូវភេទ

អាមេរិកៈ ម្នាក់ក្នុងចំណោមស្ត្រីរាប់សិបនាក់ បានចោទប្រកាន់ប្រធានាធិបតីជាប់ឆ្នោតលោក ដូណាល់ ត្រាំ ថា បានបង្ខិតបង្ខំការរួមភេទ រហូតដល់ដាក់ពាក្យបណ្តឹងប្រឆាំងនឹងលោក នៅទីក្រុងញូវយ៉ក កាលពីថ្ងៃអង្គារ ក្រោយលោក ត្រាំ បានធ្វើសេចក្តីថ្លែងការណ៍មិនពិត ដោយបដិសេធការចោទប្រកាន់នេះ និងបានបង្ខូចកេរ្តិ៍ឈ្មោះនាង ដែលធ្វើឲ្យប៉ះពាល់ដល់អារម្មណ៍ និងសេដ្ឋកិច្ចរបស់នាងផងដែរ។ នេះបើយោងតាមរយៈ សារព័ត៌​មាន BBC…

ពានរង្វាន់ដ៏រំជួលចិត្ត និងភ្ញាក់ផ្អើល គឺមេដាយប្រធានាធិបតីនៃសេរីភាព ជាព្រឹត្តិការណ៍សំខាន់ប្រចាំសប្ដាហ៍នេះ

បរទេស: ព្រឹត្តិការណ៍សំខាន់ៗ អន្តរជាតិក្នុងរយ:ពេល១សប្តាហ៍ ដែល Post News សង្ខេបឡើងមក សម្រាប់ថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៧នេះ : ប៉ាគីស្ថានបាញ់បង្ហោះមីស៊ីលផ្លោងដំបូងពីនាវាមុជទឹកខ្លួន ការងារជាងមួយលានកន្លែងនឹងកើតឡើង ក្រោយកិច្ចប្រជុំមហាសេដ្ឋីអចលនទ្រព្យ​ ជាមួយមហាសេដ្ឋីពាណិជ្ជកម្មតាមប្រព័ន្ធអ៊ីនធើណិត ប្រធានាធិបតី​ស្បែកខ្មៅដំបូងរបស់អាមេរិក នឹងថ្លែង​សុន្ទរកថា​បញ្ចប់​តំណែង​នៅមុខប្រជាជនរាប់លាន ពោរពេញដោយមោទនភាព លោក ត្រាំ:…

ដឹងទេ? នៅភ្នំពេញ មានម៉ូតូជាង១លានគ្រឿង និងរថយន្តជិតកន្លះលានគ្រឿង កំពុងចរាចរ

ភ្នំពេញៈ បច្ចុប្បន្នបញ្ហាកកស្ទះចរាចរណ៍កំពុងក្លាយជាកង្វល់យ៉ាងខ្លាំងសម្រាប់រាជរដ្ឋាភិបាល និងប្រជាពលរដ្ឋរស់នៅក្នុងរាជធានីភ្នំពេញ។ ប៉ុន្តែយ៉ាងណា ចំនួននៃអ្នកប្រើប្រាស់រថយន្ត និងម៉ូតូហាក់មិនថមថយសោះ ខណៈដែលចំនួនប្រជាជនមកតាំងទីរស់នៅ និងធ្វើការនៅរាជធានីមួយនេះ ចេះតែកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ។ ជាក់ស្ដែង ក្នុងឆ្នាំ២០១៦កន្លងទៅ ចំនួនយានយន្តដែលបានចុះបញ្ជីត្រឹមត្រូវ និងកំពុងចរាចរនៅរាជធានីភ្នំពេញ មានរថយន្ត សរុបចំនួន ៤៤២,៩៧២គ្រឿង និងម៉ូតូ សរុបចំនួន ១,៦០១,៤៥១គ្រឿង។ នេះបើយោងតាមការបូកសរុបស្ថិតិយានយន្តក្នុងរាជធានីភ្នំពេញ…

ជម្លោះព្រះសង្ឃស្រី និងលោកសង្ឃ កំពុងផ្ទុះទ្បើង នៅមុខព្រះបរមរាជវាំងថៃ

ថៃៈ ព្រះសង្ឃស្រីមានព្រះនាម Dhammananda Bhikkhuni បានដាក់ញត្តិ ជាមួយក្រសួងអភិវឌ្ឍន៍កិច្ចការនារី និងគ្រួសារ (DWF) ដោយអះអាងថា ក្រុមព្រះសង្ឃស្រី ត្រូវបានរារាំងក្នុងការចូលគោរព្រះវិញ្ញាណក្ខ​​​ន្ធ​ស្ដេច។ នេះបើយោងតាមសារយៈព័ត៌មានថៃ Bangkok Post ចេញផ្សាយនៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៧។ ក្រុមព្រះសង្ឃជាស្រ្តីប្រមាណជា៧២អង្គ ត្រូវបានរារាំងមិនឲ្យចូលគោរពព្រះវិញ្ញាណក្ខន្ធស្ដេច ដោយលោកសង្ឃព្រះនាម…

ដាច់ភ្លើងទូទាំងក្រុងព្រះសីហនុ រយៈពេល២ម៉ោង

ភ្នំពេញៈ ក្រុងព្រះសីហនុទាំងមូល នឹងគ្មានភ្លើងប្រើប្រាស់រយៈពេល២ម៉ោង នៅថ្ងៃទី១៥ ខែមករាខាងមុខ ខណៈដែលអាជ្ញាធរអគ្គិសនីនឹងផ្ដាច់ចរន្ត ដើម្បីសម្អាតឧបករណ៍អគ្គិសនី។ នេះបើតាមសេចក្ដីជូនដំណឹងចេញផ្សាយមុននេះ១ម៉ោង នៅលើហ្វេសប៊ុកផ្លូវការរបស់អគ្គិសនីខេត្តព្រះសីហនុ។ សេចក្ដីជូនដំណឹង បានឲ្យដឹងថា អគ្គិសនីខេត្តព្រះសីហនុ នឹងផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីជាបណ្ដោះអាសន្ន ក្នុងក្រុងព្រះសីហនុ ទាំងមូល នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៧ ចាប់ពីម៉ោង៩៖០០ព្រឹក រហូតដល់ម៉ោង១១​៖០០នាទី…

ដោះមីនខុសបច្ចេកទេស ផ្ទុះស្លាប់ម្នាក់ របួសធ្ងន់ម្នាក់

ភ្នំពេញៈ បុគ្គលិកអង្គការពីរនាក់ មានម្នាក់ ស្លាប់នៅកន្លែងកើតហេតុ និងម្នាក់ រងរបួសធ្ងន់ ត្រូវបានដឹកបញ្ជូនមកតាមឧទ្ធម្ភាគចក្រយកទៅសង្គ្រោះនៅមន្ទីរពេទ្យ ក្នុងរាជធានីភ្នំពេញ បន្ទាប់ពីព្យាយាមដោះមីនមិនបានសម្រេច។ ហេតុការណ៍ផ្ទុះគ្រាប់មីននេះ បានកើតឡើងនៅវេលាម៉ោង៧៖៣០នាទី ព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៧ នៅចំណុចអូរតាផៃ ស្ថិតក្នុងភូមិបរហ៊ុយជើង សង្កាត់បរយ៉ាខា ក្រុងប៉ៃលិន ខេត្តប៉ៃលិន។ មន្ត្រីនគរបាលខេត្តប៉ៃលិន…

មន្ត្រីកម្ពុជា ជិត៨ពាន់នាក់ ប្រកាសទ្រព្យសម្បត្តិ និងបំណុល រយៈពេល១១ថ្ងៃ

ភ្នំពេញៈ នៅសល់រយៈពេលជិត២០ថ្ងៃទៀត ដែលមន្ត្រីរាជការរបស់រដ្ឋមកពីគ្រប់ក្រសួង ស្ថាប័ន មន្ទីរ ត្រូវទៅធ្វើការប្រកាសទ្រព្យសម្បត្តិ និងបំណុលរបស់ខ្លួនលើកទី៤ ប្រចាំឆ្នាំ២០១៧ ខណៈការប្រកាសនេះ នឹងត្រូវបញ្ចប់នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៧។ ជាមួយគ្នា គិតត្រឹមថ្ងៃទី១១ ខែមករានេះ មានរយៈពេល១១ថ្ងៃគត់ ដែលមានមន្ត្រីមកប្រកាសទ្រព្យសម្បត្តិ និងបំណុល ចំនួនជិត៨ពាន់នាក់ នៅអង្គភាពប្រឆាំងអំពើពុករលួយ…