មានករណីអគ្គិភ័យឆេះការ៉ាសសាំងមួយកន្លែង នៅស្រុកទឹកឈូ

កំពតៈ (ព័ត៌មានបឋម) នៅវេលាម៉ោង ៩ព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ២០២០ មានករណីអគ្គិភ័យឆេះការ៉ាសសាំងមួយកន្លែង ស្ថិតក្នុងភូមិត្រពាំងធំ ស្រុកទឹកឈូ ខេត្តកំពត ខណៈពេលនេះរថយន្តពន្លត់អគ្គិភ័យកំពុងចេញអន្តរាគមន៍នៅទៅតាំងកើតហេតុខាងលើ។ មូលហេតុ៖ មិនទាន់ដឹង។ សម្រាប់ព័ត៌មានលម្អិត Post News និងផ្សាយជូនពេលក្រោយ៕

ករណីរថយន្តដឹកកកក្រឡាប់ផ្ងារជើងឡើងលើក្នុងទឹកស្រះ

ព្រៃវែងៈ នៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង ៣៥នាទីព្រឹក មានករណីគ្រោះថ្នាក់ដោយរថយន្តដឹកកកក្រឡាប់ផ្ងារជើងឡើងលើ ស្ថិតត្រង់ចំណុចផ្លូវលេខ៣១២ ភូមិសំរោង ស្រុកព្រះស្ដេច ខេត្តព្រៃវែង។ រថយន្តបង្កម៉ាក់ Hyundai កូរ៉េ ៤,៥តោន ពណ៌ស ពាក់ផ្លាកលេខ ព្រៃវែង 3A-1248 ដឹកទឹកកកដើម។…

ម្ចាស់ហ្វេសប្រហែស!ដុតធូបមូសទុកចោល បណ្តាលឲ្យកើតជាអគ្គិភ័យឆេះផ្ទះខ្ទេច

កំពង់ធំៈ នៅថ្ងៃសុក្រ៣រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង០៨និង៣០នាទី មានករណីអគ្គិភ័យឆេះផ្ទះចំនួន០១ខ្នង ស្ថិតនៅភូមិបន្ទាយរងៀង ឃុំថ្មសំលៀង ស្រុកសន្ទុក ខេតត្តកំពង់ធំ ។ ម្ចាស់ឈ្មោះ ទុយ កាត់ ភេទប្រុស…

រថយន្តបុកម៉ូតូ បណ្តាលឲ្យមនុស្ស២នាក់ រងរបួសធ្ងន់

កណ្ដាលៈ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា នៅថ្ងៃសុក្រ ០៣រោច ខែស្រាពណ៍ ឆ្នាំជូតព.ស.២៥៦៤ត្រូវនឹងថ្ងៃទី០៧ ខែសីហា​ ឆ្នាំ២០២០ វេលាម៉ោង១៥និង១០នាទីមានករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោករវាង រថយន្តនិងម៉ូតូបណ្ដាលឲ្យរបួសធ្ងន់០២នាក់ ខូចខាតម៉ូតូចំនួន០១គ្រឿងនិងរថយន្ត០១គ្រឿង លើផ្លូវជាតិលេខ៦ចន្លោះគីឡូមែត្រលេខ២៦–២៧ ត្រង់ចំណុចភូមិជ្រោយមេត្រីក្រោម ឃុំឫស្សីជ្រោយ ស្រុកមុខកំពូល ខេត្តកណ្ដាល ។ នៅថ្ងៃកើតហេតុខាងលើមានរថយន្តមួយគ្រឿងម៉ាកតូយូតា…

ករណីហិង្សាដោយចេតនាចាប់ឃុំឃាំង បង្ខាំងមនុស្សបង្កទំនាស់ប្រើដៃជើង វាយទាត់ធាក់ និងផ្ទុះអាវុធបណ្តាលឲ្យរបួស

ភ្នំពេញៈ ករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងចាប់ឃុំឃាំង បង្ខាំងមនុស្សដោយខុសច្បាប់(ចាប់មនុស្សដាក់ក្នុងបន្ទប់ បង្កទំនាស់ប្រើដៃជើង វាយទាត់ធាក់ និងផ្ទុះអាវុធបណ្តាលឲ្យរបួស)នៅចំណុចមុខបន្ទប់ នៃសណ្ឋាគារមួយកន្លែង ស្ថិតតាមបណ្ដោយផ្លូវណតប្រីត ភូមិចុងថ្នល់ខាងកើត សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២០ វេលាម៉ោងប្រហែល ៧និង០០នាទី ៕

យុវជនម្នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួន ពាក់ព័ន្ធករណីហិង្សាក្នុងគ្រួសារ

ពោធិ៍សាត់ៈ យោងតាមផេកផ្សព្វផ្សាយអប់រំក្រសួងមហាផ្ទៃបានឲ្យដឹងថាជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន កាលពីវេលាម៉ោង ៩ព្រឹកនាថ្ងៃទី០៦​ ខែសីហា​ ឆ្នាំ២០២០ មកកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលផ្ទះព្រៃ ពាក់ព័ន្ធករណីហឹង្សាក្នុងគ្រួសារវាយបំផ្លិចបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះខ្ទិចខ្ទីអស់មួយចំនួន ។ ប្រភពបានឲ្យដឹងថា មុនពេលកើត ហេតុជនសង្ស័យបានឡូឡាខុសពីធម្មតាដោយគ្មានអ្នកណាតបតជាមួយ ចេះប៉ោចៗតែម្នាក់ឯង មួយសន្ទុះក្រោយមកជនសង្ស័យចាប់ផ្តើមបង្កការអុកឡុកពេញផ្ទះក្រុមគ្រួសារឃើញហេតុដូច្នេះក៍ប្តឹងសមត្ដកិច្ចជួយអន្តរាគមន៍ដល់ពួកគាត់ចាប់ជនបង្កមកកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាល។ លោកមេប៉ុស្តិ៍នគរបាលរដ្ឋបាលផ្ទះព្រៃបានឲ្យដឹងថា ការចាប់ឃាត់ខ្លួនជនសង្ស័យឈ្មោះ​ ចែម តុលា ភេទប្រុសអាយុ២២ឆ្នាំ គឺសមត្ថកិច្ចធ្វើតាមបណ្តឹងរបស់លោក…

បុរសវ័យ៥៨ឆ្នាំម្នាក់ លោតចូលទឹកស្ទឹងពោធិ៍សាត់ បណ្តាលឲ្យបាត់ខ្លួន

​ពោធិ៍សាត់ៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា បុរស​វ័យ​៥៨​ឆ្នាំ​ម្នា​ក់បាន​បាត់​ខ្លួន​កាលពី​ថ្ងៃទី​៥ ខែសីហា ឆ្នាំ​២០២០ វេលា​ម៉ោង​៣​និង​១០​នាទី​រសៀល នៅ​ចំណុច​ប្រកាន់​ដៃ​ស្ពានដែក ផ្លូវ​រថភ្លើង ស្ថិតនៅ​ភូមិ​ពោធិ៍​តា​គួ​យ សង្កាត់​លលកស ក្រុង​ពោធិ៍សាត់ ខេត្តពោធិ៍សាត់ រហូតមកដល់​ថ្ងៃទី​៧ សីហា នេះ​នៅ​ពុំទាន់​មាន​ដំណឹង​នៅឡើយ​នោះទេ ។ ​ប្រភពព័ត៌មាន​នៅ​កន្លែងកើតហេតុ ​បាន​ឲ្យ​ដឹងថា…

ម៉ូតូ២គ្រឿងបុកគ្នាពេញទំហឹងបណ្តាលឲ្យស្លាប់ម្នាក់នៅខណ្ឌមានជ័យ

ភ្នំពេញ: (ព័ត៌មានបឋម) នៅយប់ថ្ងៃទី៨ ខែសីហា ឆ្នាំ២០២០ ស្ថិតនៅតាមបណ្តោយផ្លូវវ៉េងស្រេង សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ២គ្រឿងបុកគ្នាពេញទំហឹងបណ្តាលឲ្យស្លាប់ម្នាក់ភ្លាមៗ។ មូលហេតុ ៖ មិនទាន់ដឹងនោះទេ។ សម្រាប់ព័ត៌មានលម្អិត Post News នឹងផ្សាយពេលក្រោយ៕  

អគ្គិភ័យកំពុងឆេះរោងចក្រម្សៅបៀកនៅខណ្ឌពោធិសែនជ័យ

ភ្នំពេញ: (ព័ត៌មានបឋម) នៅវេលាម៉ោង៣និង០ នាទីយប់ថ្ងៃទី៨ ខែសីហា ឆ្នាំ២០២០ ស្ថិតក្នុងភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ មានករណីអគ្គិភ័យកំពុងឆេះរោងចក្រម្សៅបៀក។ មូលហេតុ ៖ មិនទាន់ដឹងនោះទេ។ សម្រាប់ព័ត៌មានលម្អិត Post News នឹងផ្សាយពេលក្រោយ៕  

អាសូរណាស់! ស្លាប់២នាក់ភ្លាមៗបន្ទាប់ពីដួលខ្លួនឯងនៅខេត្តព្រះវិហារ

ព្រះវិហារៈ នៅថ្ងៃទី៧ ខែសីហាឆ្នាំ២០២០​ វេលាម៉ោង១២និង៤០ នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយខ្លួនឯងធ្វើដំណើរពីជើងទៅត្បូង ម៉ូតូម៉ាកសង់សេ125 ពណ៌ខ្មៅស៊េរី 05ស្លាកលេខកំពង់ចាម 1ឮD 04 64 នៅលើផ្លូវជាតិលេខ 62 គីឡូលេខ 62 ក្នុងភូមិសាស្ត្រភូមិរំចេកឃុំរមណីស្រុករវាង ខេត្តព្រះវិហារ មានគ្នាពីរនាក់។ ទី១…