យ៉ែម សំអូន ច្រានចោលព័ត៌មានលេបថ្នាំសម្លាប់ខ្លួនរបស់សូដា នីតា

​មុននេះ បន្តិចមានការចុះផ្សាយយ៉ាងភ្លូកទឹកភ្លូកដីថា តារាសម្ដែង និងបង្ហាញម៉ូដ កញ្ញា សូដានីដា បានលេបថ្នាំសម្លាប់ខ្លួន និងបានដឹកយកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យលោកសង្ឃ។ ជុំវិញព័ត៌មាននេះ លោក យ៉ែម សំអូន ដែលជាមេកហរុមរបស់នាង និងជាអ្នកជិតស្និទ្ធិនាង បានច្រានចោល និងថាការបង្ហោះរបស់អាក់ខោនដែលគេច្រលំថាជារបស់នាងនោះ គឺជាការភាន់ច្រលំ។ លោក យ៉ែម សំអូន…

យុគ ចិន្តា រំភើបចិត្តនឹងកូនស្រីបានពានមាសលើកទី២

​ជាថ្មីម្ដងទៀត កូនស្រីរបស់អ្នកនាងយុគ ចិន្តា ដែលអ្នកនាងបានហៅថាអមរហូតយកជាឈ្មោះ ដាក់ជាយីហោហាងកាត់ដេរនោះ បានទទួលពានមាសជាថ្មីទៀតហើយ បន្ទាប់ពីអ្នកនាងបានបញ្ជូនកូនស្រីអោយទៅប្រកួតប្រលងចម្រៀងក្នុងព្រឹត្តិការណ៍ Asia Pacific Arts Festival ដែលបានធ្វើឡើងនៅខេត្តសៀមរាប កាលពីថ្ងៃទី៩ កុម្ភៈ។ អ្នកនាងបានបង្ហាញអារម្មណ៍រំភើបចិត្តយ៉ាងខ្លាំងដែលកូនស្រីប្រលងជាប់ចំណាត់ថ្នាក់ពានមាសខាងផ្នែកចម្រៀង ខណៈដែលពានមួយនេះ កូនស្រីអ្នកនាងធ្លាប់បានម្ដងហើយ កាលពីនៅប្តទេសសិង្ហបុរី។ អ្នកនាង យុគ…

DJ ម៉ៃ ក្រោយសម្ងំនៅថៃ៦ឆ្នាំ សប្បាយកើបលុយក្នុងសិល្បៈ!

កាលពីថ្ងៃយប់ថ្ងៃទី៩ កុម្ភៈ តារាសម្ដែង ដែលបានវិវត្តន៍ខ្លួនក្លាយជាអ្នកចាក់ភ្លេងអាជីព លោក ឌីជេម៉ៃ (DJ Mike) បានធ្វើពិធីខួបកំណើតយ៉ាងអធឹកអធ័ម ដោយមានតារាសិល្បៈ និងមិត្តភក្តិចូលរួមច្រើនជាង១០០នាក់នៅក្នុងធំភោជនីយដ្ឋានផឹកស៊ីធំមួយ ស្ថិតនៅម្ដុំក្រុមហ៊ុន០១២វិមានឯករាជ្យ។ នៅក្នុងពិធីនោះលោកក៏បានទម្លាយថា ខ្លួនមានសមត្ថភាពកើបប្រាក់មិនក្រោមខ្ទង់ពាន់ដុល្លារនោះទេក្នុងមួយសប្ដាហ៍ បន្ទាប់ពីលោកសម្ងំហាត់រៀនជំនាញDJ និងធ្វើការនៅទីនោះប្រមាណ៦ឆ្នាំ។ DJ Mike និយាយថាប្រមាណជាង១០ឆ្នាំមុន លោកគ្រាន់តែជាតារាសម្ដែងមួយរូបប៉ុណ្ណោះ…

មួយបទ របស់ សោភា ទេពី កក្រើកLive Show Cambodian Idol

ក្នុងចំណោកបេក្ខជនបេក្ខនារី ដែលបានបង្ហាញសមត្ថភាពក្នុងវគ្គ Live Show សម្រាប់សប្ដាហ៍ទី១ ក្នុងកម្មវិធីCambodian Idol កាលពីយប់ថ្ងៃទី៩ កុម្ភៈ គេនៅតែមើលឃើញថាបេក្ខនារី ញឹម សួនសោភាទេពី ដែលគេនិយមហៅថា សោភា ទេពី លេចធ្លោរជាងគេ ជាមួយនឹងសមត្ថភាពច្រៀងដ៏អស្ចារ្យរបស់នាង។ ចម្រៀងមួយបទចម្រៀងចំណងជើងថា«បេះដូង១០០» ដែលជាម្ចាស់ដើមរបស់កញ្ញា លាង…

គ្រាន់តែខួបប្រចាំឆ្នាំ ប៉ុស្ដិ៍លេខ៥ចំណាយដល់ករ

នៅក្នុងពិធីខួបប្រចាំរបស់ទូរទស្សន៍ប៉ុស្ដិ៍លេខ៥កាលពីថ្ងៃទី៩ កុម្ភៈ នៅភោជនីយដ្ឋានទន្លេបាសាក់២ គេកត់សម្គាល់ថាមានវត្តមានតារាសិល្បៈយ៉ាងច្រើនកុះករតែម្ដង ដោយក្រៅពីចំណាយថវិកាយ៉ាងសន្ធឹកជួលទីតាំង និងចំណាយលើការជប់លៀងអោយក្រុមការងារ និងតារាសិល្បៈ បានសប្បាយរីករាយ នៅក្នុងពិធីនោះក៏មានការផ្ដល់រង្វាន់ដល់តារាសិល្បៈសរុបជាទឹកប្រាក់មិនតិចនោះដែរ។ នៅក្នុងពិធីនោះ តារាសិល្បៈមិនតិចជាងរាប់រយនាក់ ក៏យកជាវេទិកាបង្អួតសម្រស់ដាក់គ្នាធ្វើអោយកម្មវិធីគម្រប់ជាង២០ឆ្នាំរបស់ប៉ុស្ដិ៍លេខ៥ កាន់តែមានភាពអធឹកអធ័ម។ តារាសិល្បៈដែលបានបង្ហាញខ្លួននៅក្នុងពិធីនោះ ភាគច្រើនគឺជាតារាសម្ដែង ដោយសារតែប៉ុស្ដិ៍លេខ៥តាំងពីត្រូវបានប្ដូរថៅកែ ជាម្ចាស់សណ្ឋាគារសូហ្វីតែលគឺមានការបោះទុនផលិតកុនច្រើនក្រុម និងច្រើនរឿង ដោយមានតារាខ្មែរ និងផលិតករខ្មែរមិនតិចជាងរយនាក់នោះទេ…

អម្ពរ ទេវី គ្មានគម្រោងវិលមករស់នៅ នៅកម្ពុជា!

ខុសពីការលើកឡើងថាអ្នកនាងអម្ពរ ទេវី នឹងមានគម្រោងចុះមករស់នៅកម្ពុជាក្នុងពេលខាងមុខ ក្នុងកិច្ចសម្ភាសន៍មួយដែលអ្នកនាងបានធ្វើជាមួយអ្នកសារព័ត៌មានPNN កាលពីរសៀលថ្ងៃទី៩ កុម្ភៈ អ្នកនាងថាមិនមានគម្រោងត្រឡប់មករស់នៅជាអចិន្ត្រៃយ៍នៅក្នុងប្រទេសកំណើតនោះទេ។ អ្នកនាងថាយ៉ាងច្រើននៅពេលចាស់បន្តិច អ្នកនាងនឹងឡើងចុះស្រុកខ្មែររាងច្រើនប៉ុណ្ណោះ តែក៏មិនមែនមករស់នៅនោះដែរ គឺគ្រាន់តែឡើងមកដើម្បីថត ឬមកកម្សាន្ត។ ប្រភពពីអ្នកទស្សនាការសម្ភាសន៍របស់អ្នកនាងនៅក្នុងពេលនោះ បានអះអាងថាអ្នកនាងបានឆ្លើយសំណួររបស់អ្នកយកព័ត៌មានថា អ្នកនាងមិនបាននិយាយថានឹងត្រលប់មករស់នៅកម្ពុជាជាថ្មីនោះទេ ដោយអ្នកនាងថាស្ថានភាពគឺអាចត្រឹមតែចុះមកលេងញឹកញាប់ជាងមុននៅពេលអ្នកនាងមិនអាចធ្វើការនៅលើទឹកដីអាមេរិកបានតែប៉ុណ្ណោះ។ អ្នកនាងបដិសេធជម្រាបអោយដឹងពីស្ថានភាពរស់នៅរបស់អ្នកនាងនៅលើទឹកដីអាមេរិក ដោយសូម្បីតែអ្នកនាងធ្វើការអ្វី និងមានមុខជំនួញអ្វីក៏អ្នកនាងសុំមិនប្រាប់នោះដែរ។ យ៉ាងណាមិញអ្នកនាងថានៅលើទឹកដីអាមេរិកគឺអ្នកនាងមានស្វាមីដែលមានការងារប្រាក់ខែល្អ…

ឡូយម៉្លេះ! ឆាយ វិរៈយុទ្ធ បានកាដូរថយន្តជិត១០ម៉ឺនដុល្លារ និងទឹកប្រាក់យ៉ាងសន្ធឹក!

ស្ទើរមិនគួរជឿនោះទេ បន្ទាប់ពីមានការប្រកាសថាតារាចម្រៀងលោក ឆាយ វិរៈយុទ្ធ ទទួលបានរថយន្តស៊េរីទំនើបមួយគ្រឿងតម្លៃជិត១០ម៉ឺនដុល្លារ បូកជាមួយទឹកប្រាក់ដល់ខ្ទង់ម៉ឺនដុល្លារបន្ថែមទៀត ជាថ្នូរនឹងតម្រូវអោយលោកធ្វើជាអ្នកតំណាងរបស់ក្រុមហ៊ុន Chevrolet ។ នេះជាតំណែងឯកអគ្គរដ្ឋទូតសុឆន្ទៈដែលលោកទើបតែទទួលបានបន្ទាប់ពីបានក្លាយជាកូនប្រសារថៅកែកៅស៊ូ និងម្ចាស់រោងម៉ាស៊ីនកិនស្រូវ ដែលផ្ទុយពីការលើកឡើងថាក្រោយពេលរៀបការបើកចំហរនឹងធ្វើអោយលោកធ្លាក់ចុះប្រជាប្រិយភាពនោះ។ ការប្រកាសនេះត្រូវបានប្រកាសនៅក្នុងក្នុងវេទិកាសន្និសីទកាសែតកាលពីល្ងាចថ្ងៃទី៩ កុម្ភៈ នៅក្នុងទីតាំងធំរបស់ក្រុមហ៊ុនលក់រថយន្តម៉ាក Chevrolet ដោយមាននាយកក្រុមហ៊ុន និងអ្នកសារព័ត៌មានយ៉ាងច្រើនកុះករចូលរួម។ នៅក្នុងវេទិកានោះ នាយកទូទៅប្រចាំក្រុមហ៊ុន…

កម្សត់ណាស់! ភរិយាដល់ម៉ោងសម្រាលកូន លោក សុះ ម៉ាច បែរត្រូវឡើងឆាកខានមិនបាន

ចាត់ទុកថាជារឿងចៃដន្យ ដែលភរិយាត្រូវសម្រាលកូននៅវេលាម៉ោង៥ ឬ ម៉ោង៦ ល្ងាច ថ្ងៃទី៩ កុម្ភៈ នេះ តែលោក សុះ ម៉ាច បែរជាត្រូវបង្ហាញមុខឡើងឆាក ដោយខានមិនបាន នៅក្នុងកម្មវិធីវគ្គផ្ដាច់ព្រ័ត្រ”ពេជ្រកំពុងច្នៃ”។ លោកត្រូវគេឃើញ ឡើងច្រៀងក្នុងទឹកមុខស្រពាប់ស្រពោន ដោយសារវេលាដែលលោកឡើងច្រៀង ជាវេលាដែលភរិយារបស់លោក ត្រូវសម្រាលកូនទី៣។ លោក…

វីដេអូរាំបាក់ឆាក របស់ នាយចឺម បង្កការភ្ញាក់ផ្អើល លើហ្វេសប៊ុក

មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីវីដេអូឃ្លីបពីការរាំច្រៀងដល់ថ្នាក់បាក់ឆាករបស់តារាចម្រៀងសាន់ដេ នាយចឺម ទើបតែត្រូវបានគេបង្ហោះនៅលើហ្វេសប៊ុកនាប៉ុន្មានម៉ោងមុននេះ។ ក្រុមរាំរបស់លោកម្នាក់ត្រូវគេឃើញធ្លាក់ទៅក្រោមឆាក បណ្ដាលអោយរងគ្រោះថ្នាក់នោះផង ខណៈដែលនាយចឺម ដែលគេចផុតមិនអី ក៏ស្លន់ស្លោ ហើយអាក់សំឡេងច្រៀង ព្រោះតែបារម្ភពីសមាជិកក្រុមរបស់ខ្លួន។ វីដេអូដែលបានបង្ហាញនេះ ត្រូវបានបញ្ជាក់ថាជាការសម្ដែងរបស់នាយចឺម កាលពីថ្ងៃទី៧ កុម្ភៈ ក្នុងឆ្នាំ២០១៧នេះ ដោយនោះគឺជាការស្ដែងនៅខេត្តក្រចេះ។ ប្រភពផ្លូវការបញ្ជាក់ថាក្រុមរាំរបស់នាយចឺម ដែលបានធ្លាក់ដោយសារបាក់ឆាកនោះ មានរបួសត្រង់ក្លៀក…

សន វិជ្ជបុត្រ សម្រេចចិត្តផលិតបទខ្លួនឯង ក្រោយផលិតកម្ម២ចុងក្រោយដួលសន្លប់

បន្ទាប់ពីផលិតកម្មM និងផលិតកម្ម L ស្ងាត់ជ្រាបគ្មានការផលិតបទចម្រៀងដែលមិនខុសពីការដួលសន្លប់នោះ ពេលនេះតារាចម្រៀង លោក សន វិជ្ជបុត្រ បានសម្រេចចិត្តផលិតបទផ្ទាល់ខ្លួនហើយ ដើម្បីកុំអោយអាជីពចម្រៀងរបស់ខ្លួនស្ងប់ស្ងាត់ដូចគ្នានឹងការមិនមានសកម្មភាពរបស់ផលិតកម្មទាំងពីរ។ លោកបានបង្ហោះអោយឃើញនូវបទចម្រៀងOriginal Song របស់ខ្លួនកាលពីប៉ុន្មានថ្ងៃមុន អមជាមួយនឹងការប្រកាសថានឹងមានបទចម្រៀងបន្តបន្ទាប់ទៀតដើម្បីវាយលុកទីផ្សារ ដោយមិនរង់ចាំទាល់តែខាងផលិតកម្មទម្លាក់បទអោយច្រៀងដូចក្នុងពេលស្ថិតនៅជាតារាចម្រៀងរបស់M និង L ចុងក្រោយនោះឡើយ។ លោកសន វិជ្ជបុត្រ…