ប្រធានាធិបតីរុស្ស៊ី អញ្ជើញកូនៗអ្នកការទូតរុស្ស៊ី ដែលត្រូវអាមេរិកបណ្តេញ ទៅកាន់វិមានក្រឹមឡាំង

រុស្ស៊ីៈ ការិយាល័យប្រធានាធិបតីរុស្ស៊ី បានប្រាប់អ្នកកាសែតថា កូនៗរបស់អ្នកការទូតរុស្ស៊ី ត្រូវបានទទួលលិខិតអញ្ជើញ ទៅកាន់វិមានក្រឹមឡាំង ដើម្បីធ្វើពីធីអបអរក្នុងឱកាសបុណ្យចូលឆ្នាំសកលថ្មី បន្ទាប់ពីយន្ដហោះ​​ដឹកមន្ត្រី​ទូតរុស្ស៊ី ៣៥នាក់ និងក្រុមគ្រួសាររបស់ពួកគេសរុប ៩៦នាក់ ដែល​នឹងធ្វើដំណើរ​ត្រឡប់ទៅស្រុក​កំណើតវិញ ក្រោយត្រូវបានបណ្ដេញចេញនៅក្នុងក្របខ័ណ្ឌ​នៃ​ ការដាក់ទណ្ឌកម្ម​របស់​រដ្ឋាភិបាល​លោក បារ៉ាក់ អូបាម៉ា ដោយបានចោទប្រកាន់​ថា បានជ្រៀតជ្រែតចូលក្នុងកិច្ចការបោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតីអាមេរិក។នេះបើយោតាមរយៈ សារព័ត៌មាន sputnik…

អាមេរិកថ្កោលទោស ចំពោះផែនការកាំជ្រួចមីស៊ីលក្រុងព្យុងយ៉ាង ដោយព្រមានប្រឆាំងនឹងសកម្មភាពបង្កហេតុនេះ

អាមេរិក: រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន កាលពីថ្ងៃអាទិត្យ បានថ្កោលទោសចំពោះផែនការរបស់កូរ៉េខាងជើងយ៉ាងខ្លាំង បន្ទាប់ពីមេដឹកនាំផ្ដាច់ការលោក គីម ជុងអ៊ុន បានលើកឡើងថា «ប្រទេសរបស់លោក ​ជិតដល់ពេលធ្វើការសាកល្បង ក្នុងការបាញ់គ្រាប់មីស៊ីលផ្លោងឆ្លងទ្វីប (ICBM) ហើយ» ដោយអាមេរិក បានព្រមានថា នឹងប្រឆាំងរាល់សកម្មភាពបង្កហេតុរបស់ក្រុងព្យុងយ៉ាង។ នេះបើយោងតាមរយៈ សារព័ត៌មានចិនសិង្ហបុរី ចេញផ្សាយនៅថ្ងៃទី០២​ ខែមករា…

ចិនលុបចោល ៣០៩ ជើងហោះហើរ ដោយសារផ្សែងអ័ព្ទពុលខ្លាំង

ចិនៈ នៅថ្ងៃអាទិត្យ ជើងហោះហើររាប់រយ ត្រូវបានលុបចោល នៅទីក្រុងកំពង់ផែធានជីន ភាគខាងជើងប្រទេសចិន ដោយសារតែផ្សែងអ័ព្ទខ្លាំងមើលមិនឃើញ។ នេះបើយោងតាមរយៈ សារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី១ ខែមករា ឆ្នាំ២០១៧។ រដ្ឋាភិបាលក្រុង បានប្រកាសជូនដំណឹងចំពោះផ្សែងអ័ព្ទ និងចេញសញ្ញាពណ៌ទឹកក្រូចព្រមាន កាលពីយប់ថ្ងៃសៅរ៍ ដើម្បីដាស់តឿនឲ្យពលរដ្ឋបានដឹងថាមានការបំពុលកម្រិតធ្ងន់ធ្ងរ។ សរុបចំនួន ៣០៩ ជើងហោះហើរ…

ស្លាប់ ៣៥ នាក់ និងរបួស ៤០ នាក់ នៅក្នុងការវាយប្រហារភេរវកម្មមួយ ស្ថិតនៅក្លឹបរាត្រីទីក្រុងអ៊ីស្តង់ប៊ុល

តួកគីៈ អភិបាលទីក្រុងអ៊ីស្តង់ប៊ុល បានឲ្យដឹងថា យ៉ាងហោចណាស់មនុស្ស ៣៥ នាក់ បានបាត់បង់ជីវិត និង ៤០ នាក់ផ្សេងទៀតរងរបួស បន្ទាប់ពីខ្មាន់កាំភ្លើង បានបើកការបាញ់នៅឯក្លឹបរាត្រីមួយ ក្នុងក្រុងអ៊ីស្តង់ប៊ុលនៅមុនថ្ងៃចូលឆ្នាំសកលថ្មី ។ នេះបើយោងតាមរយៈ សារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី១ ខែមករា ឆ្នាំ២០១៧។…

តើលោកពូទីន រំពឹងអ្វីពីរដ្ឋាភិបានថ្មីលោក ត្រាំ? ខណៈធ្វើព្រងើយមិនឆ្លើយតបអ្វីសោះ ពាក់ព័ន្ធនឹងការបណ្តេញអ្នកការទូតរុស្ស៊ី៣៥ នាក់របស់អាមេរិក

រុស្ស៊ីៈ រដ្ឋាភិបាល​ក្រុង​មូស្គូ​នឹង​មិន​បណ្តេញ​អ្នក​ការទូត​អាមេរិក ដើម្បី​ជា​ការ​ឆ្លើយ​តប​ចំពោះ​ការ​ដាក់​ទណ្ឌកម្មរបស់រដ្ឋាភិបាលលោក អូបាម៉ា ដោយបណ្តេញអ្នកការទូតរុស្ស៊ីចេញពីអាមេរិក​នោះទេ ក្នុងករណីអាមេរិកចោទប្រកាន់រុស្ស៊ីថា បាន​ជ្រៀត​ជ្រែក​ចូល ក្នុង​ការ​បោះ​ឆ្នោតតាមប្រព័ន្ធអ៊ីនធឺណេត​នៅទូទាំង​​សហរដ្ឋអាមេរិក កាល​ពី​ខែ​វិច្ឆិកា។ នេះបើតាមរយៈសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី៣១ ខែធ្នូ​ ឆ្នាំ២០១៦។ ​ប្រធានាធិបតី​រុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន បាននិយាយក្នុង​សេចក្តី​ថ្លែង​ការណ៏​មួយ ​របស់​រដ្ឋាភិបាល​​ក្រឹម​ឡាំងថា «​យើង​នឹង​មិន​បង្កើត​បញ្ហា​សម្រាប់​អ្នក​ការទូត​អាមេរិកទេ…

ប៉ូលិសប្រេស៊ីល ជាអ្នកសម្លាប់ឯកអគ្គរដ្ឋទូតក្រិក

ប៉ូលិសនៅក្នុងប្រទេសប្រេស៊ីល បាននិយាយថា ឯកអគ្គរដ្ឋទូតក្រិក លោក Kyriakos Amiridis ត្រូវបានសម្លាប់ដោយមន្ត្រីប៉ូលិសក្នុងតំបន់ ដែលជាសាហាយជាមួយប្រពន្ធរបស់គាត់។ នេះបើយោងតាមរយៈ សារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦។ លោក Kyriakos Amiridis បានបាត់ខ្លួនតាំងពីថ្ងៃចន្ទ ហើយសាកសពរបស់គាត់ ត្រូវបានរកឃើញនៅក្នុងរថយន្តដុតឆេះមួយ…

យន្ដហោះដឹកអ្នកដំណើរ ១៦០ នាក់ ចុះចតជាបន្ទាន់ បន្ទាប់ពីមានការគំរាមកំហែងបំផ្ទុះគ្រាប់បែក

ឆែកៈ របាយការណ៍ទូរទស្សន៍ឆែក (CT) បានឲ្យដឹងថា យន្ដហោះ Boeing 737 ដឹកអ្នកដំណើរ ១៦០ នាក់ ដែលហោះចេញពីប្រទេសអេស្ប៉ាញ ទៅកាន់រដ្ឋធានីវ៉ារស្សាវ៉ា ប្រទេសប៉ូឡូញ បានធ្វើការចុះចតជាបន្ទាន់ នៅឯព្រលានយន្តហោះចាស់ Prague-Ruzyne ក្នុងទីក្រុង Prague នៃសាធារណរដ្ឋ​ឆែក កាលពីថ្ងៃសុក្រ…

ប្រទេសមហាអំណាចសេដ្ឋកិច្ច និងយោធាភ័យខ្លួន ជាព្រឹត្តិការណ៍សំខាន់ប្រចាំសប្ដាហ៍នេះ

បរទេស: ព្រឹត្តិការណ៍សំខាន់ៗ អន្តរជាតិក្នុងរយ:ពេល១សប្តាហ៍ ដែល Post News សង្ខេបឡើងមក សម្រាប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦នេះ ៖ ផ្ទុះរឿងអង្ករប្លាស្ទិចជាងពីរតោនកន្លះ ត្រូវអាជ្ញាធរចាប់បាន ISIS ដុតសម្លាប់ទាហានតួកគី ២ នាក់ទាំងរស់ នៅទីក្រុងអាឡេប៉ូ Update៖ យន្តហោះរុស្ស៊ីបាត់ពីរ៉ាដា…

អាមេរិកនិរទេសមន្ត្រីការទូតរុស្ស៊ី ៣៥នាក់ ដោយទុកពេលឲ្យចាកចេញ ៧២ម៉ោង

អាមេរិកៈ រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន បានបណ្តេញអ្នកការទូតរុស្ស៊ីចំនួន ៣៥នាក់ និងបានបិទទីស្នាក់ការពីរកន្លែង ដើម្បីឆ្លើយតបចំពោះការវាយប្រហារតាមអ៊ីនធឺណិត នៅក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីរបស់អាមេរិក​ កាលពីខែមុន ដោយប្រទេសរុស្ស៊ី។ នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៦។ អតីតប្រធានាធិបតីអាមេរិកលោក អូបាម៉ានិយាយកាលពីថ្ងៃព្រហស្បតិ៍ថា «វាជាចាំបាច់និងសមស្រប ប្រឆាំងនឹងរុស្ស៊ី ក្រោយពីរុស្ស៊ី លូកដៃចូលកិច្ចការផ្ទៃក្នុងរបស់អាមេរិក…

កោះនៅឥណ្ឌូនេស៊ី រងការវាយប្រហារ ដោយគ្រោះរញ្ជួយដីទាំងព្រឹកកម្រិត ៦,២ រ៉ិចទ័រ

ឥណ្ឌូនេស៊ីៈ ករណីការរញ្ជួយដីមួយកម្រិត ៦,២ រ៉ិចទ័រ បានវាយប្រហារនៅរមណីយដ្ឋានកោះបាលី ប្រទេសឥណ្ឌូនេស៊ីទាំងព្រឹក ប៉ុន្តែពុំមានការជូនដំណឹងពីរលកស៊ូណាមិ និងរបាយការណ៍ការស្លាប់ ឬខូចខាតនោះទេ។ នេះបើយោងតាមរយៈ សារព័ត៌មានចិនសិង្ហបុរី ចេញផ្សាយនៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៦។ តាមទីតាំងភូមិសាស្ត្រអាមេរិក បាននិយាយថា រញ្ជួយដីនេះ បានវាយប្រហារប្រហែល ៣០០ គីឡូម៉ែត្រ…