ក្ដុកក្ដួលណាស់! ឪពុក និងកូនស្រី ត្រូវឧបករណ៍ឆក់ត្រីឆ្លងចរន្ត ឆក់ស្លាប់ក្នុងទឹកទាំង ២នាក់

ស្វាយរៀងៈ កាលពីវេលាម៉ោង៥ កន្លះល្ងាចថ្ងៃទី២២ ខែមេសា ឆ្នាំ២០២០ ស្ថិតក្នុងភូមិថ្នា ឃុំថ្នាធ្នង់ ស្រុករំដួល ខេត្តស្វាយរៀង មានករណីមនុស្សប្រុសស្រី ២នាក់ បានស្លាប់នៅក្នុងទឹក។ ជនរងគ្រោះឈ្មោះ រស ប៊ិញ ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរកសិករ (ត្រូវជាឪពុក) និងកូនស្រីឈ្មោះ…

សាហាវណាស់! បុរសម្នាក់យកកាំបិតភ្ជង់ក ស្រ្តីជនជាតិវៀតណាមម្នាក់ ប៉ុនប៉ងរំលោភ

ក្រចេះ: មានករណីយកកាំបិតភ្ជង់កប៉ុនប៉ងរំលោភតែមិនបានសម្រេចរួចហែលទឹកឆ្លងទន្លេគេចខ្លួន ជនសង្ស័យឈ្មោះ សាំង ភក្តី ហៅពៅ អាយុ ២៤ឆ្នាំ ត្រូវបានកម្លាំងនគរបាលក្រុងក្រចេះ ស្រាវជ្រាវចាប់ខ្លួននៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០ បន្ទាប់ពីជននេះបានព្យាយាមគេចខ្លួនដោយហែលទឹកឆ្លងទន្លេទៅលាក់ខ្លួននៅលើកោះ ។ ក្រោយពីបានប្រើកូនកាំបិតយកទៅភ្ជង់.កនារីរងគ្រោះប៉ុនប៉ងចាប់រំលោភតែមិនបានសម្រេច។ នារីរងគ្រោះជនជាតិវៀតណាម អាយុ ២០ឆ្នាំ រស់នៅសង្កាត់ក្រគរ ក្រុងក្រចេះ…

ករណីបុរសម្នាក់ ផ្សារធុងប្រេងរថយន្ត បណ្តាលឲ្យផ្ទុះឆេះ រលាកខ្លួន រងរបួសធ្ងន់

កំពង់ធំៈ នៅវេលាម៉ោង១៣និង២០នាទីថ្ងៃទី២៣ ខែមេសា ឆ្នាំ ២០២០ មានករណីផ្ទុះឆេះធុងប្រេងរថយន្ត បណ្តាលឱ្យរបួសធ្ងន់បុរសម្នាក់ ស្ថិតនៅភូមិទួលដំណាក់ ឃុំចុងដូង ស្រុកបារាយណ៍ ខេត្តកំពង់ធំ ។ ជនរងគ្រោះមានឈ្មោះ អៀ ជីវន្ត ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិ-ឃុំកើតហតុ ។ មូលហេតុ៖…

ករណីរថយន្តក្រឡុកស៊ីម៉ងត៍បុកបុរសម្នាក់ ដើរឆ្លងផ្លូវ បណ្ដាលឲ្យស្លាប់យ៉ាងអាណោចអធ័ម

ភ្នំពេញៈ (ព័ត៌មានបឋម) នៅវេលាម៉ោង ៣និង៣៥នាទីរសៀលថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០ ស្ថិតតាមបណ្ដោយផ្លូវថៃហ្គ័រ សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ មានករណីរថយន្តក្រឡុកស៊ីម៉ងត៍បុកបុរសម្នាក់ ដើរឆ្លងផ្លូវ បណ្ដាលឲ្យស្លាប់យ៉ាងអាណោចអធ័ម។ សម្រាប់ព័ត៌មានបន្ថែម Post News និងផ្សាយជូនបន្ត៕

ស្រ្តីអ្នកលក់សាំងម្នាក់ ក្អួតរាគខ្លាំង បណ្ដាលឲ្យស្លាប់យ៉ាងអាណោចអធ័ម

សៀមរាបៈ នៅវេលាម៉ោង ៧និង០០នាទីព្រឹក ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០ មានករណីមនុស្សដេកស្លាប់ ស្ថិតនៅបន្ទប់ជួល ក្រុមទី០១ ភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុង/ខេត្តសៀមរាប។ សាកសពឈ្មោះ ឈឺត អោត ភេទស្រី អាយុ ៥៦ឆ្នាំ មុខរបរ លក់សាំង…

First News៖ អគ្គិភ័យឆេះឃ្លាំងអេតចាយ នៅសង្កាត់ស្ទឹងមានជ័យ២

ភ្នំពេញៈ (ព័ត៌មានបឋម) នាវេលាម៉ោង២និង ៤៥នាទីរសៀលថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០ ស្ថិតនៅភូមិដំណាក់ធំទី១ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មានករណីអគ្គិភ័យ ឆេះឃ្លាំងអេតចាយ នៅម្ដុំកន្លែងចាក់សំរាមចាស់។ មូលហេតុ៖ មិនទាន់ដឹងនោះទេ។ ខណៈពេលនេះ សមត្ថកិច្ច បានចេញអន្តរាគមន៍រថយន្តពន្លត់អគ្គិភ័យហើយ សម្រាប់ព័ត៌មានលម្អិត Post…

គួរឲ្យអាសូរ! បុរសជាងកញ្ចក់ម្នាក់ ពេលល្ងាចទិញឡាំងដាក់ខោអាវ ទៅផ្ទះគូដណ្តឹង នៅខេត្តសៀមរាប ព្រឹកឡើងស្រាប់តែដេកស្លាប់

កណ្ដាលៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថាន នៅថ្ងៃ ព្រហស្បតិ៍ ២កើត ខែពិសាខ ឆ្នាំជូត ទោសក័ ពស២៥៦៣ត្រូវនឹងថ្ងៃទី ២៣ ខែមេសា ឆ្នាំ២០២០ មានករណីបុរសម្នាក់ដេកស្លាប់ (ខ្យល់គ) កើតហេតុវេលាម៉ោង ៨និង០០នាទី ត្រង់ចំណុចផ្ទះជួលភូមិថ្មី២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ…

ករណីខ្យល់កន្ត្រាក់ បណ្ដាលឲ្យរងការខូចខាតផ្ទះពលរដ្ឋ ៩ខ្នង និងសាលារៀន

បាត់ដំបងៈ កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង ៤និង៣០នាទី ឃុំបឹងប្រាំ ស្រុកបវេល កើតមានករណីខ្យល់កន្ត្រាក់ បណ្តាលឲ្យខូចខាត៖ ១.ផ្ទះប្រជាពលរដ្ឋ ០៩ខ្នង (ធ្ងន់០១ មធ្យម០៨) ២.សាលាបឋមសិក្សា ០១ខ្នង របើកក្បឿង ៣០ទៅ៤០សន្លឹក(ស្រាល) ថ្ងៃទី២៣ ខែមេសា…

ភ័យរន្ធត់! បុរសម្នាក់ ធ្វើអត្តឃាតចង.កសម្លាប់ខ្លួន ក្នុងផ្ទះទាំងកណ្ដាលអធ្រាត្រ

ពោធិ៍សាត់ៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយ តាមបណ្តាញសង្គម បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ង៉ាន វុទ្ធ ភេទប្រុសអាយុ៣១ឆ្នាំ រស់នៅភូមិផ្ទះស្រែ ឃុំស្វាយលួង ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ បានលួចយកខ្សែនីឡុង ចង.កសម្លាប់ខ្លួនទាំងកណ្តាលយប់ នៅចំណុចក្រោមផ្ទះរបស់ខ្លួន។ ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង ២២និង០០នាទីយប់ថ្ងៃទី២២​ ខែមេសា​ ឆ្នាំ២០២០។…

ប្ដីរត់រួច ឯប្រពន្ធត្រូវសមត្ថកិច្ចវាយខ្នោះ ករណីជួញដូរគ្រឿងញៀន

កណ្ដាលៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយ តាមបណ្តាញសង្គម បានឲ្យដឹងថា ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង០៧ និង៣០នាទី ចំណុចរោងចាំចំការស្វាយ ស្ថិតនៅភូមិព្រែកថ្មី ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល។ ជនសង្ស័យឈ្មោះ ម៉ិច មករា ភេទស្រី អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ…