ករណីភ្លើងឆាបឆេះផ្ទះមួយខ្នងអស់ទាំងស្រុង នៅខេត្តតាកែវ

តាកែវៈ នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង ៥និង៤៥នាទីយប់ មានករណីអគ្គិភ័យឆេះ ស្ថិតក្នុងភូមិហនុមាន ឃុំក្រាំងធ្នុង ស្រុកបាទី ខេត្តតាកែវ។ សូមបញ្ជាក់៖ ករណីនេះ ភ្លាមៗ សមត្ថកិច្ចក៏បានចេញរថយន្តពន្លត់ដែរ ។ សម្ភារៈខូចខាត៖ ទ្រព្យសម្បត្តិ និងផ្ទះទាំងស្រុង៕

ជនសង្ស័យ ២នាក់ ត្រូវ​សមត្ថកិច្ចឃាត់ខ្លួន ករណីជួញដូរ និងទទួលផលចោរកម្ម

ភ្នំពេញៈ កាលពីថ្ងៃទី២១ និង ថ្ងៃទី ២២ ខែមេសា ឆ្នាំ២០២០ កម្លាំងជំនាញរបស់ការិយាល័យ បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន ០២ នាក់ ពាក់ពន្ធ័ប្រព្រឹត្តបទល្មើសចំនួន ០២ ករណី តាមដីការបង្គាប់ឲ្យចាប់ខ្លួនរបស់ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បញ្ជូនមកការិយាល័យ ចាត់ការតាមនីតិវិធីមាន ៖ ១-ឈ្មោះ សែម…

អ្នកខេត្តស្វាយរៀង! ត្រៀមៗ តិចអត់ដឹងភ្លើងដាច់ថ្ងៃណាចុះ?

ស្វាយរៀងៈ អគ្គិសនីស្វាយរៀង នឹងផ្អាក់ការផ្គត់ផ្គង់អគ្គិសនី ជាបណ្តោះអាសន្ន នៅតាមតំបន់ភ្លើងមួយចំនួន ដើម្បីជ្រាបកាន់តែច្បាស់នោះ សូមអាននូវសេចក្តីជូនដំណឹងនេះ៖

ជួយស៊ែររកសាច់ញាតិផង! ប្រទះឃើញសពស្រ្តី អត់ស្គាល់អត្តសញ្ញាណម្នាក់ នៅក្នុងវត្តចម្ការខ្នុរ ខេត្តបន្ទាយមានជ័យ

បន្ទាយមានជ័យៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា ស្ត្រីម្នាក់ត្រូវបានគេប្រទះឃើញដេកស្លាប់នៅវេលាម៉ោង៣និង៣០នាទីរសៀល ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២០ ក្បែរមាត់ស្រះខាងក្រោយវត្តចំការខ្នុរ ស្ថិតក្នុងភូមិរោងម៉ាស៊ីន សង្កាត់អូរអំបិល ក្រុងសិរីសោ​ភ័ណ ខេត្តបន្ទាយមានជ័យ ។ តាមការឲ្យដឹងពីព្រះសង្ឃ ក៏ដូចជាអាចារ្យនៅក្នុងវត្តចម្ការខ្នុរថា ដំបូងមានបុរសម្នាក់បានជិះម៉ូតូកាត់តាមខាងក្រោយវត្តបានប្រទះឃើញមនុស្សដេកស្លាប់ ហើយបានប្រាប់ទៅព្រះសង្ឃក៏ដូចជាអាចារ្យនៅវត្ត ទៅមើលឃើញសពស្ត្រីម្នាក់ មិនស្គាល់អត្តសញ្ញាណ ។…

លម្អិត៖ ឃាត់ខ្លួនបានហើយ! កំហឹងមួយឆាវ ធ្វើឲ្យមន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលបាក់ខែងម្នាក់ មានវិប្បដិសារី ក្នុងករណីឃាតកម្ម បាញ់ប្អូនថ្លៃស្លាប់

កណ្ដាលៈ នៅកើតហេតុ ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង ៦និង៣០នាទី មានករណីឃាតកម្ម ចំណុចភូមិចុងកោះ ឃុំកោះឧកញ៉ាតី ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។ ជនរងគ្រោះឈ្មោះ ម៉ៅ ប៊ុនហេង ប្រុសអាយុ ២៥ឆ្នាំ ជនជាតិ ខ្មែរ មុខរបរលក់ដូរ…

មន្រ្តីយោធាម្នាក់ បើករថយន្តវ៉ាជែង កៀរម៉ូតូដួលរងរបួសធ្ងន់២នាក់ ក្នុងនោះមានព្រះសង្ឃមួយអង្គ

កំពង់ធំៈ កាលពីវេលាម៉ោង១១និង០០នាទីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២០ នៅលើផ្លូវជាតិលេខ៦ ចន្លោះគីឡូម៉ែត្រលេខ១៧២.១៧៣ ស្ថិតនៅក្នុងភូមិថ្នល់បែក ឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ មានករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្តកៀរម៉ូតូ ក្នុងទិសដៅស្របគ្នាពីជើងទៅត្បូង បណ្ដាលឱ្យ របួសធ្ងន់០២នាក់ ។ ជនរងគ្រោះឈ្មោះ លន់ ចាន់ណា ភេទប្រុស…

កម្លាំងនគរបាលឃាត់ជនសង្ស័យ ២នាក់ ករណីលេងល្បែង បាញ់អាប៉ោង និងជល់មាន់

កំពង់ចាមៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា ជនសង្ស័យ ២នាក់ ដែលជាក្រុមជនញៀនប្រព្រឹត្តលេងល្បែងស៊ីសងខុសច្បាប់ (បាញ់អាប៉ោង​ និងជល់មាន់​ដាក់ប្រាក់) ត្រូវបានកម្លាំនគរបាលខេត្តកំពង់ចាមចាប់ខ្លួននៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង ៣និង០០នាទី ចំណុចភូមិប្រយុគ ឃុំទំនប់ ស្រុកបាធាយ ខេត្តកំពង់ចាម ។ ការចាប់ខ្លួននេះគឺបន្ទាប់ពីទទួលបានពត៌មានពីប្រជាពលរដ្ឋភ្លាម លោក ឯម…

សាលាដំបូងរាជធានីភ្នំពេញ បន្តចំណាត់ការលើមជ្ឈមណ្ឌលកម្សាន្តរ៉ុកលើបញ្ហាប្រើប្រាស់គ្រឿងញៀន

ភ្នំពេញៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា សាលាដំបូងរាជធានីភ្នំពេញ បានបន្តចំណាត់ការអនុវត្តច្បាប់ដាក់ទោស លើក្រុមជនប្រព្រឹត្តគ្រឿងញៀននៅមជ្ឈមណ្ឌលកម្សាន្តរ៉ុកបន្ថែមទៀត ក្រោយករណីមួយ ទើបនឹងប្រកាសសាលក្រមរួចដោយតុលាការ កាលពីចុងខែ កុម្ភៈ កន្លងមកនេះ។ សេចក្តីប្រកាសព័ត៌មានរបស់សាលាដំបូងរាជធានីភ្នំពេញ ចុះថ្ងៃទី២០ មីនា ឆ្នាំ២០២០ ដែលបណ្តាញសារព័ត៌មាន ទើបទទួលបាននៅថ្ងៃពុធនេះ បានបញ្ជាក់ថា សាលាដំបូងកំពុងស៊ើប សួរ…

បុរសម្នាក់ ដើរសុខៗ ក៏ដួលស្លាប់មួយរំពេច

ព្រៃវែងៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយ តាមបណ្តាញសង្គម បានឲ្យដឹងថា នៅវេលាម៉ោង៧ និង៣០នាទីព្រឹក ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២០ នៅចំណុចវាលស្រែ ស្ថិតក្នុងភូមិព្រៃញាតិ ឃុំប្រធាតុ ស្រុកកំពង់ត្របែក មានករណីខ្យល់គបណ្តាលឲ្យស្លាប់។ តាមប្រពភព័ត៌មានពីលោកវរសេនីយ៍ឯក សួន សំអឿន អធិការស្រុកកំពង់ត្របែក បានឲ្យដឹងថា ៖…

ប្ដីប្រពន្ធ ២នាក់ ត្រូវ​រថយន្តបើកបុក បណ្ដាលឲ្យរងរបួសធ្ងន់ នៅផ្លូវជាតិលេខ៨

ព្រៃវែងៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយ តាមបណ្តាញសង្គម បានឲ្យដឹងថា នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង ១២និង ៣០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ កើតឡើងលើផ្លូវជាតិលេខ៨ ចន្លោះគីឡូម៉ែត្រ៤៨ -៤៩ ទល់មុខការាស់សាំង ម៉ង សុងហ៊ី ស្ថិតនៅក្នុងភូមិកំពង់ពពិល ឃុំកំពង់ពពិល ស្រុកពារាំង…