វីតាមីនសេ និង ពេជ្រ ចរណៃ ត្រូវការ២ម៉ឺនដុល្លារដូចគ្នា សង្គ្រោះជីវិត

មកទល់ពេលនេះស្ថានភាពជំងឺរបស់តារាកំប្លែងលោកនាយវីតាមីនសេ និងតារាសម្ដែងកញ្ញា ពេជ្រ ចរណៃ ដែលជាសិស្សគុនផ្នែកល្បុកត្តោ ស្ថិតក្នុងការសង្គ្រោះបន្ទាន់នៅឡើយទេដោយសារតែអ្នកទាំង២សុទ្ធតែមិនទាន់មានលទ្ធភាពធ្វើការវះកាត់នៅឡើយ។ អ្នកទាំង២សុទ្ធតែស្ថិតក្នុងប្រឈមពីការគំរាមកំហែងដល់អាយុជីវិត ប្រសិនបើក្នុងពេលខាងមុខមិនមានលទ្ធភាពធ្វើការវះកាត់បានទាន់ពេលវេលា។ អ្នកនាងប៉េងប៉ោង បានថ្លែងប្រាប់ថា ក្រោយការចាកចេញពីប្រទេសកម្ពុជា ទៅធ្វើការពិនិត្យនៅក្នុងមន្ទីរពេទ្យប្រទេសថៃ ឪពុករបស់អ្នកនាងគឺលោកនាយវីតាមីនសេ នៅមិនទាន់បានធ្វើការវះកាត់នោះទេ ដោយសារតែខាងមន្ទីរពេទ្យថៃកំណត់ឲ្យលោកមកធ្វើការពិចារណាពីបញ្ហាប្រាក់កម្រៃជាមុនសិន ដើម្បីសម្រេចចិត្តថាធ្វើការវះកាត់ ឬញាំថ្នាំពន្យារអស់មួយជីវិត។ អ្នកនាងនិយាយថាលោកវីតាមីនសេ មិនអាចជម្រើសយកពិធីលេបថ្នាំពន្យារបានទេ ដោយសារតែការជម្រើសយកពិធីនេះអាចបណ្ដាលឲ្យជំងឺដុំសាច់ក្នុងថ្លើមរបស់លោកឪពុករីករាលដាលហើយបង្កការពិបាកនៅថ្ងៃក្រោយ។…

ជះ១ម៉ឺនដុល្លារ តែ ព្រហ្ម ប្រសិទ្ធី បាន៣តបស្នងភ្លាមៗ

កាលពីថ្ងៃទី២៩ វិច្ឆិកា តារាសម្ដែងកំពុងឡើងកូដលោកព្រហ្ម ប្រសិទ្ធី ដែលត្រូវគេស្គាល់ច្រើនតាមរយៈភាពយន្តភាគរបស់ទូរទស្សន៍អប្សរារឿង «នាវាជីវិត» និងតាមរយៈរឿង «ពស់កេងកង!» របស់ទូរទស្សន៍PNN បានប្រារព្ធពិធីខួបកំណើតធំជាងមង្គលការធំមួយទៅទៀត ដោយទោះជាមានភ្ញៀវកុះករមកចូលរួមចងដៃ ក៏ពិធីនៅក្នុងថ្ងៃនោះត្រូវគេកត់សម្គាល់ថា ទំនងជាបានចំណាយពីលើចំណងដៃមិនតិចជាង១ម៉ឺនដុល្លារនោះដែរ ដោយសារតែលោករៀបចំឥតខ្ចោះតាំងពីច្រកចូលពិធី។ យ៉ាងណាមិញ អ្វីដែលលោកទទួលបានមកវិញគឺផ្លែផ្កា៣ធំតែម្ដង ខណៈដែលលោកបញ្ជាក់ថាថាបើទោះជាពិធីធំដុំលើកដំបូងធ្វើឲ្យលោកចំណាយអស់ច្រើន តែផលចំណេញ៣ហ្នឹងក៏សប្បាយចិត្តណាស់ដែរ។ លោកព្រហ្ម ប្រសិទ្ធី…

ម៉េង កែវពេជ្ជតា ផ្ទុះសង្គ្រាមដាក់ចន ច័ន្ទលក្ខិណា

មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីតារាចម្រៀង អ្នកនាង ម៉េង កែវពេជ្ជតា ស្រាប់តែបានបង្ហោះសារឡើងចំៗ បង្ហាញថាអ្នកនាង និងប្រធានសមាគមសិល្បករខ្មែរ គឺអ្នកនាង ចន ច័ន្ទលក្ខិណា មានជម្លោះគ្នាយ៉ាងក្ដៅសាច់ រហូតដល់ថ្នាក់មិនអាចផ្សះផ្សារនៅក្រោមតុ ហើមានតែជម្រើសយកការបង្ហោះជាសាធារណៈ។ មកដល់ម៉ោងនេះ គេការបង្ហោះរបស់អ្នកនាងម៉េង កែវពេជ្ជតា ធ្វើអោយម្នាក់ស្រឡាំងកាំងយ៉ាងខ្លាំង ដោយសារតែតារាទាំងពីរសុទ្ធតែជាតារាជើងចាស់ និងធ្លាប់មានទំនាក់ទំនងល្អនឹងគ្នា។…

នាយក្រឹម មិនភ្ញាក់ផ្អើលរឿង កូនៗគំរាមកាត់កាល

មានការភ្ញាក់ផ្អើលយ៉ាងបន្ទាប់ពី លោក អ៊ូ ដានីញ៉ែលរ័ត្នមុន្នី ជាកូនពៅរបស់នាយក្រឹម ព្រមានកាត់កាលនាយក្រឹមដោយឈប់លែងទទួលស្គាល់ជាឳពុក ប្រសិនបើលោកនៅតែបន្តបោះបង់ប្រពន្ធកូន ក្រោយរត់ទៅបង្កើតគ្រួសារថ្មីជាមួយតារាកំប្លែងនាងលាភ។ យ៉ាងណាមិញ ប្រភពជិតស្និទ្ធិបានអះអាងថា នាយក្រឹមមិនទោមនស្សចំពោះជំហររបស់កូនប្រុសនោះទេ ដោយលោកបានទាំងអះអាងប្រាប់អ្នកជិតស្និទ្ធិថា លោកខំចិញ្ចឹមផ្គត់ផ្គង់កូនៗឡើងបានធំធាត់ និងបានរៀនសូត្រចេះដឹង បែរជាកូនៗធ្វើចំពោះលោកដោយរឿងមិនសមនោះផង។ ប្រភពកៀកកិតនឹងនាយក្រឹម និយាយថា នាយក្រឹមបានដឹងជំហររបស់កូនៗ និងគ្រួសារមុនបែបនេះជាយូរមកហើយ ទើបលោកឈប់ចង់ទៅផ្ទះ…

ព្រហ្ម ប្រសិទ្ធី ប្រកាសបុកពោះ ក្នុងពិធីលើកដំបូង!

នៅល្ងាចថ្ងៃទី២៩ វិច្ឆិកានេះ តារាសម្ដែងល្បីឈ្មោះគួរសមលោក ព្រហ្ម ប្រសិទ្ធិ ដែលត្រូវគេស្គាល់ថាជាចៅប្រុសរបស់អតីតតារាសម្ដែងលោក ឈុំ អាឈុន នឹងធ្វើពិធីខួបកំណើតលើកដំបូងរបស់ខ្លួនរហូតដល់ជាង៤០តុនៅក្នុងបុរីពិភពថ្មីសែនសុខជិតគម្រោងផ្សារអ៉ីអន២។ លោកបានអះអាងថាពិធីខួបកំណើតល្ងាចនេះ គឺលោកចំណាយច្រើនពាន ដើម្បីលើកមុខលើកមាត់ និងដើម្បីប្រកាសមុខជំនួញនាំចូលផ្ដាច់មុខឆៅគួយមកពីថៃផង ទាំងបុកពោះ ដោយសារតែលោកចំណាយអស់ច្រើន ហើយមិនធ្លាប់ធ្វើកម្មវិធីធំដុំបែបនេះ ដែលអាចឲ្យលោកខាតចំណាយ។ លោក ព្រហ្ម ប្រសិទ្ធី…

កូននាយក្រឹម ទម្លាយរឿងឪពុក បោះបង់ផ្ទះ ផ្ដាច់ទាំងហិរញ្ញវត្ថុទាំងស្រុង ក្រោយជ្រើសយកនាងលាភ

មកទល់ពេលនេះរវាងនាយក្រឹម និងភរិយាដើម នៅមិនទាន់មានការប្ដឹងផ្ដល់គ្នា ឬលែងលះគ្នានោះទេ ហើយបើទោះជាភរិយាដើមរបស់លោកធ្លាប់បានប្រតិកម្មដោយគ្រោងដាក់បណ្ដឹងប្ដឹងលោកជាមួយនាងលាភ ឬនាងព្រលិត ធ្វើឲ្យលោកខ្មាស់មហាជន ដើម្បីឲ្យលោករត់ទៅរកប្រពន្ធដើម និងកូនៗវិញ ក៏បានសម្រេចបន្ធូរដៃដើម្បីមុខមាត់នាយក្រឹមនោះដែរ។ យ៉ាងណាមិញ លទ្ធផលចុងក្រោយមានការបញ្ជាក់ថា នាយក្រឹមមិនបានស្រណោះអាណិតដល់ភរិយាកម្សត់ និងកូនៗដើមនោះទេ ផ្ទុយទៅវិញនៅពីក្រោយសំណើរដែលលោកសុំឲ្យភរិយាឈប់ប្ដឹង កុំឲ្យលោកជាប់ពីបទខុសច្បាប់ឯកព័ន្ធភាពនោះ គឺលោកបែរជាឈប់ចូលផ្ទះជួបមុខប្រពន្ធកូន ហើយឈានដល់ការឈប់ផ្ដល់ហិរញ្ញវត្ថុចំពោះកូនប្រពន្ធតែម្ដង។ លោក អ៊ូ…

ហង្សមាសប្រកាសថា គ្មានការបំប៉ើងកៅអី ឆន សុវណ្ណរាជ ដាក់ ខេមរៈ សិរីមន្ត នោះទេ!

បន្ទាប់ពីការបង្ហោះព័ត៌មានថា តារាចម្រៀងលោក ខេមរៈ សិរីមន្ត នឹងជំនួសតំណែងលោក ឆន សុវណ្ណរាជ ក្នុងកម្មវិធី Cambodian Idol រដូវវកាលទី៣ មន្ត្រីជាន់ខ្ពស់របស់ក្រុមហ៊ុនហង្សមាសបានច្រានចោលភ្លាមៗថា តារាចម្រៀងខេមរៈ សិរីមន្ត នឹងមិនមានតំណែងណាមួយនៅក្នុងកម្មវិធីលំដាប់ថ្នាក់ពិភពលោកមួយនេះនោះទេ។ មន្ត្រីដដែលក៏បានប្រកាសថាហង្សមាស នឹងមិនទិញកម្មវិធីលំដាប់ថ្នាក់ពិភពលោកណាមួយ ដើម្បីតម្រូវឲ្យ លោក ខេមរៈ…

ការផ្អាកនាយចឺម ពីក្រុមCTN លោកតាវុិចទ័រអះអាងថា គ្មានជម្លោះផ្ទៃក្នុង

នៅតែមានការភ្ញាក់ផ្អើល បន្ទាប់ពីមានការប្រកាសអោយតារាកំប្លែងនាយចឺម ផ្អាកសម្ដែងក្នុងក្រុម CTN ស្របគ្នាដែលមានព័ត៍មានផ្ទៃក្នុងថា ហេតុផលនៃការផ្អាកនាយចឺមលែងអោយសម្ដែង គឺបណ្ដាលមកពីមានរឿងរ៉ាវកាច់កុងគ្នាកើតឡើង ដោយសារតែមានអ្នកច្រណែន រឿងនាយចឺមឡើងកូដ។ យ៉ាងណាមិញ លោកតាវុិចទ័រ ជាអ្នកដឹកនាំបានអះអាងថា មិនមានរឿងហ្នឹងនោះទេ។ លោកតាវុិចទ័រ និយាយថា ហេតុផលដែលលោកសម្រេចដកនាយចឺមចេញពីក្រុមមួយរយៈ គឺដោយសារតែ នាយចឺមកាន់តែឡើងកូដ ក្នុងវិស័យចម្រៀង និងដោយសារតែលោកយល់ថា…

ភ្ញាក់ផ្អើល! ហួរ សុផល បំបួសសង្ឃនៅព្រឹកនេះ

មានការភ្ញាក់យ៉ាងខ្លាំង បន្ទាប់ពីលោក ហួរ សុផល ស្រាប់តែបានសម្រេចបួសនៅព្រឹកថ្ងៃទី២៨ វិច្ឆិកា នេះ ខណៈដែលមុនការបួសនេះ គឺមិនមានការជូនដំណឹងពីចម្ងាយនោះទេ គឺគ្រាន់តែមានគម្រោងវិញ ក៏សម្រេចចិត្តបួសតែម្ដងស្របគ្នាដែលគេដឹងថាលោកមានរឿងស្មុគស្មាញបណ្ដាក់គ្នានាពេលចុងក្រោយ។ យ៉ាងណាមិញ លោកបានអះអាងពីមូលហេតុដែលនាំឲ្យលោកសម្រេចចិត្តទៅបួសទាំងតក់ក្រហក់នោះ ដោយលោកប្រកាសថាមិនមែនដើម្បីគេចចេញពីបញ្ហានោះទេ។ លោកហួរ សុផល បានថ្លែងប្រាប់ថា លោកនឹងបួសជាព្រះសង្ឃជាផ្លូវការហើយ នៅវេលាម៉ោង១០ព្រឹកថ្ងៃទី២៨ វិច្ឆិកានេះ…

នាយចឺម ធ្វើអោយភ្ញាក់ផ្អើល ក្រោយលោកតាវ៉ិចទ័រ អោយផ្អាកកំប្លែងនៅ CTN

កាលពីល្ងាចថ្ងៃទី២៧ វិច្ឆិកា តារាកំប្លែងនាយចឺម បានធ្វើអោយលោកតា វ៉ិចទ័រ មានការភ្ញាក់ផ្អើល និងរំភើបចិត្តយ៉ាងខ្លាំង នៅផ្ទះរបស់លោកតាវ៉ិចទ័រ ដោយផ្ទាល់ បន្ទាប់ពីលោកតា វ៉ិចទ័រ បានប្រកាសអោយនាយចឺម ផ្អាកការកំប្លែងនៅCTN។ នាយចឺមបានអះអាងថា លោកបានលើកទ័ពមកពីខេត្តកំពង់ស្ពឺ ទាំងគ្រួសារតែម្ដង ដើម្បីជូនកាដូដល់លោកតាវ៉ិចទ័រ ជាការសុំទោស បន្ទាប់ពីលោកយល់ថា លោកតាមានការអាក់អន់ចិត្តចំពោះខ្លួន…