រុស្ស៊ីផ្ទុះកំហឹងដាក់អាមេរិក ក្រោយផ្គត់ផ្គង់​សព្វា​អាវុធ​ដល់​ក្រុមឧទ្ទាមនៅស៊ីរី

រុស្ស៊ី​ក្តៅស្លឹកត្រចៀក ក្រោយសហរដ្ឋអាមេរិក​កាល​ពី​ពេល​ថ្មីៗ​នេះ បានសម្រេចចិត្ត ​ក្នុង​ការបន្ធូរ​បន្ថយ​ការដាក់​កម្រិត​លើ​ក្រុមឧទ្ទាម​ប្រដាប់​អាវុធ​ស៊ីរី​ គឺ​ជា​សកម្មភាព​បង្ករឿង ដែល​អាច​បង្ក​គ្រោះថ្នាក់​ដល់​កងកម្លាំង​រុស្ស៊ី​ និង​ផលប្រយោជន៍​ផ្សេង​ទៀត​របស់​រុស្ស៊ី​នៅ​ក្នុង​ប្រទេស​ស៊ីរី។ នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៦។ អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​រុស្ស៊ី ​លោកស្រី ​Maria Zakharova ​បាន​រិះគន់​ការកែប្រែ​គោល​នយោបាយ​របស់​អាមេរិក​​ជុំវិញ​ការផ្គត់ផ្គង់​សព្វា​អាវុធ​ដល់​ក្រុមឧទ្ទាម ដោយ​រួម​មាន​ទាំង​រថក្រោះ​បាញ់​យន្តហោះ ត្រូវ​បាន​សរសេរ​បញ្ចូល​ទៅ​ក្នុង​ច្បាប់​ថ្មី​នេះ។ លោក​ស្រី​សំដៅ​ទៅ​លើ​វិធានការ​ការពារ​មួយ​…

ក្រុមអាកាសចរណ៍ម៉ិកស៊ិក លុបចោល ២៥ ជើងហោះហើរ ជាមួយអ្នកដំណើរលើយន្តហោះ ៦៨០ នាក់

ម៉ិកស៊ិកៈ ទីភា្នក់ការការពារសុវត្ថិភាពអ្នកដំណើរ Profeco បាននិយាយថា កាលពីថ្ងៃចន្ទ ក្រុមហ៊ុនអាកាសចរណ៍ម៉ិកស៊ិក Interjet បានលុបចោលយ៉ាងហោចណាស់ ២៥ ជើងហោះហើរ ដើម្បីត្រួតពិនិត្យសុវត្ថិភាពមុនធ្វើដំណើរ ក្រោយកើតឧបទ្ទវហេតុធ្លាក់យន្ដហោះរុស្ស៊ី Tu-154 កាលពីថ្ងៃអាទិត្យ ។ នេះបើយោងតាមរយៈ សារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៦។…

ឥណ្ឌាបាញ់គ្រាប់​មីស៊ីល​ឆ្លង​ទ្វីបទម្ងន់៥០​តោន សមត្ថភាព​ស្មើ​នឹង​នុយក្លេអ៊ែរ ដើម្បីបញ្ចើចចិន

ឥណ្ឌា​: រដ្ឋាភិបាលក្រុងញូដេលី បានធ្វើ​តេស្តជោគជ័យទៅលើការ​បាញ់គ្រាប់​មីស៊ីល​ឆ្លង​ទ្វីប​​ Agni-V លើក​ទី​៤របស់ខ្លួន​ ដែល​មាន​សមត្ថភាព​ស្មើ​នឹង​នុយក្លេអ៊ែរ។ គ្រាប់​មីស៊ីល​នេះ​ បាន​បាញ់​ទៅ​កាន់​គោលដៅ​ ដែល​ស្ថិត​នៅ​ចម្ងាយ ​៥.០០០​ គីឡូម៉ែត្រ ​ជាក់​ស្តែង​គឺ​តំបន់​ភាគ​ខាង​ជើង​បំផុត​របស់​ប្រទេស​ចិន​ ដែល​ស្ថិត​នៅ​ក្នុង​ចម្ងាយ​គន្លង​នៃ​អាវុធ​នុយក្លេអ៊េរ​របស់​ឥណ្ឌា​នេះ។​ នេះបើយោងតាមសារព័ត៌មាន CNN ចេញផ្សាយនៅថ្ងៃទី២៧ ខែធ្នូ​ ឆ្នាំ២០១៦។​ គ្រាប់​មីស៊ីល​ដែល​មាន​ប្រវែង​១៧​ម៉ែត្រ​កន្លះ និង​ទម្ងន់​៥០​តោន…

២០ឆ្នាំកន្លងផុតទៅ សាកសពមនុស្សជាង ៤០០ នាក់ នៅមិ​នទាន់ស្គាល់អត្តសញ្ញាណ ក្រោយ…

ថៃ: សាកសពយ៉ាងហោចណាស់៤០០ នាក់ ក្នុងចំណោម ២២៦.០០០នាក់ ដែលបានស្លាប់ដោយសាររលកយក្សស៊ូណាមិ កាលពីឆ្នាំ២០០៤ ក្នុងតំបន់អាស៊ី នៅមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ ក្នុងប្រទេសថៃ។ នេះបើយោងតាមសារព័ត៌មានថៃ Bangkok Post ចេញផ្សាយនៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៦។ ការរញ្ជួយដីកម្រិត៩,១៥ រ៉ិចទ័រ ដែលបានបង្កើតជារលកយក្សស៊ូណាមិនៅមហាសមុទ្រឥណ្ឌា ដោយក្នុងនោះ…

មានតែឥណ្ឌូនេស៊ីទេ​ ដែលហានតទល់ជាមួយចិនរឿងជម្លោះសមុទ្រចិនខាងត្បូង

ឥណ្ឌូណេស៊ី​: រដ្ឋាភិបាល​ក្រុងចាកាតា បាន​ឲ្យ​ដឹង​ថា ខ្លួន​នឹង​បន្ថែម​ការ​យាម​ល្បាត​នៅ​ក្នុង​ដែន​ទឹក​នៅ​ជុំវិញ​បណ្ដុំ​កោះ​តូចៗក្នុងសមុទ្រចិនខាងត្បូង ដើម្បី​បណ្ដេញ​នាវា​នេសាទ​ចិន​ចេញ​ពី​តំបន់​នោះ។ នេះយោងតាមសារព័ត៌មាន​ CNN ចេញផ្សាយនៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៦។ ក្រុម​អ្នក​វិភាគ​និយាយ​ថា ការ​ធ្វើ​ដូច្នេះ ធ្វើ​ឲ្យ​ទំនាក់​ទំនង​សេដ្ឋកិច្ច​របស់​ប្រទេស​ឥណ្ឌូណេស៊ី​ជាមួយ​ប្រទេស​ចិន​ប្រឈម​នឹង​ហានិភ័យ ប៉ុន្តែ​ធ្វើ​ឲ្យ​ប្រទេស​ឥណ្ឌូណេស៊ី​ទទួល​បាន​ផល​ប្រយោជន៍​នៅ​ក្នុង​ជម្លោះ​នោះ ដោយ​មាន​ផល​អវិជ្ជមាន​បន្តិច​បន្តួច​តែ​ប៉ុណ្ណោះ។ ប្រធានាធិបតី​ឥណ្ឌូណេស៊ី​លោក Joko Widodo បានថ្លែង​កាល​ពី​ខែ​តុលា​កន្លង​ទៅ​ថា រដ្ឋាភិបាល​របស់​លោក​នឹង​មិន​សម្រប​សម្រួល​ជាដាច់ខាតលើ​ការ​ទាមទារ​នៅ​ជុំវិញ​ប្រជុំ​កោះ…

គ្មានអ្នករស់រានមានជីវិត ក្នុងឧបទ្ទវហេតុធ្លាក់យន្តហោះរុស្ស៊ីនោះទេ

រុស្ស៊ី: យន្តហោះយោធារុស្ស៊ី ដែលបានធ្លាក់ចូលទៅក្នុងសមុទ្រខ្មៅ កាលពីថ្ងៃអាទិត្យ គឺមិនមានសញ្ញានៃការរស់រានមានជីវិត នៅក្នុងចំណោមអ្នកដំណើរ ៩២ នាក់ នៅលើយន្តហោះនោះទេ។ នេះបើយោងតាមរយៈ សារព័ត៌មានចិនសិង្ហបុរី ចេញផ្សាយនៅថ្ងៃទី ២៦ ខែធ្នូ ឆ្នាំ ២០១៦។ អ្នកនាំពាក្យក្រសួងការពារជាតិ លោក Igor Konashenkov…

រងរបួស ២៥ នាក់ ក្នុងឧបទ្ទវហេតុរត់ជាន់គ្នា នៅព្រះវិហារភាគខាងត្បូងឥណ្ឌា

ឥណ្ឌាៈ មន្ត្រីប៉ូលិសជាន់ខ្ពស់ម្នាក់ បានឲ្យដឹងថា យ៉ាងហោចណាស់មនុស្ស ២៥ នាក់ បានរងរបួស ក្នុងឧបទ្ទវហេតុរត់ជាន់គ្នាមួយ នៅឯព្រះវិហារនៃរដ្ឋ Kerala ភាគខាងត្បូងប្រទេសឥណ្ឌា កាលពីល្ងាចថ្ងៃអាទិត្យ។ នេះបើយោងតាមរយៈ សារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៦៕

Update៖ យន្តហោះរុស្ស៊ីបាត់ពីរ៉ាដា ជាមួយអ្នកដំណើរនៅលើវា ៩១ នាក់ ក្រោយហោះចេញពីក្រុងសូជី

រុស្ស៊ីៈ ក្រសួងការពារជាតិរុស្ស៊ី បានបញ្ជាក់ថា យន្តហោះ Tu-154 ដែលមានដឹកអ្នកដំណើរនៅវា ៩១ នាក់ ហោះចេញពីទីក្រុងសូជី បានបាត់ទំនាក់ទំនងពីរ៉ាដា។ នេះបើយោងតាមរយៈ សារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៦ យោងតាមទិន្នន័យបឋម របស់ក្រសួងបាននិយាយថា យន្តហោះ Tu-154…

យន្តហោះរុស្ស៊ី បានបាត់ពីរ៉ាដា

រុស្ស៊ីៈ យន្តហោះរុស្ស៊ី មួយគ្រឿង បានបាត់ចេញពីរ៉ាដា បន្ទាប់ពីហោះចេញពីអាកាសយានដ្ឋានមួយកន្លែង ពីសមុទ្រខ្មៅ។ នេះបើតាមសេចក្តីរាយការណ៍ពី BBC ចេញផ្សាយមុននេះបន្តិច៕

ផ្ទុះរឿងអង្ករប្លាស្ទិចជាងពីរតោនកន្លះ ត្រូវអាជ្ញាធរចាប់បាន

នីហ្សេរីយ៉ាៈ តាមប្រភពពីអាជ្ញាធរ កាលពីថ្ងៃអង្គារ បានឲ្យដឹងថា អង្ករក្លែងក្លាយចំនួន ២.៥ តោន ត្រូវបានរឹបអូស ក្រោយប្រតិបត្តិការមួយហៅថា​ កម្ទេចអង្ករប្លាស្ទិច ។ នេះយោងតាមសារព័ត៌មាន CNN ចេញផ្សាយនៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៦។ នាយកដ្ឋានការិយាល័យគយនីហ្សេរីយ៉ា បានបញ្ជាក់ថា ខ្លួនបានរឹបអូសអង្ករជាង ១០២…