សហរដ្ឋអាមេរិកថា រុស្ស៉ីមានផែនការកាត់យកទឹកដីអ៊ុយក្រែន បញ្ចូលក្នុងឧបសម្ព័ន្ធរបស់ខ្លួន ដូចគ្រីមៀ

(វ៉ាស៊ីនតោន)៖ សេតវិមាន នៅថ្ងៃអង្គារសប្ដាហ៍នេះបាននិយាយថារុស្ស៉ីកំពុងចាប់ផ្ដើមដំណើរការកាត់យកទឹកដីអ៊ុយក្រែន បញ្ចូលទៅក្នុងឧបសម្ព័ន្ធរបស់ខ្លួន និង តែងតាំងក្រុមមន្ត្រីខុសច្បាប់ ឱ្យគ្រប់គ្រងតំបន់ដែលខ្លួនកំពុងកាន់កាប់ ខណៈបន្តស្វះស្វែងក្រសោបយកតំបន់ភាគខាងកើតអ៊ុយក្រែនទាំងស្រុង។ ថ្លែងប្រាប់អ្នកសារព័ត៌មាន លោក ចន ឃឺប៊ី (John Kirby) ដែលជាអ្នកនាំពាក្យប្រធានក្រុមប្រឹក្សាសន្តិសុខជាតិអាមេរិក ដោយផ្អែកលើប្រភពពីទីភ្នាក់ងារស៊ើបការណ៍ សម្ងាត់អាមេរិក បានឱ្យដឹងទៀតថារុស្ស៉ីកំពុងត្រៀមខ្លួនតែងតាំងក្រុមមន្ត្រីខុសច្បាប់ បង្កើតប្រព័ន្ធចាយប្រាក់រូប្លិ៍រុស្ស៉ី និងបង្ខំឱ្យប្រជាជនអ៊ុយក្រែនដាក់ពាក្យស្នើសុំចូល…

អតីតប្រធានាធិបតីរុស្ស៉ី៖ រុស្ស៉ីនឹងឈ្នះ ហើយនឹងកំណត់លក្ខខណ្ឌសន្តិភាពជាមួយអ៊ុយក្រែន

(ឡុងដ៍)៖ អតីតប្រធានាធិបតីរុស្ស៉ី លោក ឌីមីទ្រី ម៉េដវេដេវ (Dmitry Medvedev) បាននិយាយថារុស្ស៉ីនឹងទទួលបានជ័យជម្នះនៅក្នុងសង្រ្គាម អ៊ុយក្រែន ហើយទីក្រុងមូស្គូ នឹងកំណត់លក្ខខណ្ឌសម្រាប់កិច្ចព្រមព្រៀងសន្តិភាពជាមួយទីក្រុងកៀវ។ លោក ម៉េដវេដេវ ធ្វើការកត់សម្គាល់ខាងលើនៅក្នុងសារមួយបង្ហោះលើបណ្ដាញទំនាក់ទំនង តេឡេក្រាម (Telegram) នៅថ្ងៃអង្គារសប្ដាហ៍នេះ។ ក្នុងសារដដែលនេះ អតីតប្រធានាធិបតីរុស្ស៉ីរូបនេះបានគូសបញ្ជាក់យ៉ាងខ្លីដូច្នេះថា «រុស្ស៉ីនឹងសម្រេចបានគោលដៅទាំងអស់របស់ខ្លួន…

ប្រធានាធិបតីស្រីលង្កា ដាក់ពាក្យលាលែងពីតំណែង ក្រោយទៅដល់សិង្ហបុរី

(កូឡុំបូ)៖ ការិយាល័យប្រធានសភានៃប្រទេសស្រីលង្កា បានឱ្យដឹងថាលោកប្រធានាធិបតី ហ្គូតាបាយ៉ា រ៉ាចាប៉ាកសា (Gotabaya Rajapaksa) បានដាក់លិខិតលាលែងចេញពីតំណែងជាផ្លូវការហើយ ភ្លាមៗក្រោយលោកបានធ្វើដំណើរទៅដល់ប្រទេសសិង្ហបុរី នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ។ បើតាមការិយាល័យប្រធានសភាស្រីលង្កា លោក រ៉ាចាប៉ាកសា បានដាក់លិខិតលាលែងចេញពីតំណែងតាមរយៈសារអេឡិចត្រូនិក ឬ Email ហើយលិខិតនេះ ត្រូវឆ្លងកាត់ការត្រួតពិនិត្យ មុននឹងមានការប្រកាសជាផ្លូវការនៅថ្ងៃសុក្រសប្ដាហ៍នេះ។ លោក…

អ៉ីរ៉ង់ គំរាមសងសឹក បើអាមេរិក ឬសម្ព័ន្ធមិត្តហ៊ានបង្ករឿង

(តេហេរ៉ង់)៖ ប្រធានាធិបតីអ៉ីរ៉ង់ លោក អ៉ីប្រាហ៉ីម រ៉ៃស៉ី ( Ebrahim Raisi) បាននិយាយថា អ៉ីរ៉ង់នឹងធ្វើការសងសឹកយ៉ាងសាហាវដែលនឹងធ្វើឱ្យសហរដ្ឋអាមេរិក ឬសម្ព័ន្ធមិត្តរបស់វ៉ាស៉ីនតោន មានការសាកស្ដាយ ប្រសិនបើហ៊ានរករឿងអ៉ីរ៉ង់។ ការអត្ថាធិប្បាយរបស់ប្រធានាធិបតីអ៉ីរ៉ង់ខាងលើនេះ ធ្វើឡើងកំលុងពេលដែលលោក ចូ បៃដិន ប្រធានាធិបតីអាមេរិក និងនាយករដ្ឋមន្រ្តីអ៉ីស្រាអែល លោក…

រុស្ស៊ី និងចិន អនុម័តសិទ្ធិវេតូលើជំនួយឆ្លងកាត់ព្រំដែន សម្រាប់ប្រទេសស៊ីរី

UN: ប្រទេសរុស្ស៊ី និងចិន បានបដិសេធអំពីគោលបំណង របស់សមាជិកក្រុមប្រឹក្សា សន្តិសុខអង្គការសហប្រជាជាតិ (UNSC) ដើម្បីពង្រីកការអនុម័ត ដែលនឹងផុតសុពលភាព កាលពីសុក្រ សម្រាប់ជំនួយមនុស្សធម៌ ដែលត្រូវបញ្ជូនឆ្លងកាត់ព្រំដែនចំនួនពីរ គឺចេញពីប្រទេសតួកគី ចូលទៅក្នុងប្រទេសស៊ីរី សម្រាប់រយៈពេល ៦ ខែទៀត។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចេញផ្សាយនៅថ្ងៃទី១១…

អេហ្ស៊ីប បារាំង អាឡឺម៉ង់ និងហ្សកដានី ព្រមានអ៊ីស្រាអែល ទាក់ទងនឹងផែនការដាក់បញ្ចូលទឹកដី

បរទេសៈ រដ្ឋមន្ត្រីការបរទេសអេហ្ស៊ីប បារាំង អាល្លឺម៉ង់ និងហ្សកដានី បានជំរុញឱ្យអ៊ីស្រាអែល បោះបង់ចោលផែនការ សម្រាប់ការតាំងទីលំនៅ ក្នុងតំបន់កាន់កាប់ West Bank ដែលមានគម្រោងដាក់បញ្ជូលជាតំបន់ឧបសម្ព័ន្ធរបស់ខ្លួន ដោយព្រមានថា សកម្មភាពបែបនេះ អាចបង្កផលវិបាក ដល់ផ្នែកទំនាក់ទំនង។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចេញផ្សាយនៅថ្ងៃទី៨ ខែកក្កដា…

កូរ៉េខាងជើង៖ គ្មានទ្បើយចេតនា ធ្វើកិច្ចចរចាទ្បើងវិញ ជាមួយអាមេរិកនោះ

កូរ៉េៈ ថ្មីៗនេះ កូរ៉េខាងជើង បានច្រានចោលឱកាស ដែលនាំទៅរកការចាប់ផ្តើម កិច្ចចរចាឡើងវិញ ជាមួយអាមេរិក ដោយចោទប្រកាន់ទីក្រុងវ៉ាស៊ីនតោនថា បានប្រកាន់នូវគោល នយោបាយអរិភាព ចំពោះទីក្រុងព្យុងយ៉ាង និងមិនគោរពតាមកិច្ចព្រមព្រៀង ដែលបានធ្វើ នៅក្នុងកិច្ចប្រជុំកំពូលកន្លងមក។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២០។ ទីភ្នាក់ងារព័ត៌មានកណ្តាលកូរ៉េ…

ប្រធានាធិបតីហ្វីលីពីន អនុម័តច្បាប់ប្រឆាំងនឹងភេរវកម្មឲ្យមានវិសាលភាព

ហ្វីលីពីនៈ ប្រធានាធិបតីហ្វីលីពីន លោក Rodrigo Duterte បានចុះហត្ថលេខាលើច្បាប់ប្រឆាំងអំពើភេរវកម្ម ដែលត្រូវបានជំទាស់យ៉ាងខ្លាំង ពីក្រុមអ្នករិះគន់ ដោយសារខ្លាចថា វាអាចត្រូវបានប្រើ ដើម្បីប្រឆាំងនឹងក្រុមអ្នកការពារសិទ្ធិមនុស្ស និងដើម្បីរារាំងអ្នកប្រឆាំងបក្សកាន់អំណាច។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចេញផ្សាយនៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២០។ អ្នកនាំពាក្យប្រធានាធិបតីលោក Harry Roque…

អាមេរិក ព្យាយាមរឹបអូសនាវាដឹកប្រេងអ៊ីរ៉ង់ចំនួន ៤ គ្រឿង ដែលកំពុងបើកឆ្ពោះទៅវេណេស៊ុយអេឡា

អាមេរិកៈ រដ្ឋអាជ្ញាសហព័ន្ធអាមេរិក កំពុងព្យាយាមរឹបអូសនាវាដឹកប្រេងរបស់អ៊ីរ៉ង់ចំនួន ៤ គ្រឿង ដែលធ្វើដំណើរឆ្ពោះទៅប្រទេសវេណេហ្ស៊ូអេឡា ដោយចេតនានេះ ត្រូវបានគេមើលឃើញថា ជាការប៉ុនប៉ងចុងក្រោយ ដើម្បីរំខានដល់ទំនាក់ទំនងពាណិជ្ជកម្មជិតស្និទ រវាងសម្ព័ន្ធមិត្តអ៊ីរ៉ង់ ប្រឆាំងនឹងអាមេរិក។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចេញផ្សាយនៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២០។ បណ្តឹងទាមទារសំណងរដ្ឋប្បវេណីមួយ ត្រូវបានដាក់កាលពីល្ងាចថ្ងៃពុធ នៅឯតុលាការសហព័ន្ធស្រុកកូឡុំបៀ…

ផែនការប្រកាសបញ្ចូលទឹកដី របស់អ៊ីស្រាអែល ត្រូវពន្យារពេល ខណៈមានការប្រឆាំងពីប៉ាឡេស្ទីន

អ៊ីស្រាអែលៈ ទោះបីជាមានការពន្យារពេល ក្នុងការប្រកាសរបស់អ៊ីស្រាអែល ដែលបានគ្រោងទុកជាយូរមកហើយ ដើម្បីបញ្ចូលតំបន់ឧបសម្ព័ន្ធមួយភាគបី នៃភាគខាងលិច រួមទាំងផ្នែកខ្លះនៃជ្រលងភ្នំហ្ស៊កដានី ដែលកាន់កាប់ ដោយខុសច្បាប់រួចទៅហើយ នៅតែជាហេតុ ធ្វើឲ្យប្រជាជនប៉ាឡេស្ទីន មានការជំទាស់មិនយល់ព្រម ចំពោះផែនការមួយនេះ ដោយមានអ្នកខ្លះ បានធ្វើការតវ៉ានៅទីក្រុង Ramallah និង Gaza ផងដែរ។ នេះបើយោងតាមសារព័ត៌មាន…