Update៖ ផ្ទះ៥ខ្នងនិងលុយរាប់ម៉ឺនដុល្លារ ត្រូវអគ្គីភ័យលេបត្របាក់ខ្ទេចនៅស្រុកឆ្លូង

ក្រចេះៈ អគ្គីភ័យកើតឡើងដោយទុស្សេរចរន្តអគ្គិសនីឆេះលេបត្របាក់លំនៅឋានពលរដ្ឋនៅស្រុកឆ្លូងផ្ទះឈើប្រកក្បឿងអស់៣ខ្នងផ្ទះកាលពីរសៀលថ្ងៃទី១៩ ខែកុម្ភះ ឆ្នាំ២០២០ ដែលស្ថិតនៅក្បែរៗគ្នា ក្នុងភូមិឈ្នៃ ឃុំឆ្លូង ស្រុកឆ្លូង ខេត្តក្រចេះ។ ក្រៅពីមានផ្ទះឈើធំៗ៣ខ្នងបានរងការឆេះម៉ដ្ឋ នោះអគ្គីភ័យក៏បានឆេះរាលដាល ដល់ជញ្ជាំផ្ទះ២ខ្នងទៀតដែលនៅក្បែរនោះផងដែរ តែត្រូវរថយន្តពន្លត់អគ្គីភ័យរបស់ស្នងការដ្ឋាន និងអធិការដ្ឋានចេញជួយបាញ់ពន្លត់និងទប់ស្កាត់ទាន់ពេល។ លោកឧត្តមសេនីយ៍ត្រីច្រឹង ផល្លី ស្នងការរងនិងលោកវរសេនីយ៍ឯក ឆុង តូរ៉ាន់ អធិការនគរបាលស្រុកឆ្លូង…

គូរសង្សាប្រុសស្រីវ័យក្មេង២នាក់ ត្រូវប្រជាពលរដ្ឋចាប់ឲ្យសមត្ថកិច្ច បន្ទាប់ពីកាច់សោរ.ក ម៉ូតូបានតែជិះរត់មិនរួច

កណ្តាលៈ ជនសង្ស័យប្រុសស្រី២នាក់ធ្វើសកម្មភាពលួចម៉ូតូបានសម្រេចតែរត់មិនរួចកើតហេតុនៅ ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០ វេលាម៉ោង៣និង៣០ នាទី ចំណុចភូមិព្រែកតាព្រហ្ម ឃុំកំពង់អុស ស្រុកពញាឮ ខេត្តកណ្តាល ។ ជនរងគ្រោះ០១ នាក់មានឈ្មោះ ពូ អ៊ី ភេទ ប្រុស អាយុ ៣៦ឆ្នាំ…

សំណាងណាស់ប៉ះម្ចាស់រថយន្តស៊េរីទំនើប LEXUS 570 មានចិត្តបុណ្យ មិនឲ្យសងសំណងថ្លៃការខូចខាតករណីរ៉ឺម៉កបើកបុកបែកស្តុបមួយចំហៀង

ភ្នំពេញៈ តាមសេចក្តីរាយការណ៍ព័ត៌មានបឋមបានឲ្យដឹងថានៅវេលាម៉ោង ៥និង៤០នាទីល្ងាច ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០ ស្ថិតនៅតាមបណ្តោយផ្លូវ២១៧​ ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបង្កឡើងដោយយុវជន២នាក់បើកបរដោយរ៉ឺម៉កមួយគ្រឿងជ្រុលទៅបុករថយន្តស៊េរីទំនើប LEXUS 570 ស្លាកលេខ ភ្នំពេញ 2BE-8555 ដែលម្ចាស់ទើបតែទិញបានមួយខែ បណ្តាលឲ្យបែកស្តុបមួយចំហៀង ហើយអ្វីដែលមិននឹកស្មានដល់នោះគឺម្ចាស់រថយន្ត…

បុរសជាកម្មកររោងចក្រកាត់ដេរម្នាក់ នៅជម្ពូវ័ន ឈ្នះរង្វាន់ ១០០លានរៀលពីភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ

បុរសម្នាក់ដែលបច្ចុប្បន្ន កំពុងបម្រើការងារជាកម្មកររោងចក្រកាត់ដេរនៅម្ដុំជម្ពូវ័ន១ សង្កាត់ចោមចៅ១ សង្កាត់ពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានសំណាងបានឈ្នះរង្វាន់១០០លានរៀលពីភេសជ្ជៈប៉ូវកម្លាំងខារ៉ាបាវ។ បុរសដែលមានសំណាងម្នាក់នេះ មានឈ្នោះ កុយ វណ្ណា អាយុ ២៨ឆ្នាំ បច្ចុប្បន្នស្នាក់នៅបន្ទប់ជួលនៅសង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ និងបម្រើការងារជាកម្មកររោងចក្រកាត់ដេរ ។ នៅចំពោះមុខក្រុមការងារ ជាអ្នកតំណាងក្រុមហ៊ុន ចុះទៅប្រគល់ទឹកប្រាក់ចំនួន…

Updated៖ បុរសម្នាក់បាត់ពីផ្ទះមួយយប់ ២ថ្ងៃ ស្រាប់តែប្រទះឃើញសព ចងលួសជាប់កង់ និងចង្កេះអណ្តែតទឹកទន្លេ

ស្វាយរៀងៈ នៅវេលាម៉ោង ១០និង១០នាទីព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០ ស្ថិតក្នុងភូមិក្បាលស្ពាន សង្កាត់ពោធិ៍តាហោ ក្រុង/ខេត្តស្វាយរៀង មានករណីប្រទះឃើញសពបុរសម្នាក់ ចងលួសជាប់ចង្កេះអណ្តែតទឹកទន្លេ។ ជនរងគ្រោះឈ្មោះ​ ឌុន ចំរើន ភេទប្រុស អាយុ ២៨ឆ្នាំ មុខរបរគ្មាន មានទីលំនៅភូមិស្វាយចេក ឃុំស្វាយចេក ស្រុករំដួល…

ខណៈពេលនេះមានករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋ នៅខេត្តក្រចេះ

ក្រចេះ: (ព័ត៌មានបឋម) នៅវេលាម៉ោង ៣រសៀលថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០ ស្ថិតក្នុងភូមិជ្រៃ ឃុំ/ស្រុកឆ្លូង ខេត្តក្រចេះ មានករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋដោយមិនទាន់ដឹងមូលហេតុ ខណៈពេលនេះ សមត្ថកិច្ចនិងរថយន្តពន្លត់អគ្គិភ័យ កំពុងចុះអន្តរាគមន៍នៅទីតាំងខាងលើ ព័ត៌មានលម្អិត Post News និងផ្សាយនៅពេលក្រោយ៕

រថយន្តក្រុមហ៊ុនផលិតទឹកកក «សញ្ញាខ្លាឃ្មុំទឹកកក» បុករថយន្តកុងតឺន័រផែស្ងួតតេងឡាយ បើកចេញពីផែ រងការខូចខាតយ៉ាងដំណំ

ភ្នំពេញៈ រថយន្តដឹកទឹកកក បានរងការខូចខាតក្រពឹតកាប៊ីនទាំងស្រុង ខណៈបើកជ្រុលទៅបុកយ៉ាងពេញទំហឹងចំ ធុងប្រេងរថយន្តកុងតឺន័រ របស់ក្រុមហ៊ុនផែស្ងួតតេងឡាយ ដែលកំពុងបើកចេញពីផែស្ងួត អត់មើលមុខ មើលក្រោយ។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ១២និង០០នាទីរសៀល ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០ នៅតាមមហាវិថីឈ្នះឈ្នះ ភូមិជង្រុក សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ។ ដំណើររឿងរឿង៖…

សមត្ថកិច្ចឃាត់ខ្លួនបុរសម្នាក់ ករណីហិង្សាយកចបជីកវាយមនុស្ស បណ្ដាលឲ្យរងរបួស

កំពង់ឆ្នាំងៈ នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០ វេលាម៉ោង ១២និង០០នាទី មានករណីហិង្សាដោយចេតនា ស្ថិតចំណុចផ្ទះភូមិទី៣ សង្កាត់ខ្សាម ក្រុង/ខេត្តកំពង់ឆ្នាំង។ ជនសង្ស័យឈ្មោះ លី ចាន់ផល្លា ភេទប្រុស អាយុ ៣២ឆ្នាំ មានទីលំនៅភូមិទី៣ សង្កាត់ខ្សាម ក្រុង/ខេត្តកំពង់ឆ្នាំង បានវាយនឹងចបជីកទៅលើជនរងគ្រោះឈ្មោះ…

ប្រទះឃើញសពបុរសម្នាក់ អណ្ដែតទឹក មានចងដែកលួសនៅចង្កេះ ជាមួយនឹងកង់

ស្វាយរៀងៈ (ព័ត៌មានបឋម) កាលពីវេលាម៉ោង១០ និង២០ព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០ មានករណីពលរដ្ឋប្រទះឃើញសពបុរម្នាក់ អណ្តែតទឹក ដោយមានចងដែកលួសនៅចង្កេះ ជាមួយនឹងកង់ ក្បែរគល់ស្ពានតាហោ ស្ថិតក្នុងភូមិក្បាលស្ពាន សង្កាត់ពោធិ៍តាហោ ក្រុងស្វាយរៀង ខេត្តស្វាយរៀង។ ភ្លាមៗផងដែរ សមត្ថកិច្ចនៅមិនទាន់អាចកំណត់បានទេថា ជាករណីអ្វីពិតប្រាកដនោះទេ។ ដោយការសន្និដ្ឋានបឋម គឺជនរងគ្រោះ…