បុរសម្នាក់ស្លាប់ភ្លាមៗបន្ទាប់ពីរថយន្តបុករួចបើកគេចបាត់នៅលើស្ពានកោះប៉ោ

កោះកុងៈ គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តបុកម៉ូតូពីក្រោយលើស្ពានកោះកុងបណ្តាលឲ្យបុរសម្នាក់ស្លាប់ភ្លាមៗនៅហ្នឹងកន្លែងកើតហេតុកេីតឡេីងនាវេលាម៉ោង១១និង៥០នាទីយប់ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២០ នៅចំណុចលើស្ពានព្រែកកោះប៉ោ ដោយមានរថយន្តបុកម៉ូតូពីក្រោយបណ្តាលអោយអ្នកបេីកម៉ូតូស្លាប់ភ្លាមៗនៅនិងកន្លែងកើតហេតុរួចខាងភាគីរថយន្តបានបេីករត់គេចខ្លួនជនរងគ្រោះមានឈ្មោះអ៊ូចថាភេទប្រុសអាយុ៣៥ឆ្នាំមានទីលំនៅភូមិ១សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ។ បច្ចុប្បន្នសពជនរងគ្រោះកម្លាំងជំនាញបានប្រគល់ជូនភរិយាសពយកទៅធ្វើបុណ្យតាមប្រពៃណីចំណែកឯរថយន្តបង្កកំពុងធ្វើការស្រាវជ្រាវ៕  

អង្គុយលើផ្លូវរថភ្លើង រួចត្រូវបុក កិន ដាច់សាកសពជាច្រើនកំណាត់ស្លាប់ភ្លាមៗ

ព្រះសីហនុៈ មានករណីមនុស្សម្នាក់ត្រូវស្លាប់ភ្លាមៗបន្ទាប់ពីរថភ្លើងកិនកាលពីវេលាម៉ោង៤និង០០នាទីល្ងាច ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២០ នៅតាមបណ្តោយផ្លូវរថភ្លើង ក្នុងភូមិអូរត្រជាក់ចិត្ត ឃុំសំរុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។ ជរងគ្រោះឈ្មោះ អ៊ុង សុខ ភេទ ស្រី អាយុជាង៤០ឆ្នាំ ដែលសមត្ថកិច្ចអះអាងថា ជាមនុស្សមានសតិមិនល្អ អង្គុយលើផ្លូវរថភ្លើង…

គួរឲ្យអាសូរ! បុរសម្នាក់ ជួសជុលម៉ូទ័របាញ់ទឹក បណ្តាលឲ្យខ្សែភ្លើងឆក់ស្លាប់ នៅខេត្តត្បូង

ត្បូងៈ នៅវេលាម៉ោង១៨និង៣០នាទីថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២០ មានករណីខ្សែភ្លើងឆ្លងចរន្តអគ្គិសនី បណ្តាលឲ្យឆក់ស្លាប់មនុស្សម្នាក់ នៅកន្លែងកើតហេតុ ស្ថិតនៅក្នុងភូមិនិគមលើ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។ ជនរងគ្រោះឈ្មោះ ជា ហ៊ាត ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុ ។ នៅមុនពេលកើតហេតុ…

ភ្លៀងមួយមេ​ កាលពីយប់ថ្ងៃទី៦​ ធ្វើឲ្យតំបន់ខ្លះ នៃស្រុកស្វាយចេក​ ជន់លិច

បន្ទាយមានជ័យៈ យោងតាមផេកផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃ បានឲ្យដឹងថា កាលពីយប់ថ្ងៃព្រហស្បតិ៍ ២ រោច ខែស្រាពណ៍ឆ្នាំជូត ទោស័ក ពស ២៥៦៤ ត្រូវនឹងថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២០ ឈានចូលថ្ងៃទី៧​ ខែសីហា​ ឆ្នាំ​២០២០​ មានភ្លៀងធ្លាក់មួយមេយ៉ាងធំ​ បានធ្វើឲ្យតំបន់ខ្លះ នៃស្រុកស្វាយចេក​…

អាសូរណាស់! បុរសអ្នករត់ម៉ូតូឌុបម្នាក់បាត់មុខ ១សប្ដាហ៍ ស្រាប់ប្រទះឃើញដេកស្លាប់ នៅចំណតរថយន្តក្រុង

ភ្នំពេញៈ នៅវេលាម៉ោង ៩និង២៥នាទីយប់ថ្ងៃទី៦ ខែសីហា ឆ្នាំ២០២០ មានករណីប្រទះឃើញសពបុរសអ្នករត់ម៉ូតូឌុបម្នាក់ ត្រង់ចំណុចចំណតរថយន្តក្រុង មុខមជ្ឈមណ្ឌលចេនឡា តាមបណ្តោយផ្លូវព្រះមុនីរ៉េត សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ដំណើររឿង៖ បុរសអ្នករត់ម៉ូតូឌុបម្នាក់ ត្រូវបានពលរដ្ឋប្រទះឃើញដេកស្លាប់ យ៉ាងអាណោចអធ័មនៅចំណតរថយន្តក្រុង ក្រោយបាត់ ១សប្ដាហ៍ ហើយក្រោយពីកើតហេតុសមត្ថកិច្ច បានចុះដល់ទីតាំង…

អគ្គិភ័យឆេះ អគារខុនដូរ De Castle នៅខណ្ឌទួលគោក

ភ្នំពេញៈ នៅវេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃសុក្រ ៣រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២០ មានករណីអគ្គិភ័យមួយកន្លែងកើតឡើង នៅខុនដូរ De Castle ស្ថិតតាមបណ្ដោយផ្លូវ ៣១៥ ភូមិ៧ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ…

សត្វក្របីកូនខ្ចីវ័ធម្ចាស់ខ្លួនឯង ខណៈពេលព្រលែងចេញពីក្រោល បណ្ដាលឲ្យរងរបួសធ្ងន់

រតនគិរីៈ យោងតាមផេកទូរទស្សន៍ខេត្តរតនគិរី-Ratanakiri TV បានឲ្យដឹងថា គ្រោះថ្នាក់មួយបានកើតឡើង ដោយសារសត្វក្របីកូនខ្ចីមួយក្បាល បានវ័ធម្ចាស់ខ្លួនឯង បណ្ដាលឲ្យរងរបួសធ្ងន់ ខណៈពេលដែលម្ចាស់ព្រលែងចេញពីក្រោល។ ហេតុការណ៍នេះកើតឡើងកាលពីព្រឹក ម៉ោង ៧និង៤៩នាទីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២០ នៅភូមិកាចូនក្រោម ឃុំកាចូន ស្រុកវើនសៃ ខេត្តរតនគិរី។ ជនរងគ្រោះមានឈ្មោះ ង៉ែវ…

ជាងម៉ូតូម្នាក់ផឹកស្រាសស្រវឹងវង្វេង ចងកសម្លាប់ខ្លួនលើដើមស្វាយចន្ទី

សៀមរាបៈ នៅម៉ោងចន្លោះ ២និង៣០នាទី ដល់ម៉ោង ៣និង៣០នាទី(ម៉ោងដឹងកើតហេតុ) ថ្ងៃទី៦ ខែសីហា ឆ្នាំ២០២០ ចំណុចក្រុម១៥ ភូមិពួកចាស់ ឃុំពួក ស្រុកពួក សៀមរាប មានករណីអត្តឃាត។ ក្រោយទទួលសេចក្ដីរាយការណ៍ ផ្នែកជំនាញនគរបាលស្រុក+នគរបាលប៉ុស្តិ៍ចុះស្រាវជ្រាវពិនិត្យដល់កន្លែងកើតហេតុ ការពិនិត្យកន្លែងកើតហេតុ ជនរងគ្រោះបានយកខ្សែចំរៀកក្រណាត់អង្រឹងចង.កភ្ជាប់ដើមស្វាយចន្ទីខាងលិច.ក្រោយផ្ទះចម្ងាយប្រហែល 25.Cm, មានកម្ពស់ចំណុចចងទល់ដី…

កម្លាំងនគរបាលខេត្តកំពង់ស្ពឺ បង្រ្កាបជនសង្ស័យ២នាក់ ពាក់ព័ន្ធករណីឆបោក លក់វត្ថុស័ក្តិសិទ្ធិគោបា​​​ និងឆបោកប្រាក់

កំពង់ស្ពឺៈ កាលពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២០ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំដោយលោក វរសេនីយ៍ឯក ខេង ម៉េងឈាង នាយការិយាល័យព្រមហ្មទណ្ឌកំរិតស្រាល សហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បង្ក្រាបជាក់ស្តែងជនសង្ស័យម្នាក់ ឈ្មោះ រិន សុភ័ក្រ្ត ហៅ រិន សារ៉េត (រ៉ា) ពាក់ព័ន្ធករណីឆបោក…

ជនសង្ស័យ ២នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួនពាក់ព័ន្ធករណី ប៉ុនប៉ងឃាតកម្ម

តាកែវៈ នៅថ្ងៃព្រហស្បតិ៍ ២រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី៦ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង ២និង៣០នាទី មានករណីប៉ុនប៉ងឃាតកម្មកើតឡើងនៅភូមុសំរោង ឃុំសូភី ស្រុកបាទី ខេត្តតាកែវ បង្កឡើងដោយជនសង្ស័យមានគ្នា ២នាក់ជិះម៉ូតូមួយគ្រឿងម៉ាក ហុងដា…