ភ្លៀងមួយមេបណ្តាលឲ្យជន់លិចផ្លូវក្នុងក្រុងបាត់ដំបង

បាត់ដំបងៈ យោងតាមផេករបស់ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថានៅល្ងាច ថ្ងៃទី៨ ខែសីហា ឆ្នាំ២០២០ ភ្លៀងដែលបានធ្លាក់ជោគជាំក្នុងកម្រិតបរិមាណ៣៨ មម បណ្តាលឲ្យជន់លិចផ្លូវក្នុងក្រុងបាត់ដំបងមួយចំនួន ខេត្តបាត់ដំបង៕  

សង្ស័យមានវិបត្តិផ្លូវចិត្ត បុរសម្នាក់ដើរទៅលោតទឹកសម្លាប់ខ្លួនពីលើស្ពានព្រែកលាភ

កណ្ដាលៈ (ព័ត៌មានបឋម) នៅវេលាម៉ោង ១រសៀលថ្ងៃទី៨ ខែសីហា ឆ្នាំ២០២០ មានករណីបុរសម្នាក់ដើរទៅលោតទឹកសម្លាប់ខ្លួនពីលើស្ពានព្រែកលាភ ភូមិព្រែកហូរកើត សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្ដាល ខណៈពេលនេះសពតម្កល់ និងធ្វើបុណ្យនៅវត្ត។ មូលហេតុ៖ សង្ស័យមានវិបត្តិផ្លូវចិត្ត។ សម្រាប់ព័ត៌មានលម្អិត Post News និងផ្សាយបន្ត៕

ករណីឆ្លងចរន្តអគ្គិសនីឆេះទូរទឹកកក បណ្ដាលឲ្យខូចខាតអីវ៉ាន់ក្នុងតូបលក់ដូរសរុបទឹកប្រាក់ប្រហែល ៤,៥០០ដុល្លារ

កំពង់ធំៈ នៅវេលាម៉ោង ០៥និង៥៣នាទីព្រឹកឈានចូលថ្ងៃសៅរ៍ ៤រោច ខែស្រាពណ៍ ឆ្នាំជូតទោស័ក ព.ស២៥៦៤ ត្រូវនិងថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២០ មានករណីអគ្គិភ័យឆេះតូបលក់អីវ៉ាន់ចំនួន០១លើកស្ថិតនៅភូមិជីអាប់ ឃុំចំណាក្រោម ស្រុកស្ទោង។ -ម្ចាស់ឈ្មោះ លាត មិនា ភេទស្រី អាយុ ៣៩ឆ្នាំ។ -ប្រភេទសំណង់:…

សាហាវខ្លាំងណាស់! កូនប្រុសម្នាក់ យកពូថៅកាប់ម្តាយបង្កើតរបស់ខ្លួន បណ្តាលឲ្យស្លាប់តាមផ្លូវ ពេលបញ្ជូនទៅមន្ទីរពេទ្យ

តាកែវៈ នៅថ្ងៃសុក្រ ៣រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២០ វេលាម៉ោងង៣និង៥០នាទី មានករណីកើតអំពើឃាតកម្ម កូនប្រុសអកតញ្ញូម្នាក់(មិនដឹងគុណ) បានយកពូថៅកាប់ទៅលើម្តាយបង្កើតរបស់ខ្លួន បណ្តាលឲ្យស្លាប់តាមផ្លូវ ខណៈបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីជួយសង្រ្គោះ ស្ថិតនៅក្នុងភូមិព្រៃឈើទាលលើ ឃុំអង្គតាសោម ស្រុកត្រាំកក់…

Update៖ ឆ្លងចរន្តអគ្គិសនី បណ្តាលឲ្យឆេះការ៉ាស់សាំងសូគីម៉ិច រងការខូចខាតស្ទើរទាំងស្រុង

កំពតៈ នៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង៩និង៤០នាទីព្រឹក មានករណីអគ្គិភ័យកើតឡើង បណ្តាលឲ្យឆេះការ៉ាស់សាំងសូគីម៉ិចមួយកន្លែង ស្ថិតនៅក្នុងភូមិត្រពាំងជ្រៃ ឃុំត្រពាំងធំ ស្រុកទឹកឈូ ខេត្តកំព ។ ម្ចាស់រងគ្រោះឈ្មោះ​ ស៊ឹម ប្រាក់ ភេទប្រុស អាយុ៥០ឆ្នាំ មានទីលំនៅភូមិ-ឃុំកើតហេតុ ។ ចំណែកសម្ភារៈដែលត្រូវខូចខាតរួមមាន៖…

ការផ្អាកផ្ដល់សេវាបណ្ណបើកបរយានយន្ត ក្នុងថ្ងៃឈប់សម្រាកការងារនៅថ្ងៃទី១៧ដល់២១ ខែសីហា ឆ្នាំ២០២០

ក្រសួងសាធារណការ និងដឹកជញ្ជូនៈ ដើម្បីជ្រាបកាន់តែច្បាស់ សូមអានសេចក្ដីជូនដំណឹងខាងក្រោម៖

Update៖ សរុបទឹកប្រាក់ ១,២ លានដុល្លារអាមេរិក ករណីឆេះរោងចក្ររោងចក្រ GCS នៅផ្លូវបេងតុងទួលពង្រ ក្នុងខណ្ឌពោធិ៍សែនជ័យ

ភំ្នពេញៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា នៅវេលាម៉ោង ២និង៤០នាទីទៀបភ្លឺ ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២០ មានអគ្គីភ័យមួយកន្លែងកើតឡើងនៅស្ថិតនៅ រោងចក្រ GCS ផ្លូវបេងតុងទួលពង្រ ក្រុមទី៣ ភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ តាមរបាយការណ៍បានឲ្យដឹងថា មា្ចស់ទីតាំងឈ្មោះ យឹម រ៉ាដា…

ភ្ញាក់ផ្អើលទាំងយប់! ករណីភ្លើងឆេះរថយន្តកាមរីឆ្លាមមួយគ្រឿង នៅក្រុងបាវិត

ស្វាយរៀងៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា រថយន្តកាមរីឆ្លាមមួយគ្រឿង បានឆ្លងប្រព័ន្ធភ្លើង បង្កការឆាបឆេះ កាលពីយប់វេលាម៉ោង០១និង១០រំលងអធ្រាត្រ ឈានចូលថ្ងៃទី៨ ខែសីហា ឆ្នាំ២០២០ ត្រង់ចំណុចភូមិជ្រៃធំ សង្កាត់ព្រៃអង្គុញ ក្រុងបាវិត ខេត្តស្វាយរៀង។ តាមរបាយការណ៍បានឲ្យដឹងថា រថយន្តម៉ាក កាម៉ារីឆ្លាមពណ៌ស្ក ពាក់ផ្លាកលេខ ភ.ព២x…

រថយន្តដឹកឥដ្ឋមួយគ្រឿង ត្រូវរថយន្តកុងទីន័របើកកៀរ បណ្តាលឲ្យជ្រុលចង្កូតឡើងទ្រូងផ្លូវ បុកបង្គោលភ្លើងបំភ្លឺផ្លូវ

ភ្នំពេញៈ រថយន្តកុងទីន័របើកកៀរ រថយន្តដឹកឥដ្ឋតៃកុងបួងចង្កូតឡើងទ្រូងផ្លូវបុកបង្គោលភ្លើងមួយដើមដួលរាបដល់ដល់ដីលើមហាវិថីឈ្នះឈ្នះ។ ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង៧និង៤៥នាទីព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ២០២០ ស្ថិតនៅតាមបណ្តោយ មហាវិថីឈ្នះឈ្នះ នៅចំណុចមុខដីឡូត៍ គ្មានលេខ ក្នុងភូមិកប់ស្រូវធំ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។ រថយន្តកុងទីន័រ មិនត្រូវបានស្គាល់ផ្លាកលេខនោះទេ បានបើកគេចទៅបាត់…

Update៖ អាណោចអាធ័មណាស់ បុរស២នាក់ ជិះម៉ូតូបុកគ្នា បណ្តាលឲ្យស្លាប់និងរងរបួសធ្ងន់

ភ្នំពេញៈ បុរសម្នាក់ជិះម៉ូតូឆ្លងផ្លូវបញ្រ្ចាសទិស ត្រូវម៉ូតូមួយគ្រឿងទៀតជ្រុលបុក បណ្តាលឲ្យមានអ្នកស្លាប់ម្នាក់ និងរងរបួសធ្ងន់ម្នាក់។ ហេតុការណ៍នេះបានកើតឡើង នៅវេលាម៉ោង១១និង៣០នាទីយប់​ ថ្ងៃទី៧ ខែសីហា ឆ្នាំ២០២០ទល់មុខនិងសួនឧហ្សាហកម្មវឌ្ឍនៈ ផ្លូវវេងស្រេង សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ សពជនងគ្រោះមិនទាន់ស្គាល់អត្តសញ្ញាណ គ្រាន់តែដឹងថា វ័យប្រហែលជា៤០ឆ្នាំ ជិះម៉ូតូម៉ាក ហុងដាឌ្រីម ស៊េរីឆ្នាំ២០១៦…