ម៉ាដូណា ថាតារាល្បីច្រើនរូប ស្ថិតក្នុងគម្រោងហាងសម្ផស្សតម្លៃ៦០ម៉ឺនដុល្លារ

កាលពីព្រឹកថ្ងៃទី៣ ធ្នូ ហាងថែរក្សាសម្ផស្ស”Venus”ដែលត្រូវគេស្គាល់ថាជាហាងល្បីឈ្មោះនៅប្រទេសកូរ៉េ ចិន និង តៃវ៉ាន់ បានបើកសម្ពោធយ៉ាងអធឹកអធ័មនៅក្នុងប្រទេសកម្ពុជា នៅតាមបណ្ដោយផ្លូវម៉ៃដា២០០៤ ទល់មុខសាលាអន្តរជាតិណតព្រីត។ ជាមួយនឹងវត្តមានរារាល្បីៗយ៉ាងច្រើនកុះករ លោកម៉ាដូណា ដែលជាអ្នកតំណាងហាងធំមួយនេះ បានអះអាងថា តារាល្បីៗនៅក្នុងប្រទេសកម្ពុជា នឹងមានច្រើនរូប ស្ថិតក្នុងការជ្រើសរើសរបស់លោក ដើម្បីអោយក្លាយជាតំណាងរបស ហាងធំមួយនេះ។ លោក ម៉ាដូណា…

ធំទាំងនៅបាត់ដំបង និងភ្នំពេញ ពិធីមង្គលលោក Rith Omega

នៅថ្ងៃទី៧ ធ្នូ នេះផលិតករល្បីឈ្មោះរបស់ផលិតកម្មថោន គឺលោក ឃុន ធារិទ្ធិ ដែលគេស្គាល់ភាគច្រើនថាលោក រិទ្ធិ អូមេហ្គា Rith Omega នោះ នឹងរៀបការហើយជាមួយកូនស្រីអ្នករស់នៅខេត្តបាត់ដំបង ដែលជាកូនស្រីអ្នកមានមុខមាត់ផងដែរនៅចំកណ្ដាលក្រុង។ មង្គលការរបស់លោកត្រូវបានប្រកាសថានឹងធ្វើចំនួន៨០តុនៅខេត្តបាត់ដំបង ខណៈដែលចប់ពិធីនេះភ្លាមៗ ភាគីខាងកូនកំលោះក៏ប្រកាសធ្វើពិធីកាត់ចំណងដៃនៅមួយអាទិត្យក្រោយចំនួន៨០តុផងដែរ ទើបធ្វើអោយចំណងស្នេហ៍មួយគូនេះ គឺរៀបចំធំទាំង២លើក ដែលមានន័យថាបណ្ដាភ្ញៀវកិត្តិយសរបស់កូនកំលោះ…

ចូលខែថ្មីភ្លែត តារាចម្រៀងអេនណា ហោះចេញទៅអូស្រ្តាលី

នៅថ្ងៃទី៦ ខែធ្នូ ក្នុង២០១៧នេះ អតីតតារាចម្រៀងកញ្ញា អេនណា ដែលត្រូវគេស្គាល់ថាជាអតីតសមាជិកលេចធ្លោរបស់ក្រុម Girl Band ក្រោមការបង្កើតរបស់លោកគួច ខេវិន នឹងហោះចេញទៅកាន់ប្រទេសអូស្រ្តាលីហើយ ដើម្បីទៅសម្ដែងជាលើកទី៣នៅក្នុងប្រទេសនេះ។ នេះជាផ្លែផ្កាមួយដែលនាងសម្រេចបាន បន្ទាប់ពីមានសភាពស្ងប់ស្ងាត់ក្នុងពិភពចម្រៀង និងខកខាតបានចេញបទថ្មីជាយូរមកហើយ ចាប់តាំងពីផលិតកម្ម M បិទទ្វារ។ តារាចម្រៀងរូបស្រស់ កញ្ញា…

គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ប្រវែង ១៩០គ.ម. កាន់តែខិតជិតមកដល់

កាលពីពេលថ្មីៗនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបពិភាក្សាការងារទ្វេភាគីជាមួយ លោក Liu Qi Tao ប្រធានក្រុមហ៊ុន China Road & Bridge Corporation អំពី ការជំរុញនូវការអនុវត្តគម្រោងកសាងផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ហើយជាការឆ្លើយតប…

តារាសិល្បៈ ប្ដេជ្ញាចូលរួមផ្សព្វផ្សាយ និងបំបាត់ការរើសអើងអ្នកជំងឺអេដស៍

កាលពីថ្ងៃទី១ ធ្នូ ប្រទេសកម្ពុជាបានប្រារព្ធទិវារជាតិប្រយុទ្ធប្រឆាំងជំងឺអេដស៍យ៉ាងធំនៅសាលាមហោស្រពចតុមុខ ដោយមានទាំងមន្ត្រីរាជការ និងអង្គទូតជាច្រើនចូលរួម។ នៅក្នុងពិធីនោះក៏មានវត្តមានតារាសិល្បៈយ៉ាងច្រើនកុះមកពីគ្រួសារតារាកម្ពុជាចូលរួម ដោយម្នាក់ៗសុទ្ធតែបានអះអាងថានឹងចូលរួមផ្សព្វផ្សាយបន្តពីការការពារ និងបញ្ចប់ការរើសអើងលើអ្នកជំងឺអេដស៍អោយបានផុសផុល។ លោកសុះ ម៉ាច បានអះអាងថាការចូលរួមពីសំណាក់តារាសិល្បៈ មានឥទ្ធិពលខ្លាំងណាស់ដោយសារតែតារាសិល្បៈ មិនថាជាតារាសម្ដែង ជាពិធីករ ពិធីការិនី តារាចម្រៀង និងជាតារាកំប្លែងនោះទេគឺសុទ្ធតែមានឥទ្ធិពលក្នុងការផ្សព្វផ្សាយទាំងអស់។ លោកទទូចអោយតារាទាំងអស់មានការយល់ដឹងពីបញ្ហានេះអោយបានច្រើន ហើយបន្តចែកចាយទៅកាន់មហាជនតាមរយៈសារខ្លីរបស់ខ្លួនក្នុងពេលឡើងឆាក គឺជារឿងប្រសើរបំផុត។…

កុំជោរ! សុគន្ធ និសា មិនឲ្យទាំងសម្ភាសន៍ បិទទាំងការថតរូប

ក្នុងចំណោមអ្នកសារព័ត៌មានទាំងអស់ដែលបានចូលច្រាងសុំថតពិធីមង្គលការរបស់តារាចម្រៀងអ្នកនាង សុគន្ធ និសា គឺមានតែស្ថាប័នអនឡាញធំមួយតែប៉ុណ្ណោះដែលបានចូលផ្ដិតទិដ្ឋភាពក្នុងពេលទទួលភ្ញៀវ។ យ៉ាងណាមិញ អ្នកនាង និងស្វាមី បានបដិសេធមិនផ្ដល់សម្ភាសន៍ណាមួយនោះទេ ដែលនេះគឺជាអាពាហ៍ពិពាហ៍ទី២របស់តារាសិល្បៈ ដែលបានបិទអ្នកសារព័ត៌មានមិនឲ្យថត និងសម្ភាសន៍ បន្ទាប់ពីតារាសម្ដែងអ្នកនាង ឌុច សុភា ដែលក្នុងពេលនេះគឺបានបាក់បែកស្នេហ៍ទៅហើយ។ មានការភ្ញាក់ផ្អើលមិនតិចនេះ ដែលក្នុងពិធីមង្គលការរបស់អ្នកនាង សុគន្ធ និសា ត្រូវបានហាមប្រាមមិនឲ្យអ្នកសារព័ត៌មានថតយករូបភាពតាំងពីក្នុងពេលសូត្រមន្តពេលល្ងាច…

សុគន្ធ និសា ទទួលភ្ញៀវ៧០០នាក់ក្នុងមង្គលការ ថ្ងៃនេះ

កាលពីល្ងាចថ្ងៃម្សិលមិញ តារាសម្ដែងកញ្ញា សុគន្ធ និសា បានធ្វើពិធីសំពះផ្ទឹមសូត្រមន្តក្នុងពិធីមង្គលការហើយ ដោយក្នុងថ្ងៃនេះ នាង និងស្វាមី នឹងធ្វើពិធីទទួលភ្ញៀវនៅក្នុងមង្គលការរបស់ខ្លួន រហូតហូត៧០០នាក់តែម្ដង នៅក្នុងសណ្ឋាគារលំដាប់ផ្កាយ៥សូហ្វីតែលភ្នំពេញ។ យ៉ាងណាមិញ មានការបញ្ជាក់ថា ពិធីមង្គលការរបស់នាង ត្រូវបានអញ្ជើញតែអ្នកសិល្បៈស្និទ្ធស្នាលៗមិនច្រើននោះទេ ដោយភាគច្រើន គឺតែអ្នកជំនួញដែលជាភ្ញៀវរបស់ស្វាមីនាងប៉ុណ្ណោះ ទើបមង្គលការនេះ ត្រូវបានគេអះអាងថា មិនបើកចំហរសម្រាប់ការចូលថតរូបឆ្វេកឆ្វាច…

ឡេង ណាវ៉ាត្រា ផ្ដើមស្រណោះខ្លួន ក្រោយក្លាយជាម្ចាស់បុរីវ៉ាល់លាន

ក្នុងចំណោមតារាចម្រៀង និងម្ចាស់ផលិតកម្មដែលមានកេរ្តិ៍ឈ្មោះបោះសំឡេងនៅក្នុងពិភពសិល្បៈ គេចាប់អារម្មណ៍ថាមានតែតារាចម្រៀង និងជាផលិតករ លោកឡេង ណាវ៉ាត្រា ប៉ុណ្ណោះ ដែលបានក្លាយជាមានជំនួញវ៉ាល់លានតែមួយពព្រិចភ្នែកប៉ុណ្ណោះ បន្ទាប់ពីលោកបានក្លាយ ជាអ្នកជំនួញពុះដីឡូតិ៍លក់ និងចុងក្រោយបានក្លាយជាម្ចាស់បុរីរហូតដល់រាប់រយល្វែងនោះផង។ យ៉ាងណាក៏ដោយ គេកត់សម្គាល់ថា លោកមិនដែលភ្លេចកំណើតដើមរបស់ខ្លួននោះទេ ដោយលោកបានរមែងរំលឹកអោយមហាជន បានដឹងពីអតីតជាពលករ និងជាកម្មកររបស់លោក មុនក្លាយជាអ្នកក្ដោបក្ដាប់ជំនួញវ៉ាល់លាននោះជាប្រចាំ ដោយលោកបានវិចលុយមួយកេសធំ យកទៅចែកចាយដល់ក្រុមកម្មករប្រមាណជាង៣០០នាក់…

ដើរម៉ូដកណ្ដាលវាលនៅកោះពេជ្រ ហង្ស អច្ឆរិយា ព្រលែងអស់ទាស់!

កាលពីល្ងាចថ្ងៃទី៣០ វិច្ឆិកា នៅបរិវេណខាងក្រៅរបស់កោះពេជ្រ មានការដើរម៉ូដមួយយ៉ាងធំ ដោយគេកត់សម្គាល់ថាតារាដើរម៉ូដ នៅក្នុងពិធីនោះគឺសុទ្ធតែជានារីស្អាតៗ និងបុរសសាច់ដុំដើរម៉ូដដោះអាវតែម្ដង។ ក្នុងចំណោមនោះគេឃើញតារាសម្ដែង ដែលល្បីក្នុងរឿងថតស្រាតជាមួយតារាថៃលោកហង្ស អច្ឆរិយា ក៏បានបង្ហាញមុខផងដែរ ដោយលោកត្រូវគេឃើញបង្អួតសម្រស់ និងរាយកាយស៊ិចស៊ីប្រកបដោយសាច់ដុំធំៗ របស់លោកនៅកណ្ដាលហ្វូងមនុស្សតែម្ដង បើទោះជាលោកត្រូវគេស្គាល់ថា ជាតារាដែលបានឈានឡើងក្នុងទីផ្សារគួរសមមកហើយ ក៏នៅតែហ៊ានដើរដោះអាវដោយមិនខ្វល់ពីការប្រមាញ់ដោយផ្ទាំងស៊ីបកាមេរា។ ពិធីដើរម៉ូដ ដែលត្រូវគេឃើញចម្រុះដោយប្រុសៗ ដោះអាវយ៉ាងប្លែកពីគេប្រមាណជា១៣នាក់…

កូននាយក្រឹម បន្តទម្លាយរឿង នាយក្រឹមបើកដៃឲ្យនាងលាភវ៉ៃ និងជេរប្រមាថ ម្ដាយខ្លួន

ក្រោយពីមានការទម្លាយថានាយក្រឹមបានចុះចោលផ្ទះ និងផ្ដាច់ទាំងស្រុងនូវហិរញ្ញវត្ថុកូនប្រពន្ធ ចាប់តាំងពីនាយក្រឹមបានទាក់ទងជាមួយនាងលាភ ដែលជាភរិយាចុងបច្ចប្បន្ន កូនពៅរបស់នាយក្រឹមក៏បានបញ្ជាក់ថា នាយក្រឹមក្រៅពីមិនការពារតម្លៃប្រពន្ធ និងកូនៗស្របច្បាប់ ក៏បណ្ដោយឲ្យនាងលាភវ៉ៃម្ដាយរបស់ខ្លួន និងជេរម្ដាយរបស់ខ្លួន ក្នុងពេលមានជម្លោះកើតឡើងនោះផងដែរ។ អ៉ីចឹងហើយទើបកូនៗរបស់នាយក្រឹម បានប្រកាសយ៉ាងមុខមាំថានឹងឈានដល់ការឈប់រាប់រកនាយក្រឹមជាឪពុក និងជាអ្នកមានគុណ ប្រសិនបើនាងក្រឹមបន្តបោះបង់ភរិយា និងកូនៗបន្តទៀត។ លោក អ៊ូ ដានីញែលរ័ត្នមុន្នី កូនទី៤របស់នាយក្រឹម បានអះអាងថាតាំងពីឆ្នាំ២០១៤…